កម្ពុជា​នឹង​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​មួយ​បន្ថែម​ទៀត

ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​មួយ​ទៀត នឹង​ត្រូវ​គេ​គ្រោង​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ លើ​ផ្ទៃ​ដី​ចំនួន​៨០​ហិកតា របស់​ក្រុមហ៊ុន​លីយ៉ុងផាត់​គ្រុប ស្ថិត​ក្នុងសង្កាត់​បាក់ខែង ខណ្ឌ​ឬស្សីកែវ ក្រុង​ភ្នំពេញ។

Thursday 20 September 2012
សារព័ត៌មានសេរី

គំរូប្លង់ពហុកីឡាដ្ឋានថ្មីដែលគ្រោងសាងសង់នៅលើផ្ទៃដីរបស់ក្រុមហ៊ុនលីយ៉ុងផាត់ក្នុងសង្កាត់បាក់ខែង

គំរូប្លង់ពហុកីឡាដ្ឋានថ្មីដែលគ្រោងសាងសង់នៅលើផ្ទៃដីរបស់ក្រុមហ៊ុនលីយ៉ុងផាត់ក្នុងសង្កាត់បាក់ខែង

លោក ថោង ខុន ប្រធាន​គណៈកម្មាការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពហុកីឡាដ្ឋាន​ថ្មី​នេះ គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​សាងសង់​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក ដោយ​សាងសង់​ជា​លក្ខណៈ​មជ្ឈមណ្ឌល​កីឡា​ចំរុះ ​រួម​មាន​អគារ​សម្រាប់​អត្តពលកម្ម អគារ​កីឡា​លក្ខណៈ​ប្រយុទ្ធ ទីលាន​បាល់​ទាត់​ខ្នាត​អន្តរជាតិ ព្រម​ទាំង​អគារ​សម្រាប់​កីឡា​បាល់​ផ្សេងៗ​ទៀត។

បើ​តាម​លោក ថោង ខុន បន្ទាប់​ពី​ពហុកីឡាដ្ឋាន​ថ្មី​នេះ​សាងសង់​​រួច ប្រទេស​កម្ពុជា​នឹង​អាច​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​ការ​ប្រកួត​កីឡា SEA GAME នៅ​ក្រោយ​ឆ្នាំ​២០២០ ក៏​ដូច​ជា​អាច​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ផង​ដែរ៕

What Next?

Recent Articles

18 Responses to "កម្ពុជា​នឹង​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​មួយ​បន្ថែម​ទៀត"

  1. JML says:

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា រួមទាំងមន្រ្តី មួយចំនួនទៀត បាននាំគ្នាចុះពិនិត្យមើលទីតាំងសាងសង់ពហុកីឡាដ្ឋានជាតិដ៏ធំដែលនិងគ្រោងទឹកប្រាក់ប្រមា ណជិត៤០ លានដុល្លារ សហរដ្ឋអាមេរិក ស្ថិតលើទំហំដីជាង៨០ ហិក នៅក្នុងសង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ នេះ ។

    អភិបាលរាជធានីភ្នំពេញលោក កែប ជុតិមា បានឲ្យដឹងថា វិស័យកីឡាជាមុខព្រួញដ៏ចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍ ស្របតាមចកក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយពហុកីឡាដ្ឋាន នឹងសាងសង់ក្នុង រយៈពេលដ៏ខ្លីខាងមុខនេះ ត្រូវចំណាយប្រាក់ប្រមាណជិត៤០ លាន ដុល្លា ដោយដាក់ឈ្មោះថា ពហុកីឡាដ្ឋាន ជាតិមរតកតេជោ ។
    លោក កែប ជុតិមា បន្តទៀតថា ពហុកីឡាដ្ឋានមរតកតេជោ នេះ គឺជាពហុកីឡាដ្ឋានជាតិដំបូងធំជាងគេនៅក្នុង ប្រទេស ដែលមានទំហំធំ និងមានលក្ខណៈទំនើប នៅមិនឆ្ងាយពីទីក្រុង ហើយតំបន់នេះស្ថិតក្នុងគម្រោង អភិវឌ្ឍន៍ទីក្រុងដ៏ធំរបស់ក្រុមហ៊ុន LYP Group របស់ឩកញ៉ា លី យ៉ុងផាត ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធទឹក អគ្គិសនី និងប្រព័ន្ធបង្ហូរទឹកស្អុយ សួនសត្វ ចំណតរថយន្តខ្នាតអន្តរជាតិ និងទីលានវាយកូន គោលដ៏ធំមានដល់ទៅ៣៦ រន្ធ ជាមួយនឹងសណ្ឋាគារកំរិតផ្កាយ៥ ទៀតផង ។

