ខេត្តពោធិ៍សាត់: ដោយមានភ្លៀងធ្លាក់ជាច្រើនមេ នៅតំបន់ជួរភ្នំក្រវាញ ធ្វើឲ្យមានទឹកហូរតាមបណ្តោយដងស្ទឹងពោធិ៍សាត់ អាចបណ្តាលឲ្យលិចតំបន់មួយចំនួននៅក្នុងក្រុងពោធិ៍សាត់ ដែលជាតំបន់ទំនាប ដូចជា ស្រុកកណ្តៀង សង្កាត់លលកស និងក្រុងពោធិ៍សាត់តែម្តង។ នេះបើតាមមន្ត្រីជំនាញ។
ថ្ងៃទី 9 តុលា 2012
ដោយ: មករា
CEN
មន្ត្រីធនធានទឹក បានឲ្យដឹងថា កាលពីថ្ងៃទី៧ និងទី៨ ខែតុលា ឆ្នាំ២០១២ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យកម្ពស់ទឹកនៅស្រុកវាលវែង មានកម្ពស់ ៥,៤១ ម៉ែត្រ នៅក្រុងពោធិ៍សាត់ ៣,៩៤ ម៉ែត្រ ស្រុកភ្នំក្រវាញ ៦,៣ ម៉ែត្រ។ ចំពោះកម្ពស់ទឹកនេះអាចធ្វើឲ្យមានការព្រួយបារម្ភ ដែលអាចធ្វើឲ្យលិចតំបន់ប៉ែកខាងក្រោម ដូចជា ស្រុកកណ្តៀង សង្កាត់លលកស និងក្រុងពោធិ៍សាត់។
លោក កែវ វៃ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ថា កម្ពស់ទឹកនៅក្រុងពោធិ៍សាត់កំពុងតែឡើងខ្លាំង នៅក្រុងពោធិ៍សាត់រហូតដល់ ៥,៣០ ម៉ែត្រ នៅស្រុកភ្នំក្រវាញ ៦,៣០ ម៉ែត្រ ហើយពេលនេះទឹកកំពុងហៀរចូលក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងសង្កាត់លលកស។
សមត្ថកិច្ចខេត្ត កំពុងបំពេញការងារយ៉ាងមមាញឹក ដោយមានដឹកការុងច្រកខ្សាច់ ទប់តាមមាត់ស្ទឹងកុំឲ្យទឹកហៀរចូលក្រុងពោធិ៍សាត់៕ S

.jpg?1349751053)