អាហារ​គ្រោះថ្នាក់​បំផុត​ទាំង ១១ មុខ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

មាន់​បំពង​ វា​បន្ថែម​នូវ​សារជាតិ​កាបូន​នី​ដ្រា​ត កាល់​ឡូរី និងជាតិ​ខ្លាញ់​ដ៏​សំខាន់ ដែល​ប្រែក្លាយ​ជម្រើស​ប្រូតេអ៊ីន​មាន​ប្រយោជន៍​ឲ្យ​ទៅជា​អ្នក​បំផ្លាញ​ផែនការ​អាហារ​របស់​អ្នក ។ ហើយ​មាន់​បំពង​មាន​ម្សៅ​បន្ថែម​ពី​ក្រៅ​មាន​កាល់​ឡូរី​ច្រើនជាង​មាន់​អាំង​ទៅទៀត ។

ថ្ងៃទី 4 តុលា 2012
CEN

១. ដំឡូងបារាំង​បំពង​នៅ​ភោជនីយដ្ឋាន​: ដំឡូងបារាំង​បំពង​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​សូលុយស្យុង សូ​ដ្យូ​ម និង កាល់​ឡូរី ។ ទោះបីជា​ភោជនីយដ្ឋាន​អាហារ​លឿន (Fast-Food) ជាច្រើន​ផ្តល់នូវ​ការ​បំពង​ដែល​គ្មាន​ជាតិ​ខ្លាញ់​សូលុយស្យុង​ក៏ដោយ ក៏​វា​មិនបាន​ធ្វើ​ឲ្យ​ដំឡូង​ទាំងនោះ​ជា​អាហារ​ល្អ​ដល់​សុខភាព​នោះឡើយ ។​

២. ប៊ឺ​ហ្គឺ មាន់ និង នំ​សាំង​វិច​សាច់​ត្រី : ពួកវា​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​សូលុយស្យុង​ខ្ពស់​ ដែលជា​កក្តា​ឈានមុខ​គេ​ក្នុង​ការបង្កើន​កម្រិត​ជាតិ​កូ​ឡេ​ស្តូ​រ៉ូ​ល ។ ទោះជា​យ៉ាងណា យើង​មិនចាំបាច់​លុបបំបាត់​ជាតិ​ខ្លាញ់​សូលុយស្យុង​ចោល​ទាំងស្រុង​នោះឡើយ ។ សមាគម​បេះដូង​អាមេរិក​ណែនាំ​ឲ្យ​កំណត់​ជាតិ​ខ្លាញ់​សូលុយស្យុង​ត្រឹម ៧ ភាគរយ​នៃ​កាល់​ឡូរី​ប្រចាំថ្ងៃ​សរុប​របស់​អ្នក ។​

៣. មាន់​បំពង : នេះ​គឺជា​ប្រភេទ​អាហារ​តាម​ភោជនីយដ្ឋាន​មួយទៀត​ដែល​មិនគួរ​ស្ថិតក្នុង​ផែនការ​អាហារ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​របស់​អ្នក​ឡើយ ។ មាន់​បំពង​ វា​បន្ថែម​នូវ​សារជាតិ​កាបូន​នី​ដ្រា​ត កាល់​ឡូរី និងជាតិ​ខ្លាញ់​ដ៏​សំខាន់ ដែល​ប្រែក្លាយ​ជម្រើស​ប្រូតេអ៊ីន​មាន​ប្រយោជន៍​ឲ្យ​ទៅជា​អ្នក​បំផ្លាញ​ផែនការ​អាហារ​របស់​អ្នក ។ ហើយ​មាន់​បំពង​មាន​ម្សៅ​បន្ថែម​ពី​ក្រៅ​មាន​កាល់​ឡូរី​ច្រើនជាង​មាន់​អាំង​ទៅទៀត ។​

