ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ និង​ចម្ការ​ដំណាំ នៅ​ភូមិ​៣

ខេត្តប៉លិន: ​ជំនន់​ទឹកភ្លៀង បាន​ឡើងគំរាមកំហែង​លិច​ផ្ទះ​ពលរដ្ឋ​ចំនួន ៦៩ ខ្នង សម្ភារៈប្រើប្រាស់​និង​ចម្ការ​ដំណាំ​មួយចំនួន កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១២ នៅក្នុង​ភូមិ​ចំនួន​៣ ក្នុងឃុំ​ស្ទឹងត្រង់​ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ទឹកជំនន់​បាន​ឡើង​ដោយសារ​មេឃ​ធ្លាក់ភ្លៀង​ជាប់ៗ​គ្នារយៈពេល​ជាមួយ​សប្តាហ៍ កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១២​។ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​របួស​ទេ​។​

ថ្ងៃទី 20 កញ្ញា 2012
ដោយ: មង្គល
CEN

ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ និង​ចម្ការ​ដំណាំ នៅ​ភូមិ​ចំនួន៣

ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ និង​ចម្ការ​ដំណាំ នៅ​ភូមិ​ចំនួន៣

​លោក កែវ រំ​ដេ​ត មេឃុំ​ស្ទឹងត្រង់ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់​លិច​ផ្ទះ ៦៩ គ្រួសារ ទាំង ៣​ភូមិ គឺ​ភូមិ​កូនដំរី ចំនួន ១៩​គ្រួសារ ភូមិ​ផ្ទះស្បូវ ចំនួន ៣៦​គ្រួសារ និង​ភូមិ​ព្រៃសន្ទះ​ចំនួន ១៤​គ្រួសារ​។

​លោក​មេឃុំ​បាន​បន្តថា ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់​នេះ​បណ្តាល​ឲ្យ​ខូចខាត ទ្រព្យសម្បត្តិ​មួយចំនួន ដូចជា ស្រូវ​ចំនួន ២.២០០ គីឡូក្រាម អង្ករ​ចំនួន ៣០០ គីឡូក្រាម ចាន ឆ្នាំង ពាងទឹក ជ្រូក មាន់ទា សម្ភារៈប្រើប្រាស់មួយចំនួនអណ្តែត​ទៅតាម​ទឹក និង​ស្រែ​លិច​អស់ ៤​ហិកតា ដំណាំ​ពោតមួយចំនួន​។​

​លោក សំ សារ៉េត អភិបាលរង​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹងថា មេឃ​ធ្លាក់ភ្លៀង​ជាប់​គ្នា តាំងពី​ថ្ងៃទី​១៣ រហូតដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១២ មិនទាន់​រាំង​។ ជំនន់​ទឹកភ្លៀង បាន​ឡើង​គំរាមកំហែង​លិច​ភូមិ​ចំនួន​បី ក្នុងស្រុក​សាលា​ក្រៅ បណ្ដាល​ឲ្យ​លិច​ផ្ទះ ៦៩​ខ្នង ស្មើនឹង ៦៩​គ្រួសារ និង​សម្ភារៈ​អណ្ដែត​តាម​ទឹក​អស់​មួយចំនួន​ សត្វពាហនៈ ជ្រូក​មាន់​ទា​បាត់បង់​ខ្លះ​។ ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​ជីវិត​ទេ​។​

​លោក​បាន​បញ្ជាក់ថា ទឹកជំនន់​មិនទាន់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ទេ​។ ខេត្ត​ប៉ៃលិន មាន​ទីទួល​សុ​វត្ថ​ភាព សម្រាប់​ជួយសង្គ្រោះ​បងប្អូន​រងគ្រោះ ដោយ​ទឹកជំនន់ ប៉ុន្តែ​អាជ្ញាធរ​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សាលា​ក្រៅ ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា​។​

​លោក​បាន​ផ្តាំផ្ញើដល់​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន ក្នុងករណី​ដែលមាន​ទឹកជំនន់​ឡើង​លឿន​បែបនេះ សូម​លោក​មេភូមិ​ មេឃុំ​ត្រូវ​យកចិត្តទុកដាក់​ពី​ស្ថានភាព​ទឹកជំនន់​ឡើង​ខ្ពស់ ហើយ​ជម្លៀស​ជួយ​ប្រជាពលរដ្ឋទៅរក​ទីទួល​សុ​វត្ថ​ភាព​។​

​លោក នូ សុគន្ធ អនុប្រធាន​គណៈកម្មកា​រ​អនុសាខា​កាកបាទក្រហម​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹងថា បន្ទាន់​ពី​ទទួលបាន​ព័ត៌មាន​នេះ បាន​រាយការណ៍​អំពី​គ្រោះទឹកជំនន់ ទៅជូន​លោកស្រី បាន ស្រីមុំ អ៊ី ឈាន ប្រធាន​សាខា​កាកបាទក្រហមកម្ពុជាខេត្ត​ប៉ៃលិន​ហើយ​។​

​ក្រុមការងារ​ថ្នាក់​ខេត្ត​និង​ស្រុក​បាន​ចុះមក​ពិ​ន្យិ​ជាក់ស្តែង មាន​ប្រជាពលរដ្ឋ​ចំនួន ៣៣​គ្រួសារ ដែល​លិច​ដល់​រត​ផ្ទះ និង​ខ្លះ​លិច​ដល់​ជញ្ជាំង​ផ្ទះ ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​។ ចំណែក ៣៦​គ្រួសារ​ទៀត គឺ​គ្រាន់តែ​លិច​ក្រោមផ្ទះ រង​ការខូចខាត​ស្រាលប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា ក្រុមការងារ​បាន​ស្រង់​ទិន្ន័យ​នេះ រាយការណ៍​ជូន​លោកស្រី ប្រធាន​សាខា​រួចហើយ ដើម្បី​នាំយក​អំណោយ​ទៅ​សង្គ្រោះបន្ទាន់​ទៅ​ចែកជូន ជួយ​ដល់​ពួកគាត់ ដែល​ទទួលរង​គ្រោះធម្មជាតិ​ទាំងអស់គ្នា​៕​ S

ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ និង​ចម្ការ​ដំណាំ នៅ​ភូមិ​៣
ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ និង​ចម្ការ​ដំណាំ នៅ​ភូមិ​ចំនួន៣

ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ និង​ចម្ការ​ដំណាំ នៅ​ភូមិ​៣
ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ និង​ចម្ការ​ដំណាំ នៅ​ភូមិ​ចំនួន៣

ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ និង​ចម្ការ​ដំណាំ នៅ​ភូមិ​៣
ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ និង​ចម្ការ​ដំណាំ នៅ​ភូមិ​ចំនួន៣

What Next?

Recent Articles