កូន​កាត់​កម្ពុជា​ លេច​មុខ​ថត ​ភាពយន្ត​ខ្នាត​ធំ​ ជែមស្ប៊ន​ 007 នៅ​ហូលីវូដ

ភ្នំពេញៈ កូន​ខ្មែរ​កាត់​បរទេស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ នាង Berenice Marlohe កំពុង​លេច​ធ្លោ​នៅ​លើ​ឆាក​សិល្បៈ​បរទេស​ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ ប្រជា​ជន​ទូ​ទាំង​ពិភព​លោក​កំពុង​មាន​ភាព​ភ្ញាក់​ផ្អើល​ជាមួយ​ការ​សម្តែង​ របស់​នាង​នៅ​ផលិត​កម្ម​​ភាព​យន្ត​យក្ស​ហូលីវូដ ក្នុង​រឿង​ដ៏​ល្បីល្បាញ 007 James Bond ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​​នៅ​ទូទាំង​ពិភព​លោក​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​។

Friday, 14 September 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តាម ​បណ្តាញ​គេហ​ទំព័រ​ Wikipedia បាន​ឲ្យ​ដឹង​ថា នាង Berenice Marlohe កើត​នៅ​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​១៩៧៩ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​។ សព្វ​ថ្ងៃ​នាង​គឺ​ជា​តារា​សម្តែង​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់​នៅ​ប្រទេស​ បារាំង​ ហើយ​តារា​រូប​នេះ​បាន​ក្លាយ​ជា​តារា​សម្តែង​​របស់​ហូលីវូដ​តាម​រយៈ​ការ​ថត​ រឿង 007 James Bond ទី​២៣ ដែល​មាន​ចំណង​ជើង​ថា Skyfall នៅ​ក្នុង​ឆ្នាំ​២០១២​នេះ។ នៅ​ក្នុង​ភាព​យន្ត​បាញ់​បោះ​ដែល​ថត​នៅ​ប្រទេស​អង់​គ្លេស​មួយ​នេះ នាង​ត្រូវ​ដើរ​តួ​ដោយ​មាន​ឈ្មោះ​ថា Severine ហើយ​រឿង​នេះ​​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​តែ​ម្តង​។

តារា​សម្តែង​នាង Berenice Marlohe ដែល​មាន​ឪពុក​​ជា​ជន​កម្ពុជា​​។ រូបថត ស​ហការី

តារា​សម្តែង​នាង Berenice Marlohe ដែល​មាន​ឪពុក​​ជា​ជន​កម្ពុជា​​។ រូបថត ស​ហការី

ជាមួយ ​នឹង​រូប​រាង និង​រង្វង់មុខបែប​ពួក​ប៉ែក​អឺរ៉ុប​ ដែល​ដាច់​ឆ្ងាយ​ស្រឡះ​ពី​បណ្តា​ជាតិ​សាសន៍​នៅ​អាស៊ី​នោះ តែ​គេ​បាន​ដឹង​ថា នាង Berenice Marlohe គឺ​មាន​ឈាម​ជ័រ​ពាក់​កណ្តាល​នៅ​តំបន់​អាស៊ី​។ ថ្វី​ដ្បិត​កើត​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តែ​បើ​តាម​ប្រព័ន្ធ​ Wikipedia បាន​កត់​ត្រា​យ៉ាង​លម្អិត​ថា Berenice Marlohe គឺជា​នារី​ស្រស់​ស្អាត​ចម្រុះ​ជាតិ​សាសន៍​មួយ​ពោល​គឺ​នាង​ជា​កូន​កាត់​រវាង​ អាស៊ី​ និង​អឺរ៉ុប​។

