ភ្នំពេញ: បុស្បា ប៉ាន់ នឹងចាកចេញទៅអាមេរិក នៅសប្តាហ៍ក្រោយនេះ ដើម្បីចាប់ផ្តើមសិក្សាថ្នាក់ទី១០ នៅសាលាតន្ត្រីដ៏ល្អបំផុតមួយ គឺសាលា Walnut Hill ផ្នែកសិល្បៈ ក្នុងទីក្រុង Natick រដ្ឋ Massachusetts ដែលមានចម្ងាយប្រមាណ ១៣ ម៉ៃលយ៍ ពីទីក្រុង Boston ។
ថ្ងៃទី 20 សីហា 2012
ដោយ: ចៅចិត្រ
CEN
នាងទទួលបានអាហារូបករណ៍ ដែលនឹងចំណាយថ្លៃសាលាពាក់កណ្តាលឲ្យនាង ដែលសរុបមានចំនួន ៥ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយនាងរីករាយ ដែលបានទៅសិក្សានៅទីនោះ។
បុស្បា ប៉ាន់ និយាយថា “យើងមានជីវិតតែមួយប៉ុណ្ណោះ។ ដូច្នេះ សូមធ្វើកិច្ចការអ្វី ដើម្បីមនុស្សធម៌ ដើម្បីខ្លួនឯង ដើម្បីឪពុកម្តាយ និងមិត្តភក្តិរបស់អ្នក”។
នាងបន្តថា៖ “ជួនកាលនៅលើឆាកសម្តែង បទភ្លេងគ្រាន់តែជ្រួតជ្រាបនៅក្នុងដួងព្រលឹងរបស់ពួកគេ វាមិនមែនជាបទភ្លេងដែលពិបាកច្រៀងនោះទេ”។
ម្តាយរបស់បុស្បា ប៉ាន់ ឈ្មោះ លីលី ស៊ីសម្បត្តិ បម្រើការនៅក្នុងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ ឪពុកជាជនជាតិកម្ពុជា ឈ្មោះ ប៉ាន់ ម៉េងហ៊ាង ដែលបានចំណាយពេលជាច្រើននៅក្នុងអាជីពរបស់លោកនៅក្នុងប្រទេសបារាំង និងចំណាយពេលវេលាជាច្រើនជួយដល់បុស្បា និងប្អូនប្រុសរបស់នាងឈ្មោះ ប៉ាន់ ឡូវប៉ាន់ ដែលអ្នកទាំងពីរតែងតែនៅជាមួយនឹង បុស្បា ក្នុងពេលសម្តែង។ បុស្បាលេងព្យាណូ ហើយប្អូនប្រុសរបស់នាងលេង ក្លារីណែត។
នៅពេលនាងបញ្ចប់ការសិក្សានៅសាលា Walnut Hill ហើយនោះ បុស្បា ប៉ាន់ មានបំណងបន្តការសិក្សានៅសាលា Julliard School ដែលជាសាលាភ្លេងដ៏ល្បីនៅសាកលវិទ្យាល័យក្រុងញូវយ៉ក។
បុស្បា បានឲ្យដឹងថា៖ គោលដៅមួយ ក្នុងចំណោមគោលដៅជាច្រើនរបស់ខ្ញុំ គឺនាំយកបទភ្លេងរបស់កម្ពុជា ទៅឆាកអន្តរជាតិ។ នេះគឺជាបទភ្លេងរបស់យើង។ បុស្បា ចេះលេងហ្គីតា ព្យាណូ និងអង្កាញ់ (accordion) ហើយថែមទាំងចេះច្រៀងជាច្រើនបទផងដែរ។
បុស្បា ប៉ាន់ បញ្ជាក់ទៀតថា៖ “ខ្ញុំនឹងជួបមនុស្សប្លែកមុខជាច្រើន។ ស្ថានភាពនេះគឺហាក់បីដូចជារូបខ្ញុំប្រឈមនឹងពិភពលោកអ៊ីចឹង។ វាដូចជាការគោរពច្បាប់ទម្លាប់ផ្ទាល់ខ្លួន។ អ្នកខ្លះមិនល្អនឹងយើងទេ។ មនុស្សមានឧត្តមគតិរបស់ខ្លួនផ្ទាល់”។
តើនាងល្បីឈ្មោះ ដោយសារទេពកោសល្យរបស់នាងផ្ទាល់ ឬដោយសារការជំរុញរបស់ឪពុកម្តាយ?
