ម្តាយ​យុវជន​វាស់​ដី​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​តែង​តាំង ស្ត្រី​មេម៉ាយ ដែល​ជា​ម្តាយ​របស់​សព​យុវជន​ស្ម័គ្រចិត្ត ដែល​បាន​ទទួល​មរណភាព ក្នុង​ពេល​ចុះ​វាស់​វែង​ដី​ធ្លី ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ភូមិ​ប្រមា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក។

Monday, 12 November 2012
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

អ្នកស្រីឈុំ បញ្ញារ័ត្ន​ (ស្តាំ)​​ ម្តាយ​យុវ​ជន​វាស់​ដី​ដែល​បាន​ស្លាប់ ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ រូបថត វីរៈ ម៉ៃ

អ្នកស្រីឈុំ បញ្ញារ័ត្ន​ (ស្តាំ)​​ ម្តាយ​យុវ​ជន​វាស់​ដី​ដែល​បាន​ស្លាប់ ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ រូបថត វីរៈ ម៉ៃ

ការ​តែងតាំង​តំណែង​ថ្មី ជា​ទីប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី ដល់​អ្នក​ស្រី​ឈុំ បញ្ញារ័ត្ន ជា​ម្តាយ​របស់​សព​យុវជន ច័ន្ទ ម៉ារឌី ដែល​បាន​ស្លាប់​នោះ​ បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​គ្រួសារ​របស់​សព បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ ៧ ថ្ងៃ។

អ្នក​ស្រី​ឈុំ បញ្ញារ័ត្ន បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ទទួល​ដំណឹង​ថា អ្នក​ស្រី ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​លោក​នាយករដ្ឋ​មន្ត្រី នៅ​ក្នុង​ខួប ៧ ថ្ងៃ សព​កូន​របស់​អ្នក​ស្រី ដែល​ត្រូវ​នឹង​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ ២០១២។ អ្នក​ស្រី​បាន​និយាយ​ថា៖«កូន​របស់​សម្តេច ឯក​ឧត្តម ហ៊ុន ម៉ានិត យក​លិខិត​តែង​តាំង​មក​ដោយ​ផ្ទាល់​ឲ្យ​ខ្ញុំ។ នេះ​គឺជា​កិត្តិយស​ធំ​ណាស់ ដែល​សម្តេច ផ្តល់​មុខ​តំណែង​យ៉ាង​ដូច្នោះ​ដល់​រូប​ខ្ញុំ»។

បើ​ទោះ​បី​ជា​បាន​ទទួល​ការ​តែង​តាំង​នូវ​មុខ​តំណែង​ជាទីប្រឹក្សា​លោក ហ៊ុន សែន​ជា​ផ្លូវ​ការ​ហើយ​ក៏​ដោយ ក៏​អ្នក​ស្រី​ឈុំ បញ្ញារ័ត្ន ដែល​បច្ចុប្បន្ន ធ្វើ​ការ​ជា​បុគ្គលិក​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ពុំ​ទាន់​ដឹង​ថា​នឹង​ត្រូវ​ចាប់​ផ្តើម​ចូល​បំពេញ​ការងារ ក្នុង​នាម​ជា​ទីប្រឹក្សា នៅ​ពេល​ណា​នោះ​ទេ​។ អ្នក​ស្រី​បាន​ថ្លែង​ថា៖«ខ្ញុំ​អត់​ទាន់​ដឹង​ថា ខ្ញុំ​នឹង​ចាប់​ផ្តើម​ធ្វើ​ការងារ​ថ្មី​នៅ​ពេល​ណា​នោះ​ទេ​ស្រេច តែ​ថ្នាក់​លើ​ចាត់​ចែង​។ ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ត្រូវ​ឆ្នោត​ទៅ​ទៀត ហើយ​អ្វី​ដែល​ខ្ញុំ​បាន​នេះ​ គឺ​ដោយ​សារ​តែ​កូន​ប្រុស​របស់​ខ្ញុំ បាន​ចូល​ធ្វើ​ការ​ស្ម័គ្រចិត្ត ​ជាមួយ​យុវជន​របស់​សម្តេច»។

កាល ពីថ្ងៃ​ទី​៣១ ខែ​តុលា​ ឆ្នាំ​ ២០១២ យុវនិសិ្សត ស្ម័គ្រ​ចិត្ត ច័ន្ទ ម៉ារឌី អាយុ ២២​ឆ្នាំ ជា​យុវជន​ស្ម័គ្រចិត្ដ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ស្ថិត​ក្នុង​ក្រុម​ទី ៨​ និង​ជា​និស្សិត​ឆ្នាំ​ទី៤ ផ្នែក​សុរិយោ​ដី នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ចំការ​ដូង ដែល​មាន​លំនៅដ្ឋាន​នៅ​សំណង់ ១២ សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​ស្លាប់​ភ្លាមៗ ​នៅ​ក្នុង​ឧបទ្ទវហេតុ ខ្យល់​ព្យុះភ្លៀង បោក​បំបាក់​ដើម​ឈើ​មួយ​ដើម សង្កត់​លើ នៅ​ខណៈ​បំពេញ​បេសកកម្ម​ចុះ​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ នៅ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ​ស្រុក​ឆ្លូង ជា​ទី​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល បាន​បាញ់​ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ស្លាប់។

