សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បារម្ភ​ពីស​ត្វ​ផ្សោត​ថយចុះ នាំឱ្យ​បាត់​ភ្ញៀវ​ចូល​ទស្សនា

ស្ទឹងត្រែង: ប្រជា​សហគមន៍​អេកូ​ទេសចរណ៍ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បង្ហាញ​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង ដោយ​ពួកគាត់​អះអាងថា ចំនួន​សត្វផ្សោតនៅ​តំបន់​នោះថយចុះ​។ ប៉ុន្តែ​អាជ្ញាធរ និង​ក្រុម​អភិរក្ស​ខេត្តស្ទឹងត្រែង​បញ្ជាក់ថា ចំនួន​សត្វ​ផ្សោតដ៏​កម្រ​នេះ កើនឡើងគួរឱ្យកត់សម្គាល់ មិន​ដូច​ការលើកឡើងរបស់​សហគមន៍​នោះទេ​។​

ថ្ងៃទី 21 សីហា 2012
ដោយ: សេ​សាន​
CEN

ភ្ញៀវទេសចរបរទេស ដែលបានចូលមកទស្សនា ដល់ខេត្តស្ទឹងត្រែង

ភ្ញៀវទេសចរបរទេស ដែលបានចូលមកទស្សនា ដល់ខេត្តស្ទឹងត្រែង

លោក​ ផ​យ វណ្ណា អាយុ​៤៥​ឆ្នាំ ជា​អ្នក​បើកទូក​ជូន​ភ្ញៀវ​ទេ​សចរនៅ​ភូមិ​អន្លង់​ស្វាយ ​ឃុំ​ព្រះ​រំកិល ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ បាន​និយាយ​ឱ្យដឹងថា លោក​ក៏បារម្ភ​ខ្លាំង​ណាស់ដែរ ចំពោះ​សត្វ​ផ្សោត​ថយចុះ​។ ព្រោះ​ពីមុន​បរិមាណ​របស់​វា​មាន​១៥​ក្បាល ​ហើយ​បាន​ថយចុះមក​ត្រឹម​ប្រាំបី​ក្បាលប៉ុណ្ណោះក្នុង​ឆ្នាំ ២០១២ នៃ​អន្លង់​មួយ​នេះ​។​

​លោក ផ​យ វណ្ណា បញ្ជាក់ទៀតថា មូលហេតុ​ដែលនាំឱ្យ​ថយចុះនៃ​សត្វ​ផ្សោត​ទាំងនេះ ដោយសារ​ក្នុង​សហគមន៍មាន​បទល្មើស​ខុសច្បាប់កើនឡើង​។ បទល្មើស​ទាំងនោះ រួមមាន ឆក់​ត្រី គប់​គ្រាប់បែក បំពុល​ដោយ​ជាតិគីមី និង​ដាក់មងក្បែរ​កន្លែងតំបន់​អភិរក្ស​។ ម្យ៉ាងទៀត​ក្នុង​រដូវប្រាំង អាកាសធាតុ​ប្រែប្រួល កើន​កម្តៅ ធ្វើឱ្យ​ផ្ទៃ​ទឹក​ដុះ​ស្លែ​ថ្ម និង​ចរន្តទឹកខុសពី​ធម្មតា ក៏​ជា​ឧបសគ្គ​ដល់​ការរស់នៅ​របស់​ផ្សោត​ទាំង​នោះដែរ​។​

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បារម្ភ​ពីស​ត្វ​ផ្សោត​ថយចុះ នាំឱ្យ​បាត់​ភ្ញៀវ​ចូល​ទស្សនា
វត្ថុអនុស្សាវរីយ៍ ដែលអ្នកស្រុកដាក់តាំង លក់ឲ្យភ្ញៀវទេសចរ

​លោក​ផ​យ​វណ្ណា​បញ្ជាក់ថា​ លោក​ក៏មាន​តួនាទី​ជា​អនុប្រធាន​សហគមន៍​នេសាទ​នៅ​ភូមិ​អន្លង់​ស្វាយ​ ឃុំ​ព្រះ​រំកិល​ហ្នឹង​ដែរ​។ រាល់​ការប្រជុំ​ជាមួយក្រុមប្រឹក្សាឃុំ​ម្តងៗ កន្លងមក រូបលោក​តែងតែលើកឡើង​អំពី​បទល្មើសនេសាទ​ខុសច្បាប់​។ ប៉ុន្តែ​គ្មាន​អ្នក​ចាប់អារម្មណ៍​ចំពោះ​ការលើកឡើង ឬ ក៏​ទប់ស្កាត់បទល្មើសទាំង​នោះទេ​។ លោក​បញ្ជាក់ថា ពេលខ្លះ​អ្នកប្រព្រឹត្ត​បទល្មើស​នោះ​ក៏មាន​ពាក់​ឯកសណ្ឋានជា​សមត្ថកិច្ច ទៅទៀត គឺថាពិបាក​នឹង​ទប់ស្កាត់បទល្មើស​ណាស់​។​