បុស្បា ប៉ាន់ បានបន្ថែមថា៖ “ខ្ញុំមិនគិតថា អ្នកនឹងល្បីឈ្មោះនោះទេ បើអ្នកគ្មានឆន្ទៈនោះ។ ជាបឋម គឺមានតន្ត្រីនៅក្នុងជីវិតរបស់ខ្ញុំ។ តន្ត្រីគឺជាដួងព្រលឹងរបស់ខ្ញុំ ឈាមរបស់ខ្ញុំរត់នៅក្នុងសរសៃឈាមរបស់ខ្ញុំ។ តន្ត្រីបន្លឺឡើងក្នុងខ្លួនរបស់ខ្ញុំ។ តន្ត្រីគឺជាបទភ្លេងជីវិតរបស់ខ្ញុំ វានៅក្នុងសុបិនរបស់ខ្ញុំ។ សូម្បីតែភាពស្ងៀមស្ងាត់គឺជាប្រភេទតន្ត្រីមួយដែរ។ តន្ត្រីគឺជាជីវិតរបស់ខ្ញុំ។ ខ្ញុំមិនអាចឲ្យតន្ត្រីឃ្លាតឆ្ងាយពីជីវិតរបស់ខ្ញុំទេ”។
បុស្បា ប៉ាន់ បានដាក់ពាក្យចូលរៀននៅសាលា Walnut Hill និងសាលាតន្ត្រីពីរផ្សេងទៀតនៅអាមេរិក ប៉ុន្តែមានតែសាលា Walnut Hill ទេដែលនាងស្គាល់ ហើយត្រូវចូលរៀន។
បុស្បា ប៉ាន់ បន្តបញ្ជាក់ថា ៖ “សាលា Walnut Hill មានកម្មវិធីសិក្សាពិសេស និងមានទំនាក់ទំនងល្អជាមួយសាលា Boston Conservatory ហើយស្ទើរតែរៀងរាល់ចុងសប្តាហ៍ សិស្សម្នាក់ៗទៅសិក្សាវគ្គពិសេសនៅសាលាភ្លេងនោះ។ នេះគឺជាវិទ្យាល័យដ៏ពិសេសមួយ ដែលមានមុខវិជ្ជាសិក្សាធម្មតានៅពេលព្រឹក ហើយនៅម៉ោងពីរសៀល យើងចាប់ផ្តើមសិក្សាមុខវិជ្ជាតន្ត្រី”។
នៅអំឡុងថ្ងៃបុណ្យណូអែល បុស្បា ប៉ាន់ បានស្នើសុំឪពុកម្តាយរបស់នាង ដើម្បីធ្វើតេស្តបង្ហាញសមត្ថភាពនៅសាលាភ្លេង។ ក្នុងការធ្វើតេស្តនោះ នាងបានជ្រើសរើសបទចម្រៀងបីបទ បទអង់គ្លេសមួយបទ និងបទក្លាស៊ីកចំនួនពីរបទ។ បទអង់គ្លេស នាងបានជ្រើសរើសយកបទ My Ship រីឯបទក្លាស៊ីកវិញ នាងបានយកបទ Una Voce Poco Fa និងបទ Hallelujah by Mozart។
នាងបានផ្ញើខ្សែវីដេអូ ដែលនាងបានសម្តែងបទចម្រៀងទាំងនោះ រួមទាំងការលេងព្យាណូ ព្រមទាំងជីវប្រវត្តិរបស់នាង និងលិខិតរៀបរាប់ពីបទពិសោធការងាររបស់នាង។ ក្រោយមករយៈពេលប្រហែលមួយខែកន្លះ នាងក៏ទទួលបានដំណឹងថា មានសាលាបីទទួលនាងឲ្យចូលរៀន ក្នុងនោះមានសាលា Interlaken នៅរដ្ឋ Michigan សាលា Idyllwild នៅរដ្ឋ California និងសាលានាងចូលចិត្ត Walnut Hill។
នាងបានឲ្យដឹងទៀតថា៖ “បច្ចុប្បន្ន ខ្ញុំមានអារម្មណ៍ថាដូចមុនចូលសមរភូមិអ៊ីចឹង។ ធ្វើដំណើរទៅមុខ ហើយក្លាយជាមនុស្សម្នាក់ផ្សេងទៀត។ តស៊ូនឹងបុព្វហេតុមួយ និងថែរក្សាបទភ្លេងរបស់កម្ពុជា។ ខ្ញុំត្រូវមានវិន័យជាច្រើនសម្រាប់ខ្លួនឯង មានច្បាប់ទម្លាប់ និងមានដាវនៅក្បែរខ្លួន។ ការក្លាយខ្លួនជាសិល្បករមួយរូប គឺជាជោគជ័យមួយរួចទៅហើយ។ អ្នកចង់ធ្វើអ្វីមួយសម្រាប់ជីវិតរបស់អ្នក ក្រៅពីការសម្ងំនៅតែក្នុងបន្ទប់”៕