នៅ ក្នុង​ពិធី​បុណ្យ​សព​របស់​យុវជន​រូប​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ក៏​បាន​អញ្ជើញ​ទៅ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ សព​យុវជន​រូប​នោះ​ផង​ដែរ​ និង​ថែម​ទាំង​បាន​ផ្តល់​ប្រាក់​ចំនួន ២ ម៉ឺន​ដុល្លារ ដល់​ក្រុម​គ្រួសារ​សព និង​ទទួល​ខុស​ត្រូវ ក្នុង​ការ​ចំណាយ​លើ​ពិធី​បុណ្យ​នោះ​ទាំង​អស់។

លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ បាន​ថ្លែង​ថា​ លោក​គិត​ថា​ នេះ​ជា​ការ​ល្អ ដែល​បាន​ជួយ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ​របស់​យុវជន​ស្ម័គ្រចិត្ត​ ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ពេល​ចុះ​បំពេញ​បេសកកម្ម ដើម្បី​ជា​ប្រយោជន៍​ជាតិ​។ ប៉ុន្តែ​កន្លង​មក គឺ​មាន​ការ​តែង​តាំង​ទីប្រឹក្សា​ច្រើន​មក​ហើយ ជា​ទីប្រឹក្សា​ស្ថាប័ន​និង​ជា​ទីប្រឹក្សា​បុគ្គល​ ប៉ុន្តែ​ គេ​មិន​ដឹង​ថា​ ទីប្រឹក្សា​ដែល​​ត្រូវ​បាន​តែង​តាំង​យ៉ាង​ច្រើន​ទាំង​នោះ បាន​យក​ចំណេះ​ដឹង ទៅ​បម្រើ​ជា​ប្រយោជន៍​សង្គម​​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​បាន​និយាយ​ថា​ ៖​ «យើង​គួរ​ចាប់​អារម្មណ៍​ឡើង​វិញ​ថា តើ​​ការ​តែងតាំង​អ្នក​ណា​ម្នាក់​ជា​ទីប្រឹក្សា អ្នក​នោះ​ ត្រូវ​មាន​ចំណេះ​ដឹង​ ឬ​បទពិសោធ​ការងារ​យ៉ាង​ដូច​ម្តេច ដើម្បី​ឲ្យ​ពួក​គេ អាច​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។ វា​ជា​ការ​ល្អ​ហើយ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ តែ​បើ​ស្លាប់​មួយ​ តែង​តាំង​ទីប្រឹក្សា​មួយ​ តើ​ថវិកា​ជាតិ​អាច​ទ្រទ្រង់​បាន​ឬ​អត់?»។

កាល​ពីថ្ងៃ​ទី៣០ ខែ​តុលា លោក​ហ៊ុន សែន​ បាន​ប្រកាស​ថា នឹង​ប្រគល់​មេ​ដាយ​មាស ដល់​ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់​ដី​ទាំង​អស់​ ព្រម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ​ ដែល​បាន​ចូល​រួម​ក្នុង​ការ​វាស់​វែង​ដីធ្លី​ ឲ្យ​ពលរដ្ឋ តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​របស់​រដ្ឋាភិបាល​។ ក្រុម​យុវជន​ស្ម័គ្រចិត្ត បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ចុះ​ទៅ​វាស់​ដី​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២​ នៅ​ក្នុង​​ខេត្ត​ចំនួន​១៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​យុវជន​ស្ម័គ្រចិត្ត​សរុប​១១៧៨​នាក់៕

What Next?