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា ក៏បានថ្លែងទៅកាន់ក្រុមហ៊ុនទទួល បន្ទុកក្នុងការសាងសង់ធ្វើយ៉ាងណាស្ថាបនាផ្លូវឲ្យមានទំហំធំទូលាយ ដើម្បីប្រែក្លាយ តំបន់នេះឲ្យទទួលបានការ ចាប់អារម្មណ៍ និងទាំក់ទាញពីប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវតែប្រមូលផ្តុំដោយហេដ្ឋារចនាសម័ន្ធ មានលក្ខណៈ ទំនើប ទាន់សម័យ មានកន្លែងកំសាន្ត មជ្ឈមណ្ឌលពាណិជ្ជកម្ម បុរីលំនៅដ្ឋាន ពិសេសប្រែក្លាយឲ្យទៅជាទីក្រុង រណបដ៏ទាន់សម័យនៅអាស៊ីអាគ្នេហ៍ ។

    លោក ថោង ខុន បន្តទៀតថា ពហុកីឡាដ្ឋាននេះ នឹងសាងសង់ជាលក្ខណៈ មជ្ឈមណ្ឌលកីឡាចំរុះ មានដូចជា អគារសម្រាប់អត្តពលកម្ម , អគារកីឡាលក្ខណៈប្រយុទ្ធ, ទីលានបាល់ទាតត់ខ្នាតអន្តរជាតិ, អគារសម្រាប់កីឡា បាល់ផ្សេងៗ ទៀត (Indoor Sport) និងត្រូវបង្កើតឲ្យមានលំហរបៃតងនៅជុំវិញទៀតផង ។

    សម្រាប់ពហុកីឡាដ្ឋានមរតកតេជោ ដែលនឹងសាង់សង់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ត្រូវបានគេចាត់ទុកថា ជាដំណាក់ការដ៏ល្អសម្រាប់ប្រទេសកម្ពុជា ស្របជាមួយនឹងការរីកចំរើនលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋកើន ឡើងពីមួយឆ្នាំ ទៅមួយឆ្នំា គឺត្រូវពង្រឹងវិស័យកីឡារបស់ខ្លួន ឲ្យកាន់តែមានភាពរីកចំរើន អភិវឌ្ឍន៍ទាន់ កាលៈ ទេសៈ នឹងឈានទៅដល់ការប្រកួតប្រជែង នឹងប្រទេសជិតខាង ក៏ដូចជាពិភាពលោកទាំងមូលឲ្យបានស្មើមុខ ស្មើមាត់ ។ ក្នុងការរៀបចំសាងសង់នេះ ក៍ត្រូវមានការចូលរួមត្រួតពិនិត្យបច្ចេកទេស ពីសហព័ន្ធកីឡាអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យ ពហុកីឡានដ្ឋាន ស្របតាមបទដ្ឋានមួយត្រឹមត្រូវ ម្យ៉ាងទៀត កម្ពុជា នឹងមានពហុកីឡាដ្ឋាន ដ៏ទំនើប ជាលើកដំបូងជាគំរូនៅក្នុងប្រទេស និងនៅក្នុងតំបន់អាស៊ី ដែលជាពហុកីឡាដ្ឋាននេះ នឹងបម្រើឲ្យ ពហុវិស័យកីឡា ហើយអាចទទូលធ្វើជាម្ចាស់ផ្ទះនៃការ ប្រកួតកីឡា SEA GAME នៅក្រោយឆ្នាំ២០២០ខាង មុខ ក៏ដូចអាចទទួលរៀបចំការប្រកួត កីឡាក្នុងព្រឹត្តិការធំៗផងដែរ៕

  2. None says:

    បានលុយមកពីណាមកធ្វើណឹង ?

