តើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​តម្លៃ​យ៉ាង​ដូចម្ដេច​សម្រាប់​កម្ពុជា?

អ្នក​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថា​ជា​មូលដ្ឋាន​គតិយុត្តិ ឬ​ជា​ប្រព័ន្ធ​ច្បាប់ ដែល​ធានា​ភាព​សុខ​សាន្ត ស្ថិរភាព​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា និង​អាច​គ្រប​ដណ្ដប់​រាល់​កិច្ច​ព្រមព្រៀង​ទាំង​អស់​ដែល​កម្ពុជា​មាន​ជាមួយ​បរទេស ហើយ​បើ​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​ពី​ស្មារតី នៃ​ច្បាប់​នេះ ត្រូវ​ទុក​ជា​មោឃៈ។

ដោយ ម៉ម មុនីរតន៍
2012-09-26
​វិទ្យុ​អាស៊ីសេរី

នៅ​ក្នុង​ឧបសម្ពន្ធ​ទី៥ នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ស្ដីពី​កិច្ច​ព្រមព្រៀង​ទាក់​ទង​ទៅ​នឹង​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន នៃ​ដែន​ដី​អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា មាត្រា​៥ ចែង​ថា ក្នុង​ករណី​មាន​ការ​រំលោភ ឬ​ការ​គំរាម​កំហែង​រំលោភ​លើ​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ការ​មិន​អាច​រំលោភ​បាន នៃ​ដែន​ដី អព្យាក្រឹត​ភាព ឬ​ឯកភាព​ជាតិ​នៃ​កម្ពុជា ឬ​ការ​ប្ដេជ្ញា​អនុវត្តន៍​ដទៃ​ទៀត​ណា​មួយ ក្នុង​កិច្ច​ព្រមព្រៀង​នេះ បណ្ដា​ភាគី​ក្នុង​កិច្ច​ព្រមព្រៀង​ទាំង​នេះ ពិគ្រោះ​ជា​បន្ទាន់ ដើម្បី​អនុម័ត​រាល់​វិធានការ​សមស្រប ដើម្បី​ធានា​ការ​គោរព​ដល់​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​នេះ និង​ដោះស្រាយ​រាល់​ការ​រំលោភ​ទាំង​នោះ​តាម​មធ្យោបាយ​សន្តិវិធី។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ លោក​មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពុំ​មែន​មាន​ន័យ​ត្រឹម​តែ​ក្របខណ្ឌ​ច្បាប់​ដែល​ធានា​នូវ​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា ប៉ុណ្ណោះ​ទេ។ លោក​បន្ត​ថា តែ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ច្បាប់​អន្តរជាតិ​ផង​ដែរ ដែល​ធានា និង​ការពារ​អធិបតេយ្យ​ភាព​របស់​កម្ពុជា ចំពោះ​ការ​រំលោភ​បំពាន​ណា​មួយ​ពី​បរទេស។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «សន្ធិសញ្ញា​ហ្នឹង គឺ​ដូច​ជា​មាត្រា១ ហើយ​ចំណុច១ ក្នុង​មាត្រា​ហ្នឹង គេ​និយាយ​អំពី​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​មុន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហ្នឹង ដែល​ប៉ះពាល់​ទៅ​ដល់​អធិបតេយ្យ​ភាព បូរណភាព​ទឹកដី​ហូរហែ​របស់​ប្រទេស​កម្ពុជា ហ្នឹង គឺ​ត្រូវ​ទុក​ជា​មោឃៈ លុប​ចោល​បាទ។ អីចេះ​ហើយ រដ្ឋធម្មនុញ្ញ​យើង​ក៏​បាន​ដក​ស្រង់​ចំណុច​ហ្នឹង​ដាក់​ក្នុង​មាត្រា១ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​យើង​ហ្នឹង»

លោក ជាម យៀប អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហៅ​ការ​រិះគន់​របស់​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ​ថា គឺ​ជា​ស្នូល​នៃ​សង្គម​ប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ។ លោក​បន្ត​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន ពុំ​ដែល​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ម្ដង​ណា​នោះ​ទេ។

លោក ជាម យៀប៖ «អ្វី​ក៏ដោយ គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ទាំង​អស់។ ហើយ​នឹង​គោរព​ទៅ​តាម​ខ្លឹមសារ នៃ​រដ្ឋធម្មនុញ្ញ​នេះ​ទាំង​ស្រុង។ យើង​ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ដល់​សាធារណជន ឲ្យ​បាន​ជ្រាប​ផង​ដែរ​ថា អា​រឿង​បញ្ហា​ព្រំដែន​នេះ គឺ​ជា​បញ្ហា​មួយ​ដ៏​ក្ដៅ​គគុក ហើយ​គណបក្ស​ប្រឆាំង​យក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​ប្រជាភិថុតិ ដើម្បី​តែ​គណបក្ស​ខ្លួន​ជា​រៀង​រាល់​ពេល។ អីចឹង​ទេ ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា រឿង​គណបក្ស​ដែល​កាន់​អំណាច​គ្មាន​អ្នក​ណា​មួយ​គេ​ចង់​ឲ្យ​ខុស​ឆ្គង​ទៅ​ឲ្យ​ប្រវត្តិសាស្ត្រ​ជេរ ឬ​ឲ្យ​អ្នក​ណា​ម្នាក់​ជាន់​ក្រោយ ពិសេស​គឺ​យុវជន​ជាន់​ក្រោយ​ហ្នឹង​ជេរ ឬ​ក៏​ត្មះ​តិះ​ដៀល​អំពី​ការ​ចាញ់​ល្បិច​យ៉ាង​ណាៗ​នោះ​ទេ»

