លោក សម រង្ស៊ី អវត្តមាន​ការចូល​បំភ្លឺ ចំពោះ​ក្រុមប្រឹក្សា​គណៈមេធាវី ទោះបីមេធាវីតំណាង ​ក៏​គ្មាន​

ភ្នំពេញ: ​លោក សម រង្ស៊ី ខ្លួនឯង ​ចូលមក​បំភ្លឺ​ផ្ទាល់​ ចំពោះ​ក្រុមប្រឹក្សា​នៃ​គណៈមេធាវី នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២​ ទាក់ទង​ទៅនឹង​ដីកា​ស្ថាពរ​របស់​​សាលា​ឧ​ទ្ធ​រ​ណ៍ ​ចំពោះ​ដីកាចូល​ជា​ស្ថាពរ​ បញ្ជាក់​ពី​នីតិសម្បទា របស់​បុគ្គ​ល​ (​សម រង្ស៊ី ​) មានទោស​ ជា​ទណ្ឌិត​។​

ថ្ងៃទី 8 តុលា 2012
ដោយ: រតនា
CEN

​ពេលណាក្លាយខ្លួន ជា​ទណ្ឌិត ​​មានទណ្ឌ​កម្ម​ពី​ខាង​គណៈមេធាវី ហើយ​ទណ្ឌកម្ម ដែល​​ត្រូវដាក់លើលោកសមរង្ស៊ីនោះ ​មិនទាន់​ដឹងថា ​ក្រុមប្រឹក្សានៃ​គណៈមេធាវី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ត្រូវដាក់​កំរិតណា​ទេ ពីព្រោះ​អាស្រ័យ ទៅលើ​ការសម្រេច​របស់​ក្រុម​ប្រឹក្សា​នៃ​គណៈមេធាវី​ ដែលជា​ឆ​ន្ទះ​នៃការសម្រេចចិត្ត​។​

​លោក ជីវ សុង​ហាក់ ប្រធាន​នៃ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​​តាម​ទូរស័ព្ទ ​នៅ​រសៀល​ថ្ងៃទី​៨​ ខែតុលា​ ឆ្នាំ​២០១២ ថា​ ​លោក​ សម រង្ស៊ី មាន​សិទ្ធិ ប្រើ​មេធាវី​របស់គាត់ ចូលមក​ការពារ​ នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​នៃ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅថ្ងៃទី​៩ ខៃ​តុលា ឆ្នាំ​២០១២ បាន​ហើយ​ចំពោះ​ការឆ្លើយ​ដោះសារពី​សំណាក់​មេធាវី លោក សម រង្ស៊ី ចំពោះមុខ​ក្រុមប្រឹក្សា​គណៈមេធាវី គឺ​ត្រូវ​ស្ថិតនៅក្នុង​ការពិចារណា​។​

​លោក ជីវ សុង​ហាក់ បាន​មានប្រសាសន៍​បន្តថា​៖​ការសម្រេច​ចោទប្រកាន់​ឬ​យ៉ាង​ចំពោះ​លោក​សមរង្ស៊ី បន្ទាប់ពី​មេធាវី​ឬ​គាត់​ចូលធ្វើការ បំភ្លឺ ចំពោះ​ក្រុមប្រឹក្សា គណៈមេធាវី ត្រូវមាន​សម្លេង​៥០%​បូក​១​ដែរ​ នៅក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ចំនួន​ ២៧​នាក់​។​

​លោក​បន្តថា​៖ “​នៅក្នុង​ច្បាប់​បាន​និយាយថា​អ្នក​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ត្រូវ​ព្យួរ​ឈ្មោះ​បណ្តោះអាសន្ន​។ អីចឹង​អ​ស្រ័យ​ទៅលើ​ក្រុមប្រឹក្សា បើ​ក្រុមប្រឹក្សា​សម្រេច​យ៉ាងណា​ យើង​អនុវត្តតាម​ចឹ​ង​”​។​

