តុលាការ បន្ត​កាត់ទោស​លោក ម៉ម សូណង់ដូ ខណៈ​អ្នក​តវ៉ា បន្ត​ប្រមូលផ្តុំ​

ភ្នំពេញ: ​តុលាការសាលាដំបូង​រាជធានី​ភ្នំពេញ មកដល់​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​បន្ត​សវនាការលើ​សំណុំរឿង​ក្តី លោក ម៉ម សូណង់ដូ និង​ជនជាប់ចោទ​ជាច្រើន​នាក់​ផ្សេងទៀត ក្នុង​បញ្ហា​ជម្លោះ​ដី បង្កើត​តំបន់​អបគមន៍ នៅ​ខេត្ត​ក្រចេះ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​។ សវនាការ​នៅ​ព្រឹក​នេះ ឈាន​ចូល​ដល់​ការធ្វើ​សន្និដ្ឋាន​បិទ​សវនាការ​របស់​ភាគី​មេធាវី និង​ភាគី​ព្រះរាជអាជ្ញា ជា​តំណាង​អយ្យការ​។

ថ្ងៃទី 14 កញ្ញា 2012
ដោយ: សុខ ភក្តី
CEN

​​ចាប់តាំងពី​សវនាការកាត់ទោស​លោក​ម៉ម ​សូណង់ដូ និង​ជនជាប់ចោទ​ដទៃទៀត កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ មកដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ គឺ​មាន​ជនជាប់ចោទ ១០ នាក់ រាប់​ទាំង​លោក​ម៉ម ​សូណង់ដូ ត្រូវបាន​តុលាការ សួរដេញដោល​។ ក្នុងនោះមាន​សាក្សី ដែល​មាន​ចំនួន​សរុប ២៣ នាក់ ក៏​ត្រូវ​បាន​សួរនាំ​។​

​សំណុំរឿង​ក្តី​ជម្លោះដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ ត្រូវបាន​បើក​សវនាការ ចាប់តាំងពី​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយមាន​ជនជាប់ចោទ​សរុប​ចំនួន ១៤ នាក់ រាប់​ទាំង​លោក​ម៉ម​ សូណង់ដូ និង​ឈ្មោះ ប៊ុន ​រដ្ឋា ដែល​កំពុង​គេចខ្លួន​។​

​ក្នុង​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ សាក្សី​ដែល​ជា​ប៉ូលិស​ក្រសួង​មហាផ្ទៃ បានបង្ហាញ​ឯកសារ​ភស្តុតាងនៃ​ទំនាក់ទំនង​របស់​លោក​ម៉ម ​សូណង់ដូ និង​លោក​សួន ​សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​។

​កាលពី​ឆ្នាំ​២០១១ លោក​សួន ​សេរី​រដ្ឋា ដែល​រស់​នៅ​អាមេរិក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ធ្វើការ​បាតុកម្មផ្តួលរំលំ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​តាម​បដិវត្ត​ផ្កាម្លិះ ក្នុង​ប្រទេស​អារ៉ាប់​មួយចំនួន​។ លោក​សួន ​សេរី​រដ្ឋា ក៏​បាន​ចូលរួម​ថ្លែង​ក្នុង​វេទិកា​របស់​ក្រុម​អាវ​លឿង​ថៃ នៅ​ទីក្រុង​បាងកក រិះគន់​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​របស់​ស​ម្តេច​ហ៊ុន ​សែន​។​

​ប៉ូលិស​ថា លោក​ម៉ម ​សូណង់ដូ ជា​បក្ខពួករបស់​លោក​សួន ​សេរី​រដ្ឋា ដែល​មាន​បំណង បំផុស​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​បះបោរទម្លាក់​រដ្ឋាភិបាល​កម្ពុ​ជា​។​

​ក៏​ប៉ុន្តែ​ក្នុង​សវនាការ លោក ម៉ម សូណង់ដូ បាន​បដិសេធ ហើយ​ថា លោក​ជួប​ជាមួយ​លោក​សួន ​សេរី​រដ្ឋា នៅ​ប្រទេស​ថៃ ក្នុងនាម​លោក​ជា​អ្នកកាសែត ដែល​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​សួន ​សេរី​រដ្ឋា ដើម្បី​យកមក​ចាក់​ផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ នៅ​ទីក្រុង​ភ្នំពេញ របស់​លោក​ប៉ុណ្ណោះ​។​