ក៏ប៉ុន្តែ លោក កែម ឡី អ្នក​វិភាគ​សង្គម និង​ជា​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ជាន់​ខ្ពស់ នៃ​ក្រុម​អ្នក​ស្រាវជ្រាវ អេ.អរ.ធី (ART = Advanced Research Independent Team) លោក​យល់​ថា ការ​ទាម​ទារ ឬ​ការ​លប់​ចោល​សន្ធិសញ្ញា​ទាំង​ឡាយ​ណា ដែល​មិន​ស្រប​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទុក​ជា​និរាករណ៍​នោះ ទំនង​ជា​នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ។ ក្នុង​ន័យ​នេះ លោក​អះអាង​ថា រាល់​សន្ធិសញ្ញា​ដែល​ផ្ដួច​ផ្ដើម​ឡើង រវាង​រដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឆ្នាំ​១៩៨២ និង​ឆ្នាំ​២០០៥ ស្ដីពី​តំបន់​កោះ គឺ​ធ្វើ​ឡើង​ក្រោម​សច្ចាប័ន​នៃ​រដ្ឋសភា​របស់​កម្ពុជា។ ហេតុ​នេះ អាច​រាប់​ថា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ស្រប​ច្បាប់ នៃ​សន្ធិសញ្ញា​ទាំង​នោះ ដែល​ជា​ឧបសគ្គ​ក្នុង​ការ​សើរើ ឬ​ទាម​ទារ​ឡើង​វិញ។

លោក កែម ឡី៖ «សិទ្ធិ​នៅ​ក្នុង​ការ​ទាម​ទារ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ ផ្អែក​លើ​កិច្ច​ព្រមព្រៀង នៅ​តែ​មាន​អីចឹង។ ក៏ប៉ុន្តែ កិច្ច​ព្រមព្រៀង​របស់​យើង បើ​សិន​ជា​កិច្ច​ព្រមព្រៀង​ជា​ឯកតោ​ភាគី ឬ​មួយ​កិច្ច​ព្រមព្រៀង​នៅ​ក្នុង​អាណានិគម អា​ហ្នឹង យើង​នៅ​តែ​មាន​សិទ្ធិ​អីចឹង។ ប៉ុន្តែ កិច្ច​ព្រមព្រៀង ឬ​សន្ធិសញ្ញា​របស់​យើង មិន​មែន​ជា​ឯកតោ​ភាគី​ទេ គឺ​ទ្វេ​ភាគី​ទៅ​ហើយ។ ទ្វេ​ភាគី​ហ្នឹង បាន​ន័យ​ថា សភា​យើង និង​អង្គការ​នីតិប្រតិបត្តិ​ហ្នឹង បាន​អនុម័ត​ទៅ​ហើយ បាន​ផ្ដល់​សច្ចាប័ន​ទៅ​ហើយ។ អីចឹង ខ្ញុំ​គិត​ថា សិទ្ធិ​តវ៉ា​បាន​ន័យ​ថា​ចង្អៀត​ណាស់ បាន​ន័យ​ថា ដូច​ជា​បិទ​គម្លាត​ពេក​សិទ្ធិ​តវ៉ា អីចឹង​ព្រោះ​អី​វា​មិន​មែន​ព្រមព្រៀង​តែ​វៀតណាម មួយ​ណា»

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស និង​ជា​អនុប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ហៅ​ការ​ថ្លែង​របស់​លោក ជាម យៀប នេះ​ថា គ្រាន់​តែ​ជា​ការ​ដោះ​សារ​តែ​ប៉ុណ្ណោះ។ លោក កឹម សុខា បន្ត​ថា អ្វី​ដែល​ជា​ការ​សោកស្ដាយ​នោះ គឺ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​សម្ងំ​ស្ងៀម​ចំពោះ​ការ​ហូរ​ចូល​នៃ​ពលរដ្ឋ​វៀតណាម លើ​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ពុំ​ដែល​អនុវត្ត​ម្តង​ណា​សោះ​ចំពោះ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ស្ដីពី​ឯកភាព​ជាតិ និង​អធិបតេយ្យ​ភាព​ដែន​ដី​របស់​កម្ពុជា នោះ។

