រាជរដ្ឋាភិបាលកំណត់យក ថ្ងៃទី១៥ ខែតុលា សម្រាប់ ប្រតិទិន ជាទិវាប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​១៥ ខែតុលា ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ សម្រាប់​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៣​។​

ថ្ងៃទី 22 តុលា 2012
ដោយ: កូឡាប
CEN

សារាចរ​ណែនាំ​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០៣ ស​.​រ ដែលមាន​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​លើកឡើងថា ដោយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ មាន​គុណូបការៈ​ដ៏​ថ្លៃថ្លា​វិសេសវិសាល និង​ឧត្តុង្គឧត្តម​ចំពោះ​ជាតិ​មាតុភូមិ ដែល​ក្នុង​មួយជីវិត​របស់​ព្រះអង្គ ព្រះអង្គ​បាន​លះបង់​ទាំង​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ការបង្រួបបង្រួម​ជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស​ព្រះរាជ​វីរ​សកម្មភាព​ដ៏​ច្រើន​របស់​ព្រះអង្គ ដែល​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ឯករាជ្យ បូរណភាព​ទឹកដី ឯកភាព​ជាតិ អព្យាក្រឹតភាព និង​កិត្យានុភាព​ដ៏​ល្បីល្បាញ​នៅលើ​សកលលោក និង​ដោយ​យោងតាម​អនុក្រឹត្យ​លេខ​១៨៦ អនក្រ​.​បក ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២ ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​១៥ ខែតុលា ជា​ទិវា​ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ និង​សូម​ធ្វើ​ការណែនាំ​ដូចតទៅ​៖

១-​គ្រប់​ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និង​ឯកជន ត្រូវ​រៀបចំ​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ១៥​តុលា ឲ្យ​បាន​ឧត្តុង្គឧត្តម សក្តិសម​នឹង​ព្រះ​គុណូបការៈ​របស់​ព្រះអង្គ ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន តាម​ទំនៀម​ទម្លាប់​ព្រ​ពៃ​ណី​ជាតិខ្មែរ​។​

២-​គ្រប់​ស្ថាន​អគ្គរាជទូត និង​ស្ថាន​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​បរទេស ​ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ ឲ្យ​បាន​សក្តិសម​នឹង​កិត្យានុភាព នឹង​មោទនភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​

៣-​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់លំដាប់​ថ្នាក់ រួមមាន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​នេះ ឲ្យ​បាន​ទូលំទូលាយ និង​សមស្រប​តាម​ព្រះ​បរម​ងារ​របស់​ព្រះ​អង្គ ជា​ព្រះវររាជបិតា​ឯកភាព​ជាតិខ្មែរ​។​

៤-​គ្រប់​វត្ត​អារាម បូជនីយ​ដ្ឋា​នសាសនា អាស្រម​វិប្បសនា និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ឲ្យ​បាន​វិសេសវិសាល​ថ្លៃថ្លា​សក្តិសម​នឹង​សេចក្តី​គោរព​ស្រឡាញ់ ដែល​ផុស​ចេញពី​ក្រឳ​បេះដូង​របស់​ប្រជារាស្ត្រ​ខ្មែរ គ្រប់រូប​ទៅតាម​លទ្ធភាព​។​

៥-​ក្រសួង​ព័ត៌មាន ត្រូវ​ចាត់តាំង​រៀបចំ​កម្មវិធី​ផ្ស​ព្ធ​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាតិ​-​ឯកជន អំពី​ព្រះរាជ​ជីវប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះ​ហ​ស្ដរបស់​សម្តេច ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ជាទី​សក្ការៈ ចំពោះ​ប្រទេសជាតិ និង​ចំពោះ​ប្រជារាស្ត្រឲ្យ​បាន​ទូលំទូលាយ​។​

​ទទួលបាន​សារាចរ​នេះ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យជាតិ អន្តរជាតិ និង​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ចាត់ចែង​ផ្ស​ព្វផ្សាយ​និង​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

​សូមបញ្ជាក់ថា អតីតព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទិវង្គត នៅក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​ម៉ោង​១​និង​២០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅក្នុង​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ​។

​រាជរដ្ឋាភិបាល រៀបចំ​ព្រះរាជ​ពិធី​កាន់​មរណទុក្ខ​ជា​ផ្លូវការ ថ្វាយ​សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ រយៈពេល​មួយ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ តែ​មិនមាន​ការប្រកាស​ឲ្យ​ឈប់សម្រាក​ពី​ការងារ​ទេ​៕​ S

What Next?

