កម្មករ​កាត់ដេរ ៤ រោងចក្រ ផ្ទុះ​កូដកម្ម នៅ​កំពង់ស្ពឺ ខេត្ត​កណ្តាល និង​នៅ​ភ្នំពេញ

ភ្នំពេញ: សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ ថា យ៉ាងហោចណាស់ មាន​កម្មករ​រោងចក្រ​កាត់ដេរ ចំនួន ៤ នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្តាល និង​នៅ​ភ្នំពេញ បាន​ផ្ទុះ​កូដកម្ម​។​

(ថ្ងៃទី 27 សីហា 2012
ដោយ: សុខ ភក្តី
CEN

​សេចក្តីប្រកាស​របស់​ស​ហ​ជីព​សេរី​កម្មករ បានបង្ហាញ​ថា រោងចក្រ​ចំនួន ៤ កំពុង​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ថៅកែ​។ រោងចក្រ​ទាំងនោះ មាន​៖ ១/ ឃី​ង​ហ្វើ​ស King First ស្ថិត​នៅ​កំពង់ស្ពឺ​, ២/ កាឡា​ខេ​ម Kalacam ស្ថិត​នៅ​កំពង់ស្ពឺ ៣/ ខូ​ស្មូរ Cosmo ស្ថិតនៅ​ខេត្ត​កណ្តាល ៤/ ខន​ប្រេស Conpress Holding ស្ថិត​នៅ​ចាក់អង្រែ​ក្រោម​៕​

What Next?

Recent Articles