តាម​គេហ​ទំព័រ Wikipedia ដដែល​បាន​ឲ្យ​ដឹង​ថា នាង Marlohe មាន​ម្តាយ​ជា​ជន​ជាតិ​បារាំង និង​ឪពុក​ជា​ជន​ជាតិ​កម្ពុជា​កាត់​ចិន​។ ម្តាយ​របស់​នាង​គឺជា​គ្រូ​បង្រៀន និង​ឪពុក​ជា​វេជ្ជ​បណ្ឌិត​។ តាំង​ពី​វ័យ​ក្មេង​មក Marlohe តែង​ប្រាប់​គេ​ឯង​ថា រូប​នាង​ចង់​ក្លាយ​ជា​អ្នក​លេង​ព្យ៉ាណូ​ និង​អ្នក​សិល្បៈ​សម្តែង​មាន​ឈ្មោះ​ល្បីល្បាញ​ម្នាក់ ដូច្នេះ​ហើយ​រូប​នាង​ក៏​បាន​ចូល​សិក្សា​នៅ​សាលា​សិល្បៈ​បារាំង​ល្បី​ឈ្មោះ​ មួយ​គឺ Conservatoire de Paris ដែល​នៅ​ទីនោះ​នាង​បាន​ចំណាយ​ពេល​១០​ឆ្នាំ​ដើម្បី​ក្រេប​ជញ្ជក់​យក​រស​ជាតិ​ សិល្បៈ​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន​។

ប៉ុន្តែ​បើ​ទោះ​បី​ជា​តស៊ូ​នៅ​ ក្នុង​វិស័យ​សិល្បៈ​ និង​ចំណាយ​ពេល​ដ៏​ច្រើន​យ៉ាង​ណា ក៏​ជំហាន​ដំបូង​ រូប​នាង​មិន​អាច​គេច​ផុត​ពី​បញ្ហា​នៃ​ការ​ផ្តើម​អាជីព​ឡើយ ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា នាង​ជា​សិល្ប​ការិនី​អន់​ថយ​ម្នាក់​។ មុន​នឹង​បោះ​ជំហាន​ចូល​ប្រឡូក​នៅ​ក្នុង​ចង្កោម​តារា​ហូលីវូដ នាង Marlohe បាន​ត្រឹម​តែ​ដើរ​តួ​តូច​តាច​កំប៉ិក​កំប៉ុក​ និង​មាន​គ្រឹះ​​តិច​តួច​នៅ​ក្នុង​សិល្បៈ​តែ​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី តែ​គេ​បាន​ដឹង​ថា នាង​ជា​មនុស្ស​ដែល​មាន​ការ​តស៊ូ​ខ្ពស់ និង​ជា​អ្នក​ជឿ​ជាក់​លើ​ភ័ព្វ​ព្រេង​​វាសនា​។

តារា​ដែល​មាន​ឈាម​ជ័រ​ឪពុក ​ជា​ជន​កម្ពុជា​រូប​នេះ​បាន​និយាយ​តាម​ហ្វេសប៊ុក​របស់​នាង​​ដោយ​មាន​សកម្ម ​ភាព​សិល្បៈ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ជា​ច្រើន​ថា៖«​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ បារាំង​ចំពោះ​ខ្ញុំ គឺ​ភ្នាក់​ងារ​ភាពយន្ត​ជាច្រើន​តែង​និយាយ​ថា ខ្ញុំ​មិន​ដូច​តារា​សម្តែង​បារាំង​ ដូច្នេះ​ប្រហែល​ជា​ការ​ងារ​ថត​មិន​សូវ​ល្អ​ទេ ហើយ​សូម្បី​តែ​គេ​ឃើញ​ពេល​ខ្ញុំ​ថត មាន​គេ​ណែ​នាំ​ខ្ញុំ​ប្រាប់​គេ​គ្រប់​គ្នា ក៏​មនុស្ស​ទាំង​អស់​នៅ​មិន​ទទួល​ស្គាល់​ខ្ញុំ​ដែរ​ ខ្ញុំ​គ្មាន​ពាក្យ​និយាយ​ទាល់​តែ​សោះ»។