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បារម្ភ​ពីស​ត្វ​ផ្សោត​ថយចុះ នាំឱ្យ​បាត់​ភ្ញៀវ​ចូល​ទស្សនា
ផ្លូវលំមួយខ្សែ ដែលរងការខូចខាត បែកភក់

​គួរបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា សត្វ​ផ្សោត​ទឹកសាប​ត្រូវបាន​គេ​ចាត់ទុកជា​សត្វ​ដ៏​កម្រ​លើ​លោក មានតែ​ប្រទេស​បី​ទៅ​បួន​ប៉ុណ្ណោះ​ក្នុង​តំបន់ទឹកសាប​។ ដូច្នេះ​ការបារម្ភ​របស់​សហគម​ន៍ ខ្លាច​វា​បាត់បង់ គឺជា​បញ្ហារ​មួយ​។ យោងតាម​ការសិក្សា​មួយទៀត​ក៏​បារម្ភ​ថា​ប្រសិនជា​ប្រទេស​ឡាវ ពិតជាសាងសង់ទំនប់​សា​យ៉ា​បូរី នៅ​ផ្នែក​ខាងលើនៃ​ដង​ទន្លេមេគង្គ​មែន​នោះ វា​អាច​នឹង​ប៉ះពាល់​ជីវចម្រុះដល់​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​តំបន់ទន្លេមេគង្គ​ក្រោម​។ ក្នុងនោះ​ក៏​ប៉ះពាល់​ទៅលើ​សត្វ​ផ្សោត​ផងដែរ​។​

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បារម្ភ​ពីស​ត្វ​ផ្សោត​ថយចុះ នាំឱ្យ​បាត់​ភ្ញៀវ​ចូល​ទស្សនា
ផ្លូវលំមួយខ្សែ ដែលរងការខូចខាត បែកភក់

​លោក​ យាន​ យុ​ទ្ធី ប្រធាន​សាខា​អភិរក្ស​សត្វ​ផ្សោត​ខេត្តស្ទឹងត្រែង បាននិយាយ​ឱ្យដឹងថា ចំនួន​សត្វ​ផ្សោត​មាន​ប្រហែល ៨០​ក្បាល រស់នៅក្នុងខេត្តស្ទឹងត្រែង ចាប់តាំងពីឆ្នាំ​២០០៦ មកដល់​ឆ្នាំ​២០១២​។ ក្នុងនោះ​វា​រស់​នៅតាម​អន្លង់​ជ្រៅៗ​ទាំង​បួន​រួមមាន អន្លង់​ឈើទាល (​អន្លង់​ស្វាយ​) ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ព្រំដែន​ឡាវ​។​កោះ​សំពាយ កោះ​កូន​សត្វ និង​អន្លង់​ត្បូង​ខ្លា កោះ​ជ្រឹម ស្រុក​សៀម​បូក ព្រំប្រទល់ ខេត្តស្ទឹងត្រែង ជាប់​ស្រុក​សម្បូណ៌​ខេត្តក្រចេះ​។​

​លោក យាន យុ​ទ្ធី បញ្ជាក់ថា ឆ្នាំ​២០១២​នេះ​សត្វ​ផ្សោត​កើតកូនបាន​បួន​ក្បាល បន្ថែម​ទៀតហើយ​។ មូលហេតុដែលនាំឱ្យបរិមាណ​ផ្សោតចេះតែ​កើនឡើង​បែបនេះ ដោយសារ​មានការ​អភិរក្ស និង​ហាមឃាត់​មិនឱ្យ​អ្នកនេសាទទៅ​ដាក់មង នៅ​កន្លែង​របស់​វា​។ មង​គឺជា​បញ្ហារ​សំខាន់ណាស់​នាំឱ្យ​សត្វ​ផ្សោតងាប់ ងាយ​ផុត​ពូជបំផុត​។​

​លោក ម៉ៅ ធនិន អភិបាលរង​ខេត្តស្ទឹងត្រែង បញ្ជាក់ថា សត្វ​ផ្សោត​មានការ​កើនឡើង​ដោយសារអាជ្ញាធរ​បង្កើន​ការទប់ស្កាត់​បទល្មើស​នេសាទ​។ ណាមួយ​ទៀត​ត្រី​ក្នុង​ឆ្នាំ​២០១២ មាន​បរិមាណ​ច្រើន​គឺជា​ប្រភព​ចំណី​របស់​សត្វ​ផ្សោត​ទាំងនោះ​រស់​បន្ត​ពូជ​តទៅទៀត​។​គោលដៅ​ទៅមុខ​អាជ្ញាធរនឹង​ខិតខំ​ថែរក្សា​ការពារ​បង្កើត​តំបន់​អភិរក្ស​នោះ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចាប់អារម្មណ៍​ចូលមក​ទស្សនា​កាន់តែច្រើន​។​កាលណា​មាន​ភ្ញៀវ​មកលេង​ច្រើន​ ធ្វើឱ្យ​ប្រាក់ចំណូល​ក៏​កើនឡើង​។ ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក៏​ផ្លាស់ប្តូ​រដែរ​។​

