ចិន​វិនិយោគ​រោងចក្រ​ដែក នៅ​កម្ពុជា តម្លៃ ២​ពាន់​លាន​ដុល្លារ​

ភ្នំពេញ: ក្រុមហ៊ុន​ចិន បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​រោងចក្រ​ដែក នៅ​កម្ពុជា ដោយ​មាន​ទឹកប្រាក់​ចំនួន ២.០០០ លាន​ដុល្លារ​អាមេរិក​។ គម្រោង​វិនិយោគ​ដ៏​ធំ​នេះ ត្រូវបាន​ប្រកាស​ក្នុង​ពេល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​ជួប​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​ចិន​។​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រឡប់មកពីប្រទេសចិន នារសៀលថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រឡប់មកពីប្រទេសចិន នារសៀលថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )

ថ្ងៃទី 3 កញ្ញា 2012
ដោយ: រតនា
CEN

​ក្នុង​ពេល​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា វិល​ត្រឡប់​មកពី​ប្រទេស​ចិន​វិញ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រលានយន្តហោះ​ភ្នំពេញ​ថា ចិន​មាន​គម្រោង​វិនិយោគ​រោងចក្រ​រ៉ែ​ដែក នៅ​កម្ពុជា ដែល​មាន​តម្លៃ ២.០០០ លាន​ដុល្លារ​អាមេរិក​។ រោងចក្រ​នោះ នឹង​ផលិត​ដែក​ថែប នៅក្នុង​ប្រទេស​កម្ពុជា​។​

ចិន​វិនិយោគ​រោងចក្រ​ដែក នៅ​កម្ពុជា តម្លៃ ២​ពាន់​លាន​ដុល្លារ​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រឡប់មកពី ប្រទេសចិន នារសៀលថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )

លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​ថា “​ក្រុមហ៊ុន ឌី​ឡុង គ្រុប ដែល​គ្រោង​បង្កើត​នៅក្នុង​ប្រទេស​កម្ពុជា​នោះ មាន​សមត្ថភាព​ផលិត​ដែក បាន​រហូត​ប្រមាណ ៣​លាន​តោន ក្នុង​មួយ​ឆ្នាំ រួម​ជាមួយនឹង​សកម្មភាព​ផ្សេងៗ​ទៀត ដូចជា បង្កើត​សួន​ឧស្សាហកម្ម មាន​ផ្នែក​សេវា​សម្រួល ផ្នែក​រោងចក្រ​​ផលិត​ថាមពល​អគ្គិសនី រោងចក្រ​គីមី រោងចក្រ​ផលិត​និង​កែច្នៃ​ដែក​ថែប កំពង់ផែ​សមុទ្រ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ជាដើម​”​។​

ចិន​វិនិយោគ​រោងចក្រ​ដែក នៅ​កម្ពុជា តម្លៃ ២​ពាន់​លាន​ដុល្លារ​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រឡប់មកពី ប្រទេសចិន នារសៀលថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )

​លោក អូន ព័ន្ធ​មុនី​រត្ន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ទំហំ​នៃ​ដើម​ទុន​វិនិយោគ​រោងចក្រ​ផលិត​ដែក នៅ​កម្ពុជា​នេះ គឺ​មាន​ទឹកប្រាក់​ប្រមាណ ២០០០ លាន​ដុល្លារ​អាមេរិក​ហើយ​អាច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​បាន​ប្រមាណ​ចំនួន ១០.០០០ នាក់​។​

​លោក អូន ពន្ធ័មុនីរត្ន បាន​បញ្ជាក់ទៀតថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ស្វាគមន៍ ចំពោះ​គំរោង​ការវិនិយោគ​ដ៍​ធំ​មួយ​នេះ​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្តល់​ការណែនាំ តម្រង់​ទិស​ដល់​ក្រុមហ៊ុន​ផងដែរ ជាពិសេស​សម្តេច​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន យកចិត្តទុកដាក់ ចំពោះ​បញ្ហប​រិស្ថាន​ពីព្រោះ​គំរោង​នេះ ជា​គំរោង​ដែល​មាន​លក្ខណៈ​ឧស្សាហកម្ម​ធ្ងន់ ខ្នាត​ធំ ហើយ​មាន​លក្ខណៈ​មាន​លក្ខណៈ​រសើប​ខាង​បរិស្ថាន ពីព្រោះ​ជា​គំរោង​ស្លដែក ដែល​ត្រូវការ​នាំចូល​រ៉ែ និង​ថាមពល ដើម្បី​រំលាយ​ដែក និង​មាន​ការរៀបចំ ជា​រោងចក្រ ដើម្បី​ប្រើប្រាស់​ដល់​ការ​ស្លដែក​។