​នៅ​ក្រៅ​របង​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី១៤កញ្ញា ឆ្នាំ២០១២ ជា​ថ្ងៃ​ទី​៤​ហើយ ដែល​ក្រុម​អ្នកគាំទ្រ​លោក​ម៉ម សូណង់ដូ បាន​បន្ត​ប្រមូលផ្តុំ លើក​បដា និង​ស្រែក​មេក្រូ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​ម៉ម ​សូណង់ដូ​។

​រីឯ​ប៉ូលិសក៏​បាន​បន្ត​បិទផ្លូវនៅ​មុខ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក​ម៉ម​ សូណង់ដូ មិនឲ្យ​ទៅកាន់​តុលាការ​។​ ផ្លូវនៅជុំវិញតុលាការ បានកកស្ទះ​រាប់ម៉ោង។

​មាន​អាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់​ថា ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ូលិស​បាន​ចាប់ខ្លួន​លោក​ម៉ម ​សូណង់ដូ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​នៅក្នុង​សវនាការ លោក​ម៉ម​ សូណង់ដូ បាន​បដិសេធ​នូវ​រាល់​ការចោទប្រកាន់​លើ​រូបលោក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី ដែល​រដ្ឋាភិបាល​ចោទប្រកាន់​ថា លោក​ម៉ម ​សូណង់ដូ ជា​មេខ្លោងក្នុង​ការបង្កើត​តំបន់អបគមន៍ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។

​ក្នុង​រឿងក្តី​ជម្លោះ​ដីធ្លីនៅ​ខេត្ត​ក្រចេះ តុលាការ​បាន​ចោទប្រកាន់​លោក​ម៉ម ​សូណង់ដូ ក្នុង​បទល្មើស ៤ ករណី រួមមាន​៖ ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់កាប់​អាវុធ​ខុសច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ការចោទប្រកាន់​លោក ម៉ម សូណង់ដូ គឺ​តុលាការ​បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី​នោះ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចោទប្រកាន់ថា អ្នក​ទាំងនោះ​ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប និង​បណ្តេញចេញកាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​បាន​រត់គេចខ្លួនពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។ ក្រោយមក សំណុំរឿង​នោះត្រូវបាន​ផ្ទេរ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ S

What Next?

Recent Articles

8 Responses to "តុលាការ បន្ត​កាត់ទោស​លោក ម៉ម សូណង់ដូ ខណៈ​អ្នក​តវ៉ា បន្ត​ប្រមូលផ្តុំ​"

  1. JML says:

    អា​សួន ​សេរី​រដ្ឋា បើហែងខ្លាំងវិលមកកម្ពុជាម៉ោ! កុំកំសាក់នៅក្រៅបានតែពីព្រុសមិនឈប់!អាមនុស្ស
    ថោកទាប ហែងបានតែប៉ុណ្ណឹងឯង! ម៉ោ ម៉ោ! សូណង់ដូរនៅគុកម្នាក់ឯងអប់សុខ ណាស់ បើមានហែង
    មកកំដរមិនដឹងគាត់សប្បាយចិត្តប៉ុណ្ណាទេ! ហែងធ្វើក្លាហានតិចមើល! កុំថោកណា!
    ហែងធ្វើជឹងបានតែធ្វើបាប្រជាជនស្លូតត្រង់ទេ ពួកគាត់ចាញ់បោកហែងនិងពួកអាផ្កាប់មុខប្រឆាំងផ្តាច់
    ការ អោយពួកគាត់ដាច់បាយដាច់ទឹក ត្រូវភ្លៀងត្រូវខ្យល់ ដល់ពេលឈឺ ត្រូវចំណាយថវិកា លុយកាក់
    ពួកអាក្បាលឆ្កែហែងអ្នកចេញថ្លៃព្យាបាលអោយពួកគាត់មែនហា??? បញ្ហានេះបង្គភាពច្របុកច្របល់
    ក្នុងសង្គមយើង!!! នាំតែគេស្អប់ពួកអាផ្កាប់មុខហែងទេ!