លោក កឹម សុខា៖ «ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជាពិសេស យួន​ដែល​មក​ស្រុក​ខ្មែរ​រាប់​ពាន់​រាប់​ម៉ឺន​រាប់​សែន​រាប់​លាន​នាក់ ដែល​គេ​ដឹង​គ្រប់​គ្នា ដែល​ឃើញ​គណបក្ស​ប្រជាជន​ចាប់​យួន​ណា​ម្នាក់​បញ្ជូន​ទៅ​ស្រុក​វិញ ឬ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង​ដែរ​អត់ គឺ​គេ​អត់​ដែល​ឃើញ​សោះ។ សៀម​មក ៧នាក់ យើង​ឃើញ​គាត់​អនុវត្ត​ច្បាប់​ហ្នឹង​មែន យើង​អបអរ​សាទរ។ ប៉ុន្តែ យួន​មក​គាត់​អត់​ដែល​មាន​បញ្ជូន​ទៅ​វិញ​ទេ។ អា​នេះ ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​ធំ​ជាង​គេ​បំផុត ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​អត់​មាន​ជំនឿ​លើ​គណបក្ស​ប្រជាជន ថា​អាច​ធានា​នូវ​អធិបតេយ្យ​ភាព បូរណភាព​ទឹកដី​បាន»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម គិត​ថា ប្រសិន​បើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នៅ​តែ​ខក​ខាន​អនុវត្ត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គេ​គិត​ថា ការ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង និង​ជន​អន្តោប្រវេសន៍​វៀតណាម កាន់​តែ​មាន​កំណើន​កើន​ឡើង​ដោយ​ខុស​ច្បាប់ គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ជា​ការ​ប្រឈម​សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ខាង​មុខ។

ចំណែក​ទស្សនាវដ្ដី​ឈ្មោះ អេទុត កាំប៊ូហ្សែន (Etude Cambodgiene) របស់​លោក ស្ហាល ម៉េយយ៉េ (Charles Meyer) ដែល​ត្រូវ​បាន​ក្រសួង​ឃោសនាការ​ជាតិ​បោះ​ពុម្ព ស្ដីពី​ការ​ទំនាក់​ទំនង​ខ្មែរ-វៀតណាម ហើយ​ត្រូវ​បាន​អ្នក​និពន្ធ​សៀវភៅ​ឈ្មោះ​ថា​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច និង​ឥណ្ឌូចិន ក្នុង​ឆ្នាំ​២០០០ របស់​លោក នួន ឃឿន យក​មក​ចុះ​ផ្សាយ​បន្ត និយាយ​ថា វត្តមាន​ជន​ជាតិ​វៀតណាម នៅ​លើ​ទឹក​ដី​ខ្មែរ គឺ​ជា​គ្រោះថ្នាក់​ខាង​ផ្លូវ​នយោបាយ ហើយ​ផល​វិបាក​នៃ​ហេតុការណ៍​នេះ បាន​លេច​ធ្លោ​រួច​មក​ហើយ​នៅ​តំបន់​មួយ​ចំនួន។

ឯកសារ​បន្ត​ថា ជន​ជាតិ​វៀតណាម ធ្វើ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​លិច​នេះ​ជា​ហូរហែ តាម​ជួរ​ភ្នំ​អណ្ណាម ហើយ​ក្នុង​ដំណើរ​នេះ ដែល​មាន​អាយុ​ច្រើន​ទសវត្ស បាន​លេប​បាត់​ទៅ​ហើយ​នូវ​នគរ​ចម្ប៉ា ព្រម​ទាំង​ដែន​ដី​កម្ពុជា​ក្រោម នៅ​ដើម​ទសវត្សរ៍​ទី១៩ ក្នុង​ឆ្នាំ​១៨៤០។ ឯកសារ​បន្ត​ទៀត​ថា ជន​ជាតិ​វៀតណាម គឺ​ជាតិ​សាសន៍​មួយ​ដែល​ចូល​ចិត្ត​រស់​នៅ​លើ​វាល​ទំនាប ដូច​ជា​ប្រទេស​កម្ពុជា ដែល​មាន​ដែន​ដី​សណ្ដ នៃ​ទន្លេ​មេគង្គ។ ចំណែក​ប្រទេស​ឡាវ ជា​ដី​ភ្នំ​ពុំ​មែន​ជា​ជម្រើស​សម្រាប់​ជន​ជាតិ​វៀតណាម នោះ​ទេ។

ក៏​ប៉ុន្តែ លោក ជាម យៀប សមាជិក​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា អះអាង​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា និង​ច្បាប់​អន្តោប្រវេសន៍។

ចំណែក​លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក​គិត​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន ពិត​ជា​មិន​ទាន់​ឆ្លើយ​តប​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឡើយ​ទេ ដូច​ជា​ការ​បន្ត​កើន​ឡើង​នៃ​ជន​ជាតិ​វៀតណាម ខុស​ច្បាប់​មក​កម្ពុជា និង​ការ​បាត់​បង់​ទៅ​នៃ​អធិបតេយ្យ​ភាព​របស់​កម្ពុជា ទាំង​ដី​គោក និង​ដែន​សមុទ្រ។

