មាន​ការ​ជំរុញ​​​​​ អូបាម៉ា ដាក់​សម្ពាធ​​​លើ​លោក ហ៊ុន សែន

ភ្នំពេញៈ សមាជិក​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ថ្កោលទោស​លោក​នាយក​រដ្ឋ មន្រ្តី​ហ៊ុន សែន ជូន​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយ​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាប់​ឈើ​ខុស​ច្បាប់ និង​ករណី​រំលោភ​សិទិ្ធមនុស្ស​ជាច្រើន។

Monday, 12 November 2012
David Boyle
ភ្នំពេញ ប៉ុស្តិ៍

សមា​ជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ លោក John McCain។ រូបថត Reuters

សមា​ជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ លោក John McCain។ រូបថត Reuters

លិខិត​បញ្ឆេះ​ខ្លាំង​និង​មាន​ប្រភព​តិច​តួច ចុះ​ហត្ថលេខា​ដោយ​ព្រឹទ្ធ​សមាជិក​៥នាក់​និង​សមាជិក​សភា ៧នាក់​ បាន​ជំរុញ​លោក អូបាម៉ា ឲ្យ​ថ្លែង​អំពី​ការ​រំលោភ​សិទិ្ធមនុស្ស ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នា​សប្តាហ៍​នេះ ក្នុង​នោះ រាប់​បញ្ចូល​ទាំង​ករណី​សម្លាប់​មនុស្ស ដែល​ថា​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ទាក់ទង​នឹង​លោក ហ៊ុន សែន។

លិខិត​នោះ​បាន​ពុះ​ច្រៀក​ព្រឹត្តិការណ៍​ទាំង​នេះ បន្ទាប់​ពី​មាន​បាតុកម្ម ការ​តវ៉ា និង​សង្គ្រាម​នៅ​អារ៉ាប់ ព្រមាន​ពី​ការ​កើន​ឡើង​នៃ​ឥទិ្ធពល​របស់ ចិន ហើយ​ចុះ​ហត្ថលេខា​ដោយ​លោក ចន ម៉ាក់ខេន អតីត​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក Barbara Boxer មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Joe Lieberman អ្នក​ឯករាជ្យ​និង​ព្រឹទ្ធ​សមាជិក​ជាន់ខ្ពស់​របស់​សហរដ្ឋ អាមេរិក​ទាំង​អស់។

លិខិត​នោះ​លើក​ថា ៖ «ក្នុង​ខែ​មេសា លោក ឈុត វុទ្ធី អ្នក​ការពារ​បរិស្ថាន​គួរ​ឲ្យ​គោរព ត្រូវ​បាន​សម្លាប់​ដោយ​កង​រាជ​អាវុធហត្ថ​ម្នាក់ ​ខណៈ​តាម​ដាន​ការ​កាប់​ឈើ​ខុស​ច្បាប់ ដែល​ជា​ប្រភព​ចំណូល​ចម្បង​របស់​លោក ហ៊ុន សែន និង​ពាណិជ្ជករ​ពាក់ព័ន្ធ​នឹង​លោក»។ «ក្នុង​ខែ​ឧសភា ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ភូមិ​ប្រមា ជា​ភូមិ​ជន​បទ​ក្រីក្រ​មួយ នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រតិបតិ្ត​ការ​បណ្តេញ​ចេញ​ដែល​ដក ហូត​ដី​តាង​នាម​ឲ្យ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន»។

លិខិត នោះ​ថា៖ «​លោក​នាយក​រដ្ឋ​មន្រ្តី​[ហ៊ុន សែន​] កំពុង​ប្រើប្រាស់​តុលាការ ដែល​គ្រប់គ្រង​ដោយ​អ្នក​នយោបាយ ដើម្បី​សម្រួល​ដល់​ការ​ចាប់​ដីធ្លី​ទាំង​នេះ និង​បង្កើន​ការ​គ្រប់​គ្រង​មិន​ប្រជាប្រិយភាព»។

លិខិត​ដែល​ចុះ​ ថ្ងៃ​ទី​៣១ ខែ​តុលា បាន​អំពាវនាវ​ឲ្យ​លោក អូបាម៉ា ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា វិល​មក​កម្ពុជា​វិញ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៣ ខាង​មុខ​នេះ។


លិខិត​នោះ​ក៏​ស្នើ​លោក អូបាម៉ា ឲ្យ​ជំរុញ​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ ព្រម​ទាំង​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បោះឆ្នោត​កម្ពុជា ដែល​ការ​ទាមទារ​ទាំង​នេះ គឺ​សឹង​តែ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​គោលការណ៍​បោះឆ្នោត​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​កម្ពុជា និង​របៀប​វារៈ​នៃ​អង្គការ​សិទិ្ធ​មនុស្ស​ល្បី​ៗ​មួយ​ចំនួន។

លិខិត ​នោះ​បញ្ចប់​ថា៖ « … ការ​ខកខាន​មិន​លើក​ឡើង​ពី​ចំណុច​ទាំង​នេះ​ នឹង​ប៉ះពាល់​ដល់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ្នក​ប្រជាធិបតេយ្យ​អាស៊ី គឺជា​ប្រយោជន៍​ចំពោះ​លោក ហ៊ុន សែន និង​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន»។

កាល​បរិច្ឆេទ​បញ្ចេញ​លិខិត នេះ​មាន​លក្ខណៈ​ប្រែប្រួល​ខ្លាំង​។ វា​ធ្វើ​ឡើង​មួយ​សប្តាហ៍​ មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​មាន​ភាព​តានតឹង​កន្លង​មក ដោយ​ប្រទេស​សមាជិក​អាស៊ាន និង​ដៃ​គូ​មួម៉ៅ​ខឹង​សម្បា​ដោយ​យល់ ឃើញ​ថា ​ចិន​បាន​ដាក់​របៀប​វារៈ​របស់​ខ្លួន​លើ​កិច្ច​ពិភាក្សា តាម​រយៈ​ឥទិ្ធពល​ខ្លួន​មក​លើ​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ខឹង​សម្បា​ក្នុង​ការ​ឆ្លើយ​តប​កាល​ ពី​ម្សិលមិញ ដោយ​បញ្ជាក់​ថា ​អាមេរិក​មាន​សិទិ្ធ​រិះគន់​កម្ពុជា ហើយ​ទន្ទឹម​នឹង​នេះក៏​បាន​ច្រានចោល​ការ​អះអាង​មួយ​ចំនួន​ដែល​លើក​ ឡើង​ក្នុង​លិខិត​នោះ។

លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​ រដ្ឋ​មន្រ្តី​បាន​ថ្លែង​ថា ​ព្រឹទ្ធ​សមាជិក​សហរដ្ឋ​អាមេរិក​គួរ​ពិនិត្យ​ច្បាប់​កម្ពុជា​ឲ្យ​បាន​ស៊ី ជម្រៅ មុន​នឹង​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ណា​ម្នាក់​ដូច​ជា​លោក ម៉ម សូណង់ដូ។

លោក​បាន​បញ្ជាក់​ថា៖ «​កម្ពុជា​មាន​ឯករាជភាព និង​អធិបតេយ្យ​ក្នុង​ការ​សម្រេច​ (តាម​ប្រព័ន្ធ​តុលាការ) ដូច្នេះ របាយការណ៍​នៃ​សមាជិក​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​មិន​ត្រឹមត្រូវ​ទេ»។

លោក សូណង់ដូ ពី​ខែ​តុលា ត្រូវ​បាន​រក​ឃើញ​ថា មាន​ពិរុទ្ធ​ជា​មេខ្លោង​នៃ​គម្រោង​«អបគមន៍» ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២០​ឆ្នាំ ក្នុង​ការ​ជំនុំ​ជម្រះ​មួយ ដែល​ក្រុម​សិទិ្ធ​មនុស្ស និង​រដ្ឋាភិបាល​បរទេស​រិះគន់​ជា​ទូទៅ​ថា ជា​រឿង​នយោបាយ។

ថ្លែងជា ទស្សនៈ​ផ្ទាល់​ខ្លួន លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​ស្វាគមន៍​អ្នក​សម្តែង​មតិ​ដោយ​សេរី​អំពី​កម្ពុជា ជា​ពិសេស​ អ្នក​បង្កើត​គោលនយោបាយ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ចង់​បាន​ថា លោក អូបាម៉ា លើក​ឡើង​បញ្ហា​ណា​ក៏​ដោយ ដែល​លោក​មាន ក្នុង​អំឡុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី។​

លោក​បន្ត​ថា៖ «​ខ្ញុំ​ពិត​ជា​កោត​សរសើរ ដែល​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​រក្សា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ លើ​កម្ពុជា។ យើង​នៅ​តែ​សរសើរ​កិច្ច​សហ​ប្រតិបតិ្ត​ការនិង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​យើង​បន្ត​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ផល​ប្រយោជន៍​អាមេរិក និង​​ប្រយោជន៍​យើង​»។

លោក ផៃ ស៊ីផាន បាន​បន្ត​ថា បញ្ហា​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ក្នុង​នោះ ហួស​សម័យ​ហើយ ហើយ​រដ្ឋាភិបាល​ស្វាគមន៍​នូវ​ឱកាស​ពន្យល់​បំភ្លឺ​ថា​ តើ​វា​ត្រូវ​បាន​ដោះស្រាយ​ជា​បណ្តើរៗ​ដោយ​របៀប​ណា​ប្រាប់​លោក​ អូបាម៉ា។

ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​គ្រប់​ហត្ថលេខី​លើ​លិខិត​នោះ​ពី​ម្សិលមិញ ក៏​ដូចជា តំណាង​របស់​លោក អូបាម៉ា ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ទេ។

សហរដ្ឋ​អាមេរិក មិន​មែន​ជា​មហា​អំណាច​បរទេស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជជែក​ ពិភាក្សា​ស្តី​ពី​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ទេ ហើយ​ប្រទេស​ដទៃ​ទៀត ដែល​បាន​លើក​ឡើង​ពី​បញ្ហា​នេះ បាន​ទទួល​ការ​រិះគន់​ពី​សំណាក់​មន្រ្តី​រដ្ឋាភិបាល។

បន្ទាប់​ពី សភា​អឺរ៉ុប​ចេញ​សេចក្តី​សម្រេច​មួយ​កាល​ពី​ខែ​មុន​ដែល​មាន​លក្ខណៈ​ដូច គ្នា​ទៅ​នឹង​លិខិត​របស់​អាមេរិក ដែល​ថ្កោល​ទោស​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង ប្រទេស​កម្ពុជា មន្រ្តី​ការ​ទូត​ម្នាក់​ពី​ក្រសួង​ការ​បរទេស​ បាន​រិះគន់​ពួក​គេ​ដោយ​ចោទ​ប្រកាន់​​ថា​មាន​ភាព​លម្អៀង និង​បំប្លែង​ការ​ពិត។

ព្រឹទ្ធ​សភា​អូស្រ្តាលី​បាន​អនុម័ត​នូវ​ សេចក្តី​សម្រេច​មួយ​ស្រដៀង​គ្នា​ដែរ ហើយ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ភារធារី​កម្ពុជា​នៅ​ទី​នោះ​ឈ្មោះ​ គឹម​ សួរ សាវណ្ណារី ថា​ផ្អែក​លើ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ និង​លម្អៀង​ទៅ​រក​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ លោក សម រង្ស៊ី និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក ស៊ូរិយា ស៊ូប៊ែរឌី។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លិខិត​របស់​សហរដ្ឋ​អាមេរិក​គឺ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ការ​រិះគន់ ពី​មុនៗ​ដែរ។

លោក​បន្ថែម​ថា​៖ «ថា​តើ​វា​មាន​កម្លាំង​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ប្រធានាធិបតី​ដែល​ ទើប​ជាប់​ឆ្នោត​ថ្មី លោក បារ៉ាក់ អូបាម៉ា ប្រតិកម្ម នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ»។

