ដោយអះអាងថា បានពិនិត្យតាមដានយ៉ាងហ្មត់ចត់ចំពោះសវនាការរយៈពេល៣ថ្ងៃលើករណីលោកម៉ម សូណង់ដូ ពុំឃើញមានភស្តុតាងអ្វីគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកនោះ កាលពីម្សិលមិញមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និង ដោះលែងប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះជាបន្ទាន់ ។
សិលាពល
Friday 14 September 2012
សារព័ត៌មានសេរី

ក្រុម អ្នកគាំទ្រលោក ម៉ម សូណង់ដូ កាលពីម្សិលមិញ បានប្រារព្ធពិធីសាសនា បួងសួងឲ្យមាន ការដោះលែងលោក ម៉ម សូណង់ដូ
CCHRបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៏មួយរបស់ខ្លួនថា យោងតាមការតាមដានយ៉ាងយកចិត្តទុកដាក់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទៅលើសវនាការជំនុំជម្រះករណីលោក ម៉ម សូណង់ដូ រយៈពេល៣ថ្ងៃកន្លងមក អង្គការនេះមិនបានស្ដាប់ឮនូវភស្តុតាង ដែលភ្ជាប់លោក ម៉មសូណង់ដូ ទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងនៅខេត្តក្រចេះកាលពីខែ ឧសភា ឆ្នាំ២០១២ កន្លងទៅ និងបទចោទដែលលោក ម៉ម សូណង់ដូ កំពុងប្រឈមនោះទេ ។
ដោយហេតុនេះ CCHRបានទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់ ។ ដោយបានលើកឡើងថា ប្រសិនបើមិនដោះលែងលោក ម៉ម សូណង់ដូ ទេហាក់ដូចជាចំអកដល់ប្រព័ន្ធយុត្តិធម៌ និង ជារឿងមួយអាម៉ាស់ដល់កម្ពុជា ។ នាព្រឹកថ្ងៃសុក្រនេះ តុលាការក្រុងភ្នំពេញបានបន្តសវនាការលើសំណុំរឿងលោក ម៉ម សូណង់ដូ ឈានដល់ថ្ងៃទី ៤ ហើយ ៕
ស្អីហា? អោយដោះលែងជាបន្ទាន់?? នៅយូរណាស់អាអូនប្រធានអង្គការCCHR ។ ប្រទេសកម្ពុជាមាន
ច្បាប់មានរដ្ឋធម្មនុញវើយ! ហែងថាលែង លែងម៉ោង?? អាអាចម៏! សវនាកានៅមានតទៀត !
ខ្វេសនិងវែកដល់ចេញពួកអាបង្កភាពវឹកវរក្នុងសង្គម!
ខំរៀបភស្ថុតាង យ៉ាងច្រើនហើយ នៅចងគេមិនជាប់ទៀត ។ នាក់កានជើងផ្តាច់ មុខ (JML) យួនហី ក៏ខ្មែរទេ?
អាឆ្គួតឯងដូចឆ្កែមួយក្បាលដែលគេបញ្ជាមកទេអាអាចធ៏ JML
yab ! Nas Pok ah Knean Sa Tek Sy Pee Ke ….. JML
លោកតាៗ ខំណាស់ដើម្បីជួយរំដោះទុក្ខនរជនទាំងឡាយដែលមានបាបកម្ម
មនុស្សយើងបើមិនសាងបាបកម្មតើមានបាបពីណាមក យ៉ាណាច្បាប់បើគ្មាន
អ្នកប្រព្រិត្តផ្ទុយតើមានអានុភាពអ្វី អាណិតពួកលោកតាមិនថាអ្នកនោះជា
អង្គូលីមា ឬជាស្អីទេពួកលោកតែងបួងសួងសុំសេចក្តីសណ្តោសជានិច្ច ប៉ុន្តែ
ចំពោះបុគ្កលម្នាក់នេះដែលដើរបង្ករហេតុពិតជាហេតុសងគាត់វិញមិនបាត់បង់
ឡើយគឺត្រូវប្រឈមច្បាប់ស្រុកទេសយើងជាក់ច្បាស់ណាស់ ខ្ញុំយល់ថាគួរយក
ពេលបួងសួងជួយដល់ជនសាងអំពើល្អវីញទើបមិនខាតបង់ពេលវេលាព្រោះ
ពួកនេះជាពួកក្រពើទេកាលណាវាបានរួចជីវិតវាតែងតែតបស្នងដោយការចង់ស៊ី
អ្នកមានគុណវិញទេ( យ៉ាងណាម៉ិញបើកុំតែមានថ្ងៃ៧មករាឆ្នាំ៧៩ ក៏វាគ្មានជី
វិតរស់នៅរៀនសូត្រចេះដឹងតកូនចៅផៅសណ្តានហើយបានជេអ្នកផ្តល់កំណើត
ទីពីឲ្យដែរ ) ប៉ុន្តែមិនអីទេអ្នកល្មើសគុណគង់បានទោសវិញមិនយូមិនឆាប់ ។
ពួកឣាតាប៉ុន្មានក្បាលនេះវាគ្រាន់តែយកទ្រឹស្តីពុទ្ធសាសនាក្នុងការឣង្គុយសមាធិមកបោកប្រាស់បាំង
មុខតែប៉ុណ្ណោះតាមពិតទៅឣ្នកដែលបានកាន់វិន័យធ្វើវិបស្សនាឬសមាធិពិតគេមិននៅជាប់ទាក់ទាម
ក្នុងផ្លូវលោកីយ៍នេះទៀតទេ!បោកសុទ្ធ!ពេលចេញផុតលួចតាមល៏មើល៍បើមិនកំពុងឣង្គុយជុំគ្នាធ្វើ
វិបស្សនាស្រាវជ្រាវរកហេតុផលនៃស្រាបៀឣង្គរថាតើគេដាក់ជាតិឣ្វីក៏ស្រវឹងស្រួលខ្លួនម៉្លេះ?មើលតា
ខាងណោះយល់យ៉ាងណាឣំពីរសជាតិស្រាបៀឣង្គរនេះតា?