ភ្នំពេញ: ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងមានកិច្ចពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នៅពេលលោកមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា។
ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: គ្រីទិច
CEN
ប្រភពគួរឲ្យទុកចិត្តមួយបានប្រាប់ CEN ថា លោកនឹងធ្វើដំណើរយន្តហោះផ្សេងគ្នាពីលោកស្រី ហ៊ីឡារី គ្លីនតុន ពីប្រទេសមីយ៉ាន់ម៉ាមកកម្ពុជា។ ប្រភពដដែលនេះបានបង្ហើបថា មានអ្នកកាសែតជាង ១០០ នាក់ និងកម្លាំងសន្តិសុខមិនតិចជាង ២០០ នាក់ឡើយ នឹងធ្វើដំណើរមកជាមួយលោក អូបាម៉ា នៅក្នុងទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់ប្រទេសកម្ពុជា។
នៅក្នុងជំនួបទ្វេភាគី សម្តេចតេជោ ហ៊ុន សែន និងលោក អូបាម៉ា នឹងនិយាយអំពីបញ្ហាទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ផងដែរ។
មន្ត្រីរបស់ប្រធានាធិបតីអាមេរិក បានចាប់ផ្តើមមកដល់កម្ពុជារួចជាស្រេចហើយ ដើម្បីត្រៀមសម្រាប់ទស្សនកិច្ចរបស់លោក អូបាម៉ា។
លោក អូបាម៉ា ត្រូវរំពឹងថា នឹងចាកចេញពីកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា។
ដោយមេដឹកនាំប្រទេសធំៗ នឹងធ្វើដំណើរមកកម្ពុជានោះ រដ្ឋាភិបាលត្រៀមកម្លាំងជាងមួយម៉ឺននាក់ ដើម្បីធានាសន្តិសុខកិច្ចប្រជុំកំពូល ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា៕ .
កុំសង្ឃឹមអាមេរិកាំង កុំជឿនិងចាញ់បោកចិនយួន កុំភ្លេ្ចចខ្លួនជាមួយសៀម ។
ខ្មែរវិនាសន្តិដោយសារស្តេចពាល បាតផ្សានិងស្តេចកូនង៉ា។
រិករាយ