​លោក ផ​យ វណ្ណា អ្នកបើក​ទូក​ជូន​ភ្ញៀវ​ទេសចរ​និយាយ​អះអាងថា ​ចំនួន​ភ្ញៀវទេសចរ​បរទេសបាន​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ការចូលទស្សនាសត្វ​ផ្សោត នៅ​អន្លង់​ស្វាយ​។ ភ្ញៀវ​បរទេស​ទាំងនោះ​ភាគច្រើន​ជិះទូក​មកពី​ដី​ឡាវ​មើល​ផ្សោត​ផុស​ក្នុង​ដី​ខ្មែរ រួច​វិលត្រឡប់​ទៅ​ស្នាក់នៅប្រទេស​ឡាវ​វិញ​។ បញ្ហាមួយ​នេះ​ធ្វើឱ្យ​ខ្មែរ​យើង​បាត់ប្រាក់​ចំណូល​មួយ​យ៉ាង​ធំ​។​

​អ្នកភូមិ​ឯទៀត​បាន​រិះគន់​អាជ្ញាធរ​ឃុំ​ព្រះ​រំកិល​ថា ផ្លូវ​ក្នុង​សហគមន៍​ខូច​ខ្លាំង បែក​ភក់ ក្លាយជា​ថ្លុក​ក្របីដេក គ្មាន​អ្នក​ជួសជុល​…​អ៊ីចឹង​ហើយបានជា​គ្មានភ្ញៀវ​ចូលមក​លេង ឬ ក៏​ស្នាក់នៅ​។ ឃុំ​ព្រះ​រំកិល មាន​ភូមិ​ចំនួន​៤​។ កន្លងមក​ក្នុងភូមិ​តែមួយ​មាន​ប្រជាពលរដ្ឋ ប្រមាណ​ជាង​១០០​គ្រួសារ បាននាំគ្នា​ប្រមូល​លុយក្នុង​មួយ​គ្រួសារ ១៥.០០០​រៀល ឱ្យទៅ​ឃុំជីកដីធ្វើ​ផ្លូវ​នោះ​។ បន្ទាប់ពី​ធ្វើ​ផ្លូវ​រួចមក ចូលដល់​រដូវ​ធ្លាក់ភ្លៀង រថយន្ត​អ្នកភូមិ បើក​កាត់​ចុះឡើង ផ្លូវ​ក៏​ខូច​ឡើងវិញ​។​

​អ្នកស្រី​ញូ ​រ៉ាវី​ ជា​ម្ចាស់ផ្ទះ​ស្នាក់នៅ​របស់​សហគមន៍​អេកូ​ទេសចរណ៍​ម្នាក់​ក្នុងចំណោម​ផ្ទះ​ទាំងអស់​មាន​១១​កន្លែង​ បាន​បញ្ជាក់ថា ក្រោយពី​មាន​ខាងអង្គការ​ម្លប់​បៃតង ជួយ​ជ្រោមជ្រែងចុះ​បង្ហាត់បង្រៀនពី​របៀប​ទាក់ទាញ​ភ្ញៀវ​។​ពេលនោះ​ភ្ញៀវ​បរទេស ទាំង​ភ្ញៀវ​ខ្មែរ មក​ស្នាក់​នៅផ្ទះ​គាត់មិនសូវ​លស់​ថ្ងៃ​។​គាត់​អាច​ចម្អិន​មុខម្ហូប​ជូន​ភ្ញៀវ​តាម​កុម្ម៉ង់​បាន​មិន​ថាជា​ខ្មែរ​ ឬក៏​បរទេស​ទេ​។ ដោយឡែក​ការ​ស្នាក់​នៅផ្ទះ​អ្នកស្រី​វិញ ក្នុង​មួយ​យប់​សម្រាប់​មនុស្សម្នា​ក់មាន​តម្លៃ​ស្មើ​៣​ដុល្លារ​។​

​អ្នកស្រី ញូ រ៉ាវី បញ្ជាក់ថា រូបគាត់​បាន​ប្រាក់ចំណូល​ច្រើនពី​លំហូរ​ចូល​ភ្ញៀវទេសចរ មកលេង​ទឹកធ្លាក់សុ​ភ័​ក្រ​មិត្ត និងទស្សនា​អន្លង់​ផ្សោត ស្ថិតក្នុងភូមិ ឃុំ​ រួចហើយ​មក ស្នាក់នៅ​ក្នុងផ្ទះរបស់គាត់​៕​ S

What Next?

Recent Articles