ខ្ញុំសង្ឃឹមថា បុស្បា នឹងទទួលបាននូវភាពជោគជ័យ សំរាបខ្លួននឹងសង្គមខ្មែរ ដើម្បីនាំនាវា ខាង សិល្បៈរបស់កម្ពុជា អោយមានឈ្មោះបោះសំលេងក្នុងឆាក់អន្តរជាតិ កុំអោយដូចបច្ចុប្បន្នដែលតែង តែយករបស់គេមកលាបពណ៌ ហាក់ដូចជាអ្វីរបស់ខ្មែរដ៏សំបូរណ៏ បែបកាល់ពីមុនគ្មានអញ្ចឹង។ សង្ឃឹមថាវិស័យសិល្បៈកម្ពុជានឹងបានរីកចំរើនបន្ថែម
សូមកោតសរសើរចំពោះការខិតខំរបស់កញ្ញា ដែលទទួលបានកិត្តិយស
កេរ្តិឈ្មោះល្បីរន្ទឺច្រើនផ្នែក អាចរកចំណូលជួយដល់សង្គមជាតិ
នៅពេលអនាគតមានលទ្ធភាពរកបានច្រើនបន្ថែមទៀត ។
wonderful! Miss Bosaba Pan, I am very proud of you
i think so cos i think that some star now not good sos… i do now what they think ?do like crazy nas
ចរិក ទេពកោសល្យ និងការព្យាយាមអត់ធ្មត់គឺកំណត់នូវភាពជោគជ័យរបស់អ្នក។ការអប់រំ និងជំនាញ យើងអាចទទួលបានតាមរយៈការសិក្សានៅសាលាឬរៀនសូត្រពីអ្នកជោគជ័យក្នុងជិវិត។ តែចរិក និងអកប្បកិរយាគឺជាធនធានដែលមនុស្សម្នាក់ៗមាន និងប្រតិបតិ្តក្នុងជីវិតនិងសង្កម។សូមកោតសរសើរចំពោះនាង។
មានអ្នកនិពន្ធ និងដឹកនាំ សម្តែង វីដេអូ មួយរូបដែលខ្ញុំ មិនពេញចិត្តសោះ នូវស្នាដែរបស់គាត់ គឺ អ្នកស្រី ពាន់ភួងបុប្ផា ។ ខ្ញុំសុំ បញ្ចេញ យោលបល់់នៅ ត្រង់នេះ សង្ឃឹម អ្នកស្រី និងបានឃើញ គឺថា ខ្ញុំបានព្យាយាម មើលរឿងភាគខ្មែរ ដែរនៅ CTN ប៉ុន្តែ ខ្ញុំមើលបាន តែ ៣ នាទី ក៏ ធុញហើយ។ ទីមួយពាក្យដែលតួ និយាយគ្នា អត់មាន រណ្តំ ចង់នៅស្តាំទៀត .. ទី២ គ្រាន់ប្លង់ ធ្វើម្ហូប និង ពិសារបាយ អត់និយាយអី សោះ ក៏ចំណាយពេល ៧ ទៅ៨ នាទីដែរ រួចតួនិយាយបានតិច ក៏ ពាណិជកម្ម វិញ ។ ទី៣ អត់មាន ល្បិចក្នុងសាច់រឿង…… ខានមើល រឿងនេះ មួយខែ មកមើលវិញ នៅតែដដែល គ្មានអីក្រៅពី ប្លង់ បើកឡាន ,ធ្វើម្ហូម, តួនិយាយគ្នាលេង …។ សូមទោសប្រសិនយោបល់ខ្ញុំ មិនត្រឹមត្រូវសំរាប់ អ្នកស្រី ។ សុំមួយទៀត ប្រសិនរឿងមុន លេងរបៀបកុមារី ឡប់ៗ ហើយ ដូចនេះ រឿងក្រោយ មិនបាច់លេងរឿង កុមារប្រុស ឡប់ៗ ទៀត ទេ គឺថា វា សាំ (ដដែលៗ )។
It is the good lesson learn for all Cambodian youth and all the young people should be spending the time to read all the best history of other famous young people like Miss Bosaba Pan. I am so happy and proud to you and wish you have a good chance in US.
Is her father Rithy Pan or Peter Pan?