​លោក ជួង ជូ​ងី ដែល​ធ្លាប់តែ​ជា​មេធាវី​ប្រចាំ របស់ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ នៅ​រសៀល ថ្ងៃទី​៨ ខែតុលា​នេះ​ថា៖ លោក​ពុំ​ត្រូវបានលោក សម រង្ស៊ី ឬគណបក្ស​ មក​ពឹងពាក់លោក​ជា​ផ្លូវការ ឲ្យ​ធ្វើជា​មេធាវីការពារ​ក្តី ជូន​លោក សម រង្ស៊ី ដើម្បី​ចូលទៅ​ការពារ នៅ​ចំពោះមុខ​ក្រុមប្រឹក្សាគណៈមេធាវី នៅ​ថ្ងៃទី​៩ ខែតុលា​​ឡើយ​។

លោក​មេធាវី​បានបញ្ជាក់ “​ខ្ញុំ​អត់​បានទទួល​ការពឹង​ពាក់​ទេ ខ្ញុំ​អត់​ឃែ រឿង​ហ្នឹង​ផង​”​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ នៃគណបក្ស​សមរង្ស៊ី នៅ​រសៀល ថ្ងៃទី​៨ ខែតុលានេះ មិនអាចទាក់ទង​បានទេ​។​

​លោក សម រង្ស៊ី មេធាវី​មិន​ប្រកបវិជ្ជាជីវៈ អត្តលេខ​១០៨ និង​ជាប្រធានគណបក្ស​សង្គ្រោះ​​ជាតិ ដែល​ឈ្មោះជា​ទណ្ឌិត​នោះ ប្រឈម​នឹង​ការលុបឈ្មោះ ចេញ​មេធាវី ចេញ​ពី​បញ្ជីសមាជិក​គណៈមេធាវី នៃព្រះរាជាណាចក្រ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២ ​ចុះហត្ថលេខាដោយ​លោក ជីវ សុង​ហាក់ ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​លិខិតកោះ​លោក​សមរង្ស៊ី​ ឲ្យ​ចូល​ខ្លួន​​មក​បំភ្លឺ ដោយផ្ទាល់ដល់​ក្រុមប្រឹក្សា នៃគណៈមេធាវី នៃព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែតុលា​ ឆ្នាំ​២០១២​។​

​សូមបញ្ជាក់ថា៖ ក្រុមប្រឹក្សា​នៃ​គណៈមេធាវី​សម្រេច​លុបឈ្មោះ លោក សម រង្ស៊ី ចេញ​ពី​សមាជិក​គណៈមេធាវី នៃព្រះរាជាណាចក្រ​កម្ពុជា ដោយ​យោងតាម​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី លក្ខន្តិកៈ​មេធាវី និង​យោងតាម​មាត្រា​៦ នៃ​ក្រមសីលធម៌​មេធាវី​។​

​លោក សម រង្ស៊ី បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្មោះ​ជា​ទណ្ឌិត តាមរយៈ​ដីកា​ស្ថាពរ សាលាឧទ្ធរណ៍ ដែល​តម្កល់ សាលក្រម របស់​សាលាដំបូង​ខេត្តស្វាយរៀង កាលពីដើមឆ្នាំ​២០០៩ ជាមួយគ្នា​នោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានសម្រេច លុបឈ្មោះ លោក សម រង្ស៊ី ចេញ​បញ្ជី​ឈ្មោះ សមាជិកសភា នីតិកាល​ទី​៤ និង​ពី​បញ្ជី អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម ជា​ស្ថាពរ​ផងដែរ​។​

​មាន​ឥស្សរជន​យោ​បាយ នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​ដែល​បាន​ចុះបញ្ជី ជា​សមាជិក​នៃ​គណៈមេធាវី នៃ ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​មិន​ប្រកប វិជ្ជាជីវៈ​មេធាវី មានដូចជា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា មាន​អត្តលេខ ៣៥០.​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន អត្តលេខ​៣៤៨. លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អត្តលេខ​៣៤៨. និង លោក​យូ ហុកគ្រី អតីត​សហរដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ​អត្តលេខ​១១០៕​

What Next?

Recent Articles