សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក

តំណាង​សហគមន៍ ៤០ និង​អង្គការ​សង្គម​ស៊ីវិល ១២ បាន​ជួបជុំ​គ្នា​នៅ​តំបន់​ដី​ក្រហម សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក។

ដោយ វិជ័យ អានន្ទ
2012-10-08
​វិទ្យុ​អាស៊ីសេរី

ពលរដ្ឋ​មក​ពី​សហគមន៍ ៤០ និង​អង្គការ​សង្គម​ស៊ីវិល ឈរ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​តំបន់​ដី​ក្រហម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០១២។

ពលរដ្ឋ​មក​ពី​សហគមន៍ ៤០ និង​អង្គការ​សង្គម​ស៊ីវិល ឈរ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​តំបន់​ដី​ក្រហម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០១២។ RFA/Vichey Anandh

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​កណ្ដាល​ហ្វូង​នៃ​អ្នក​ចូល​រួម​ជិត ៦០០​នាក់​ថា ការ​ប្រារព្ធ​ទិវា​លំនៅឋាន​នៅ​ថ្ងៃ​ទី​៨ តុលា នេះ ដើម្បី​បង្ហាញ​ដល់​រដ្ឋាភិបាល​ពី​ក្ដី​ទុក្ខ​លំបាក​របស់​អ្នក​រងគ្រោះ​ពី​ការ​បណ្ដេញ​ចេញ និង​អ្នក​កំពុង​ប្រឈម​ការ​បណ្ដេញ​ចេញ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។

អ្នកស្រី​ថ្លែង​បន្ត​ថា រដ្ឋាភិបាល​គួរ​សិក្សា​ឡើង​វិញ​ពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​នៅ​ពេល​កន្លង​មក ព្រោះ​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ និង​គ្មាន​លំនៅឋាន​សមរម្យ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស៖ «រដ្ឋាភិបាល​លោក​មាន​សិទ្ធិ​ហើយ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ គឺ​មាន​នឹង​អភិវឌ្ឍ​ប្រទេស ប៉ុន្តែ​យើង​សុំ​សំណូមពរ​ដោយ​ទទូច​ថា បើ​មាន​អភិវឌ្ឍ​សុំ​ឲ្យ​ផល​វិជ្ជមាន​របស់​ការ​អភិវឌ្ឍ​ឲ្យ​សមភាព។ បាន​ន័យ​ថា ផល​វិជ្ជមាន​បាន​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​លើស​លប់ មិន​មែន​ទៅ​តែ​ក្រុម​តូច​មួយ​នោះ​ទេ»

ខ្លឹមសារ​នៃ​ញត្តិ​រួម​របស់​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល​ដែល​អាន​ដោយ​អ្នកស្រី ទេព វន្នី បង្ហាញ​ថា ពលរដ្ឋ​ទីក្រុង​ភ្នំពេញ ជាង ១០​ភាគរយ ស្មើ​នឹង​ប្រជាពលរដ្ឋ​ចំនួន ១,៥​សែន​នាក់ កំពុង​រង​គ្រោះ​ដោយសារ​គ្មាន​ផ្ទះ​សម្បែង។ បន្ថែម​លើ​នេះ ខ្លឹមសារ​នៃ​ញត្តិ​រួម​នេះ ក៏​បង្ហាញ​ទៀត​ថា ពលរដ្ឋ​ដែល​រងគ្រោះ​នៅ​ថ្នាក់​ជាតិ​មាន​ជាង ៤​សែន​នាក់ ហើយ​លទ្ធផល​នៃ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នេះ ភាគ​ច្រើន​ពួក​គាត់​រង​គ្រោះ​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន ដើម្បី​ធ្វើការ​អភិវឌ្ឍ ដែល​គិត​ចាប់​ពី​ឆ្នាំ​២០០៣ មក។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អ្នកស្រី ទេព វន្នី អះអាង​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរីយ៉ា ស៊ូប៊ែឌី (Surya Subedi) សរសេរ​ពី​បញ្ហា​ដក​ហូត​ដី​របស់​ពលរដ្ឋ​ដោយ​បំពាន និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​នោះ បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា យ៉ាង​ពិត​ប្រាកដ។