​ក្នុងន័យនេះ លោក អូន ព័ន្ធ​មុនី​រ័ត្ន បាន​គូសបញ្ជាក់ថា “​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​ជ្រើសរើស​រក​ទីតាំង​សមស្រប​ល្អ ធ្វើ​ម៉េច​ចៀស ឲ្យបាន​ពី​ក្រុងព្រះសីហនុ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល បាន​កំណត់​ថា ជា​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​របស់​កម្ពុជា​យើង ហើយ​បាន​ការទទួលស្គាល់​ជា​អន្តរជាតិ​”​។​

​លោក​អូន​ព័ន្ធ​មុនី​រ័ត្ន ក៏​បាន​បន្ថែមថា សម្តេច​តេជោ បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ក្រុមហ៊ុន ឌី​ឡុង គ្រុប សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ដើម្បី​សម្រួល​ការរៀបចំ​ការអភិវឌ្ឍ​គំរោង​នេះ ឲ្យស្រប​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នា​នោះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏​បាន​បន្ថែមថា ក្នុង​កិច្ចប្រជុំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ ភាគី​មហាមិត្ត​ចិន ក៏​បាន​ប្រកាស​ផ្តល់​ជំនួយឥតសំណង់​ដល់​កម្ពុជា នូវ​ទឹកប្រាក់​ចំនួន ១៥០ លាន​យ៉​ន់ ស្មើ​ប្រមាណ​ជាង ២០ លាន​ដុល្លារ​អាមេរិក សម្រាប់​អភិវឌ្ឍន៍​ផ្លូវ​ស្ពាន និង​ជំនួយ​អភិវឌ្ឍន៍​ផ្សេងទៀត​ជាច្រើន​។​

​អំពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក៏​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ចិន ជម្រាបជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ថា ចិន​បន្ត​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ជម្លោះ​ដែន​កោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​អនុវត្ត​តាម​គោលការណ៍ DoC និង​ឈាន​ទៅ​អនុវត្ត CoC​។ ក្នុង​បញ្ហា​នេះ ចិន​ចង់​ដោះស្រាយ​ដោយ​សន្តិវិធី ជាមួយនឹង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ប្រមុខ​ដឹកនាំ​ចិន ក៏​បាន​ប្រកាស​ជា​ថ្មី​ពី​ការគាំទ្រ​កម្ពុជា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​នឹង​ត្រូវ​បោះឆ្នោត នា​ខែ​វិច្ឆិកា​ខាងមុខ​។ ចិន​ក៏​សន្យាថា នឹង​ជំរុញ​វិនិយោគ​ចិន ឲ្យ​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា ពិសេស​ការវិនិយោគ​លើ​រោងចក្រ​កែច្នៃ​អង្ករ ដើម្បី​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក អូន ព័ន្ធមុនីរ័ត្ន​៕​

What Next?

Recent Articles

5 Responses to "ចិន​វិនិយោគ​រោងចក្រ​ដែក នៅ​កម្ពុជា តម្លៃ ២​ពាន់​លាន​ដុល្លារ​"

  1. ដូនពេញ says:

    សូមឱ្យសម្ពន័ភាពលោកសម រង្សី និងលោកគឹម សុខា ឱ្យរឹងមាំដូចដែកជាថែប ដើម្បីទប់ទល់ជាមួយ អាដែកជោរ,….!
    សូមឱ្យកូនខ្មែរយើងទាំងអស់ភ្ញាក់រលឹកឡើង ហើយរួមដៃគ្នាជាមួយគណបក្សសង្រោះជាតិ ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ, ប្រឆាំងនឹងជន់ក្បត់ជាតិ, ប្រឆាំងនឹងយួនឈ្លនពាន,….ដើម្បីស្តាប្រទេសជាតិឡើងវិញ,….!