  2. His Excellency Monkey said:

    ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងនៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ ២០១២ នេះ ដោយស្នើឱ្យមានការ បឈ្ឈប់ជាបន្ទាន់រាល់ ការប្រើប្រាស់កំលាំង ពលកម្មកុមារ និងស្រី្តមានផ្ទៃពោះ ដែលមានជនឆ្លៀតឱកាស និយមមួយចំនួនបានញុះញង់ ពួកគេឲ្យធ្វើកូដកម្មនានា ដើម្បីប្រឆាំងរាជរដ្ឋាភិបាល។

    អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ថា នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមាន កុមារា-កុមារី ជាច្រើននិ ងស្រ្តីមានផ្ទៃដែលជិត គ្រប់ខែសម្រាលហើយនោះ ពួកគេបានចេញមុខ មកធ្វើកូដកម្ម ឬបាតុកម្ម ដើម្បីប្រឆាំងទៅនឹងបញ្ហាផ្សេងដែល កំពុងតែកើតមានឡើង នៅក្នុងសង្គមកម្ពុជា។ ប៉ុន្តែពួកគេត្រូវបានជនមូយចំនួនដែល មានគំនិតមិនល្អប្រើប្រាស់ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកជនសង្គមងងឹតមួយ ក្តាប់តូចដែលអង្គុយចាំតែ មើលកំហុសឆ្គងរបស់កម្ពុជា ហើយប្រើក្មេងតូចៗដែលកំពុងសិក្សា ដើម្បីជាឈ្នាន់គាបសង្កត់ មកលើកម្ពុជាជា ពិសេស កេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។

    លោកបញ្ជាក់ថា “ខ្ញុំមិនស្បាយចិត្តចំពោះ ការប្រើប្រាស់កុមារា-កុមារី ក៏ដូចជាស្ត្រីមានផ្ទៃពោះធ្វើជាខែល ដើម្បីធ្វើកូដកម្ម បាតុកម្មប្រឆាំងនគរបាល ដែលគេរក្សាសណ្តាប់ធ្នាប់”។

    លោក ផៃ ស៊ីផាន បានចាត់ទុកថា ការប្រើប្រាស់កុមារ គឺជាការរំលោភសិទ្ធិ ដែលធ្វើឲ្យពួកគេខាត ពេលវេលារៀនសូត្រ ហើយមិនគួរប្រើកំលាំង ក្មេងៗអង្គុយនៅកណ្តាលផ្លូវក្រោម កំដៅថ្ងៃ ភ្លៀង ដែលអាចបណ្តាលឲ្យពួក គេមានបញ្ហាផ្នែក សុខភាពថែមទៀតផង។

    លោកបន្តថា ដោយសារតែមើលឃើញ ពីផលលំបាកដែលកើតលលើកុមារ លោកសូមអំពាវនាវដល់អង្គការ បុគ្គល ឬក៏អ្នកចាត់ចែងធ្វើកូដកម្ម បាតុកម្ម ត្រូវតែឈប់ជាបន្ទាន់ការប្រើប្រាស់កុមារ និងស្រ្តីមានផ្ទៃជាដើម៕

  3. រាស្រ្តខ្មែរ says:

    ក្ដអញណឹស៍…… អាល្បងស្កន់ជាន់JMLហើយ!

  4. JML says:

    ល្ងាចនេះអាញ់សីុអយស្ទឺទុកំលាំងដាក់កាដួយម៉ែអារាស្ត្រខ្មែរហាហា….! ប្រាប់ម៉ែហែងផងអារាស្ត្រខ្មែរ ចាំអាញ់នៅផ្ទះទៅ។

  5. kumnitkhmer says:

    ហាហាហាហាហាហាហាហាហាហាហាហា អាJML អាស្កន់ជាន់ ។ លោក រាស្ត្រខ្មែរជេបានពិរោះស្តាប់មែន។

  6. JML
    September 14, 2012 at 12:50 pm
    ល្ងាចនេះអាញ់សីុអយស្ទឺទុកំលាំងដាក់កាដួយម៉ែអារាស្ត្រខ្មែរហាហា….! ប្រាប់ម៉ែហែងផងអារាស្ត្រខ្មែរ ចាំអាញ់នៅផ្ទះទៅ។
    The Man With No Name.
    September 14, 2012 at 1:40 pm
    JML is right!

  7. The Man With No Name, the Fool!!!