លោក រ៉ុង ឈុន៖ «ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង វា​មាន​តម្លៃ​សម្រាប់​កម្ពុជា​យើង ដែល​យើង​មិន​អាច​ដាក់​តម្លៃ​បាន។ កម្ពុជា​យើង​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​៩៣ ហ្នឹង ក៏​ដោយ​សារ​កិច្ច​ព្រមព្រៀង ការ​ពាំនាំ​ពន្លក​លទ្ធិប្រជាធិបតេយ្យ​មក​កម្ពុជា​យើង ក៏​ដោយ​សារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ៩១ ហ្នឹង​ផង​ដែរ។ ហើយ​ជា​ពិសេស កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហ្នឹង បាន​ចង្អុល​បង្ហាញ​ឲ្យ​និរាករណ៍​ចោល​រាល់​សន្ធិសញ្ញា​ទាំង​ឡាយ ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​២៣ តុលា ហ្នឹង»

លោក រ៉ុង ឈុន គិត​ថា ដី​គោក ឬ​ដែន​សមុទ្រ​ដែល​បាត់​បង់​ទៅ​មុន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នោះ គេ​នៅ​តែ​អាច​ទាម​ទារ​បាន​ឡើង​វិញ ប្រសិន​បើ​គេ​ប្រើប្រាស់​ឧបករណ៍​ច្បាប់ ឬ​យន្តការ​ស្ដីពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ធ្វើ​ជា​មូលដ្ឋាន​នោះ។

ទោះ​ជា​បែប​ណា​សម្រាប់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នៅ​ក្នុង​ឧបសម្ពន្ធ​ទី៥ ចែង​ថា សន្ធិសញ្ញា​ទីក្រុង​ប៉ារីស អាច​បញ្ចប់​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា​ដែល​មិន​ស្រប​ទៅ​នឹង​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រិត​ភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

24 Responses to "តើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​តម្លៃ​យ៉ាង​ដូចម្ដេច​សម្រាប់​កម្ពុជា?"

  1. បើខួររបស់អ្នកដឺកនាខ្មែរផលិតដោយបរទេសទៅហើយ គ្មានគិតពីផលប្រខ្មែរអីទៀតទេ

    ទាល់តែខ្មែរលាងខួរគាត់ចេញសិននឹងក្រែងអាចល្អវិញបាន  …

  2. ក្មេងវត្ត says:

    លោក កែវអើយ បើតាមយោបល់ខ្ញុំ អ្នកដែលមានខួរជាគុម្មុយនិស្សផ្ដាច់ការ គ្មានមធ្យោបាយណា
    មួយអាចលាងខួរអ្នកទាំងនេះបានឡើយ ពួកនេះរស់នៅជាមួយខួរដ៍គំរក់របស់គេអស់មួយជីវិត។

  3. visal says:

    ក្នុងនាមជាប្រមុខដឹកនាំ ឬ ពួកតំណាងរាស្ត្រ មុននឹងធ្វើអ្វីមួយត្រូវតែពិចារណាហើយពិចារណាទៀត ពីព្រោះអ្នកទាំងនោះជាអ្នកសំរេចចិត្តជំនួសប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅលើប្រទេសនឹង ហើយក៏ជាចំណែកនៃម្ចាស់លើប្រទេសផងដែរ ជាពិសេសទៅលើអធិប្បតេយ្យរបស់ប្រទេសខ្លួន។ បើទោះជាមិនមានការខាតបង់ក៏ត្រូវតែសិក្សា ចុះផ្ទាល់ពិនិត្យមើលអោយបានច្បាស់មុននឹងអនុមត្តិ ហើយបើមានការខាតបង់ទោះប្រជាពលរដ្ឋខ្លួនមិនបានដឹង ក្នុងនាមយើងជាតំណាង ត្រូវតែហ៊ានតវ៉ាប្រឆាំងដាច់ខាតចំពោះបញ្ហានេះ តែផ្ទុយទៅវិញពួកអាឆ្កែរទាំងអស់ហ្នឹងវាមិនដែលធ្វើ ដើម្បីប្រយោជន៏ជាតិទាល់តែសោះ ទោះជាដឹងថាសន្ឋិសញ្ញាទាំងអស់គឺចាញ់ប្រៀបគេយ៉ាងណាក៏ដោយ គឺវាគិតតែពីអំណាចតែប៉ុណ្ណោះ ពិតជាពួកអាថោកទាបមែន មានអ្នកដឹកនាំប្រភេទអស់នេះ មិនយូរទេនឹងរលាយអស់ជាមិនខានឡើយ ស្រុកខ្មែរ។ តែត្រូវចាំទុកថាប្រវត្តិសាស្ត្រ នឹងចារ រាប់រយពាន់ឆ្នាំ ថាសម័យឆ្នាំ1979​ រហូតមកដល់ឥឡូវ អ្នកដឹកនាំខ្មែរ គឺសុទ្ឋតែត្រកូលក្បត់ជាតិ ចាំតែមើលចុះ។

  4. cheath says:

