លោកនាយករដ្ឋមន្ត្រីចិន វិន ជាបាវ (Wen Jiabao) ប្រកាសថា នឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា ព្រមទាំងពង្រីកសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ដោយ ម៉ៅ សុធានី
2012-09-03
វិទ្យុអាស៊ីសេរី

២៦-ឧសភា-២០១១៖ មន្ត្រីយោធាខ្មែរ និងចិន ពិនិត្យមើលសម្លៀកបំពាក់យោធាដែលជាជំនួយរបស់ប្រទេសចិន នៅរាជធានីភ្នំពេញ។
RFA/Sok Serey
លោក វិន ជាបាវ នាយករដ្ឋមន្ត្រីចិន បានប្រកាសនៅថ្ងៃអាទិត្យ ទី២ កញ្ញា ថា រដ្ឋាភិបាលចិន ត្រៀមខ្លួនជាស្រេចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជួយដល់ប្រទេសកម្ពុជា ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ វិស័យកសិកម្ម និងសុខភាព។
ការថ្លែងរបស់មេដឹកនាំចិននេះ ធ្វើឡើងក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជើញទៅចូលរួមក្នុងពិព័រណ៍ចិន-អាស៊ី-អឺរ៉ុប លើកទី២ នៅតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គរ៍ នៅភាគខាងពាយ័ព្យប្រទេសចិន ដែលផ្ដើមចាប់ពីថ្ងៃទី១ ដល់ទី៥ ខែកញ្ញា នេះ។
ពាក់ព័ន្ធនឹងការសន្យារបស់មេដឹកនាំចិន តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ប្រតិកម្មថា រដ្ឋាភិបាលចិន មិនដែលមានបំណងល្អចំពោះប្រទេសកម្ពុជា ទេ។ ប្រទេសចិនគិតតែពីផលប្រយោជន៍របស់ខ្លួន និងឆ្លៀតឱកាសកេងប្រវ័ញ្ចពីប្រទេសកម្ពុជា ដែលសម្បូណ៌ទៅដោយធនធានធម្មជាតិ។
លោក សុន ឆ័យ៖ «ក្នុងប្រវត្តិសាស្ត្រខ្មែរជាមួយចិន ជាពិសេសប៉ុន្មានទសវត្សរ៍កន្លងមកនេះ ធ្វើឲ្យខ្មែរអន្តរាយធ្ងន់ធ្ងរណាស់ ដូចជាសម័យខ្មែរក្រហម។ ដូច្នេះចំណងមិត្តភាពជាមួយចិន យើងត្រូវប្រុងប្រយ័ត្ន ដូចជាសព្វថ្ងៃ ចិនហាក់គ្មានបំណងជួយដល់កម្ពុជា ឲ្យលូតលាស់ទេ ក្រៅពីឲ្យខ្ចីលុយដែលកោរខ្មែរដោយដាក់តម្លៃខ្ពស់ ឲ្យខ្មែរជំពាក់រុំក្បិន ជាសកម្មភាពមួយដែលតាមពិតគឺជាការកេងប្រវ័ញ្ចផលប្រយោជន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី នេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា បញ្ហាដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមនោះ គឺជាផលវិបាកដែលបណ្ដាលមកពីឥទ្ធិពលមនោគមវិជ្ជារវាងប្រទេសលោកខាងលិច និងខាងកើត។
លោកបន្តថា កម្ពុជាមានបទពិសោធន៍ទាំងជាមួយចិន និងសហរដ្ឋអាមេរិក ដូច្នេះប្រការដែលរដ្ឋាភិបាលចិន ងាកមកជួយដល់កម្ពុជា គឺជាកាលៈទេសៈដ៏ល្អសំរាប់កម្ពុជា ដែលជាសមាជិកសមាគមអាស៊ាន។
លោក ផៃ ស៊ីផាន៖ «យើងដឹងហើយប្រទេសចិន មានចំណងមេត្រីភាព ការពិសោធទាំងល្អទាំងអាក្រក់ ដូចជាសម័យកាលខ្មែរក្រហម។ ឥឡូវនេះដល់សម័យកាលថ្មីមួយ គឺសម័យកាលសមាគមអាស៊ាននេះឯង។ មិត្តភាពរវាងកម្ពុជា-ចិន គឺកើតមានតាំងពីសម័យអង្គរមកម្ល៉េះ នេះជាការសម្រេចចិត្តមួយល្អ ដោយសារកម្ពុជាបានបាត់បង់ឱកាសខ្លួនក្នុងទសវត្សរ៍ឆ្នាំ៧០ នូវការបំផ្លិចបំផ្លាញដោយសង្គ្រាមមនោគមវិជ្ជានោះឯង។ ដូចនេះការវិលត្រឡប់របស់ចិន មកជួយកម្ពុជា គឺជាសញ្ញាមួយដ៏ល្អដែលកម្ពុជា ជាសមាជិកមួយថ្មីនៃសមាគមអាស៊ាន ធ្វើឲ្យយើងមានឱកាសបានប្រហាក់ប្រហែលគេ…»។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ កាលពីថ្ងៃអាទិត្យ នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន គឺមានមូលដ្ឋានរឹងមាំ ពុំមានរង្គោះរង្គើទេ ហើយនឹងកាន់តែខ្លាំងក្លាថែមទៀតពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