៤. នំកង និង នំដុត : នំប៉័ង​ដុំ នំពៀ និង នំកង​សុទ្ធតែ​ស្ថិតក្នុង​តារាង​អាហារ​ដែល​ត្រូវ​ចៀសវាង ​ដោយ​សារតែ​ការផ្ទុក​នូវ​ជាតិ​ខ្លាញ់​សូលុយស្យុង​ដ៏​ខ្ពស់​របស់​វា ។ ប្រសិនបើ​អ្នក​ពិតជា​ចង់​ញ៉ាំ​វា​មែន អ្នក​ត្រូវ​ប្រាកដថា​បាន​ពិនិត្យមើល​ស្លាក​សញ្ញា​រប​ស់នំ​ឬ​អាហារ​នោះ និងរកមើល​នំ​ណា​ដែល​គ្មាន​ជាតិ​ស្ករ និង គ្មាន​ជាតិ​ខ្លាញ់ ។ ទោះយ៉ាងណា វិធី​ល្អ​បំផុត​ដើម្បី​គ្រប់គ្រង​នូវ​អ្វីដែល​អ្នក​ញ៉ាំ​គឺ​ធ្វើ​នំ​នោះ​ដោយ​ខ្លួនឯង ។​

៥. នំ​ខេ​ក : គ្រឿងផ្សំ​របស់​នំ​ខេ​ក​ក៏​អាចមាន​ខ្លាញ់​គ្មាន​សូលុយស្យុង​ដែរ ។ មាន​នំ​ខេ​កមួយ​ដែល​អ្នក​ត្រូវតែ​ចៀសវាង​ឲ្យ​ខាងតែបាន នោះ​គឺ​នំ​ខេ​ក​ម្យ៉ាង​ឈ្មោះថា Pound Cake (​ជា​ប្រភេទ​នំ​ខេ​ក​ដែល​ផ្ទុក​ទៅដោយ​ស៊ុត ម្សៅ ប៊័រ ៤៥៣ ក្រាម និង ស្ករ​) ។ រដ្ឋបាល​ចំណីអាហារ និង ឱសថ​អាមេរិក​ចុះបញ្ជី​នំ​ខេ​ក​ប្រភេទ​នេះ​ថា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សូលុយស្យុង ៣,៥ ក្រាម និង ខ្លាញ់​គ្មាន​សូលុយស្យុង ៤,៥ ក្រាម ។

៦. អាហារ​ក្លាសេ : ត្បិត​ថា​ងាយស្រួល​ក៏ពិតមែន ​ប៉ុន្តែ​ជាតិ​សូ​ដ្យូ​ម និង​ខ្លាញ់​ដ៏​ខ្ពស់​ផ្ទុក​ក្នុង​អាហារ​ក្លាសេ ​បានធ្វើ​ឲ្យ​អាហារ​ទាំងនេះ​ពុំមែន​ជា​ជម្រើស​ផ្តល់នូវ​សុខភាព​ល្អ​នោះឡើយ ។ ហើយ​អាហារ​ក្លាសេ​ដែល​ប៉ះពាល់​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែក​គឺ​នំពៀ​ដាក់​សាច់ ។

៧. ទឹក​ផ្សំ​មាន​រសជាតិ​ឆ្ងាញ់ (​ទឹកសេរ៉ូ ទឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ។​ល​។​) : វា​ពិតជា​ងាយស្រួល ​ប៉ុន្តែ​ជាតិ​ស្ករ​បង្កប់​នៅក្នុង​នោះ​ពុំបាន​ផ្តល់នូវ​អត្ថប្រយោជន៍​អ្វី​ទាល់តែសោះ ។ ជា​ញឹកញយ​សម្បូរ​ទៅដោយ​ជាតិ​ស្ករ និង កាបូន​នោះ ទឹក​ផ្សំ​មាន​រសជាតិ​ឆ្ងាញ់​ពិតជា​ផ្តល់​ផល​អាក្រក់​បំផុត​សម្រាប់​អ្នក ។​