អ្នកស្រី ទេព វន្នី៖ «ជាក់ស្ដែង​ដូច​គាត់​និយាយ​ពី​របាយការណ៍​នៅ​កម្ពុជា ពី​បញ្ហា​វិវាទ​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ពួក​ខ្ញុំ​គាំទ្រ និង​ស្ញប់ស្ញែង និង​លើក​ទឹក​ចិត្ត​ដល់​គាត់ ដែល​គាត់​ខំ​ប្រឹង​ធ្វើការ​យក​ការ​ពិត​របស់​ពួក​ខ្ញុំ​យក​ទៅ​ផ្សព្វផ្សាយ​ដល់​បណ្ដា​អន្តរជាតិ​ឲ្យ​បាន​ដឹង ជា​ពិសេស​រដ្ឋាភិបាល​ខ្ញុំ​ផង​ដែរ»

ស្រប​គ្នា​នេះ​ដែរ តំណាង​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម មាន​ប្រសាសន៍​ថា ការ​រៀបចំ​ទិវា​លំនៅឋាន​នេះ​ឡើង ប្រាថ្នា​រំលឹក​រដ្ឋាភិបាល​ឲ្យ​ភ្ញាក់​ខ្លួន និង​ក្រឡេក​មើល​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ផែនការ​នៃ​ការ​អភិវឌ្ឍ​កន្លង​មក និង​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​នូវ​ទង្វើ​របស់​ខ្លួន ដែល​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ និង​បំភិតបំភ័យ​ពួក​គាត់ ព្រមទាំង​ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​ផ្ទះ​សម្បែង​សម្រាប់​ស្នាក់​នៅ។

ការ​ធ្វើ​បែប​នេះ​ជា​អំពើ​ផ្ទុយ​នឹង​ស្មារតី​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​មួយ​អន្លើ​ដោយ​កាតិក​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច​ សង្គម និង​វប្បធម៌ ជា​ពិសេស​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក អ៊ី សារ៉ុម៖ «រំលឹក​ដល់​រដ្ឋាភិបាល​សុំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ហើយ​និង​ធ្វើ​យ៉ាង​ណា​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ដីធ្លី ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​លំនៅ​ឋាន​ដ៏​សមរម្យ​មួយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ជុំ​បញ្ហា​នេះ​ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោ ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​៨ តុលា ដោយ​លោក​សុំ​ឲ្យ​វិទ្យុ​អាស៊ីសេរី ទាក់ទង​ទៅ​មន្ត្រី​សាលាក្រុង និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​វិញ។

បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស រួម​នឹង​មាត្រា​១១ នៃ​កាតិក​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ បាន​ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ រួច​ផុត​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បំពាន។

រី​ឯ​មាត្រា ៤៤ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ចែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ហើយ​សិទ្ធិ​កាន់កាប់​នេះ​មិន​ត្រូវ​បាន​គេ​រំលោភ​ឡើយ។ ការ​ដក​ហូត​សិទ្ធិ​នៃ​ការ​កាន់​កាប់​នេះ​បាន លុះ​ត្រា​គេ​ធ្វើ​ឡើង​ដើម្បី​យក​ទ្រព្យ​នោះ​ទៅ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​សាធារណៈ។ ទោះ​យ៉ាង​ណា​រដ្ឋធម្មនុញ្ញ​ក៏​ចែង​បន្ថែម​ទៀត​ថា ការ​ដក​ហូត​សិទ្ធិ​នៃ​ការ​កាន់កាប់​នេះ​បាន លុះ​ត្រា​ណា​រដ្ឋ​មាន​សំណង​សមរម្យ​ជូន​ម្ចាស់​សិទ្ធិ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

8 Responses to "សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក"

  1. JML says:

    ពួកអាក្បត់ជាតិវានិយាយអី ក៏មិនគិត ថាក្នុងនាមជាតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សប្រចាំប្រទេសកម្ពុជា រឿងអីសម្តេចជោរបែរជានិយាយបែបល្ងង់ខ្លៅថា ឲ្យគាត់ទៅជួយប្រទេសខ្លួនវិញទៅល្អជាង? មានន័យថាអសបជ សុទ្ធតែពួកល្ងង់ខ្លៅអី? ​

    សួរថាបើយើងគ្រាន់បើ ម៉េចក៏មិនព្រមជួបគាត់ពេលមកដល់ប្រទេសខ្មែរម្តង មិនជួបហើយហ៊ានជេរគេទៀត បើយើងគ្មានកំហុស សូមលើកឡើងនៅក្នុងកិច្ចប្រជុំអសបជ កាលពីពេលថ្មីៗនេះ ? ហើយមានភស្តុតាងណាខ្លះដែលថាគេបំផ្លើសនោះ?