លោក ហ៊ុន សែន ថ្លែងបន្តថា ប្រទេសកម្ពុជា ប្រុងប្រៀបរួចជាស្រេចដើម្បីធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន ឈានដល់កម្រិតខ្ពស់ និងរៀបចំផែនការសហប្រតិបត្តិការក្នុងគ្រប់វិស័យ និងពង្រីកយុទ្ធសាស្ត្រយ៉ាងទូលំទូលាយនៃប្រទេសទាំងពីរ។ នៅឆ្នាំ២០១៣ ខាងមុខនេះ ប្រទេសកម្ពុជា និងប្រទេសចិន នឹងប្រារព្ធអបអរទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៥៥ឆ្នាំមកហើយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
SONN chhay, was sucked,,, poor concept, poor politician, poor leadership..
send him back to australia, to get unemployment..
មិត្តភាពមឺនឆ្នាំ មឺនឆ្នាំ
A ach ta prum, know nothing friend about history Khmer Rouge, where it from ? the Khmer Rouge occurred between Mr, Mou Satong and A Hu chiminh and used A fool Sihanouk to role play to again, expel France and United State from Indochina, finally A Sihanouk home stay until now, the power nationalism , kingnism was destroyed by A cray Sihanouk, ey low nis A fool never graduate at school Hun zen, A ach dech jooo jooo is follower the same as A Sihanouk.
you know Lok Taprum pler pler?
ខ្មែរក្រហមជាកូមអុករបស់ចិន….
អាឆ័យអើយ! ខួរក្បាលហែងមានបញ្ហាអាអើហា?? អាមួយនេះឡប់ហើយ! បើហែងគ្រាន់បើមិចមិន
ឲ្យអាមេរិចមកជំនួយទៅ ពួកវាល្អជាងចិនឫ?? ប្រវត្តិស្រ្តខ្មែរ មិនមែនអាក្បាលម៉ែហែងយកមកនិយាយ
កើតទេ! ហែងជាមនុស្សបាតសង្គមទេ! អាឡប់មួយនេះ! តាមប្រវត្តិស្ត្រខ្មែរចិនធ្វើអោយអន្តរាយម៉ែ
ហែងទៅ!
do we get any benefit with china from Angkor time until now ? china good, have money Oy kjey,
but do you know what China are looking for?, Example I let borrow my money but you need to give your land for business, no tax, and cheep of payment for worker, are you agree that man.
all khmer people must be have good brand man, please do not used crazy, fool brand the same as former leader.
must have to think that (the government give the fish the people or they are teaching people how to find fish man)
A jooo jooo Hun xen know nothing how to teach people to find fish man
pleas get up man and learn every thing in the world
A ach JML kor crazy teat A Nis
pleas do not do your self the same as bird that learn to speak by following human man
learn to to to to use your new brand, pleas do not use your idea 50 year ago man
go home where is your land and your people’s land
they give food the pig for meat and sell, it have little of human being food to the pig for loving kindness with compassion, hun sen is give food to people for meat and sell man
get up man JML
គួរតែប្រយ័ត្នដែរ ជំនួយមិនដែលគ្មានចំណងទេ សូមយកខួរគិតកុំយកភ្នែកមើល
អរគុណមហាមិត្តចិន
ជួយគ្នាក្នុងគ្រាក្រ