លោក​បន្ត​ថា​៖«ពួក​គេ​អាច​ ឲ្យ​សភា​អាមេរិក និង​ព្រឹទ្ធ​សភា​អនុម័ត​សេចក្តី​សម្រេច​មួយ​ស្រដៀង​គ្នា​នឹង សភា​អឺរ៉ុប។ ពិត​ណាស់ នោះ​នឹង​មាន​កម្លាំង​ខ្លាំង»។​

លោក ឡៅ ម៉ុងហៃ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ លោក ចន ម៉ាក់​ខេន​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​មុន បាន​ថ្លែង​ថា ​ព្រឹទ្ធ​សមាជិក​និង​សមភាគី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ព្រឹទ្ធ​សមាជិក​ចុះ​ហត្ថលេខា​ផ្សេង​ទៀត​លោក Patrick Leahy ​បាន​គាំទ្រ​គណបក្ស​របស់​លោក សម រង្ស៊ី ជា​យូរ​មក​ហើយ​»។

ប៉ុន្តែ លោក​បាន​ថ្លែង​ថា​ ពួក​គេ​ក៏​មាន​ចំណេះ​ដឹង​និង​ការ​យល់​ដឹង​ខ្លាំង​ដែរ អំពី​កិច្ចការ​កម្ពុជា ​ជា​ពិសេស​លោក ម៉ាក់ខេន ដែល​ធ្លាប់​ត្រូវ​បាន​ដាក់​ពន្ធនាគារ​នៅ​ទីក្រុង​ហាណូយ បន្ទាប់​ពី​ត្រូវ​បាន​បាញ់​ខណៈ​កំពុង​បើក​យន្ត​ហោះ​ចម្បាំង ហើយ​តែង​តែ​បាន​ពិនិត្យ​ឃ្លាំ​មើល​អំពី​កិច្ច​ការ​នយោបាយ​អាស៊ី​ចាប់ តាំង​ពី​ពេល​នោះ​មក។​

លោក សម រង្ស៊ី​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ទៅ​សហរដ្ឋ​អាមេរិក​ជា​ផ្នែក​នៃ​ដំណើរ ទស្សនកិច្ច​​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​បរទេស ដើម្បី​ឲ្យ​មាន​ការ​លើក​លែង​ទោស​ចំពោះ​ការ​ជាប់​ទោស​​របស់​លោក​នៅ កម្ពុជា ដើម្បី​ឲ្យ​លោក​អាច​វិល​ត្រឡប់​មក​ចូល​រួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ​ឆ្នាំ​ក្រោយ និង​ស្វែងរក​ឲ្យ​មាន​កំណែ​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​ផ្សេង​ៗ​ទៀត ដែល​លោក​បាន​ស្នើឡើង។

លោក សម រង្ស៊ី ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ ប្រសិន​លោក​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដក​តម្រុយ បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម​កាល​ពី​ឆ្នាំ​២០០៩ ដែល​លោក​អះអាង​ថា​បាន​រំលោភ​ចូល​ក្នុង​ដី​កម្ពុជា​៕ TK/PS

What Next?

Recent Articles

39 Responses to "មាន​ការ​ជំរុញ​​​​​ អូបាម៉ា ដាក់​សម្ពាធ​​​លើ​លោក ហ៊ុន សែន"

  1. Vireakpheap says:

    USA is not a master of Mr. Hun Sen, Vietnam is his real master.

  2. True Khmer says:

    មាខេន លោកនិយាយពិតជាត្រឹមត្រូវណាស់ ថ្វីត្បិតែលោកជាជនជាតិអាមេរិកខ្ញុំសូមកោតសសើរ លោកដោយអស់ពីដួងចិត្តដែលលោកមានកាឈឺឆ្អាលពីការរំលោភសិទ្ធមនុស្សដ៍ធ្ងន់ធ្ងរនៅកម្ពុជា ខ្ញុំជឿជាក់យ៉ាងមុតមាំថាការស្នើរបស់លោកចនមាខេនឲ្យអូបាមាសំពងក្បាលហ៊ុនសែននេះ​ពិត ជាមានប្រសិទ្ធភាព ហើយប្រហែលជាអូបាមានិងលើកឡើងនូវករណីនេះចំពោះមុខប្រទេសមហា អំណាចជាមិនខាន ហើយរង់ចាំមើលមុខហ៊ុនសែនចុះនិងក្លាយជាមុខខ្មោចឆៅដូចប្រជាជន បាតុកម្មនៅឆ្នាំ១៩៩៧អញ្ចឹង ហើយថ្ងៃអន្សារហ៊ុនសែនលើកគឺមានលក្ខណៈធ្ងន់ធ្ងរជាងឆ្នាំ១៩៩៧។

  3. Anonymous says:

    USA is not a master of Mr. Hun Sen, Vietnam is his real master and Hun sen always protect all Youn people more than KHMER…… you can see YOUN people free living ( river side) in Cambodia…

  4. vannac says:

    អាត្រូខ្មែរអើយ មានប្រសិទ្ធភាពឬគ្មានប្រសិទ្ធភាពចាំតែមើលទៅ អាខ្មេះត្រូខ្មែរ។ ពួកអាសារធារណៈរដ្ឋនៅអាមេរិកហ្នឹងពួកអាអស់ហ្នឹងសុទ្ធតែពួកអាល្មោភសង្គ្រាមហ្នឹង

    ឬមួយអាអ្ហែងហ្នឹងល្មោភសង្គ្រាមដូចវាដែរ?