    មានតែពួកអ្ហែងទេដែលជាត្រកូលក្បត់ជាតិនោះ អាវិសាល !
    ប្រទេសបានសុខ ប្រជាជនរស់នៅមានជីវភាពថ្លៃថ្នូរ ហេតុតែស្រេកឃ្លានអំណាចពួកអ្ហែងបង្កររឿងមិនចេះចប់ អាហ្នឹងពួកអ្ហែងស្អីទៅវិញ ?
    បង្ករចលាចលក្នុងសង្គម តើពួកអ្ហែងអត់ក្បត់ជាតិទេឫុ ? អាយូកូងបាតផ្សារ អាថោកទាប

  5. (យសោធរបុរៈ) says:

    អាជាតិជាយួន១០០% សំដីដូចអាចម៍

  6. បើ រដ្ឋាភិបាល លោកហ៊ុនសែនមិនខ្លាច កិច្ចព្រមព្រៀងក្រុងប៉ារីសទេ មិនម៉ែនខំបង្កើតកិច្ចព្រមព្រៀងបំពេញបន្ថែមជាមួយវៀតណាមទេ​​ និងខំរកមធ្យោបាយកែប្រែរដ្ឋធម្មនុញ្ញដើម្បីកុំអោយស្អុយឈ្មោះក្នុងប្រវតិ្តសាស្រ្ត

  7. If we forgot the Paris Agreement, it seem, we destroyed ourself

  8. ត្រឹមត្រូវ​……

  9. JML says:

    បក្សប្រឆាំងបានត្រឹមតែប៉ុណ្ណឹងហើយ បងយៀប និយាយត្រូវណាស់ ពួកវាចង់គេញចំនេញទៅនយោបយា សំលេងឆ្នោត ! ពួកនេះប្រើល្បិចថោកទាបណាស់!
    មិនទៅប្រើស្អីទៀតបើប្រទេសជាតិសុខសាន្តហើយ!

  10. hanoi-ហូជីម៉ិញ says:

    ប្រសើរណាស់​! ពិតជាប្រសើរណាស់! ធ្វើបានល្អណាស់​!
    ឥឡូវនេះ ពួកខ្មែរឈ្លោះគ្នា កាប់សំលាប់គ្នាហើយ ចយអ៊ើយ!
    គំនិតរបស់ខ្ញុំ(ហូ ជីម៉ិញ) ពិតជាមិនអត់ប្រយោជន៍ទេ…..!!!!
    ផែនការវាតទឹកដីយើងជិតបានសម្រេច១០០% នៅឆ្នាំ2050ខាងមុខនេះហើយ !!!
    មិនចាំបាច់ប្រើអាវុធទេ ប្រើតែមនុស្សធុនលោកសម្តេចទាំងបីរបស់ស្មែរទៅបានហើយ។
    ព្រួញមួយ អាចបាញ់បានមនុស្សម៉ាស្រុកស្មែរ !!!!

    ចាំបងអូនយើងចូលរស់នៅបានច្រើនកាន់កាប់មូលដ្ឋានគ្រប់ខេត្តក្រុងរួច ចាំធ្វើករពួកនេះម្តង ចាំមើលពួកវាស្រែកហៅនរណាមកជួយ???
    ១-បង្រៀនកូនចៅរស់នៅស្រុកស្មែរឲ្យចេះនិយាយភាសាស្មែរច្បាស់ រួចកាន់កាប់មន្រ្តីមូលដ្ឋាន
    គឺគ្មាននរណាគេដឹងប្រវត្តិយើងទេ។
    ២-បញ្ចូលពួកគេជាមេទ័ពស្មែរទៅ ក៏គ្មាននរណាគេដឹងប្រវត្តិយើងទេ។
    ៣-ធ្វើតាមបទពិសោធន៍របស់យើង ចំពោះប្រទេសឡាវ ស្រួលណាស់អន្តរជាតិគេមិនដឹងទេ
    ព្រោះប្រទេសនៅមានឈ្មោះឡាវដដែរ ប៉ុន្តែអ្វីៗគឺបងអូនយើងជាអ្នកដឹកនាំផ្ទាល់។
    ៤-ធនាគារយើងច្រើនចូលវិនិយោគប្រទេសស្មែរដែរ ដើម្បីឲ្យបងអូនយើងរស់នៅស្រុកស្មែរ​អាចមានសិទិ្ធទិញដីផ្ទះបាន ព្រោះយើងមានឯកសារអត្តសញ្ញាណប័ណ្ណស្មែរដែរតើ។
    ៥-កាប់ឈើល្អៗ និងកម្ទេចប្រភពរ៉ែមាស ដែក ត្បូង។ល។ តាមរយៈដីសម្បទានសេដ្ខកិច្ច90ឆ្នាំរបស់លោកមេបក្សស្មែរទាំបី។ អស្ចារ្យមែន! ផែនការស្របច្បាប់ មិនចាំបាច់យកដីស្រស់ៗទេ។
    ៦-បង្កើនការផ្សព្វផ្សាយវប្បធម៌ ភ្លើតភ្លើនសប្បាយៗឲ្យពួកក្មេងៗជំនាន់ក្រោយរបស់ស្មែរទៅបានហើយ ព្រោះពួកវាមិនដែលគិតដល់បញ្ហាប្រទេសជាតិទេ​ គឺរវល់តែពីសប្បាយ….!!!!