  2. ដូនពេញ says:

    គិតយ៉ាងខ្លី៖ គ្រាន់តែអង្គរ័ក្សហ៊ុន សែនមានប្រហែលបួនពាន់នាក់
    សម្រាប់ការពារជនខ្លាំងចាញ់ខ្លាចម្នាក់ ។ ហើយក្នុងម្នាកនៃអង្គរ័ក្ស
    ដើរញ៉ែស្រីទាំងនេះបានប្រាក់បៀរវត្សរ៍លើសទាហានច្បាំងប្រហែល
    ប្រាំដង គឺម្នាក់យ៉ាតិចណាស់បាន២០០ដុល្លាអាមេរិក ។ តើមួយខែ
    ខ្មែរបោះចោលប្រាក់ជាតិអស់ប៉ុន្មានលានដុល្លា? គ្រាន់តែអាមាត្យយាម
    អ្នកខ្លាំង ប្រហែលទាហាន៥បាត់តៃយ៉ុង ដែលវាយបាននៅសមរភូមិក្តៅ
    មួយ! អស្ចារ្យណាស់សម្តាចម៍សុីជោរ!

  3. ដូនពេញ says:

    ល្បិចនៃបិសាចស្រេកឈាម
    ១- លេងអុក សាមកុក មើលកុនចិន–ហ៊ុន សែនចេះឆ្អិនប្រើល្បិចខ្មៅ
    ឡើងងារខ្លួនឯងនិងកូនចៅ–កូនក្នុង កូនក្រៅ សុទ្ធតែផ្កាយ ។
    ២- នេះជាកលល្បិចជនបិសាច–ចង់បានអំណាចដល់ខ្លួនក្ស័យ
    រៀបចំផែនការគ្រប់វិស័យ–ចាក់កាប់ប្រល័យត្រួសត្រាយផ្លូវ ។
    ៣- ហេង ពៅជាប់គុកមួយជីវី–ឡង់ ឌីក៏ស្លាប់ប្រាប់មិនត្រូវ
    តើហេតុការណ៍នេះន័យអ្វីទៅ?–គឺត្រួសត្រាយផ្លូវក្តាប់អំណាច!
    ៤- រយឧក្រិដ្ឋកម្មចាំមិនអស់–សម្លាប់ស្រស់ៗហូរឈាមល្ហាច
    ចាប់មិនបានទេជនកំណាច–មានមេអង់អាចជួយបំពួន ។
    ៥- ហ៊ុន សែនមេឈ្មួញជួញខាងបាប–គ្រាន់តែយូរឆាប់មិនរួចខ្លួន
    គង់តែកម្មឯងរត់តាមទាន់–កិនជាន់ឃាតករចិត្តបិសាច ។
    ៦- តើមានកិច្ចអ្វីជួយខ្មែរបាន?–គឺខ្មែរគ្រប់ប្រាណត្រូវអង់អាច
    ប្រើសម្លេងឆ្នោតជាអំណាច–ធាក់ជនបិសាចពីតំណែង ។
    ៧- គ្មាននរណាអាចជួយយើងបាន–គឺយើងគ្រប់ប្រាណជួយខ្លួនឯង
    សមដូចព្រះពុទ្ធបានសម្តែង–យើងជួយខ្លួនឯងដោយសន្តិ! ។

  4. បើយើងគិតមើលទៅ សហរដ្ឋអាមេរិក លឺតែយកវិនិយោគមកស្រុកខ្មែរ តែមិនដែលមានគំរោងធ្វើអី្វទេ វាជាកាប្រសើរបំផុតដែលប្រទេសកម្ពុជាមានឧស្សាហកម្មដែក បានចំណូលចូលរដ្ឋ និងប្រជាពលរដ្ឋមានការងារធ្វើ

  5. bong thom says:

    pouk A Nis der te kjey loy kar te
    Vear kmean kom nit do business te

    hey merl vear out A ach JOO JOO