សកម្មជន​ដីធ្លី​-​សិទ្ធិមនុស្ស ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន និង​ហែ​ញ្ញត្តិ សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ក្នុង​រឿង​លោក ម៉ម សូណង់ដូ​

ភ្នំពេញ: សកម្មជន​ដីធ្លី និង​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ ២០០ នាក់ មកពី​សហគមន៍​មាន​ជម្លោះដីធ្លី នៅ​បឹងកក់ បូរី​កីឡា អតីត​សហគមន៍​ដីក្រហម ព្រមទាំង​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ជាដើម បាន​ជួបជុំគ្នា ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន នៅ​អតីត​សហគមន៍​ដីក្រហម មុននឹង​ដើរ​ហែ​ក្បួន ទៅមុខ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែតុលា ឆ្នាំ​២០១២​។​

ថ្ងៃទី 8 តុលា 2012
ដោយ: លី សិលា​
CEN

​ក្រុម​ពលរដ្ឋ សកម្មជន​ដីធ្លី និង​សិទ្ធិមនុស្ស ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន នា​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១២ (រូបថត​៖ ស៊ីវ ចាន់ណា)

​ក្រុម​ពលរដ្ឋ សកម្មជន​ដីធ្លី និង​សិទ្ធិមនុស្ស ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន នា​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១២ (រូបថត​៖ ស៊ីវ ចាន់ណា)

ក្រុម​ប្រជាពលរដ្ឋ និង​សកម្មជន​ដីធ្លី​-​សិទ្ធិមនុស្ស ពាក់​អាវយឺត​ខ្មៅ សរសេរ​អក្សរ​ថា “​តំបន់​គ្មាន​គ្មាន​កា​រប​ណ្ថេ​ញ​ចេញ​” ពាក់​ផ្ទះ​ក្រដាស សរសេរ​អក្សរ និង​មាន​រូបថត​ផង​នោះ បាន​លើក​បដា​ពណ៌​ខ្មៅ ព្រមទាំង​កាន់​ផ្កាឈូក បាន​ស្រែក​ទាមទារ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​កា​រប​ណ្ថេ​ញ​ពលរដ្ឋ​ពី​លំនៅដ្ឋាន​។ ក្រុម​អ្នកចូលរួម​ពិធី​ជួប​ជុំនោះ ក៏បាន​ថ្លែងការណ៍ និង​ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា​ផងដែរ​។​

បន្ទាប់ពី​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​រួចមក ក្រុម​ពលរដ្ឋ​ទាំងនោះ ក៏បាន​ដើរ​ហែ​ក្បួន ចេញ​ពីមុខ​រដ្ឋសភា ឆ្ពោះទៅកាន់​ព្រះបរមរាជវាំង នៅ​ម៉ោងជាង ១១ ព្រឹក ថ្ងៃ​ចន្ទ ទី​៨ ខែតុលា ឆ្នាំ​២០១២ ដើម្បី​ដាក់​ញ្ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ជួយ​អន្តរាគមន៍ ក្នុងករណី​របស់លោក ម៉ម សូណង់ដូ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី ហួន ផា​ណា​រី អគ្គលេខាធិការរង សមាគម​អ្នកប្រជាធិបតេយ្យ​៕

What Next?

Recent Articles

8 Responses to "សកម្មជន​ដីធ្លី​-​សិទ្ធិមនុស្ស ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន និង​ហែ​ញ្ញត្តិ សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ក្នុង​រឿង​លោក ម៉ម សូណង់ដូ​"

  1. ឡូឡា says:

    ស្រ្តីរង​គ្រោះ​ម្នាក់​ដោយ​សារ​តែ​ក្រុម​ទាហាន​រំលោភ​យក​ដី​និង​ផ្ទះ​ គាត់​បាន​ក្លាយ​ខ្លួន​ជា​ជន​ចំណាក​ស្រុក​​រត់​ចោល​ ​ភូមិ​កំណើត​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ធ្វើ​ជា​កម្មករ​ ​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ចិញ្ចឹម​ជីវិត​ ​ទាំង​ក្តី​អាលោះ​ អាល័យ​ស្តាយ​ភូមិ​កំណើត​និង​ផ្ទះ​ ដែល​ត្រូវ​ពួក​ទាហាន​រំលោភ​យក​ទាំង​កំរោល​ ​យ៉ាង​អយុត្តិ​ធម៌​បំផុត​ ​ខណៈ​ដែល​ដី​ ​និង​ផ្ទះ​របស់​ពួក​គាត់​ធ្លាប់​រស់​នៅ​តាំង​តែ​ពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ។