    ជយោ! ជយោ!​ អាណាចក្រវៀតណាម !!!

  11. ឥន្រ្ទី says:

    បើប្រជាជនរស់នៅមានជីវភាពថ្លៃថ្នូរហេតុអ្វីចាំបាច់ធ្វើចំណាកស្រុក
    ទៅស៊ីឈ្នួលប្រទេសជិតខាង តើអ្នកមានជិវភាពថ្លៃថ្នូរមានប៉ុន្មានភាគរយ?
    ហើយអ្នកមានជីវភាពក្រខ្សត់ប៉ុន្មានភាគរយនៅក្នុងប្រទេសកម្ពុជាអឆរិយៈយើងនេះ?
    តើលោកមានថ្លឹងមើលរឺទេ​?

  12. Kdor Thom says:

    J = Jealous (ច្រណែន)
    M = Mouse (សត្វកណ្តុលតូចមួយក្បាល)
    L = Labile (ភាពមិននឹងន ឬប្រែប្រួល)
    សរុបមកវិញ JML = (សត្វកណ្តុលតួចមួយក្បាល ដែលមានភាពមិនច្បាស់លាស់ ច្រណែនឈ្នានិះគេឯង) ហាហា

  13. cheath says:

    អាJML! អាអ្នកស្រែ! អាខ្មែរបូរាណ! ពួកអាកូនអត់ពូជ! អាកូនមីចោរកញ្ចុយ! កន្តួយស្អុយរលួយខ្វល់ ? អាកូនមីកន្តួយច្រេះចាប់ឯង មានខួរក្បាលជាមនុស្សទេ ដែលហ៊ានបញ្ចេញមតិហើយយកឈ្មោះអញទៅប្រើ អតិហ៊ានដាក់ឈ្មោះខ្លួនឯង ចរឹតពួកអាទ្រពងក្ដហ៊ុនសែន ផឹកទឺកនោមយួន ថោកទាបអញ្ចឹងឫុ អាចុយម៉្រាយ កូនមីកន្តួយស្អុយច្រាសខ្យល់ ? ភាពក្លាហានកូនមីចោរកញ្ចុយកន្តួយរលួយស្អុយ ដូរស្រាថ្នាំឯងទៅណាអស់ហើយ ? អ្ហាស៎! អាអត់ពូជ

  14. ដូនពេញ says:

    យើងជាប្រជាជនខ្មែរទូទាំងប្រទេសទាំងអស់ សូមគាំទ្រកិច្ចព្រមព្រាងសន្ឋិសញ្ញាទីក្រុងប៉ារីស ២៣-តុលា-១៩៩១,…!

  15. JML says:

    អាកូនមីអត់ពូជលួចឈ្មោះគេមកដាក់នេះថោកដល់កាដួយម៉ែវា! ជីតារបស់ហែងបើបានដឹងសូមហែក
    កាដួយកូនមីចុយគ្នាអស់សាច់អស់ទឹក កូនមីអត់ពូជអត់កំណើត កូនមីកាដួយថោកម៉ាពូជ ។ចង់អោយអាញ់ទៅសាប់មីកាដួយកូនស្រីហែងមែ​នហា​? ឫប្រពន្ធហែងក៏បានដែរវើយ ! កូនមីស្រីថោកអត់ពូជអត់ឈ្មោះ មីកាដួយស្អុយជជុះ! មីនាងអែងហែកកាដួយអោយហើយទៅចាំអាញ់
    ទៅដាក់ទាល់តែអាយះមីកាដួយម៉ែហែង! កូនមីថោកធាងត្នោត The Man With No Name

  16. សុខសាន្តណាស់ប្រទេសខ្មែសព្វថ្ងៃ អាណាតវា៉គុក អាណាប្រឆាំងគុក
    អាណាហៃអើអានុងហើយសុខសាន្ដ ពួកអាកញ្ចះយួនវាដឹកនាំចឹងណា

