សំណុំ​​រឿង​​រូប​​ចម្លាក់​​ខ្មែរ​​​នៅ​​អាមេរិក នៅ​តែ​ប្រឈម​​ភាព​​ចម្រូងចម្រាស ខាង​ផ្លូវ​ច្បាប់

រូប​ចម្លាក់​​មាន​អាយុច្រើន​សតវត្សរ៏​​ដាក់​តាំង​លក់​​នៅ​ហាង​ Sotheby សហរដ្ឋអាមេរិក​ ដែល​គេ​ជឿ​ថា ជា​សម្បត្តិ​មត៌ក​​របស់​ខ្មែរ​ពេល​នេះ នៅ​តែ​ប្រឈម​​នឹង​ភាព​ចម្រូង​ចម្រាស​​ខាង​ផ្លូវ​​ច្បាប់​ ចំពោះ​សម្ពាធ​ជម្រុញ​​ឲ្យ​​មាន​ការ​បញ្ជូន​​ត្រឡប់​​​ទៅ​កាន់​ប្រទេស​​ដើម​វិញ ។

ដោយៈ ក. សំណាង
Wednesday 22 August 2012
សារព័ត៌មានសេរី

រូបចម្លាក់របស់កម្ពុជា ដែលគេរកឃើញ ដាក់លក់ក្នុងហាង Sotheby ជាមួយតម្លៃ រាប់លានដុល្លារ

រូបចម្លាក់របស់កម្ពុជា ដែលគេរកឃើញ ដាក់លក់ក្នុងហាង Sotheby ជាមួយតម្លៃ រាប់លានដុល្លារ

យោង​តាម​បណ្ដឹង​របស់​ប្រទេស​កម្ពុជា​​សំណុំ​រឿង​ដ៏រ៉ាំរ៉ៃនេះ ត្រូវ​បាន​​លើក​យក​មក​​​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​​ចន្ទ ។​ក្រុម​រដ្ឋអាជ្ញា បាន​អះ​​អាង​​ថា រូប​ចម្លាក់​​នា​សតវត្សរ៏​​ទី​១១ ក្នុង​រចនាបទ​ប្រាសាទ​កោះកេរ្ដិ៏ ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​លក់​​តម្លៃ​៣លានដុល្លារ ក្នុង​​ហាង Sotheby គឺ​ជា​សម្បត្តិ​វប្បធម៌​​របស់​កម្ពុជា​ ដែល​មក​​ដល់​ទី​នេះ​​តាម​រយៈ​ការ​លួច​រត់ពន្ធ​ ។​ហើយ​​បាន​​ជម្រុញ​​ឲ្យ​​ម្ចាស​ហាង​​ប្រគល់​​ឲ្យ​​កម្ពុជា​​វិញ ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ភាគី​​ម្ចាស់​ហាង​​ បាន​​បដិសេធ​​សំណើ​​នេះ ជា​​មួយ​​ការ​លើកឡើង​ថា គេបាន​រូប​ចម្លាក់​នេះ មក​​ដោយ​ស្រប​ច្បាប់ ៕

What Next?

Recent Articles