  3. លុយ នោះគឺបានមកពី លក់ ពហុកីឡាដ្ឋាន អូឡាំពិក បានរាប់រយលានដុល្លា ហើយ យកមកធ្វើ កន្លែងថ្មី ដែលនៅឆ្ញាយពី​ក្រុង អស់តែ ៤០ លាន..។។ ហាហា នរយោបាយ មហា មាន មាន របស់ សម្តេច។ មានតែអ្នកល្ងង់ទេ បានជឿ..។

  4. ហើយ សូមប្រយ័ត្ន សំណង់នោះ ផង ប្រយ័ត្ន កំពុងអង្គុយ មើល បាល់ទាត់ ឬ ហាត់ប្រាណ ប្រយ័ត្ន បាក់ ធ្លាក់មក ណា.. ព្រោះអត់ រឹងមាំ ដូច អូឡាំពិកទេ… លេខខ្ទង់ ចំណាយ ៤០ លាន មែន ប៉ុន្តែ ការចំងាយពិត កិចកេង អស់ 1 / 3 ហើយ ..។

  5. បាភ្នំ says:

    ពិតជាគំនិតរបស់ពួកគេដើម្បីដោះដូរស្តាតអូឡាំពិក តាមគោលការណ៌ដោះដូរ មានតែសម័យនេះទេ ដែលគេលក់អស់សូម្បីទីសាធារណៈ

  6. JML says:

    អាគំនិត អាអូនឯងមានភ្នែកប៉ុន្មានថាលក់ពហុកីឡាដ្ឋាន អូឡាំពិកហ្នឹង??? អាអូនឯងខ្លាំងមិចមិនទៅ
    ធ្វើការតវ៉ាឫចេញមុខអោយចំៗថារដ្ឋាភិបាលលក់មើល??? បងចង់ឃើញអ្នកស្នេហាជាតិដូចអូនណា
    ស់! អាអត់ខួរក្បាល ហែងនិយាយអីអោយមានការពិតផង! បើមិនដឹងទេទុកមាត់ស៊ីបាយស៊ីអាចម៏ក៏
    បានដែរវើយ! កុំចេញមករុកព្រៃចោទរដ្ឋាភិបាលអញ្ចេះអញ្វោះនោះ! អាមនុស្សថោកទាប!
    អើ! បើវាបាក់ធ្លាក់មកមែនមានតែម៉ែឪហែង និងកូនម៉ាពូជហែងហ្នឹងងាប់មុនគេនោះ!
    ហែងចាំមើលកម្មផលហែង!ហ៊ានដាក់បណ្តាសាប្រជាជនខ្មែរទាំងអស់ ចាស់ក្មេង និសិត្ស ប្រុសស្រី
    ផង! ប្រយ័ត្នរន្ទះបាញ់អាក្បាលឆ្កែហែងទៅ!

  7. My mind says:

    មានមោទនភាព

  8. ហើយចុះពេលណាទើបកម្ពុជា មានតារាងទីលានសម្រាប់ប្រកួតកីឡាអូឡាំពិកពិភពលោក៤ឆ្នាំម្ដងដូចប្រទេសគេ ?