    ជួប​ជា​មួយ​អ្នក​យក​ព័ត៌​មាន​ទស្សនា​វដ្តី​សារព័ត៌​មាន​សេរី​ អ្នកស្រី​ហៀប​ ស​ ​អាយុ​៥២​ឆ្នាំ​ មាន​ស្រុក​កំណើត​ នៅ​ភូមិ​ម្រាម​ទាក​ ​ឃុំ​ជី​រោទី​ពីរ​ ស្រុក​ត្បូង​ឃ្មុំ​ខេត្ត​កំពង់​ចាម​។ អ្នកស្រី​ជា​ជន​ចំណាក​ស្រុក​ ម្នាក់​ដែល​ឆ្លង​​ដែន​​ទៅ​​ ប្រទេស​​ថៃ​​ឆ្លង​កាត់​តាម​ច្រក​របៀង​មួយក​ន្លែង​ ​នៅ​ចំនុច​ខាង​ជើង​ច្រក​ទ្វារ​ អន្តរ​ជាតិ​ ប៉ោយ​ប៉ែត​ បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា​ ​រូប​គាត់​រួម​ទាំង​ប្តី​ ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត​ដើរ​ត្រាច​ចរ​គ្រប់​ទិស​ទី​ ​គ្មាន​គោល​ដៅ​ពិត​ប្រាកដ​ ​រហូត​មក​ដល់​ពេល​នេះ​បាន​ធ្លាក់​ខ្លួន​ ​ធ្វើ​ជា​កម្មករ​ នៅ​ប្រទេស​ថៃ ​ទាំងប្រថុយ​ប្រថាន​ផ្សង​និងគ្រោះ​ថ្នាក់​គឺ​ដើម្បី​ក្រពះ​។​

    អ្នក​ស្រី​បន្ត​ទៀត​ថា​គាត់​មាន​ដី​ចំនួន​២០០​ម៉ែត្រ​បួន​ជ្រុង​ ​ស្ថិត​នៅក្នុង​ភូមិ​កំណើត​ខាង​លើ​ ជា​ប្រភេទ​ដី​ ​លំនៅ​ដ្ឋាន​ផ្ទះ​ ​និង​​ដី​ស្រែ​ចំការ​ រស់​នៅ​ដល់​ឆ្នាំ​១៩៩៦​ស្រាប់​តែ​លោក​ ​អ៊ិន​ ​ស៊ី​ដារ៉ា ​មេ​កង​ពល​លេខ​៤​ចំណុះ​ យោធ​ភូមិ​ភាគ​ទី​២​ ​បាន​ប្រើ​កម្លាំង​ទាហាន​ កំទេច​ផ្ទះ​សំបែង​របស់​គាត់​យ៉ាង​អយុត្តិធម៌​​បំផុត​បណ្តាល​​អោយ​រូប​គាត់​ ​និង​គ្រួសារ​​ ផ្សេង​​ទៀត​ចំនួន​ បី​គ្រួសារ​ខ្ទាត់​ព្រាត់ពី​លំនៅ​ដ្ឋាន​ទាំង​ទឹក​ភ្នែក​។

    ក្រោយ​ពី​កើត​ហេតុ​ស្រី្ត​រង​គ្រោះ​ ​បាន​ប្តឹង​ទៅ​គ្រប់​អង្គការ​ស្ថាន​ប័ណ្ណ​ទាំង​អស់​ ​ទាំង​ក្នុង​និង​​ក្រៅ​រដ្ឋាភិបាល​ ​ក្នុង​នោះ​ជន​រង​គ្រោះ​ បាន​យក​ពាក្យ​បណ្តឹង​ជូន​ដល់​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដោយ​ផ្ទាល់​ ដៃ​ទៀត​ផង​ក្នុង​អំឡុង​ ​លោក​ហ៊ុន​ ​សែន​ ចុះ​ទៅ​សម្ភោធ​ស្ពាន​ទន្លេ​បិទ​ ​ខេត្ត​កំពង់ចាម​ ប៉ុន្តែ​គ្មាន​លទ្ឋផល​ ​អ្វី​ឡើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​