  5. ពលទោជានដែន says:

    រាល់ថ្ងៃនេះមានយួនខុសច្បាប់រាប់លាននាក់ ចូលមកតាំងទីលំនៅក្នុងស្រុកខ្មែរ ។ ក្នុងមួយថ្ងៃៗគ្រាន់

    តែយួនជុះអាចមន៍ដាក់ទន្លេ ឲ្យខ្មែរផឹក មិនតិចជាង ២០​ទៅ ៣០តោនទេ។ វាចូលមកបផ្លាញធនធាន

    ធម្មជាតិខ្មែរ វាឆក់ត្រីមានលក្ខណះទំនើបនិងទ្រង់ទ្រាយធំ មានសមត្ថកិច្ចជួយការពារទៀតផង។ ខ្ញុំមិន

    ដែលឮលោក ហ៊ុន សែន និង មន្រ្តីគណះបក្សប្រជាជននិយាយពីរឿងជនអន្តោប្រវេសខុសច្បាប់យួន

    សោះ។ ឬមួយពួកទាំងនោះយួនដូរខួរក្បាលអស់ហើយ? ខ្លាំងណាស់ជាមួយខ្មែរស្លូតត្រង់គ្មានអាវុធ

    តែជាមួយយួនវិញ ដូចឆ្កែឃើញរាជសី។ សូមជូនដំណឹងទៅសម្តេច ហ៊ុន សែនផងថា សព្វថ្ងៃនេះ

    យួនកំពុងបផ្លាញបច្ជាជាតិ យ៉ាងគគ្រឹកគគ្រេង ដោយមានមន្រ្តីរបស់លោកនៅពីក្រោយចាំការពារ។

    ឬមួយសម្តចមើលមិនឃើញ ព្រោះសម្តេចមានភ្នែកតែមួយ មិនឃើញយួន?

    ឬមួយឃើញដែរតែធ្វើមិនឃើញ ព្រោះបើនិយាយ ខ្លាចយួនដកអំណាច? ភ្ញាក់រលឹកឡើងសម្តេច

    មិនទាន់ហួសពេលទេ ចូរនាំគ្នាដកខ្លួនចេញពីយួន និងងាកមករួមគ្នាជាមួយខ្មែរស្នេហាជាតិ

    មិនរណបយួន ហាណូយ និង​ចិនប៉េកាំង។ ឬមួយសម្តេចចង់ឲ្យប្រទេសខ្មែរដូចជាប្រទេសឡាវ

    ដែលមានយួនគ្រប់គ្រងតាំងពីថ្នាក់មូលដ្ជានរហូតថ្នាក់ជាតិ? ចង់ឲ្យប្រវត្តិសាស្រ្តចារថាសមេ្តចជាអ្នក

    ធ្វើឲ្យខ្មែរបាត់បង់ជាតិសាសន៍ វប្បធម៌ ទំនៀមទំលាប់របស់ខ្លួន? ចង់តាំងខ្លួនជា ស្តេច ជ័យ ជេដ្ជាទី

    ២ ឬចង់ឲ្យខ្មែរចារថា សម្តេច ជាមហាវិរបុរសដែលការពារជាតិខ្មែរ?​សូមគិតឡើងវិញ

  6. Anonymous says:

    អាចនម៉ាកខេននេះជាជនត្មាតស្រេកឈាមល្មោភសង្គ្រាមពិតណាស់។

  7. ខ្មែរ says:

    Hun Sen Is not worry about that because he is not…………….of USA

  8. តាសីុក្លូ says:

    គ្រាន់តែយករបាយការណ៍ពីសមាជិកសភា និងព្រឹត្តិសភាមកនិយាយវាជាទម្ងន់ផ្លូវច្បាប់សម្រាប់ប្រទេស ដែលអនុវត្តលទ្ឋិប្រជាធិបតេយ្យមកចោត ប្រកាន់លោក ហ៊ុន សែន និងបក្សពួក នេះមិនទាន់គិតពីរបាយការអង្គការសហប្រជាតិ លោក​សូរិយា សប៊ែឌី globle witness, និងសំឡេងសង្គមស៊ីវិលក្នុងស្រុកផង។ បើខ្ញុំជា ហ៊ុន សែន​ មិនដឹងយកពងក្តរ ទៅលាក់ទុកកន្លែងណាទេ ដូចដើរសស្រាតពាក់ក្រវាត់ករ ចូលប្រជុំជាមួយមេដឹកនាំពិភពលោកអីចឹង តែខ្ញុំជាជនជាតិខែ្មរម្នាក់ មានការខ្មាស់អៀនរួចជាស្រេចទៅហើយ ខ្មាស់គេណាស់មាននាយករដ្ឋមន្រ្តី បាតផ្សាររបៀបនេះ គ្រប់គ្រងប្រទេសនោះ!

  9. តាសីុក្លូ says:

    ពួកវាមានចរិកដូចចោរចូលលួចមូតូនេះអីចឹង

    http://www.youtube.com/watch?v=V698Vp6dfX4&feature=related

  10. តាសីុក្លូ says:

    ស្តាប់សំដីលោកចក មាក់ខេន និយាយពី លោកហ៊ុនសែន កាលពី​៤ឆ្នាំមុន៖

    http://www.youtube.com/watch?v=J-7S5qw01Gg&feature=related

  11. អ្នកល្អ ល្អ! អ្នកអាក្រក….អាក្រក់!!!

  12. អាក្រក់ទាំងមិនដឹងថាខ្លួនឯងអាក្រក់! នេះ គឺអាក្រក់ មហាសែនអាក្រក់!
    ភ្ញាក់ខ្លួនទៅ លោកមនុស្ស!!!

  13. អញល្អ អញប្រឹងតទៀត ទោះងាប់ទោះរស់ក៍អញល្អ!
    នេះគឺល្អ!!!

  14. ចិនមិនគួរមានបំនងអូសក្បាល ហ៊ុន សែន ដូច ស្តេចសិល្បៈនោះទៀតទេ!
    ល្មមបានហើយចិន!

    ល្មមចាញ់ហើយចិន!!!

  15. អ្វីៗ គឺគេលោះអោយច្រើនពេកហើយ….!

