កីឡា​ការិនី​ពិការ​ជើង​កម្ពុជា​ម្នាក់​ត្រូវ​បញ្ជូន​សម្រាប់​ការ​ប្រកួត​កីឡា​ប៉ារ៉ា​អូឡាំពិក

កីឡា​ការិនី​ពិការ​ជើង​ម្នាក់​របស់​កម្ពុជា នឹង​ត្រូវ​គេ​បញ្ជូន​សម្រាប់​ការ​ប្រកួត​កីឡា​ប៉ារ៉ា​អូឡាំពិក ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​​នា​ដើម​ខែ​ក្រោយ​នេះ។

August 28, 2012
សារព័ត៌មានសេរី

កីឡាការិនី ធិន សេងហុង ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នឹង​ចូល​រួម​ការ​ប្រកួត​រត់ប្រណាំង​​ចម្ងាយ​១០០​ម៉ែត្រ និង​២០០ម៉ែត្រ នៃ​ផ្នែក​ជន​ពិការ​ជើង​ក្រោម​ជង្គង់ ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ា​អូឡាំពិក​នោះ។

សម្រាប់ ធិន សេងហុង ការ​ប្រកួត​នៅ​ដើម​ខែ​ក្រោយ​នេះ នាង​មិន​ប្រាកដ​ថា នឹង​អាច​យក​ឈ្នះ​អត្តពលិក​ពី​ប្រទេស​ដទៃ​ទៀត ដែល​គេ​ប្រើ​ប្រាស់​សម្ភារៈ​ទំនើប​ក្នុង​ការ​ប្រកួត​នោះ​ទេ៕

——————-

What Next?

Recent Articles