មូលហេតុដែលធ្វើអោយបុរស មិនមានមេជីវិត

ទឹកកាមខាប់ពេក គឺជា មូលហេតុមួយ ដែលបណ្ដាល អោយមាន បញ្ហា អសមត្ថភាព បន្ដពូជ ចំពោះបុរស ។ គឺមិន អាចមានកូន ជាមួយស្រ្តី ជាភរិយា ឬ គូស្នេហ៏។

Written by ភ្នំពេញដេលីញូវ
Saturday, 06 October 2012

ទឹកកាមខាប់ នឹងធ្វើអោយ ចលនា និងដំណើរហែល ទៅកាន់ស្បូន របស់មេជីវិត មិនដល់ គោលដៅ បណ្ដាលអោយ មិនមានកូន ។ ដើម្បីដោះស្រាយ បញ្ហានេះ សូមស្វែងយល់ អំពីអាហារ ដូចខាងក្រោម ៖

ស៊ុបសណ្ដែកខៀវ ជាមួយ ខ្យងស្រែ
ខ្យង ៥០០ក្រាម ,Scutellariabarbata don (Scutallariarivulars Wall) ១៥ក្រាម, Radix Lethospermi ៦ក្រាម ,សណ្ដែកខៀវ ៦០ក្រាម, ពុទ្រ្ទា, ទឹកត្រី, ម្សៅស៊ុប។

លិង្គគោនឹងគូឆាយ
លិង្គគោ ចំនួន១ , គ្រាប់គូឆាយ (Allium ramosum) ២៥ក្រាម, Epimedium (仙灵脾/淫羊藿) ១៥ក្រាម, គ្រាប់វល្លិមាស ១៥ក្រាម, Lyciumbarbarum L ១៥ក្រាម ។ លិង្គគោ ហាន់ស្ដើងៗ ឆ្អើរអោយក្រាម ដោយ ភ្លើងតូច ចំណែក គ្រឿងផ្សំ ក្រៅពីនេះ ក៏ត្រូវ
ឆ្អើរអោយក្រាម និងកិនអោយ ទៅជាម្សៅ ។ ក្នុងមួយថ្ងៃ (ពេលយប់) ដួសម្សៅនេះ មួយស្លាបព្រា ញ៉ាំជា មួយស្រា ឬលាយជាមួយ ទឹកឃ្មុំ លុញជាគ្រាប់ និងហូប ជាមួយស្រា ។ មួយខែ គឺមួយ ដំណាក់កាល ។

ស៊ុប Laminaria japonica និង សណ្ដែកខៀវ
សណ្ដែកខៀវ ៥០ក្រាម, អង្ករខ្សាយ ៥០ក្រាម, សារ៉ាយសមុទ្រLaminaria japonica ២០ក្រាម, ស្ករ,ស ៣០ក្រាម។ ដាក់សណ្ដែកខៀវ និង សារ៉ាយសមុទ្រLaminaria japonica ចូលក្នុងឆ្នាំង ដាំជិតពុះ ទើបដាក់អង្ករ ចូលរួចដាំ អោយក្លាយជា បបរ ក្រោយ មក ដាក់ស្ករ ល្មមហូប ។ មួយថ្ងៃ ញ៉ាំម្ដងមួយខែ គឺមួយ ដំណាក់ កាល ។
សូមយកចិត្ដ ទុកដាក់ ៖ ចូរញ៉ាំបន្លែ ផ្លែឈើ និងអាហារ ប៉ូវឈាម ។ មិនត្រូវញ៉ាំ អាហារហឹរ កាត់បន្ថយ សកម្មភាព ផ្លូវភេទ និងមិនត្រូវ គិតនិងពលកម្ម ហួសកម្លាំង៕

What Next?

Recent Articles