តារា​សម្តែង​ក្នុង​រឿង​ ហូលីវូដ 007 ទី​២៣​កូន​កាត់​កម្ពុជា​រូប​នេះ​បាន​និយាយ​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ​មុន​ នឹង​នាង​បាន​សម្តែង​ភាព​យន្ត Skyfall ថា កាល​ពី​៦​ខែ​មុន មុន​នឹង​នាង​បាន​សម្តែង​រឿង James Bond នាង​បាន​សុបិន​ឃើញ​ថា នាង​បាន​សម្តែង​ជាមួយ​នឹង​តារា​សម្តែង​ល្បី​លោក Javier Bardem។ នាង​បាន​បន្ត​ថា បន្ទាប់​ពី​ក្តី​សុបិន​ដ៏​រីក​រាយ​នោះ អ្វី​ៗ​ក៏​បាន​ប្រសើរ​ដូច​ការ​យល់​សុបិន​នោះ​មែន។ ចុង​ក្រោយ​នាង​ក៏​បាន​ក្លាយ​ជា​តួ​ឯក​ក្នុង​រឿង Skyfall​ របស់​ផលិតកម្ម​ហូលីវូដ ដែល​គេ​គ្រប់​គ្នា​ស្គាល់​ថា ជា​រឿង ជែមស៍​ស្ប៊ន នោះ​។

ជាមួយ​នឹង​ការ​រំលេច​វត្តមាន​របស់​តារា​កូន​កាត់​កម្ពុជា​នាង Berenice Marlohe នៅ​លើ​ឆាក​ហូលីវូដ​ក្នុង​រឿង Skyfall ភ្លាម​ កុំ​ថា​ឡើយ​ជន​បរទេស សូម្បី​តែ​ជន​ជាតិ​កម្ពុជា​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ដែរ​។ ពួក​គេ​បាន​សម្តែង​មោទន​ភាព និង​ភាព​រីករាយ​នៅ​ពេល​ឃើញ​តារា​ស្រី​រូប​នេះ​មាន​ឱកាស​យ៉ាង​ធំ​សម្បើម ទោះ​បី​នាង​មិន​មែន​ជា​កូន​ខ្មែរ​សុទ្ធសាធ​ក៏​ដោយ​។

តាម​រយៈ​រឿង Skyfall គេ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ពី​ទស្សនិកជន ហើយ​ប្រជា​ជន​ប្រទេស​បារាំង​នឹង​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ការ​សម្តែង​ដ៏​ល្អ​ របស់​តារា​ដែល​មាន​ម្តាយ​បារាំង ឪពុក​កម្ពុជា​កាត់​ចិន​នាង Berenice Marlohe ។

ទោះ​ជា​យ៉ាង​ណា​តារា​ស្រី​ដែល​កំពុង​មុជ​យ៉ាង​ជ្រៅ​នៅ​ហូលីវូដ​រូប​នេះ​មិន​បាន​និយាយ​លម្អិត​ឡើយ៕

What Next?

Recent Articles

15 Responses to "កូន​កាត់​កម្ពុជា​ លេច​មុខ​ថត ​ភាពយន្ត​ខ្នាត​ធំ​ ជែមស្ប៊ន​ 007 នៅ​ហូលីវូដ"

  1. តោ​ មុខស says:

    ខ្ញុំឆ្ងល់តើភ្នាក់ងារសិទ្ធិរបស់អង្គការមាន​បានសង្កេតពីបញ្ហាសិទ្ធិមនុស្សដែលកំពុងតែវិកវរនៅកម្ពុជាដែឬអត់?​ បើបានសង្កេតហេតុអីក៏ពុំមានេះវិធានការចាត់ការទៅលើរដ្ឌាភិបាល​?ឬមួយខ្លាច​ ហ៊ុន សែន​ ឬ មួយពួកលោក គិត ថាពុំមានផលចំណេញដល់ពួកលោក នាំតែអំពល់ដល់ពួកលោក​ បើយ៉ាងដូច្នេះមែន អ្នកក្រនិងអ្នកគ្មានអំណាច ប្រាកដងាប់ដូចខ្មោចជ្រូក​ ត្រូវគេចិញ្ច្រាំស្រេចតែក្បាលចិត្ត។