    អ្នក​ស្រី​ហៀប​ ​ស​ ​បន្ត​ទាំង​អួល​ដើម​ ​ក​ថា​ ​មាន​តែ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ​ ទើប​អាច​រស់​បាន​ ​បើ​នៅក្នុង​ស្រុក​ខ្មែរ​យើង​ ដី​ផ្ទះ​ក៏​ត្រូវ​គេ​រំលោភ​យក​ ​ហើយ​គ្មាន​អ្នក​ជួយ​ដោះ​ស្រាយ​ ​ទុក​អោយ​រាស្រ្ត​ក្រី​ក្រ​ ​រង​ទុក្ខ​ តើ​អោយ​ពួក​គាត់​សង្ឃឹម​លើ​អ្វី​ទៀត​៕​

  2. ដុងហេ says:

    ត្រូវតែខំប្រឹងទាមទា អោយលោក សូណង់ដូ បានរួចខ្លូន កុំអោយគាត់ជាប់គុក ទាំងអយុត្តិធ ជាមួយតុលាកាស្រុកខ្មែរ…, ព្រោះគាត់បានជួយបងប្អូនច្រើនណាស់ ពេលមានបញ្ហា

  3. ប្រទេសណាក៏ដោយតែងតែមាន សកម្មភាពដូច្នេះជាពិសេសប្រទេសដែលកំពុង អភិវត្តន៏ និង ប្រទេសក្រីក្រ ។ ប្រជាជនមួយចំនួនតែងតែមានទំនាស់ជាមួយរាជរដ្ឋភិបាល ហើយ គាំទ្រ អ្នកប្រឆាំង ក្នុងខណៈនេះ អ្នកប្រឆាំង ពុះពារកវិធីសាស្រ្ត ផ្តួលរុំលំរដ្ឋាភិបាលគ្រប់រូបភាព ក្នុងករណីរដ្ឋាភិបាលធ្វេសប្រហែសតែមួយចំណុចណាមួយ ពួកប្រឆាំង រួមជាមួយ អង្កការសិទ្ធិមនុស្ស និង អង្កកាសង្គមស៊ីវិលមួយចំនួន សហការណ៏ផ្តួលរុំលំរដ្ឋាភិបាល ដូច្នេះ រដ្ឋាភិបាលគួតែប្រុងប្រយ័ត្រខ្ពស់ មិនអោយសង្គ្រម ស៊ីវិល នៅប្រទេសកម្ពុជាមានតទៅទៀតទេ ម្យ៉ាងទៀត ក្រុមអង្កការ សង្គមស៊ីវិល និង អង្កការសិទ្ធិមនុស្ស ដែលគាំទ្រលើគណៈបក្សប្រឆាំង មិននិយាយ អំពីចំណុចល្អ របស់រដ្ឋាភិបាលទេ ព្រោះ គេជួលអោយ ពួកគាត់ធ្វើការដើម្បី រិះគន់លើរដ្ឋភិបាល ហើយម្យ៉ាងទៀត បើថារដ្ឋាភិបាល ដឹកនាំល្អនោះ អ្នកផ្តល់ជំនួយ ឈប់ផ្តល់ អោយទៀតហើយ ហើយ ទៅធ្វើនៅប្រទេសណា ដែល មានបញ្ហា ដូច្នេះ ចង់មិនចង់ ត្រូវតែរិះរកចំណុច មិនល្អ នឹង បំផុសប្រជាជនដែលពួកគាត់មានបញ្ហាជាមួយរដ្ឋាភិបាលអោយធ្វើសកម្មភាពដែលខ្លួន ត្រូវការអោយ ម្ចាស់ជំនួយមើល ។ ខ្ញុំនិយាយនេះ អស់លោក ដែល មិនមានគំនឹតដូចខ្ញុំសរសេកំខឹង ខ្ញុំក៏ធ្លាប់ធ្វើការ ក្នុងរឿងនេះដែតែអស់ប្រាក់ជំនួយអង្កការខ្ញុំរុំសាយ ដូច្នេះ អស់លោកខំប្រឹងបន្តិច្ច ប្រយាត់អស់ ប្រាក់ជំនួយដូចខ្ញុំ ។ មិន មេនតែលោក ម៉ម សូណង់ ដូ ទេ អ្នកណាក៏ដោយ អោយតែ អនុវត្តន៏ ការងារ ខុសច្បាប់ ត្រូវតែទទួលទោស របស់ប្រទេសកំម្ពុជា។ កុំប្រឹងធ្វើអោយប្រទេស កម្ពុជាធ្លាក់ក្នុង សង្រ្គាម គ្នាឯងទៀត កុំបង្កើត ទង្វើដែលបណ្តាលអោយ ប្រទេស អសន្តិសុខដោយសាបុគ្គលម្នាក់ធ្វើខុស កុំធ្វើអោយ ប្រជាជនខឹងគ្នា ប្រកាន់និយមលើអ្វីមួយជ្រុល ។ ខ្ញុំគាំទ្រ លើជំហរដ្ឋាភិបាល ដែលទប់ស្កាត់រាល់អំពើរឺទង្វើទាំងឡាយណាដែលធ្វើអោយ ប្រទេស អសន្តិសុខ គ្មាសន្តាប់ធ្នាប់ ញុះញុងធ្វើអោយប្រជាជនឈ្លោះគ្នាឯង ធ្វើអោយប្រទេសជាតិវឹកវរ ។