បុស្បា ប៉ាន់ អ្នកកំពុងតែនាំជាតិកម្ពុជារបស់យើងឲ្យល្បីល្បាញហើយ។ ប្រឹងប្រែងថែមទៀតណា I know you can do it.
សូមជូនពរអោយ បុស្បាទទួលបាននូវជោគជ័យ ។
លោកគំនិតៈ
លោកនិយាយត្រូវណាស់ ជាពិសេសគឺសកម្មភាពតួសម្ដែង និងបច្ចេកទេសថត មើលទៅគឺងាប់ក្រឡាហ្មង ទម្រាំតែហារមាត់និយាយមួយម៉ាត់ ចង់មួយននាទីឯណោះ។ ខ្ញុំសង្ឃឹមថាអ្នកស្រី ភួង បុប្ផា និងរៀនតាម Film Action របស់បរទេស៕
ខ្ញុំយល់ស្របតាមលោក គំនិត ។ មានរឿងខ្មែរជាច្រើនមិនធ្វើឱ្យ
យើងចង់តាមដាន ។ គ្រាន់តែចេញមកបន្តិចក៏ធ្វើឱ្យយើងធុញទ្រាន់
តែម្តង ។ ខ្ញុំមើលបានចប់តែមួយរឿងគត់ គឺរឿង‹‹ទឹកចិត្តបងស្រី›› ។
បទភ្លេងជាខ្សែជីវិត ពិតជាមានឆន្ទះមែន! សង្ឃឹមថាមានអនាគតល្អខាងវិស័យនេះ ។ យ៉ាងណាកុំឲ្យចម្លងតាមគេ
ដូចភ្លេងតាមថាស់ស៊ីឌី ធ្លាប់បានស្តាប់កន្លងមកដូចជាអត់មានល្ខណៈបង្កើតដោយដៃខ្លួនឯងសោះ ចម្លងតាមគេ
ហើយមិនពិរោះសោះ បើបានប្រហែលលោកអធិរាជសំឡេងមាស «ស៊ិន ស៊ីសាមុត» គឺល្អសម្រាប់សង្គមខ្មែរ ។
អរគុណ អ្នកដែរមានមតិដូច ខ្ញុំដែរ
មិនមែនរិះគន់អីទេ តែតាមពិតទៅបុស្សបា មានទេពកោសល្យមែន តែមិនទាន់ដល់លក្ខណះអស្ចារ្យទេ។ ខ្ញុំដឹងព្រោះធ្លាប់ទៅមើលConcert របស់បុស្សបា ជាច្រើនដងហើយ។ តែមានក្មេងស្រីខ្មែរជាច្រើនទៀត ដែលមានទេពកោសល្យជាងបុស្សបា តែគ្មានឳកាសនឹងល្បីល្បាញដូចនាង ព្រោះតែគ្នាគ្មានលុយ និងបក្សពួកដើម្បីបង្ហាញទេពកោសល្យ។ បើចង់រកសូមទៅរកនៅមហាវិទ្យាល័យតន្រ្តី របស់សកលវិទ្យាល័យវិចិត្រសិល្បះទៅដឹងហើយ។ មានក្មេងទាំងប្រុសទាំងស្រីជាច្រើនមានសមត្ថភាពលេង Piano and Violin ល្អជាងបុស្សបាទៀត។ សង្ឃឹមថាថ្ងៃណាមួយ ពួកទាំងអស់នោះនឹងមានឳកាស ហើយអាចធ្វើអោយខ្មែរយើងល្បីជាងនេះ។
ផ្នែកដែលអន់យ៉តែមែនគឺផ្នែកបញ្ចូលសំលេង
ខ្មែរយើងចូលចិត្តតែអោយគេនិយាយសរសើ ទោះខ្លួនមិនកើតយ៉ាងណាក៍ដោយ មិនព្រមទទួលនូវអ្វីដែលហៅថាខ្វះខាតនោះឡើយ។
ភាពដដែលៗគ្មានផ្លាស់ប្តូរវាចរឹតរបស់គេទៅហើយ ទោះបីជាមានការស្នើសុំពីមជ្ឈដ្ធានអ្នកមើលឬស្តាប់ក៍ដោយ។សង្ឃឹមថា នាពេលអនាគត
អស់លោក,ស្រីទាំងនោះប្រាកដជាមានសមានចិត្តខ្វារអាចម៍ត្រចៀកហើយត្រងត្រាប់ស្តាប់ការរិះគន់ដើម្បីស្ថាបនាពីអ្នកស្តាប់ឬមើលមិនខាន។
I don care what is her talent, but i proud of her speech ” what do u want to do for ur life except stay in ur own room??”