  2. តោ​ មុខស says:

    ញុំឆ្ងល់តើភ្នាក់ងារសិទ្ធិរបស់អង្គកាសហប្រជាជាតិមាន​បានសង្កេតពីបញ្ហាសិទ្ធិមនុស្សដែលកំពុងតែវិកវរនៅកម្ពុជាដែឬអត់?​ បើបានសង្កេតហេតុអីក៏ពុំមានេះវិធានការចាត់ការទៅលើរដ្ឌាភិបាល​?ឬមួយខ្លាច​ ហ៊ុន សែន​ ឬ មួយពួកលោក គិត ថាពុំមានផលចំណេញដល់ពួកលោក នាំតែអំពល់ដល់ពួកលោក​ បើយ៉ាងដូច្នេះមែន អ្នកក្រនិងអ្នកគ្មានអំណាច ប្រាកដងាប់ដូចខ្មោចជ្រូក​ ត្រូវគេចិញ្ច្រាំស្រេចតែក្បាលចិត្ត។

  3. គេដឹងហើយ…តែគេបន្ត WATCH ថែមទៀត!!!
    ចាំមើលពួកកាន់អំនាចវាប្រឹងធ្វើឆ្កួតយ៉ាងម៉េច?!

  4. នាងស្អាតមែនតែនៅតែចាញ់ជុំទាវយើងបន្តិច។ជុំទាវប៊ុនរ៉ានីស្អាតណាស់…

  5. សួស្តីលោកខ្យាដំរីពិស!ខ្ញុំរីករាយណាស់ដែលបានដឹងថាលោកសុខសប្បាយព្រមទាំងមានចៅៗ
    ច្រើនផងពិតជាគួរឲ្យរីករាយមែន!នៅពេលបានឃើញពួកគេសើចទាំងឣស់គ្នា!ម្យ៉ាងទៀតក៏សូម
    ចូលរួមសោកស្តាយផងដែលភោគផលរបស់លោកមិនសូវកាក់កបតែក៏រីករាយដែរបើលោកបាន
    សំរាកកម្លាំងដើម្បីមានពេលបន្ធូរឣារម្មណ៍និងប្រហែលជាឣាចបានជួបលោកក្នុងពេលឆាប់ៗនេះ
    ផងក៏មិនដឹង!ហើយចុះលោកនៅតែបន្តចូលរួមក្នុងចលនាតស៊ូមតិក្នុងនេះដដែល
    ឬលោកសូមកុំស្វិតស្វាញពេកដើម្បីរក្សាសុខភាពនិងសម្រស់នៃយុវភាពរបស់លោកផងព្រោះនេះ
    ក៏ជាវិធីសាស្រ្តម្យ៉ាងដែរបើសិនជាយើងឣាចបន្ធូរឣារម្មណ៍របស់យើងបានជាប្រចាំណាលោក!
    សូមទោសផងដែលបានឆ្លើយតបមកលោកយឺតព្រោះម៉ោងសម្រាក សូមជូនពរឲ្យលោកទទួល
    បាននូវសុខភាពល្ឣនៅតែមាំមួនរហូតព្រមទាំងរីករាយជាប្រចាំផងដែរ!សូមជំរាបលាលោកត្រឹម
    ណេះសិនចុះជួបគ្នាថ្ងៃក្រោយទៀត!
    ដោយក្តីរាប់ឣានពីខ្ញុំ!!!!!!!រាហ៊ូ!!!