  17. Kdor Thom says:

    ស្តាប់ប្រវត្តិ អា JML និង អាអ្នកស្រែ

    អា JML កើតនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ១៩៨៥ នៅស្រុកតាញនិញ ខេត្ត ទៀងយ៉ាង ពេលវាអាយុបានបួនឆ្នាំ ម៉ែឪវាបានធ្វើចំណាកស្រុក មកស្រុកខ្មែរតាមទូកនេសាទ តាមដងទនេ្លសេសាន ពេលវាមកដល់ ព្រែកកាំពី ខេត្តក្រចេះក្បាលទូកវាបានបោកវិលស្ទើររៀបលិចពីព្រោះទឹកហូរខ្លាំង ហើយកូច ពេលនោះអា JML វាក៍ពុលនឹង ទឹករលក ដែលធ្វើឲ្យខួរក្បាលវាឡប់សត្តិតាំងពីពេលនោះមក។ វាមករស់នៅភ្នំពេញ បានអាយុ១២ឆ្នាំ នៅតែលើទូក ក្នុងសង្កាត់ព្រែកភ្នៅ មិនដែលស្គាល់ការសិក្សាអប់រំ មួយថ្ងៃៗឭតែម៉ែឪវាជេនិងឈ្លោះប្រកែកគ្នា ដូចេ្នះវាថតចម្លងបានច្បាស់ណាស់ពីជំនាញនៃការ (ជេរ) រហូតមកដល់សព្វថ្ងៃនេះ។ បន្ទាបើមក វាសុំ ម៉ែអឿនវា ឡើងគោគ ដើម្បីសិក្សាអក្សរសាស្រ្តខែ្មរ វារៀនបានត្រឹមថ្នាក់ទី៦ តែពូកែជេរ និងឈ្លោះជាមួយក្មេងៗដ៍ទែ។ វារៀនត្រួតថ្នាក់ទី៦ចំនួន៤ឆ្នាំជាប់ៗគ្នា។ដូច្នេះវាក៍បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៦នេះតែម្តងទៅនៅពេលដែលវា អាយុបាន១៥ឆ្នាំ។

    អាអ្នកសែ្រ៖ កើតនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ១៩៨៤ នៅសុ្រកបានឡុង ខេត្តរតនៈគីរី ពេលវាអាយុបាន៤ឆ្នាំ វាមករស់នៅជាមួយឳពុកធំវាលក់និងទិញគ្រឿងអេដចាយ នៅផ្សារបានឡុង (ឳពុកធំវាមកពីខេត្តកាន់ធើ អតិតខេត្តត្រាវកម្ពុជាក្រោម) ឳពុកធំវាបាននិយាយប្រាប់វាថា ហ្អែងត្រូវតែរៀនអក្សរសាស្រ្តខែ្មរឲ្យបានជ្រៅជ្រះ ដើម្បីធ្វើ លោកធំនៅស្រុកខែ្មរ។ បច្ចុប្បន្នវាធ្វើការនៅទីស្តីការគណៈរដ្ឋមន្រ្តី ការិយាល័យពត៌មានប្រត្តិកម្មរហ័ស។ ដូច្នេះវាពូកែខាងវិភាគភ្លីភ្លឺ ព្រោះវាគ្មានមូលដ្ឋានគតិយុតិ សម្រាប់ធ្វើការវិភាគ គឺចេះតែថាតាមគេ (ឡាគេធឺ ប៉ុណ្ណោះ)

    ខាងលើនេះជាប្រវត្តិរបស់អា JML និង អាអ្នកស្រែ

  18. cheath says:

    អាឆ្កែចុយម៉្រាយ កូនមីចោរកញ្ចុយកន្តួយស្អុយអើយ កុំថោកយកឈ្មោះអញទៅប្រើនោះ ! អាពួកប្រឆាំងដ៏មហាកំសាក ! អាចុយម៉្រាយឯងម៉េចក៏កំសាកម្លេះ ហ៊ានបញ្ចេញមតិអត់ហ៊ាន
    ដាក់ឈ្មោះ ចិត្តអាចុយម៉្រាយឯងឆ្កែឫុក៏អត់ កូនមីចោរកញ្ចុយ កន្តួយរលួយខ្វល់ ?
    អាចុយម៉្រាយ
    ពួកអាប្រឆាំង គិតដោយឡាក់ឡាំង មានសណ្ថានវា
    អាមេប្រពន្ធចុង ជាប់កែងជើងវា មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់ អានេះក៏គ្រប់ អត់ខុសតិចអី
    គឺដូចមេវា ខុសត្រឹមតែស្រី ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា មិនចាញ់ពុះពារ ក៏ស្រវាដែរ
    អាប្រុសកូនចៅ ដែលនៅជិតក្បែរ តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់ ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីចូលពារលា ស្កាត់រកជួបគ្គ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់ ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្កាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត ស្រែកយករួចខ្លួនកម្លាចិត្ត ។
    កំណាព្យនេះខ្ញុំប្រាប់សង្ខេបទេ រឿងរ៉ាវពួកវាមានច្រើនណាស់
    តែខ្ញុំដាស់តឿនសុំមើលច្បាស់ ឃើញវាត្រូវជៀសកុំនៅក្បែរ ។
    បងប្អូននៅឆ្ងាយអាល័យស្រុក មកនិងបានសុខដឹងរឿងច្បាស់
    កុំជឿពួកវាអាបោកប្រាស់ ទុកលុយមកផ្ទះលេងបងប្អូន ៕

  19. សុំទុកធ័រអាមួយអន្លើសិនហើយពេលនេះ!បន្លះអាកូនមីតាពូកកើតបូសផ្ទុះចេញខ្ទិសអស់នេះសិនហើយបន្តិចទៀត!!អាjml-ah-cheath-ah+dog cunt.