    សង្កេតឃើញថា គ្មានហ៊ានទេ ជាមួយGlobal Witness ក៏អីចឹង​ ឡប់មែន? ចៅហ្វាយបញ្ជាឲ្យឈ្លោះ គឺធ្វើភា្លមទោះជានរណាក៏ដោយ មិនគិតដល់កត្តិយសជាតិលើឆាកអន្តរជាតិសោះ អាមនុស្សពាល!!!


  2. អ្នកស្រី ទេព វន្នី៖ «ជាក់ស្ដែង​ដូច​គាត់​និយាយ​ពី​របាយការណ៍​នៅ​កម្ពុជា ពី​បញ្ហា​វិវាទ​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ពួក​ខ្ញុំ​គាំទ្រ និង​ស្ញប់ស្ញែង និង​លើក​ទឹក​ចិត្ត​ដល់​គាត់ ដែល​គាត់​ខំ​ប្រឹង​ធ្វើការ​យក​ការ​ពិត​របស់​ពួក​ខ្ញុំ​យក​ទៅ​ផ្សព្វផ្សាយ​ដល់​បណ្ដា​អន្តរជាតិ​ឲ្យ​បាន​ដឹង ជា​ពិសេស​រដ្ឋាភិបាល​ខ្ញុំ​ផង​ដែរ»។


  3. ជាពិសេសរដ្ឋាភិបាលខ្ញុំដែរ….ហាស ហាស ហាស…ជាពិសេសរដ្ឋាភិបាលខ្ញុំធ្វើភ្លើ ល្ងង់ និងថ្លង់។


    មួយទៀតហា៎…អញដូចឃើញក្មេងពីរនាក់នៅអង្គុយហិ ម្សិលមិញ…ចឹងពួកសិទ្ធមនុស្សទៅជួលក្មេងៗ អោយមកប្រារព្ធទិវានេះ រឺ?!
    មើលសូមអញ្ជើញ អាមោឃ អ្នកស្រែនៅក្រុង ហៅអា JML មកបកស្រាយតិចមើល…!!
    មោឃសុទ្ធ!!!

  4. Tommy Middle Finger says:

    មានការអីអាច ជម្រាបជូននាយករដ្ធមន្ដ្រីបាន មិនបាច់ធ្វើបាតុកម្មបំរើនយាបាយឡើយ នាំតែស្រុករញីរញ៉ៃទេ!!!

  5. Tommy Middle Finger says:

    មានការអីអាច ជម្រាបជូននាយករដ្ធមន្ដ្រីស្របច្បាប់ដោះស្រាយបាន មិនបាច់ធ្វើបាតុកម្មបំរើនយាបាយឡើយ នាំតែស្រុករញីរញ៉ៃទេ!!!

  6. . says:

    ខ្ញុំមាតាអាពាល JML, មិនទទួលខុសត្រូវចំពោះអំពើពាលទាំងឡាយ ដែលអាកូនតេរច្ឆានខ្ញុំ បានប្រព្រឹត្ត

  7. កែវ អើយ says:

    ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?

    សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
    មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។

    បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
    សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?

    តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
    សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង​? គឺវាតៗគ្នាអីចឹង ?​ សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?

    ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។

    ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …​???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????

    សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ???​ មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ​???

    មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ​???

    សូមឆ្លើយសំនួរទាំងនេះផង អរគុណ!

  8. ពន្លឺ says:

    កោតលោកហ៊ុនសែនមិនលឺមិនឃើញទុក្ខវេទនារបស់រាស្រ្តគាត់ដែលកើតចេញទឹកប៊ិចរបស់គាត់ចុះហត្ថលេខាឲ្យក្រុមហ៊ុនគ្នាគាត់អភិវឌ្ឍន៍ដោយប្លន់យកដីរាស្រ្តបណ្តេញរាស្រ្តចេញពីផ្ទះសម្បែងដីស្រែចំការរបស់ខ្លួនដែលខំប្តូរផ្តាច់បានមកដោយញើសដោយឈាម។កោតលោកហ៊ុន សែនប្រឌិតរឿងតូចមួយឲ្យទៅជាមហារឿងដ៏ថោកទាបទៅរួច គ្រាន់តែប្រជាពលរដ្ឋមួយតំបរស្វារួបរួមគ្នាតវានិងទាមទារសិទ្ធិក្នុងការរស់នៅនិងកាន់កាប់ដីធ្លីដែលត្រូវក្រុមហ៊ុនរំលោភបំពានសោះ ចោទដាក់បន្ទុកគ្នាថាប្រមូលកំលាំងធ្វើអប្បគមន៍ វាហួសពេក ការងារប្រើតែនគរបាល៤ទៅ៥នាក់រឺក៏អជ្ញាធរសង្កាត់ស្រុកចុះទៅធ្វើការដោះស្រាយពន្យល់និងចាត់វិធានការវាចប់បាត់ទៅហើយ ម៉ែលេងយកសុទ្ធតែកម្លាំងចម្រុះអន្តរក្រសួងទៅបង្រាបគ្នាដែលគ្នាមានត្រឹមចម្ពាមកៅស៊ូ ធ្នូរ ស្នារ អាវុធក្មេងបាញ់ចាបនិងរាស្រ្តដើរព្រៃតែប៉ុណ្ណោះ។ មិនខ្មាស់ពិភពលោកទេរឺអីប្រឌិតរឿងគ្មានទំនងអីបន្តិចសោះ អូយអាក្រក់មែនគ្រាន់តែខ្លាចគេបាញ់ក្តសោះចោទគ្នាថាបង្កើតតំបន់អប្បគមន៍ អូមាយហ្៊្កត!
    ខ្លួនជាតេជោតេជះឈ្នះអស់សត្រូវ ឈ្នះខ្លាំងពេកទៅខ្លាចចំពាមកៅស៊ូ
    ធ្លាប់ប្រយុទ្ធក្នុងសង្រ្គាមអស់ពេលយ៉ាងយូ ដល់ខ្លាយជាគ្រូខ្លាចសិស្សមតេយ្យ។
    សម្តីប៉ប៉ោចស្គាល់ខ្លោចគ្មានសល់ មិនដែលចេះខ្វល់ប្រជាក្រក្រី
    អនុសាសន៍យុទ្ធសាស្រ្តឆ្កាជើងឆ្កាដៃ លក់ទឹកលក់ដីលក់ព្រៃលក់ដីក្នុងក្រុង។
    តាំងខ្លួនអាចារ្យចិត្តអ្នកសច្ចាំង សម្តីកោងខ្លាំងដួចខ្មាំងយៀកកុង
    លក់ខ្ទេចគ្មានសល់ដីរាស្រ្តខាងក្នុង រួចដើរយកប៊ុងចែកដីព្រៃស្វា។
    ខ្ញុំសូមខ្លាចហើយអគ្គមហាបណ្ឌិត លោកមានមហិទ្ធិរិទ្ធិសាហាវដូចខ្លា
    ម្រឹគ្គីម្រឹគ្គាប្រជាទុក្ខា តែពាន់លានដុល្លាគ្រួសារលោកមាន។
    ធ្លាប់ជាយុទ្ធជនតស៊ូប្តូូផ្តាច់ ប្តូរឈាមប្តូសាច់នឹងខ្មាំងទន្រ្ទាន
    បិសាចប៉ុលពតពួកអាស្រេកឃ្លាន ឲ្យងាប់អន្តរធានគ្មានអុសដុតខ្មោច។
    វរភាពអស្ចារ្យសែនស្ញប់ស្ញែង មោះមត់ខែងរែងមានប្រយោជន៍
    រំដោះជាតិទឹកដីពីឋានខ្មោច ប្រជាសែនស្ញោចគោរពអ្នក។
    ជាងសាមសិបឆ្នាំកម្មបានប្តូរ ទឹកភ្នែករាស្រ្តហូប្រាកដជាក់
    ខ្ញុំសុំនិយាយស្តីមិនលាក់ សីលធម៌ជាតិធ្លាក់ហួសប្រមាណ។
    អ្នកមានអំណាចកាចឃោរឃៅ ប្រជាជនត្រូវពួកអាតិរិច្ឆាន
    រំលោភយកដីផ្ទះភូមិឋាន ទុក្ខគ្មានស្រាកស្រានសែនអនិច្ចា។
    ទេវតារាស្រ្តតែងជឿគោរព បែរមកងុលងប់នឹងដុល្លា
    អំណាចបុណ្យសក្តិស្រីនិងស្រា ជាមួយពួកអាកាកសំណល់។