  16. លោក សម រង្ស៊ី ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ ប្រសិន​លោក​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដក​តម្រុយ បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម​កាល​ពី​ឆ្នាំ​២០០៩ ដែល​លោក​អះអាង​ថា​បាន​រំលោភ​ចូល​ក្នុង​ដី​កម្ពុជា ។
    ការខំប្រឹងប្រែងរបស់លោក សម រស្ស៊ី ដែលទៅពឹង បរទេស ដើម្បីបានចូលស្រុកវិញ គឺគ្មានប្រយោជទេ បើទោះបី បក្ស ខ្លួន រឺ ក្រុមបក្ស របស់ខ្លួន ខំស្រែក ចេ យ៉ាងណាក៏ដោយ ព្រោះ ប្រទេស កម្ពុជា មិន មែនស្ថិត នៅក្រោម អាណានិគមន៏ របស់ អាមេរិក អូស្រ្តាលី រឺ ប្រទេសណាមួយឡើយ ប្រទេស កម្ពុជា មានច្បាប់របស់ខ្លួន មានឯករាជ្យភាព របស់ខ្លួន ដូច្នេះ អាមេរិក អូស្ត្រាលី មិនអាច គុំរាមបានទេ តែ បើអាមេរិក ចង់អោយ លោក សម រស្ស៊ី ចូលស្រុក វិញ ស្រលាញ់ លោក សម រស្ស៊ី ត្រូវតែ មានធ្នូរដោះដូរ មិនមែនគុំរាមទេ តែ អាមេរិក មិន ដោយសាតែ លោក សម រស្ស៊ី ម្នាក់ ធ្វើអោយ ចំណងទាក់ទង រវាង កម្ពុជា និង អាមេរិក មានភាពមិនល្អទេ ព្រោះ អាមេរិក ធ្លាប់ធ្វើអោយ កម្ពុជា លំបាកមួយដងហើយ ដូច្នេះ កម្ពុជា មិនខ្លាច អាមេរិក ដាក់គុំនាបទេ ។ អស់លោក គឹត មើល ចាប់តាំង ពីឆ្នាំ ១៩៧៩​ដល់ឆ្នាំណាដែល អាមេរិក ដាក់គំនាប គ្រប់ផ្នែកមកលើ ប្រទេស កម្ពុជា ទៅ គាំទ្រខ្មែរក្រហម តើពេលនោះ ប្រទេស កម្ពុជា ស្លាប់រឺ រស់ រហូតដល់បច្ចុប្បន្ន? ។
    អាមេរិក ក៏មិនមែនជាអ្នកល្អទេ ព្រោះ ដើរ បង្ករ សង្រ្គាម ស្ទើគ្រប់ប្រទេស ។
    ខ្ញុំក៏ដូចជាប្រជាជន ទាំងអស់ គាំទ្រ ការដោះស្រាយ បញ្ហា លោក សម រស្ស៊ី តាម ផ្លូវ ច្បាប់ ហើយ នូវតែ ផ្កោលទោស និង មិនគាំទ្រ ចំពោះ ក្រុមណា ជនណា ដែល ដើរបង្កបញ្ហា ញុះញុង បំភ្លើស ពីការពិត ទាមទា អោយ បរទេស ដាក់គុំនាប មកលើ ប្រទេស កម្ពុជា ដូច លោក សម រស្ស៊ី ។ ។
    លោក សម រស្ស៊ី មិនមាន ប្រជាជន កាំទ្រ ច្រើន ដូច លោក ថាកស៊ីន ដូច្នេះ បើលោក សម រស្ស៊ី នៅតែ ដើរបង្ករ រឿង នៅក្រៅប្រទេស ដូច្នេះមិនចូលខ្លួន ដោះស្រាយតាមផ្លូវច្បាប់ ដូច លោក ម៉ម សូណង់ដូ គឺ មិនអាចចូល ស្រុក បានរហូត ។ ការដើរ បំផុស នៅខាងក្រៅ នាំ អោយ ប្រជាជនក្នុងប្រទេស ស្អប់ ស្រលាញ់ គាំទ្រ តែ ក្រុម តាមស៊ីពេ បាទ ចាស ៗ មួយក្តាប់តូចទេ ។ ទីបំផុត លោក សម រស្ស៊ី ធ្លាក់ខ្លួន ដោយ សារកូនចៅ បាទ ចាសៗ ។

  17. អាមោឃ! កុំប្រើបច្ចេកវិទ្យា រាល់បច្ចេកវិទ្យាទាំងអស់ គឹរៀនចេញពីជនអាមេរិកាំងទេ…!
    នែ៎…ៗ ដឹងស្អីនិយាយអោយអស់ម៉ោ អញអាន!

  18. អញអត់ចេះស៊ីពេទេ អញចេះតែវាយអាណាស៊ីពេ, ដូចឥឡូវចឹងហិ!

  19. តេជោយ៉ត says:

    លោក”ខ្ញុំសូមមិនបញ្ជេញឈ្មោះ”មតិលោកដែលពោលថា៖”​អស់លោក គឹត មើល ចាប់តាំង ពីឆ្នាំ ១៩៧៩​ដល់ឆ្នាំណាដែល អាមេរិក ដាក់គំនាប គ្រប់ផ្នែកមកលើ ប្រទេស កម្ពុជា ទៅ គាំទ្រខ្មែរក្រហម តើពេលនោះ ប្រទេស កម្ពុជា ស្លាប់រឺ រស់ រហូតដល់បច្ចុប្បន្ន? “។ សូមលោកជ្រាបថា៖សម័យហ្នុងជា
    សម័យឥទ្ទិពលនៃសង្រ្គាមត្រជាក់រវាងមហាអំណាចធំៗទាំងពីរគីអាគាំង និងអតីតសហភាណសូវៀត
    ,…មិនមែនអាគាំងតែឯកឯងទេ (សូមលោកអានព្រឹត្តិការណ៏ភិពពលោកពីសម៏យកាលមួយទៅសម៏យ
    កាលមួយ) ។ រឿងលោកសមរង្សីដកបង្គោលទល់ដែនខ្មែរយួន លោកជឿទេថា៖បង្គោលប៉ុនកំភួនជើងក្មេងនោះជាបង្គោលទល់ដែនប្រទេស? ស្រុកខ្ញុំបាទបង្គោលប៉ុនកំភួនជើងក្មេងដែលគេថាជាបង្គោល
    ទល់ដែនស្អីគេនោះអ្នកស្រុកគេគប់ឆ្កែគេមិនរើសផង! សូមលោកធ្វើការវីភាគខ្លះផងមុនមានយោបល់ ជៀសវាងការភណ័ច្រទ្បំជាយថាហេត្ មានរឿងខ្លះពពូកអស់លោកអ្នកនយោបាយនៅស្រុកយើងបានប្រឌិតរឿងដើម្បីទំលាក់កំហុសអោយគ្នាទៅវិញទៅមក,…៕

  20. vannac says:

    លោកម្ចាស់The Man With No Name អើយ រឿងការប្រើប្រាស់បច្ចេកវិជ្ចាគេមិនដែលយកមកនិយាយ

    ពាក់ព័ន្ធនិងបញ្ហាររឿងនយោបាននោះទេ ហេតុអីក៏លោកម្ចាស់ឯងលើកហេតុផលមកនិយាយបែប

    ដូចកូនក្មេងល្ងង់ដល់ថ្នាក់នេះ?