៨. ទឹក​ផ្លែឈើ​ក្រឡុក​ទិញ​ពី​ផ្សារ : ដោយ​ចាក់​បំពេញ​សុទ្ធតែ​ផ្លែឈើ និងលក់​ចេញ​វិញ​ក្នុង​កែវ​ដែល​មើលទៅ​មាន​ពណ៌​ស្រស់​នោះ ទឹក​ផ្លែឈើ​ក្រឡុក​ទិញ​ពី​ផ្សារ​ហាក់ដូចជា​ភេសជ្ជៈ​សម្រន់ ។ គួរ​ឲ្យ​សោកស្តាយ វា​មាន​ផ្ទុក​ជាតិ​ស្ករ​យ៉ាងច្រើន​ក្នុងនោះ ។

៩. ការ៉េម​ទឹកដោះគោ : ពពួក​ការ៉េម​ប្រភេទ​នេះ​វា​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​គ្មាន​សូលុយស្យុង​ទៅ​ពូន​ផ្តុំ​នៅក្នុង​សរសៃឈាម​បេះដូង ។ វា​ក៏​ផ្ទុក​នូវ​ជាតិ​កាល់​ឡូរី និង ស្ករ​ខ្ពស់​ដែរ ។ ឧទាហរណ៍ ការ៉េម​ទឹកដោះគោ​លាយ​សូកូឡា​មាន​កាល់​ឡូរី​ដល់​ទៅ 700 គីឡូ​, ខ្លាញ់​គ្មាន​សូលុយស្យុង ១ ក្រាម (​រួម​ជាមួយនឹង​ខ្លាញ់​សុទ្ធ ២៩ ក្រាម​) និង ស្ករ ៦០ ក្រាម ។

១០. នំ​ភី​ហ្សា​ក្លាសេ : នំ​ភី​ហ្សា​មាន​រសជាតិ​ឆ្ងាញ់ ងាយស្រួល ហើយ​វា​គឺជា​នំ​ដែល​ត្រូវតែមាន​ជានិច្ច​ក្នុងការ​ប្រកួត​បាល់ទាត់ ពិធី​ខួបកំណើត និង រាត្រី​មើល​កុន ។ ចំណុច​អវិជ្ជមាន​របស់​នំ​មួយ​នេះ​គឺ​វា​ផ្ទុក​ទៅដោយ​ជាតិ​កាល់​ឡូរី សូ​ដ្យូ​ម កាបូន និង ខ្លាញ់​ដ៏​ខ្ពស់ ។​

១១. នំ​ធុង : ជាតិ​ស្ករ ប៊័រ ប្រេង ប្រេង​រុក្ខជាតិ និង ប្រេង​នី​ដ្រូ​ហ្សែ​ន គឺជា​អ្នកបង្កើត​ជាតិ​ខ្លាញ់​សូលុយស្យុង និងខ្លាញ់​គ្មាន​សូលុយស្យុង​ធំ​បំផុត​ ហើយ​ថែមទាំង​អាចបង្កើត​ទៅជា​កាល់​ឡូរី និងកាបូ​នី​ដ្រា​ត​ផងដែរ ៕ S

ដំឡូងបារាំង​បំពង​នៅ​ភោជនីយដ្ឋាន

ដំឡូងបារាំង​បំពង​នៅ​ភោជនីយដ្ឋាន

Give our kids a better deal
ប៊ឺ​ហ្គឺ មាន់ និង នំ​សាំង​វិច​សាច់​ត្រី

Give our kids a better deal
មាន់​បំពង

Give our kids a better deal
នំកង និង នំដុត

Give our kids a better deal
នំ​ខេ​ក

Give our kids a better deal
អាហារ​ក្លាសេ

Give our kids a better deal
ទឹក​ផ្សំ​មាន​រសជាតិ​ឆ្ងាញ់

Give our kids a better deal
ទឹក​ផ្លែឈើ​ក្រឡុក​ទិញ​ពី​ផ្សារ

Give our kids a better deal
ការ៉េម​ទឹកដោះគោ

Give our kids a better deal
នំ​ភី​ហ្សា​ក្លាសេ

Give our kids a better deal
នំ​ធុង

What Next?

Recent Articles