ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថ្កោល​ទោស​តុលាការ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ករណី​ចាប់​សកម្មជន​ដីធ្លី​

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ធ្វើ​ការ​ថ្កោល​ទោស​សកម្មភាព​របស់​តុលាការ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​ពីរ​រូប​ជា​បន្ត​បន្ទាប់​ គឺ​អ្នកស្រី យោម បុប្ឆា សកម្មជន​អ្នក​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី តំណាង​អ្នក​សហគមន៍​បុរីកីឡា ដោយ​ភាព​អយុត្តិធម៌​បំផុត។

Thursday 06 September 2012
សារព័ត៌មានសេរី

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​លើក​ឡើង​ថា ទង្វើ​របស់​តុលាការ និង​អាជ្ញាធរ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាប់​ថា បាន​និង​កំពុង​យក​តួនាទី​ដ៏​សំខាន់​ដែល​សង្គម​ផ្តល់​ឲ្យ ទៅ​បម្រើ និង​ការពារ​ក្រុមហ៊ុន ហើយ​មក​គាប​សង្កត់​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​រង​គ្រោះ​ដោយ​សារ​ក្រុមហ៊ុន​រំលោភ​យក​ដីធ្លី និង​វាយ​កម្ទេច​ផ្ទះ​សម្បែង​របស់​ពួក​គាត់​គ្មាន​សល់។

ជាមួយ​គ្នា​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ហៅ​តុលាការ​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ថា ជា​ឧបករណ៍​របស់​ក្រុមហ៊ុន​អ្នក​មាន​លុយ និង​មាន​អំណាច​ប្រើ​ប្រាស់ ដើម្បី​ប្រឆាំង​ជាមួយ​អ្នក​សហជីព អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​តវ៉ា​ស្រប​ច្បាប់។ ហើយ​ថា បើ​តុលាការ​បច្ចុប្បន្ន​គ្មាន​ការ​កែ​លម្អ​ និង​គ្មាន​ឯករាជ្យ​ទេ​ នោះ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​គ្មាន​ទៀត​ទេ។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដ៏​បាន​ធ្វើ​ការ​អំពាវនាវ​ផង​ដែរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​ការ​ដោះ​លែង​អ្នកស្រី យោម បុប្ឆា និង​អ្នកស្រី ទឹម សាក់មុន្នី ឲ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​ពួក​គាត់​កំហុស​នោះ​ទេ៕

What Next?

Recent Articles

7 Responses to "ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថ្កោល​ទោស​តុលាការ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ករណី​ចាប់​សកម្មជន​ដីធ្លី​"

  1. បុរសពិត says:

    នេះរឺសង្គមប្រជាធិបត្យេយ?

  2. រកតែរឿងសម រង្ស៊ី…ទៀតហើយ…
    ហ្ហែងមិនប្រកាសជាសកលទៅថា បុគ្គលហ្នឹងហិខុសមែនដោយចេស ហក៎ឯណាភ័ស្តុតាងស្តែងពិតប្រាកដ។
    ធ្វើចេះបានត្រូវ! មិនមែនហ្ហែងចេញម៉ោផ្តាច់ការចោទគេចាប់គេស្រេចចិត្ត ជាពិសេសអោយតែ សម រង្ស៊ី។ ពួកអាចង្រៃនេះវ៉ើយ….យ៉ាប់!
    ពួកហ្ហែង គាំទ្រចិនក៍ត្រូវធ្វើអោយដូចចិនដែរ…ទាំងប្រព័ន្ធតុលាការ ប្រព័ន្ធច្បាប់…-ល-។
    ប៉ាវ ចឹង, ចិនចាវ…ហើយឈ្មោះស្អីទេជាទីប្រឹក្សាប៉ាវ ចឹង…អញផ្លេចបាត់…!
    យករឿងហ្នឹងមកចាក់អោយខ្មែរមើល…តែខ្មែរអត់ធ្វើតាម..!
    ម៉េចចេសសព្វថ្ងៃ!?

  3. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ក្រុមបឹក្សា លុកដៃ ប្រពន្វតុលាការ ហើយ

  4. អយុត្តិធម៌ណាស់លោកអើយលោក………………………

  5. ឡាគេធឺ says:

    តុលាការចេញដិការចាប់ខ្លួន នៅក្នុងភូមិប្រម៉ាខេត្តក្រចេះ (កុំពុងតាមចាប់)

    ហ៊ុន សែនស្រែកអោយហែកសាលដិការចាប់ខ្លួនចោល ចេញដិការនាំខ្លួនវិញ

    អោយមកធ្វើជាសាក្សី  តុលាការធ្វើតាមភ្លាម ។ អួតថាតុលាការឯករាជ្យ

    ឯករាជ្យពងក្តឯងស្អី ធ្វើតាមបញ្ជារមនុស្សតែម្នាក់ដូចទីងមោង ។ពួកអាទីងមោង

    ហ្អែងមិនធ្វើតាមអញ ចេតរ៉ូយ។

  6. True Khmer says:

    ការដឹកនាំរបស់ហ៊ុនសែនសព្វថ្ងៃមិនខុសពីរបបដឹកនាំរបស់ប៉ុលពតទេ ក្រោមពាក្សស្លោកថា ស៊ូចាប់ ឬសំលាប់ច្រឡំកុំឲ្យខ្មាំងរួចខ្លួន។ មិនខុសពីសម័យប៉ុលពតទេបើចង់សំលាប់អ្នកណាម្នាក់គឺពួកខ្មែរ ក្រហមគ្រាន់តែចោទដាក់អ្នកនោះថា ជាភ្នាក់ងារចារកម្មរបស់អាមេរិក CIA ឬ KGB ទៅ​អាចយក​ទៅសំលាប់ ចោលដោយស្របច្បាប់បានហើយដូចហ៊ុនសែនកំពុងតែយកគំរូតាមសព្វថ្ងៃអញ្ចឹង។ ប៉ុន្តែសូម កុំ ភ្លេចយុទ្ធសាស្រ្តនេះនិងជួបប្រទះនិងការរើបំរាស់ប្តូរផ្តាច់មួយជាមិនខា​នដូចនៅ​បណ្តាប្រទេសអា រ៉ាប់អញ្ចឹង ពេលនោះអយុត្តិធម៌នៅកម្ពុជាដូច​សព្វថ្ងៃនិងត្រូវបាន​លាងជំរៈបញ្ជីរគ្នាជាមិនខាន។