  4. ខ្ញុំធ្លាប់ធ្វើនៅអង្គការជាង20ឆ្នាំដែរ says:

    ប្រទេសណាក៏ដោយតែងតែអនុញ្ញាតឲ្យមានសកម្មភាពដូច្នេះជាពិសេសប្រទេសដែលមាលក្ខណៈ​ប្រជាធិបតេយ្យ ។ ប្រជាជនមួយចំនួនតែងតែមានទំនាស់ជាមួយរាជរដ្ឋភិបាល ហើយ គាំទ្រ អ្នកប្រឆាំង ក្នុងខណៈនេះ អ្នកប្រឆាំង ពុះពារកវិធីសាស្រ្ត ផ្តល់អនុសាស្រ្តឲ្យរដ្ឋាភិបាលគ្រប់រូបភាព ក្នុងករណីរដ្ឋាភិបាលធ្វេសប្រហែសតែមួយចំណុចណាមួយ ពួកប្រឆាំង រួមជាមួយ អង្កការសិទ្ធិមនុស្ស និង អង្កកាសង្គមស៊ីវិលមួយចំនួន សហការណ៏ផ្តល់ជាមតិកែលំអររដ្ឋាភិបាល ដូច្នេះ រដ្ឋាភិបាលគួតែប្រុងប្រយ័ត្រខ្ពស់ ដើម្បីឆ្លើយតបតាមសង្គ្រម ស៊ីវិល នៅប្រទេសកម្ពុជាបន្តយុទ្ធនាការតទៅទៀត ម្យ៉ាងទៀត ក្រុមអង្កការ សង្គមស៊ីវិល និង អង្កការសិទ្ធិមនុស្ស ដែលគាំទ្រលើគណៈបក្សប្រឆាំង មិននិយាយ អំពីចំណុចល្អ របស់រដ្ឋាភិបាលទេ ព្រោះ គេជួយអោយ ពួកគាត់ធ្វើការដើម្បី កែលំអរលើរដ្ឋភិបាលនូវចំនុចអវិជ្ជមានក្នុងសង្គមសព្វថ្ងៃ ហើយម្យ៉ាងទៀត បើថារដ្ឋាភិបាល ដឹកនាំល្អនោះ អ្នកផ្តល់ជំនួយ នឹងបន្តផ្តល់អោយទៀតកាន់តែច្រើនឡើង ហើយ ទៅធ្វើនៅប្រទេសណា ដែលមានបញ្ហាដូចកម្ពុជា ដូច្នេះត្រូវតែរិះរកចំណុច មិនល្អ នឹង បំផុសប្រជាជនដែលពួកគាត់មានបញ្ហាជាមួយរដ្ឋាភិបាលអោយធ្វើសកម្មភាពដែលខ្លួន ត្រូវការអោយ ម្ចាស់ជំនួយមើល ។ ខ្ញុំនិយាយនេះ អស់លោក ដែល មិនមានគំនឹតដូចខ្ញុំសរសេកំខឹង ខ្ញុំក៏ធ្លាប់ធ្វើការ ក្នុងរឿងនេះរាប់សិបឆ្នាំដែរ ប្រាក់ជំនួយអង្កការខ្ញុំនៅតែបន្តក្នុងសកម្មភាពកែលំអរបញ្ហាសង្គម ដូច្នេះ អស់លោកខំប្រឹងបន្តិច នឹងទទួលប្រយោជន៍ដូចខ្ញុំជាគុណសម្បត្តិមិនអាចកាត់ថ្លៃបាន ។ មិន មេនតែលោក ម៉ម សូណង់ ដូ ទេ អ្នកណាក៏ដោយ អោយតែ អនុវត្តន៏ ការងារ ត្រឹមត្រូវតាមច្បាប់ ត្រូវតែទទួលការកោតសរសើរពីមហាជន ចារជាប្រវត្តិសាស្រ្ត ជាវីរជន របស់ប្រទេសកំម្ពុជា។ ខំប្រឹងធ្វើអោយប្រទេស កម្ពុជាមិនធ្លាក់ក្នុង សង្រ្គាម គ្នាឯងទៀត ចៀសវាងការបង្កើត ទង្វើដែលបណ្តាលអោយ ប្រទេស អសន្តិសុខ បាត់បង់ដីធ្លី ដោយសាបុគ្គលម្នាក់ធ្វើខុស កុំធ្វើអោយ ប្រជាជនខឹងគ្នា ប្រកាន់និយមលើអ្វីមួយជ្រុល ។ ខ្ញុំមិនគាំទ្រ លើជំហរដ្ឋាភិបាល ដែលមិនបានទប់ស្កាត់រាល់អំពើរឺទង្វើទាំងឡាយណាដែលធ្វើអោយ ប្រទេស មានអសន្តិសុខ គ្មានសន្តាប់ធ្នាប់ ប្រកាន់បក្សពួក បំផ្លាញធនធានធម្មជាតិ ធ្វើអោយប្រជាជនឈ្លោះគ្នាឯង ធ្វើអោយប្រទេសជាតិវឹកវរ ។ អរគុណ!

