ព្រះ​បរម​សព​ត្រូវ​បាន​​ដង្ហែ​មក​ដល់​កម្ពុជា

ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ត្រូវ​បាន​ដង្ហែ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ២:៥០​​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២។

ដោយ សុខ សេរី
2012-10-17
​វិទ្យុ​អាស៊ីសេរី

ព្រះ​បរម​សព​ត្រូវ​បាន​ដង្ហែ​តាម​ព្រះ​ទីន័ង​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​មក​ព្រះ​បរម​រាជវាំង នៅ​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១២។

ព្រះ​បរម​សព​ត្រូវ​បាន​ដង្ហែ​តាម​ព្រះ​ទីន័ង​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​មក​ព្រះ​បរម​រាជវាំង នៅ​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១២។ RFA/Mom Sophon

ពលរដ្ឋ​ខ្មែរ មន្ត្រី​រាជការ មន្ត្រី​នគរបាល និង​យោធា ព្រម​ទាំង​ព្រះសង្ឃ​សរុប​ជាង ៣០០ អង្គ/នាក់ បាន​មក​ធ្វើ​បដិសណ្ឋាកិច្ច​ដោយ​ផ្ទាល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​មាន​ពលរដ្ឋ​រាប់​មឺន​នាក់​ទៀត ឈរ​ចាំ​ទទួល​នៅ​តាម​ដង​ផ្លូវ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២ នៅ​គ្រា​ដែល​ព្រះ​បរម​សព​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​ដង្ហែ​មក​ដល់​កម្ពុជា ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រម​ទាំង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ដង្ហែ​ព្រះ​បរម​សព​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មក​ដល់​ទីក្រុង​ភ្នំពេញ ហើយ តាម​ជើង​យន្តហោះ​ពិសេស អ៊ែរ៍ ឆាយណា (Air China) នៅ​វេលា​ម៉ោង ២ និង ៥០​នាទី រសៀល​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២។

នៅ​ពេល​ដែល​គេ​បាន​រំកិល​ព្រះ​បរម​សព​មក​តម្កល់​លើ​ព្រះទីន័ង​រូប​ហង្ស​មាស គឺ​មាន​ព្រះសង្ឃ​ចំនួន ៩០​អង្គ បាន​សូត្រ​មន្ត​ឧទ្ទិស​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ដង្ហែ​ដោយ​យឺតៗ​ឆ្ពោះ​ទៅ​កាន់​ព្រះ​បរម​រាជវាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ថា ព្រះ​មហា​វីរក្សត្រ​គឺ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ចូល​ក្នុង​សម័យ​ទំនើប​សតវត្ស​ទី​២១ ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា រីក​ចំរើន​រុង​រឿង​កន្លង​មក។

លោក ខៀវ កាញារីទ្ធ៖ «ហើយ​ទោះ​យើង​មាន​ប្រវត្តិ​ជូរចត់​យ៉ាង​ក្ដី ប៉ុន្តែ​លោក​ក៏​នៅ​តែ​ជា​ស្ថាបនិក​មួយ​នៃ​ការ​ឯកភាព​ជាតិ និង​ការ​បង្រួបបង្រួម​ជាតិ ដូច្នេះ​ចំពោះ​យើង គឺ​ប្រជាជន​កម្ពុជា រូប​លោក​គឺ​ជា​និមិត្ត​រូប​មួយ​នៃ​ការ​ឯកភាព​ជាតិ និង​ស្រុះស្រួល។ សុខ សេរី៖ តើ​បន្ទូល​ចុង​ក្រោយ​របស់​ព្រះ​ករុណា​អ្វី​ខ្លះ​ដែល​លោក​ចងចាំ​ជាង​គេ? លោក ខៀវ កាញារីទ្ធ៖ ចងចាំ​ជាង​គេ​គឺ​សាមគ្គី​គ្នា»

ក្រៅ​ពី​វត្តមាន​របស់​មន្ត្រី​រាជការ ប្រជាពលរដ្ឋ និង​មន្ត្រី​ការ​ទូត​បរទេស​នានា​មក​ចូល​រួម​ក្នុង​ពិធី​ធ្វើ​បដិសណ្ឋាកិច្ច​ព្រះ​បរម​សព​នៃ​ព្រះ​មហា​វីរក្សត្រ​នោះ ក៏​មាន​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រឆាំង​ចំនួន​ជាង ៣០​នាក់ បាន​មក​ចូល​រួម​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាងរាស្ត្រ បាន​មាន​ប្រសាសន៍​ថា យើង​បាត់បង់​ព្រះ​បិតា​ផ្សះផ្សា​ជាតិ និង​ព្រះ​បិតា​បង្រួប​បង្រួម​ជាតិ៖ «ហើយ​យើង​ក្នុង​នាម​ជា​កូន​ខ្មែរ ជា​ថ្នាក់​ដឹកនាំ​នយោបាយ គណបក្ស​ជំទាស់ គឺ​យើង​សំដែង​មក​ចូល​រួម​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ​សំដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង​របស់​ប្រទេស​កម្ពុជា​យើង ពី​ព្រោះ​ព្រះ​មហា​វីរក្សត្រ​របស់​យើង គឺ​ជា​ព្រះ​បិតា​ឯកភាព​ជាតិ និង​បិតា​បង្រួបបង្រួម​ជាតិ គឺ​ជា​ស្ថាបនិក​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ប្រទេស​កម្ពុជា យើង​មក​ដល់​ដំណាក់កាល​នេះ ក៏​ដោយសារ​តែ​ស្នាម​ព្រះហស្ត​ដ៏​ថ្លៃថ្លា​របស់​ព្រះ​ករុណា​ផង​ដែរ»