  21. vannac says:

    តេជោយ៉ត អើយ…….ហេតុអីបានជាខួរក្បាលអាអ្ហែងម្តេចឡើយជាខួរក្បាលបង្កងអញ្ចឹង?

    អារឿងបង្គោលប៉ុនកំភួនជើងឪអ្ហែងនោះ ទោះវាធំប៉ុនណាឬតូចប៉ុនណាវាមិនសំខាន់នោះទេ

    អ្វីដែលសំខាន់គឺត្រង់ថា វាមានតំលៃជាសកលក្នុងការបញ្ជាក់ពីទីតាំងឬ នៃព្រំប្រទល់នោះឯង។

    ថ្វីត្បិតវាមិនមានទំហំធំប៉ុនក្តឪអ្ហែងមែន ប៉ុន្តែជំហ៊ានដំបូងគឺយើងត្រូវធ្វើជាសញ្ញាកំណត់ចំណាំ

    ដើម្បីអោយគណៈកម្មាការព្រំដែនគេទៅពិនិត្យមើលនិងសិក្សាអោយបានច្បាស់លាស់ ថាតើ

    ត្រង់ចំណុចដែលបោះបង្គោលនោះ វាត្រឹមត្រូវដែរឬទេ ។ ដូច្នេះយើងអាចនិយាយបានថា ចំណុច

    ដែលបានបោះបង្គោលនោះ ជាចំណុចបណ្តោះអាសន្នក៏ថាបាន ។ និយាយរួមអ្វីដែលជាចំណុច

    សង្ស័យគឺបង្កើតជាស្លាកសញ្ញាអ្វីដើម្បីទុកជាការកំណត់ចំណាំអោយដឹង។ ដូច្នេះបើមេរបស់អាអ្ហែង

    ដែលទៅរៀននៅស្រុកគេទទួលបានសុទ្ធតែបណ្ឌិតផុតលេខ​នោះ ទៅដកបង្គោលនោះដែលជា

    សញ្ញាសំគាល់ក្នុងការកំណត់ព្រំប្រទល់នោះ ដូច្នេះមិនមានន័យថា វាបាត់ស្លាកស្នាមទៅហើយទេ

    ឬ? ចុះអញចង់សួរអ្ហែងថា បើអ្ហែងធ្វើអោយបាត់ស្លាកស្នាមអ្វីមួយ សួរថា តើវាបាកក្នុងការធ្វើកិច្ច

    ការទាំងនោះម៉េចហ្នឹងកើតទៅ? បើសិនជាអា សំរាំង ស៊ីវាកើតទុកមិនសុខចិត្តម្តេចវានមិនយក

    ចំណេះដឹងដែលវារៀននៅស្រុកគេ មកគិតនិងពិចារណាទៅថាគួរដោះស្រាយយ៉ាងម៉េច? ប៉ុន្តែ

    ផ្ទុយទៅវិញ វាបែរជាទៅប្រើគំនិតដូចកូនក្មេង បែបច្រលោមខាមទៅធ្វើតែផ្តេសតែផ្តាសគ្មាន

    ច្បាប់ទំលាប់សោះអញ្ចឹង។ នេះពិតជាអ្នកចេះខាងល្ងង់មែន ដូច្នេះវាមិនខុសអីពី ឪរបស់វាប៉ុន្មាន

    នោះទេ ដោយសារចារឹកឪវាអញ្ចឹងហើយបានជាស្តេចសី ហនុសំលាប់ឪវាចោលនោះ។ តើអញ

    និយាយនេះអ្ហែងយល់ទេ អា តេជោយ៉ត?

    ហើយកុំសង្ឃឹមថា យកបរទេសមកគាបខ្មែរនោះ ។ បើអ្ហែងខឹងនាយករដ្ឋមន្រ្តី អ្ហែងមិនគួរណា ទៅ

    អោយបរទេសមកជាន់ពន្លិចផលប្រយោជន៍សំរាប់ប្រជាជនខ្មែរនោះទេ ។ អាហ្នឹងវាមិនខុសអីពី

    មនុស្សពាលដែលវាឈ្លោះជាមួយប្រពន្ធ បែរទៅជាដុតផ្ទះខ្លួនឯងចោលនោះទេ ។ យឺស…..អានេះ

    ចំជាកំពូលមនុស្សល្ងង់ក្នុងលោកមែន ។ អញកោតតែអ្ហែងអួតថា មេរបស់អ្ហែងស្នេហាជាតិ

    គិតគូរពីផលប្រយោជន៍ជាតិនិងប្រជាជនទៅរួច…?

  22. ks says:

    ការបកស្រាយរបស់លោក Vannac មើលទៅដូចជាៗគំនិតអ្នកចេះដឹងសម្បើមណាស់ តែតាម ពិតជាគំនិតអ្នកលើកជើងអែបអបដើប្បីតែផលប្រយោជន៍ប៉ិណ្ណោះ។ រឿងបង្គោលព្រំដែនទោះវាប៉ុន
    ណាក៏ដោយបើរដ្ឋាភិបាលមានគំនិតត្រឹមត្រូវ និងតម្លាភាព មុននិងបោះនៅក្នុងដីរបស់ប្រជាពលរដ្ឋ
    ក៏គួរប្រាប់ជាព័ត៌មានឱ្យប្រជាពលរដ្ឋដឹងមុនដែរ។ទៅដាំក្នុងដីគេ ពេលគេទៅដកចេញចោទគេថាទៅ
    ដកបង្គោលព្រំដែន។វិធានការបែបនេះជាការរំលោភលើសិទ្ធ ហើយនិងជាការគំរាមកំហែងប្រជាពល
    រដ្ឋ។

  23. K5 says:

    ពួកពាលតែសរសើរពួកពាល
    ពួកបាតផ្សាតែគំទ្រពួកបាតផ្សា
    នេះហើយចរឹកខ្មែរខ្ញុំគេរហួតរលាយស្រុក
    ហេតុម្តេចក៏ពួកនេះមិនកើតនៅស្រុកយួនឬសៀម???
    បើកើតនៅស្រុកយួននិងសៀមបែបវាសំលាប់មិនអោយទំងន់ដីវាទេមើលទៅ???