Related Articles

14 Responses to "រាជរដ្ឋាភិបាលកំណត់យក ថ្ងៃទី១៥ ខែតុលា សម្រាប់ ប្រតិទិន ជាទិវាប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ"

  1. អ្នកលេង says:

    ហេតុអ្វីបាន ជា ឈាម រាស្រ្ត ខ្មែរ រាប់លាន នាក់ ដែល បាន ស៊ូស្លាប់ បាត់បង់ជីវិត ដោយ សា

    បានចូលរូមតស៊ូ ចំពោះ ការ អំពាវ នាវ របស់ ព្រះ អង្គ នាពេល នោះ ថោក អ្វី ម្ល៉េះ ទេ ។ មិនមាន

    រដ្ធាភិបាល ឬ

    ខ្សែ រា ជវង្ស ណា ប្រកាស យកថ្ងៃណា មួយ ជា ប្រទិតិន ដើម្បី ចូល រួម រំលឹកដឹងគុណ ពួក គេផង

    សោះ

    តែ អស្ចារ្យជាង នេះ ទៅ ទៀត គឺ បើ ៧ មករា ជាថ្ងៃ ដឹង គុណ យួន ចូល

    ស្រុក ក្រោម ល្បិច ពាល ស៊ី ពាល ពួក គេ នាំ គ្នា ធ្វើ បុណ្យ យ៉ាង គគ្រឺគ គគ្រេង ដោយ ចូល រួម

    ក្នុងនោះ មាន ទាំង ពួកអា ក្រុម តាម ស៊ី ពែរ រនេប រនើប ឡេមឡឺម នៃ ខ្សែ​រាជវង្ស និង អ្នក ដែល

    ជ្រក

    ក្រោម ស្លាក

    ឈ្មោះ ជាអ្នក រាជានិយម​ផងដែរ នាំ គ្នា ហៃ អើ និង អរគុណណាស់ ចំពោះ យួន ដែលវា

    មកត្រួត និង

    យកដីខ្មែរ ។

  2. ម៉ែអា អ្នកលេង says:

    អាអ្នកលេង អាត្រូវគ្រាប់!!!

  3. True Khmer says:

    កុំទៅចាប់អារម្មណ៍និងថ្ងៃ៧មករាអីនោះពេកអ្វីៗគេអាចដូរបានតើ ឲ្យតែអ្នកទាំងអស់គ្នាមានមនសិ ការពិតប្រាកដដូររបបគំរក់ហ៊ុនសែនចោលទៅ៧មករានិងដូរភ្លាម។

  4. យើស​!​ អាអ្នកលេង ឯងឆ្កួតខ្លាំងដៃណាស់ណ ឯងឆ្កួតនឹងឯកសារគេសរសេរ អញអោយគេតាមរកលេខកូតInternet របស់ឯងហើយ អញនិងផ្សាយរូបភាពឯងអោយគេដឹងលឺ អញដឹងថា ឯងប្រើឈ្មោះបី បួនដើមតេះដៀលសម្តេចឪ។

  5. រង្សី-សុខា says:

    អាអ្នកលេងហ្នឹងទាល់តែដាក់អំបែងក្បាលវាអោយធ្ងន់បន្តិច អានេះជាប្រេតឆ្នាំ២០១២៊

  6. អ្នកលេង says:

    អា ឬ មី ចន្ធូ អញ​​មិន ដែល ថោក​ទាប ប្រើ ឈ្មោះ ២ ​ ៣ ឬ យក ឈ្មោះ អា ណា មក ប្រើទេ

    វើយ

    កុំ ហា ឡើង គំរាម​អញ នោះ ។ នេះ ជា វេទិកា សេរី ភាព ក្នុង ការ បញ្ចេញ មតិ ហ្អែង មាន សិទ្ធ

    និយាយ បាន ចុះ ពូក អញ នឹង វា​ស្អី ហា ។ ឬ មួយ ទាល់ តែគេ និយាយ លើក ជើង ក្រុម ពួក

    ហ្អែង

    ដូច ពួក អាស្វា នៅ តាម សារព៏តមាន របស់ហ្អែង នោះ ទើប ពួក ហ្អែង សប្បាយ ចិត្ត

    អញ ឃើញ អី អញ និយាយ ហ្នឹង ។ អញ មិនដែល ឃើញ គេ ខុស ហើយ អញ ហៃអើ ដូច ពួក

    អាហ្អែង នោះ ទេ។ អញ ស្អប់ ណាស់ អាណា ប្រើ ភាសាថោក ទាប នេះ

  7. យើស អ្នកលេង ហ្អែងឡូយណាស់ អាពាល កូនរបស់ឪពាល អាម៉ែពាល ឯងពូកែណាស់ គ្រាប់បើជាងគេ ជាងឯងណាស់ គំនិតឯងដូចឆ្កែក្រោមផ្ទះ ចេះតែមកបញ្ចេញមតិស្អី អាឆ្កែក្រោមផ្ទះ ម៉ែឯងមិនប្រដៅឯងទេឬ ? ឬក៍ម៉ែឪឯងពាល ឈ្លើយខុសគេដូចឯងដែរ អាកូនឆ្កែ។

