WHO ស្នើ​​ឲ្យ​ពលរដ្ឋ​​កម្ពុជា ​ជួយ​​បង្ការ​​ទប់ស្កាត់​ជម្ងឺ​គ្រុន​ឈាម​

ក្រុម​មន្រ្តី​ជំនាញ​​របស់​អង្គការ​សុខភាព​ពិភពលោក (WHO​) នៅ​ពេល​នេះ​​​បាន​ធ្វើការ​អំពាវនាវ​​ឲ្យ​ពលរដ្ឋខ្មែរ​​​មាន​​ស្វ័យ​ការពារ​​ ដើម្បី​បង្ការ​ទ​ប់ស្កាត់​ជម្ងឺ​គ្រុន​​ឈាម​ ខណៈ​​ដែល​អ្នក​​សម្លាប់​​ដោយ​ជម្ងឺ​នេះ​ បាន​កើន​ឡើង​​គួរ​​ឲ្យ​ព្រួយ​បារម្ភ ក្នុង​​​ឆ្នាំ ២០១២​​នេះ។

ដោយ៖ ក .សំណាង​
Monday 10 September 2012
សារព័ត៌មានសេរី

រូបសញ្ញាសម្គាល់របស់ WHO

រូបសញ្ញាសម្គាល់របស់ WHO

លោក សូនី ​គ្រីស្មាន ​(Sonny Krishman)មន្រ្តី​ព័ត៌​​មាន ​និង ជា​​អ្នក​ជំនាញ​សុខ​ភាព​​នៃ​អង្គ​ការ​សុខ​ភាព​​ពិភព​​លោក​ (WHO​) ​ប្រចាំ​​ប្រទេស​កម្ពុជាបាន​ថ្លែង​ប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា ​” វា​​​ជា​ការ​ព្រួយ​បារម្ភ​សម្រាប់​យើង​ ដោយ​សារ​តែ​ករណី​ជំងឺ​គ្រុន​ឈា​ម​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​នេះ​ ។ ខ្ញុំ​គិត​ថា ​អ្វី​ដែល​​យើង​​ព្យាយាម​​កំពុង​​ធ្វើ​​ គឺ​​ឲ្យ​​ប្រជា​ជន​នៅ​​ក្នុង​សហ​គមន៍​​​ចូល​រួម​ការពារ​ដោយ​ខ្លួន​ឯង ​ដោយ​មិន​​ពឹង​​​ផ្អែក​​​ទាំង​ស្រុង​លើ​​រដ្ឋា​ភិបាល​​ ​ដូច​ជា​ការ​ចេញ​ថ្នាំ​​អាបេត​​​ ព្រោះ​នេះ​​ជា​​ការ ការពារ​រយៈពេល​​ខ្លី ​មិន​មែន​យូរ​អង្វែង​ទេ​ ដែល​​ត្រូវ​ការ​ការ​ចូល​រួម​ពី​សហគមន៍​ ” ។

​​​មជ្ឈ​​មណ្ឌល​ជាតិ​​នៃ​​បារ៉ា​សិត​សាស្រ្ត ​បាណក​សាស្រ្ត​ និង​ ជំងឺ​គ្រុន​ចាញ់ បាន​​ឲ្យ​ដឹងតាមរយៈរបាយការណ៏​មួយ​​កាល​ពី​ចុងសប្ដាហ៏​កន្លង​ទៅ​ថា ​គ្រាន់​តែ​រយៈពេល​​៨​​ខែ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១២​នេះ​ ជម្ងឺ​គ្រុន​ឈាម​​បាន​​សម្លាប់​​កុមារ​កម្ពុជា​​១២៤​​នាក់ ​ជា​ចំនូន​​កើន​ឡើង​​​ជិត​ពាក់​កណ្ដាល​​បើ​​ប្រៀបធៀប​​កាល​ពី​ឆ្នាំ​​២០១១កន្លងទៅ ដែល​​កុមារ​ស្លាប់​​​ដោយ​ជម្ងឺ​នេះ​​មាន​តែ​​៧៣នាក់៕

What Next?

Recent Articles