  9. Sva watpnom says:

    មានតែស្តាតតែអត់អ្នកកីឡា កីឡាកររវល់រត់ម៉ូតូឌុប យូៗស្តាតត្រូវពីងពាងរោមជឹត។
    ពីសម៍យមុនដំបន់អាសី លាវលេខចុងប៉ូចគេខាងកីឡា អីឡូវទៅជាយើងលេខប៉ូចគេទៅវិញ។
    បើខាងកីឡាលើគ្រែខ្មែរយើងជាប់លេខ១ជានិច្ចមិនថាក្មេងឬអាយុ៨០ទេ។

  10. សិរីរត្ន័ខេមមា says:

    ស្តាច្រឡំទេដឹងតាមព៏តមានគឺរហូតដល់ជាង200លានដុល្លា

  11. JML says:

    សួរបានល្អក្មេងខ្មែរបាត់បង់ទឹកដី កំពុងតែរៀបចំសាងសង់ហើយអូន! បើអូនសួរជឹងពួកប្រឆាំងផ្តាច់ការវាសួរលុយបានពីណាទៀតហើយ
    ដល់គេមិនសាងសងថាប្រទេសអត់រីកចំរើន ដល់គេសងថាសួរគេបានលុយពីណាវិញ? យ៉ាប់ណាស់ពួកផ្កាប់មុខអស់សាច់។

  12. សូមអបអរដែលបានថ្មីទៀត តែកុំយកអាចាស់អភិវឌ្ឍន៍តែកណ្ដាលក្រុង នាំតែកើនមនុស្សស្ទះលូស្ទះ

    ចរាចរណ៍  ទេ គួររុញទៅជាយក្រុងវីញ ឫក៍ឲ្យតែបានលុយ ??

  13. :) អ្នកដឹង បានដឹង..អ្នកមិនដឹង នៅតែល្ងង់..។

  14. វាមិនដែលស្រុកណាអភិវឌ្ឍន៍តែកណ្តាលក្រុងនាំឲ្យស្ទះចរាចររាល់ថ្ងៃ មិនមើលគំរូនៅបាងកកជិត

    ខាង មើល អាមោគ ….ចង់បានតែលុយ ឆ្កួតសុទ្ធ ដែលបំផ្លាញសំណង់ប្រវត្តិសាស្រ្ត១លិបបាត់ …

  15. khmer says:

    Yab NAS krom a Chanh chnoat ! Vea mean Kim neut te jeung ban vea tveu noyobai 3, 4 anat heuy mean te 26 keo ei neung na . A ors nis a pol pot dot sat .

  16. ក្មេងវត្ត says:

    ស្រុកខ្មែរយើងសព្វថ្ងៃគឺដឺកនាំដោយរបៀបផ្លែល្វា ល្អមើលតែសំបកក្រៅ តែការពិតជាក់ស្ដែង រាស្រ្ដខ្មែរកាន់តែក្រទៅៗរកតែបាយស៊ីមិនបានផង ត្រូវបង្ខំខ្លួនធ្វើចំណាកស្រុកដើម្បីទៅស៊ីឈ្នួល
    គេនៅប្រទេសជិតខាង ពីមុនប្រទេសយួនក្រសឹងតែរកបាយស៊ីគ្មាន សព្វថ្ងៃខ្មែរទៅ
    ស៊ីឈ្នួលយួនទៅវិញ។ប្រទេសរីកចំរើន មិនផ្ដោតតែលើការសាងសង់មួយមុខទេ
    សំខាន់គឺរាស្រ្ដត្រូវមានការងាធ្វើ មួយឆ្នាំៗយុវជនរៀនចប់ចេញពីសាលា ប្រឈមនិងការគ្មានការងាធ្វើ ត្រូវបង្ខំខ្លួនចេញក្រៅស្រុកទាំងស្របនិងមិនស្របច្បាប់ដើម្បីរកការធ្វើ
    ពួកគេមួយចំនួនប្រឈមនិងការធ្វើបាបជិះជាន់គ្រប់ប្រភេទរួមទាំងការរំលោភផ្លូវភេទផងពីសំណាក់
    ថៅកែ ក្នុងប្រវត្តិសាស្ដ្រខ្មែរមិនដែលមានទេ ទើបតែលើកទីមួយទេដែលខ្មែរដើរស៊ីឈ្នួលគេ ពិសេសនោះស៊ីឈ្នួលប្រទេសដែលពីមុនធ្លាប់ក្រជាងខ្មែរ១០ដង។