  5. ឡាគេធឺ says:

    កំពុងអភិវឌ្ឍន៍ពងក្តអី ជាង៣០ឆ្នាំហើយ បើពួកអាមិនបញ្ចេញឈ្មោះឯងគ្រាន់បើ

    មិនដោះស្រាយអោយគេស្រួលបួលទៅ ក្រែងពួកនោះជាខ្មែរដែតើ  បើពួកយួនវិញ

    ម៉េចក៍រស់ស្រួលម្លេះ ឫពួកហ្អែងជាយួន ឫកញ្ចះយួន មកដឹកនាំស្រុកខ្មែរ ក្រែងមេហ្អែង

    បាននិយាយថាខ្មែរដូចគ្នានិយាយគ្នាបានដែរតើហ្អី យីពួកអាផ្ងារមុខនេះវើយ យួនវៃខ្មែរ

    វាធ្វើមិនដឹង បើខ្មែរវៃយួនវិញពួកអាឆ្កែហ្អែងរករឿងភ្លាម។ សកម្មភាពត្រង់ណាខ្លះដែល

    រដ្ឋាភិបាលធ្វើល្អនោះ? ប្រាប់មកមើល ចាំអញឆ្លើយប្រាប់ហ្អែងវិញ ប្រាប់មក

  6. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    មែន ហើយ

  7. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ល្មើសច្បាប់ត្រូវទទួលទោសចឹងហើយ កុំចោទថា នយោបាយ បើចឹង ចឹង មនុស្ស អាង ហើយ ហើយ នៅ តែ ល្មើសច្បាប់ទៀត

  8. អ្នកលេង says:

    បងប្អូនអើយ ! កុំរំខានព្រះកាយព្រះអង្គ

    ពីព្រោះព្រះអង្គយើងពេលនេះសុំតែម៉ារស់ប៉ុណ្ណោះហើយក្រៅពីលើកដៃសំពះគេផ្ងក់ៗៗតើទ្រង់មាន

    ធ្វើអីកើតក្នុងកិច្ចការប្រទេសជាតិនោះ ?​