  8. បាវវចនារបស់ជាតិបានកំណត់ថា ជាតិ សាសនា ព្រះមហាក្សត្រ ។ដូចនេះកុំឆ្ងល់ និងកុំគិតថា ការកាន់ទុក្ខមួយថ្ងៃសំរាប់មហាក្សត្រ៏ជាកាបាត់បង់ ឬជាការខាតអោយសោះបងប្អូន។ចូលសាកល្បងរាប់ថ្អៃបុណ្យទានប្រចាំឆ្នាំមើលមើ ឃើញថារាប់ទៅស្មើហ្នឹងថ្ងៃដែលពួកច្រមុះស្រួចវាឈប់ប្រចាំឆ្នាំគឺមានរយះពេល៣០ថ្ងៃហ្នឹងឯង,.​..។ឯស្រុកយើងជាស្រុកប្រពែណីពីបុរាណមកយើងធ្វើទៅ មិនខាត
    ទេ យើងក៏មិនមានច្បាប់ឈប់ប្រចាំឆ្នាំដែរ៕

  9. ? says:

    មីចន្ធូ-ស្អីនេះផុសមកពីណាទៀតហើយ។

  10. មេឃ says:

    true khmer និយាយនេះត្រឹមត្រូវដែរ តែអ្នកលេងគាត់មានតែសំលេង អត់សន្លឺកឆ្នោតផងហ្នឹងអាចធ្វើអ្វីកើត មានតែព្រូសលើខេមញូស ហើយខ្ញុំគាំទ្រមតិបងចន្ធូទាំងស្រុង អ្នកលេងបងបើកចិត្តអោយទូលាយបន្តិចមើល ប្រទេសជាតិរាល់ថ្ងៃមានសង្រ្គាមឯណា ហើយគ្រាន់តែឈប់សំរាកមួយថ្ងៃសំរាប់ចងចាំអតីតៈព្រះមហាវិរៈក្សត្រនោះ មានអីខាតប្រយោជន៍ដល់ជាតិឯណា វាផ្ដល់អោយបងប្អូនកម្មករបានសំរាកច្រើនផង ហើយបងឯងកុំនៅក្រវិលនិងខេមញូសច្រើនពេក វាកើតរោគឆ្គួតដើរលេងអោយបានច្រើន អាយុប្រហែលច្រើនបន្តិចហើយមើលទៅ និយាយបានថាគោចាស់

  11. រដ្ឋាភិបាលពុករលួយខ្មែរ កំនត់ថ្ងៃ១៥ ខែ តុលាជាទិវាប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ គឺត្រឹមត្រូវ…។
    ចំនែកឯអ្នកលេងលើកយករឿង (ហេតុអ្វីបាន ជា ឈាម រាស្រ្ត ខ្មែរ រាប់លាន នាក់ ដែល បាន ស៊ូស្លាប់ បាត់បង់ជីវិត ដោយ សា បានចូលរូមតស៊ូ ចំពោះ ការ អំពាវ នាវ របស់ ព្រះ អង្គ នាពេល នោះ ថោក អ្វី ម្ល៉េះ ទេ ។ មិនមាន រដ្ឋាភិបាល ឬ ខ្សែ រា ជវង្ស ណា ប្រកាស យកថ្ងៃណា មួយ ជា ប្រទិតិន ដើម្បី ចូល រួម រំលឹកដឹងគុណ ពួក គេផង សោះ) ខ្ញុំគិតថារដ្ឋាភិបាលពុករលួយខ្មែរសព្វថ្ងៃ ពួកគេមិនយកអ្វីដែលមិនទាក់ទងនឹងសកម្មភាព
    តស៊ូរបស់ពួកគេទេ ក្រៅពីសកម្មភាពខំរត់ទៅសុំជំនួយពីយួន ហើយយួនធ្វើជាជួយ ដែល
    ការពិតនោះ គឺយួនឈ្លានពានខ្មែរសោះ!

  12. ម៉ែអា អ្នកលេង says:

    កូនខ្ញុំវាឆ្កួតស៊ុបហើយ!!! សម្លាប់វាក៏សម្លាប់ទៅ!!!ទុកមិនចំណេញ ដកចេញក៏មិនខាត!!!

  13. អ្នកលេង says:

    ក្មួយ មេឃ ពូ គ្មាន សំលេង អី ក្នុង​សន្លឹក ឆ្នោត មែន ហើយ ពួក ពូ គ្រាន់ តែ ជា ស្រមោច តូច

    ៗៗៗ ល្អិតប៉ុណ្ណោះ មិនសក្តិសម​អោយ ក្រុម របស់ លោក ក្មួយ ដែរ ពោរ ពេញ ទៅ មហិរិទ្ធ ដ៏

    មហិមា នោះ មក ចាប់ អារម្មណ៏ ចំ ពោះ ពូទេ ។ ធ្វើ ម៉េច ពូមាន​សិទ្ធ ត្រិម តែ មានសេរី ភាពអាច

    បញ្ចេញ មតិ បាន តែនៅក្នុងនេះប៉ុណ្ណោះ មិន ដូច ក្មួយទេ ហើយ ថា ពូ កើត

    រោគឆ្គួត ក៏ថា បាន ដែរ ប៉ុន្តែ ពូ សូម ជូនពរ​អោយ ក្មួយ រៀនសូត្រ អោយ មាន បាន ខ្ពង់ខ្ពស់

    ជាង ពូ ទៅ ចុះ ។