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អ៊ិន សុផានដារី អាយុ ៤៩​ឆ្នាំ មក​ចូល​រួម​ដែរ បាន​និយាយ​ថា ព្រះ​មហា​វីរក្សត្រ​បាន​បន្សល់​ទុក​ស្នាម​ព្រះហស្ត​យ៉ាង​ច្រើន​សំរាប់​កូន​ចៅ​ជំនាន់​ក្រោយៗ​ទៀត៖ «ហើយ​លោក​សោយរាជ្យ​តាំង​ពី​លោក​អាយុ​ជាង ១០​ឆ្នាំ បាន​ន័យ​ថា លោក​ហ្នឹង​កសាង​ប្រទេស​តាំង​ពី​លោក​នៅ​ក្មេង លោក​ជួយ​ជាតិ​សម្បើម​ណាស់»

អគ្គលេខាធិការ​រង​ទី​១ នៃ​រដ្ឋាភិបាល​កម្ពុជា លោក សយ សុខា បាន​ប្រកាស​ព្រះ​រាជក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១២ ដែល​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បិតា​ឯករាជ្យ បូរណភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ។

សកម្មភាព​ដង្ហែ​ព្រះបរមសព សម្ដេច​ព្រះ នរោត្ដម សីហនុ ពី​ប្រលាន​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ព្រះបរមរាជវាំង

ព្រះបរមសព សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ដង្ហែ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង​ប្រមាណ ៤រសៀល ថ្ងៃ​ពុធ ទី១៧ តុលា តាម​ដង​វិថី​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​មក​កាន់​វិមាន​ឯករាជ្យ មុន​នឹង​ឆ្ពោះ​ទៅ​ព្រះបរមរាជវាំង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ កញ្ញា ទេព សុរ៉ាវី ដែល​បាន​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នូវ​សកម្មភាព​នៃ​ពិធី​ដង្ហែ​ព្រះបរមសព សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​តាម​ដង​ផ្លូវ​ដូច​ត​ទៅ៖

តើ​នៅ​ក្នុង​ព្រះបរមរាជវាំង មាន​រៀបចំ​ពិធី​អ្វី​ខ្លះ​ដើម្បី​ទទួល​ព្រះបរមសព សម្ដេច​ព្រះ នរោត្ដម សីហនុ?

សូម​ស្តាប់​ការ​សាកសួរ​របស់​លោក សេក បណ្ឌិត ជាមួយ​អ្នកស្រី សុ ជីវី ដែល​បាន​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​ក្នុង​ព្រះបរមរាជវាំង ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "ព្រះ​បរម​សព​ត្រូវ​បាន​​ដង្ហែ​មក​ដល់​កម្ពុជា"

  1. សូមស្ដេចតា សីុ ហនុ ជួយជាតិខ្មែរទៅចាប់កំណើតជាមេដឹកនាំក្នុងស្រុកយួន ឬសៀម ហើយកាត់ទឹកដីយួនឬសៀមឱ្យខ្មែរវិញ
    ដើម្បីដូរនិងអំណាច សាធុៗៗ ឧមៈមៈ បំផ្លាញទឹកដីយួននិងសៀមឱ្យចាស់ដៃ !!!

  2. David says:

    Red khmer group solving problem about the Red king and Pol pot. this politic of the Red khmer and the Red king resolution our country its wrong doing. and part of partisan the Red king with kinship or hereditary. including worker too. its so worst. the politic change by way to do something else, that part of the Red king, he turn the our country down. after that that counrty became communist, look at people love or unlove this guy. creat liberation khmer in the wood land, and attack back with the government Lon Nol. this red king’s communist. its inane for our country, the President Khmer, Lon Nol was great and standar for khmer Republican Party to against the politic and combative movement Red king’s communist and all over the region. President Lon Nol was order khmer defense our country strong and clear up all enemy. in the woodland, city, down, capital, countryside, bureau, provine, district, village, and entirly region also. brova! Brova! Brova! Red king’s communist Regime died October 15, 2012 by 2 O’clock. untriumphant. Red King’s Regime the part of the communist china, soviet, and north vietnam that his partner of the neighbor or colleague communist china, and vietnam, nobody proponent Red King’s Communist Regime. Killing field, during timewar in cambodia when the war beginning Red King’s Communist laugh and humor to the people. We are declaration who still advocacy Red King’ Communist Regime in cambodia. what they are going to plan the next generation?