  20. cheath says:

    អាធាងត្នោតអាកូនមីចោរកញ្ចុយកន្តួយស្អុយរលួយខ្វល់ ?ប្រពន្ធអាចុយម៉្រាយឯង មីក្តួយរីកកូនស្រីអាចុយម៉្រាយឯង មីសិរលៀនបងស្រីអាកូនមីក្តួយស្អុយឯង និងមីកាដួយហោកប្អូនស្រីអាចុយម៉្រាយឯង វារមាស់កន្តួយវាហៅអញទៅចុយឫុ ?បានជាអាចុយម៉្រាយឫង ស្រែកហៅរកអញ !
    JML ! តោះយើងទៅចុយបន្តាក់គ្នា អៅយមីរមាស់កន្តួយអស់ហ្នឹងវាដឹងដៃម្តង
    ម៉្យាងអោយអាចុយម៉្រាយអាងត្នោតវាដឹងថាយើងខ្លាំងអញ្ចឹង អោយវាលៀនធម៏វាចេញតាម
    កន្តួយស្អុយម៉ែវាម្តង

  21. Kdor Thom says:

    ល្បិចកលយួន

    ផ្អែមណាស់ភ្លេចខ្លួនយូនចូលពេញស្រុក រាស្ត្រខ្មែរកើតទុក្ខ អស់ដីបាត់ស្រែ
    យួនរៀបកល្បិចបំផ្លាញជាតិខ្មែរ ប្រវត្តិហូរហែរឆ្នាំហាសិបប្លាយ។
    អាពតសម្លាប់អស់ខ្មែរម្ចាស់ស្រុក ខ្មែរកើតកលយុគជួបគ្រោះអន្តរាយ
    ឆ្នាំចិតប្រាំបួនយូនចូលសប្បាយ លង់ចិត្តលង់កាយដូចស្រមោចសោត។
    មើលសត្វស្រមោចសប្បាយពេកក្រៃ ឆ្អែតពេញដៃឆ្ងាញ់នឹងស្ករត្នោត
    ពពាក់ពពូនលូនចូលទាំងឆោត លង់ពាងស្ករត្នោតរលួយបង់ជាតិ។
    មើលន៌ស្រមោចក្បាលធំពាក់ដួន សប្បាយភ្លេចខ្លួនធ្លាក់ក្នុងអន្លុង
    បរិវាសារជាតិដូចរុយមម៉ុង ពួកសីគំរង់សម្លាប់ជាតិខ្មែរ។
    មានស្រមោចខ្លះពាក់ផ្កយឧញ្ញ៉ា ឡានថ្មីហឺហាស្អុយអសោចជ៍
    លក់ដីលក់កេរ្តិ៍លក់ជាតិលក់ព្រៃ បំផ្លាញជាតិខ្មែរសម្លាប់រាស្រ្តក្រ។
    អ្នកធំឥឡូវប្រៀបដូចស្រមោច គង់ស្លាបហិនហោចនៅក្នុងពាងស្ករ
    សប្បាយភ្លេចខ្លួនភ្លេចយូនយកនគរ បើមិនក្រោកឈរវាហ្នឹងហូសពេល។

  22. Ghost's Ah Cheat Father says:

    វៃ​ទាល់តែងាប់ទៀតបើវា​​(​​ ហ៊ុន​ ស៊យ ) ចេះយកត្រចៀកស្ដាប់ភ្នែកមើល ៕ បើពួកគេទាំងនោះ

    ត្រូវថ្នាំសណ្តំយួន ហាណូយអស់ហើយនោះ​​ ៕ គេចាត់ទុកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនស្មើនិង

    ពួកគេអោយលុយទៅពួកមីសំផឹងយួនទីញសំឡីអនាម៏័យ ជួត…………………………..

  23. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ពួកប្រឆាំង បើ ស្រលាញ់ជាតិស្រលាញ់ ប្រជាជន មិច មិននាំគ្នា មកជួយ អ្នកភូមិខ្ញុំ នៅបន្ទាយមានជយ ដែល កំពុង លិចលង់ ដែល ហូរមក ពីសៀម អង្កុយ ជេតែគេ មួយថ្ងៃ1ថ្ងៃ អួត មានថ្ងៃហើយ មិនទាន់ ឃើញ ក្បាល មន្រ្តី បក្ស ប្រឆាំង មកសោះ ឃើញតែ មន្រ្តី បក្ស ប្រជាជន មក រហូត…នេះ ជារឿង ពិត នៅ ខេត្ត ខ្ញុំ

  24. ដុងហេ says:

    សន្ធសញ្ញាក្រុងបា៉រីស ពិតជាកូនសោអាចដោះស្រាយ បញ្ហា បូរណ:ភាពទឹកដីបាន តែបក្សកាន់អំនាច មិនបានយកវាមកប្រើទេ ថែមទាំងចុះសន្ធសញ្ញាបំពេញបន្ថែម 2005 លើសន្ធិសញ្ញាចាស់ :1982 1985 … តើសន្ធិសញ្ញាទាំងនេះចំនេញយួន រឺ ចំនេញខ្មែរ? តើពេលណាទើបអ្នកដឹកនាំខ្មែរ គិតពីប្រយោជនខ្មែរជាធំ ទឹកដីខ្មែរ ជាមួយ យួន សៀម?