  6. អានាមិក says:

    តើឪពុកនាងឈ្មោះអីទៅហ្ន

  7. Ah The Man With The Whore Mother supports the National Traitor, Suon Serei Ratha, a Thai Yellow-Shirt Slave, which means he also betrays his own nation. Everyone here says FUCK YOU to The Man With No Name!!!FUCK YOU! FUCK YOU! FUCK YOU! FUCK YOU! FUCK YOU! FUCK YOU! FUCK YOU! FUCK……………

  8. ត្រូវហើយ! អ្នកប្រព្រឹត្តអាក្រក់មិនដែលដេកលក់ស្រួលទេដូចជាអា The Man With No Name …ខ្លាចចេស! ខ្លាចចុះ…!ទាល់តែដាក់ស្រាចូល ជក់បារី ថ្នាំញៀន បឺតក្ដឹតស្រីផងក៍មិនដឹង ទើបវាកាត់ចិត្តបានខ្លះ…! ដាក់យូរៗទៅ អា The Man With No Name កើតជំងឺប្រចាំកាយទៀត! ទាល់តែកើតជំងឺចឹង វាមិននៅព្យាបាលទេ………………………
    វាយកលុយលួចពី អា កស និង អា សរ ទៅចំណាយលើស្រីសំផឹងនៅក្រៅប្រទេសទៀត!
    អញដឹងថាពួកហ្ហែងចង់សុខស្រួលកាយ ផ្គត់ផ្គង់គ្រួសារ…តែមានមើលទៅសមាជិកបក្សសង្រ្គោះជាតិ រឺអត់? ពួកគេរស់ត្រឹមត្រូវដែរ រឺទេ? មានបញ្ហា រឺទេ? ការយកលុយបក្សទៅអោយស្រី មិនមែនជាអំពើប្រសើរទេ! ដូចថ្នាំញៀនចឹង តែបើអស់ពីវា គឺនឹងបង្ករផលវិបាកហើយ ដឺងទេអា The Man With No Name!!!

  9. អស្ចារ្យមែន សុំសសើៗៗៗៗ   អា នរះ វិទ្យា គឺ អា ជាតិ

  10. អស្ចារ្យមែន សុំសសើៗៗៗៗមើលទៅនាងពិតជាស្អាតមែន។

    អា នរះ វិទ្យា គឺ អា ជាតិ 

  11. បាទខ្ញុំអគុណលោក[ រាហ៊ូ ] ច្រើនណាស់! ចំណែករឿងចលនាមតិក្នុង ឃេម ញូ្ នេះខ្ញុំនៅបន្តបន្តិចបន្តួចប៉ុណ្នោះ! ត្រង់ល្អខ្ញុំយកចិត្តទុកដាក់
    ត្រង់អាក្រក់បោះចោលទៅ។

  12. JML says:

    មនុស្សគ្មានខួរពិចារណា គ្មានជាតិជាមនុស្ស. ប្រហែលនឹងស្មើរសត្វធាតុ សត្វធាតុចេះតែស្រមៃថាគេជាអានេះ ជាអានោះ ស្រមៃថាខ្លួនហ្នឹង
    ឆ្នេះឆ្នោត២០១៣ តែធាតុពិតបានបង្ហាញយ៉ាងច្បាស់រួចជាស្រេចថា=០០០០០០០០ទៅហើយ។ ពួកប្រឆាំងផ្តាច់ការនឹងផ្កាប់មុខអស់សាច់ ពួកហែងស្រមៃជោគជ័យតាំងពីពេលណាមកហើយ? ហើយលទ្ធផលពួកហែងស្រមៃហ្នឹងវាយ៉ាងដែរ? ដូចចិត្តណាស់មែន?
    ពួកមនុស្សថោកអើយឈប់ស្រមៃថាអាញជានរណាទៅ ហែងទាញម៉ាជីវិតទៀតក៏ហែងមិនដឹងដែរ។ ប្រយ័ត្នឆ្កួតឡប់សតិខានបានទៅបោះឆ្នោត
    វើយអាញ់ប្រាប់ហាអានាងមីនាង..!