  24. គំនិត says:

    បើចង់វាយឆ្កែត្រូវទៅរៀនគុណដំបងវាយឆ្កែរបស់បក្សស្មូម ព្រោះឆ្កែឥឡូវវាចង់ប្រែខ្លួនទៅជាចចកហើយ។ បើយើងល្អគ្មាននរណាគេនិយាយទេ តើគេមកឈឺក្បាលហាលថ្ងៃអីជាមួយខ្មែរនោះ ប៉ុន្តែវាឃោរឃៅអយុត្តិធម៌ពេកទើបគេទ្រាំមិនបាន វាទើសចិត្តពេកលោកយល់ទេ ។ ចោតប្រជារាស្រ្តម៉ាដំបរស្វាគ្មានអាវុធធ្វើសង្រ្គាមមានតែអាវុធប្រកបរបរចិញ្ចឹមជីវិតសោះថាគ្នាចង់ធ្វើអប្បគមន៍ រាស្រ្តគ្រាន់តែទាមទារសុំរស់នៅលើទឹកដីដែលគ្នាបានប្រឹងប្រែងដោយញើសឈាមក៏ត្រូវពួកថោកទាបប្រើកំលាំងបណ្តេញចាប់ចងគំរាមប្រមាថដល់អាយុជីវិត ចុះបើចំគ្រួសារពួកលោកវិញលោកឈឺចាប់ទេ ខ្ញុំកោតពួកលោកធ្វើមិនដឹងមិនលឺទៅរួច វាសមដែរទេដីព្រៃទើបកាន់កាប់ក្រោយពីលួចទៅឆ្កាព្រៃបួនដប់ថ្ងៃចេញបណ្ណឲ្យ រីឯដីគ្នារស់សឹងតែកើតចៅទួតចៅលួតមកហើយបែរជាមកបង្ខំដេញចេញមិនឲ្យបណ្ណទៅវិញ អភិវឌ្ឍន៍ក៏អទៅតែឲ្យរាស្រ្តម្ចាស់ដីគ្នាបានសុខផង គ្នាចំណេញផង ខ្លួនយកទៅលក់រាប់រយរាប់ពាន់ដុល្លាមកបង្ខំឲ្យគ្នាយក៤ទៅ៥ដុល្លានេះរឺការអភិវឌ្ឍន៍លោកតេជោនោះ នេះរឺសកម្មភាពថ្មីនយោបាយចស់នោះ។ ខ្មែរអើយខ្មែរពេលណាលោកខ្មែរឈប់ធ្វើបាបខ្មែរ

  25. តាកញ្ចាស់ says:

    ទោះបីបង្គោលព្រំដែនប៉ុនក្តចៅvannacក៍ដោយនេះជាតំរុយមួយ

    បញ្ជាក់ថាហ៊ុន សែនកាត់អោយយួនត្រឹមណឹងហើយ រឿងអីសម រង្សុីដកចេញ?

    ចុះឥឡូវម្តេច សម រង្សុីជាប់គក់១២ឆ្នាំហើយ អាយួនចោរម្រាយវាលែងហ៊ានមក

    បោះ នៅកន្លែងដែលសម រង្សុីដកនោះ វាជញ្ជូនខ្សាច់ សុីមង់ ឥតទៅវិញអស់អញ្ចឹង

    អាចៅvannacទៅជួយជញ្ជូនយកមកវិញ អោយលឿនឡើង

  26. អ្នកគិត

    យើងខុសពីសត្វ ត្រង់ដែលយើងចេះគិត, យើងជាមនុស្ស មានសេរីភាព ធ្វើអ្វីអោយត្រឹមត្រូវ កុំឡប់ឡែកន្តែរ៉ែ ឆ្កួតមិនដឹងខ្លួន…តើនរណាមិនដឹងរឿងនេះ? ភាពពិតនោះ គឺមានតែអ្នក
    ធ្វើមិនដឹងមិនខ្វល់ នៅក្នុងប្រទេស…ខ្លួនឯង..។

  27. តាកញ្ចាស់ says:

    តាកញ្ចាស់អញសូមប្រាប់អាចៅvannacថា បង្គោលព្រំដែននោះមិនមែន សម

     រង្សុី ដកដោយខ្លួនឯងទេ គឺម្ចាស់ដីទេជាអ្នកដកនោះ អាចៅភ្លើ តែក្នុងនាមជាមេដឹកនាំ

    ត្រូវតែទទួលខុសត្រូវ វាមិនដូចមេដឹកនាំភ្នែកម្ខាងលប លួច លាក់ លក់ សព្វថ្ងៃនេះទេ

  28. Srey Khmer says:

    ចាំតើ? នាយករដ្ធមន្ដ្រីជ្រើសរើសដោយប្រជាជនកម្ពុជា!!!

