មនុស្ស​ជាង​១ម៉ឺន​នាក់​​ត្រូវ​​បាន​​ត្រៀម​​​សម្រាប់​ការពារ​កិច្ចប្រជុំអាស៊ាន

មន្រ្ដី​ក្រសួង​​មហាផ្ទៃ​​បាន​​និយាយ​​កាល​ពីម្សិល​មិញ​​ថា ​​យ៉ាង​​ហោច​ណាស់​​មាន​​កង​កម្លាំង​ប្រមាណ​ជាង​​១​ម៉ឺន​​នាក់ ​ត្រូវ​​បាន​​​​រដ្ឋាភិបាល​ត្រៀម​​រួច​ហើយ ​សម្រាប់​ការពារ​សន្តិសុខ​​ក្នុង​​កិច្ច​ប្រជុំ​​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​រាជធានីភ្នំពេញ​ ​ចាប់​ពី​ថ្ងៃ​ទី​ ១៥​​ដល់​​ថ្ងៃទី​ ​២០ ​វិច្ឆិ​កា ឆ្នាំ ២០១២ ​នេះ ។

សិលាពល
Monday 12 November 2012
The Free Press Magazine

លោក គាត​ ច័ន្ទថារិទ្ធ​ អ្នក​​នាំពាក្យ​​អគ្គស្នង​​ការ​នគរបាលជាតិ​​បាន​​និយាយ​​ប្រាប់​ក្រុម​អ្នក​​រាយ​ការណ៏​ព័ត៌​​មាន​​ ​ថា អ្នក​​ការពារ​សន្តិ​​សុខ​ទាំង​​នោះ​​មាន​​សមាសភាព​ មក​ពី​​កង​កម្លាំង​នគរបាល យោធា អាវុធ​ហត្ថ និង ពី​​នាយកដ្ឋាន​​​អង្គរក្សផង​ដែរ ។​ ពួក​គេ​​ត្រូវ​បាន​​បញ្ជា​​ឲ្យ​​ឃ្លាំ​មើល​សន្ដិសុខ​និង សណ្ដាប់​ធ្នាប់​​ដោយ​​ហ្មតចត់​​បំផុត ។​

គួរបញ្ជាក់​ថា​ ជា​ផ្នែក​​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ​ក្នុង​​កិច្ច​​ប្រជុំ​កំពូល​​អាស៊ាន​​លើកទី​​២១​​​ដែល​​ ​​ខ្លូន​​ជា​ម្ចាស់ផ្ទះ​ កម្ពុជា​​ក៏​​បាន​ចាត់​​វិធាន​ការ​ផង​ដែរ ឲ្យ​​បិទ​ទ្វារសាលា និង គ្រិៈស្ថាន​​សិក្សា​មួយ​​ចំនួន​​ដែល​មាន​​ទីតាំង​​នៅ​​តាម​បណ្ដោយ​​មហាវិថី​​សហព័ន្ធ​រុស្ស៊ី ។​ចំណែក​អ្នក​​សុំ​ទាន​​និង​​អ្នក​ទូល​​ចំណី​​អាហារ​​លក់ ​​ត្រូវ​​ចាប់​​យក​​ទៅ​​ទុក​​​នៅ​​មជ្ឈមណ្ឌលសង្គមកិច្ច ​ព្រៃ​ស្ពឺ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ខណ្ឌ​ដង្កោ​​ជាយ​​ក្រុង ភ្នំពេញ​ សិន ៕

What Next?

Recent Articles

2 Responses to "មនុស្ស​ជាង​១ម៉ឺន​នាក់​​ត្រូវ​​បាន​​ត្រៀម​​​សម្រាប់​ការពារ​កិច្ចប្រជុំអាស៊ាន"

  1. Srey Khmer says:

    Who responsibility for the cost of pay for the security guard?
    Cambodia should be a humble country in orde to save money
    for help orphans and the basic heath care in the children hospital.

  2. Cambodia says:

    We pay and get. We pay this time, and we will attract more tourist and investment, then that will insure to earn long term for help all Cambodia for better life.