  29. ប្រធានាធិបតីសេរ៊ី អាល់ អាស្សាដ, សុខចិត្តមិនចេញពីសេរ៊ីទេ សុខចិត្តតស៊ូស្លាប់… មើលទៅដូចហ្កាដាហ្វ៊ីហ្នឹងដែរហើយ…។ ខណៈដែលក្រុមប្រឆាំងបានរួមគ្នាផ្តួលរំលំរដ្ឋាភិបាលយ៉ាប់នេះនៅសេរ៊ី…។
    ត្រូវហើយទៅណា ក៍មិនរួចដែរ…ច្បាប់អន្តរជាតិ គឺមាន!
    អាល់ អាស្សាដនឹងស្លាប់…(?)
    ហ្ហែងកុំរវល់តែមើលងាយគេពេក ប្រយ័ត្នផ៎ង…។
    ហាស ហាស ហាស ហាស ហាស….
    លោកអូបាម៉ា បានថ្លែងសរសើរនៃការខំប្រឹងប្រែងរបស់គូប្រជែងខ្លួន នៅកំលុងពេល
    ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត…។
    ចុះហ្ហែង? គ្មានឥទ្ធិពលៗ ដល់រដ្ឋាភិបាលៗ ខ្សោយៗ សមាជិកបែកបាក់ៗ..-ល-,
    ពូកែថាអោយគេណាស់…អារឿងអាក្រក់ៗ, នែ៎ ហ្ហែងគិតស្អី ក៍គេដឹងដែរ…
    គេចាំថ្ងៃក្របួចហ្ហែងទេ…។

  30. អើ…ប្រជាភិថុតជិតដូចបិតាឯករាជ្យយើងហើយ, ធ្វើទៅ! អាហ្នឹងវាត្រូវណាស់!
    សូម្បីកូនក្មេងក៍ស្គាល់ដែរ…បក្សយើងៗៗ មិនដឹងថាខ្យល់ហ្នឹងជាស្អីផ៎ងហ្នឹង!

  31. ខ្មែរ says:

    ឪអស់លោកជាខ្មែរអើយកំបញ្ចេញមតិក្នុងcamnews.orgចេរ ដៀលគ្នាឯងអាក្រកៗពេល គួនាំគ្នាខ្មាស់ពួកយួនដែលកំពុងសោយសុខ និងកំពុងស្រកទឹកមាត់ តក់ ៗ ៗ ឃ្លានស្រេក ស្រេកឃ្លាន មតុភូមិខ្មែរយើងផង។ អារឿងសមរង្សីអាចចូលស្រុកបានឬមិនបាននោះមិនមែនដូចអស់លោកនាំគ្នាទាយទុកថាអាចបានឬមិនបាននោះទេ ទេវាអាស្រ័យលើនយោបាយទាំងស្រុង។ ឯនយោបាយគឺវាវិលវង់ដូចកង់រទេះទេជួនគេជួនយើង ជួនក្តៅជួនត្រជាក់ ជួនរាក់ជួនជ្រៅ។ ថ្ងៃនេះតឹង ឌឹងអីថ្ងៃស្អែកធូរក៏ថាមិនត្រូវ។ ឯអ្នកដែលតាមហែរតាមអមភាគច្រើនច្រើតែងាប់ជំនួនអ្នកនយោបាយ ជាក់ស្តែង ពួកគាំទ្រខៀវសំផន អៀងសារី តាម៉ុក នួនជា ស្លាប់ជិតអស់ នៅតែតួអង្គនយោបាយ។ ចង់មិនចង់ថ្ងៃណាមួយអ្នកនយោបាយបច្ចុប្បន្ន មិនស្លាប់តែតែអ្បកដែលស្លាប់នាថ្ងៃអនាគតគឺអ្នកគាំទ្រនយោបាលទៅវិញ។
    កុះនាំគ្នាជ្រួលជ្រើមនិងនយោបាយពេក។

  32. BaBaBoo says:

    អាម្សៀ John McCain ថ្វីត្បិតតែធ្លាប់បានជាប់គុកនៅហាណូយ តែវានេះចូលចិត្តយួនជាងជនជាតិខ្មែរនៅឯនាយ

    សមុទ្រ ។ ការដែលសហរដ្ឋអាមេរិកកំពុងបោះជំហានឲ្យកាន់តែជិតនិងចិន កិច្ចការផ្ទៃក្នុងរបស់ខ្មែរមិនគួលាតត្រ

    ដាង ហើយវាគ្មានផលប្រយោជន៍ណា ដែលកម្ពុជាអាចរើខ្លួនរួចពីវិបតិត្តសង្រ្គាមលោកជាថ្មីបានទេ ។ ពេលនោះ

    ទាំងហ៊ុន សែន និងសម រង្ស៊ី គ្រាន់តែជាអាយ៉ងបរទេសតាមបែបយុគ្គសម័យថ្មី ៕

  33. តុលាកាមុខដែក says:

    នែមីស្រីយួន ជ្រើសរើសដោយយួនឫ ជ្រើសរើសដោយខ្មែរ?
    ទៅបោកអាចុយម្រាយហូជីមិុញហ៊ងឯងទៅ ញិុសអាថោកនេះ
    ចេះណាស់វាដឹងថាមត្តិរបស់ប្រាកដជាមានគេជេរទើបយកឈ្មោះ
    ស្រីខ្មែរយកមកដាក់ ព្រោះដឹងថាពួកអ្នកស្នេហាជាតិពិតប្រាកដមិន
    ហានជេរស្រ្តីខ្មែរទើបវាដាក់ឍអញ្ចឹង ញើសអាយួនឈាមថោក

  34. Srey Khmer says:

    American politic has always running its political by rules
    and plan. They regconize the event countries by its spire
    satellite and keep evything in their record. If they realy wanted
    to watch kept on the crimenal Hun Sen government has been doing
    in the country,he cannot escape from the punishment and hide the evident
    from American government. Sodom Hosay as an example,during in his duty
    he was cruel to his people . Finally he lost everything include his life,
    when America was helping people for free from the cruel leadership.

  35. Anonymous says:

    អាណាពូកែប្រតិ្តកម្មពេក សូមអាមេរិកាំងដាក់រ៉ាដាmissileឱ្យចំក្បាលវាខ្លះទៅហ្មឺ !

  36. Anonymous says:

    Who Is Who 1954-2012?

  37. អ្នកលេង says:

    សួរស្តី លោកThe Man with No Name និង ( ចុច ) ធាងត្នោត ព្រម ទាំង បងប្អូនទាំងអស់

    សុខសប្បាយជាទេ​ ?

  38. អ្នកលេង says:

    សួរស្តី លោកThe Man with No Name និង ( ចុច ) ធាងត្នោត ព្រម ទាំង បងប្អូនទាំងអស់

    សុខសប្បាយជាទេ​ ?