Recent Articles

20 Responses to "ម្តាយ​យុវជន​វាស់​ដី​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី"

  1. True Khmer says:

    បើមិនតែងតាំងនិងយកចិត្តម្តាយអ្នកស្លាប់វាធ្វើឲ្យយុវជនដ៍ទៃបាក់ទឹកចិត្ត។ នៅសុខៗទៅបបួលកូន ចៅរបស់គេឲ្យទៅស្លាប់ព្រោះតែមហិចតានិងប្រជាប្រិយរបស់ខ្លួន​។ ខ្វះណាស់ឬមន្ត្រីដែលធ្វើការងារ ខាងជំនាញវាស់វែងដីធ្លីនោះចាំបាច់ទៅបបួលយុវជនទៅធ្វើក្នុងគោលបំណងដ៍ខ្មៅកខ្វក់ដើម្បីតែ ពង្រឹងអំណាចហ៊ុនសែនតែម្នាក់នោះ។ សំុសួរទៅម្តាយយុវជនដែលទើបតែងតាំងជាទីព្រឹក្សារ​ របស់សម្តេចតើអ្នកស្រីពិតជាសប្បាយនិងបុណ្យសគ្គ័ដែលហ៊ុនសែនផ្តល់ឲ្យនៅពេលនេះជាង អាយុជីវិតកូនរបស់អ្នកស្រីទៅទៀតឬ?

  2. Anonymous says:

    សរសេរអក្សរមិនទាន់ត្រូវអស់ផង ចង់ថាឲ្យគេដែរ

  3. ហាស ហា says:

    True Khmer និយាយចេញមកលលីលលើគ្មានដឹងខ្យល់អី អត់ចេះគិតអីសោះមានអ្នកណាបបួលអោយទៅស្លាប់នេះជាឧបទ្ទវហេតុ មិនមែនបបួលទៅស្លាប់ទេដឹងអត់។

  4. តើទីប្រឹក្សា គេធ្វើអី?
    ហើយត្រូវការចំនេះដឹងប៉ុណ្ណាទៅ?
    តើអ្នកដែលមានចំនេះដឹងនៅក្នុងស្រុកខ្មែរគឺពិតជាមិនមានទេមែនទេ?

    ឳ ស្រុកខ្មែរអើយ តើអ្នកនឹងទៅជាយ៉ាងណា?

  5. រាស្រ្ត says:

    សង្គមពុករលួយ សង្គមបក្សពួក សង្គមប្រើអំំណាច។មិនដឹងដឹកនាំប្រទេសយា៉ងមេ៉ចទេ?

  6. ប្រការល្អណាស់ដែលអ្នកដឹកនាំ ទទួលខុសត្រូវខ្ពស់ដូច្នេះ ។ ក្នុង បក្សណាក៏ដោយ បើគាំទ្រនិងមានការទទួលខុសត្រូវដូច្នេះ រាស្រ្ត និង ប្រជាជន ធ្វើការមិនខ្លាចពលីកម្ម និង មិនខ្លាច នឿយហត់ សូម បងប្អូន កុំមានការ ប្រណែន និង រិះគន់ អោយ គ្រុមគ្រួសារអ្នកដែល ពលីដោយសាការងារ បានទទួលចុះ ។ នេះដើម្បី អោយ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មិនថា គណៈបក្សណាទេ បើប្រើគេហើយ ចេះទទួលខុស ត្រូវ ។ ឧទាហរណ៏ ប្រើគេអោយ ធ្វើអ្វីមួយ ទីបំផុត មិនទទួលខុសត្រូវ អោយ គ្នា អស់ប្រាក់ អស់ គោក្របី អស់ដីស្រែ ដើម្បី បក្ស ។ ចំណុចនេះ សូមបង ប្អូន ដែលគាំទ្រ អោយគណៈបក្សណាមួយ ពិចារណា អោយ គ្នា ចំណាយថវិការផ្ទាល់ខ្លួន ពេលឃោសនា បោះឆ្នោត បើឈ្នាះ ផ្តល់ដំណែង ខ្ពស់ តែចុងក្រោយ ក្រោយ ធ្វើអោយ គ្នាអស់រលីងពីខ្លួន ។

  7. តេជោយ៉ត says:

    ប៉ុន្តែមិនគ្រប់គ្រាន់ទេ រដ្ឋាភិបាលត្រូវអនុវត្តន៏ពីរច្បាប់ការងារប្រកបដោយគណនីយភាព(accounbility)
    ពីអ្វីដែលមានចែងក្នុងច្បាប់​ដោយមិនសំដៅទៅលើតែយុវជនស្មគ្រ័ចឹត្តតែប៉ណ្ណោះទេ ចុះយោធាដែល
    ប៉ូលីស កងរាជ្យអាវុធហតដែលយកទ្រូងទៅពាំងគា្រប់ការពារទឹកដីនៅព្រះវិហានោះគិតយ៉ាងម៉េចដែរ?
    ចាំមានពេលចាំខ្ញុំបកស្រាយជូនមូលហេតុអីបានប្រើយុវជនស្មគ្រ័ចឹត្ត?​មូលហេតុអីបានពេលនេះតាំង
    ឯងបែងចែកដីអោយប្រជារាស្រ្ត?

  8. ឆាវ​អាម៉ាន says:

    មានតែពួក យុវជន ទេដែលចេះ ពួកមន្រ្តីសូរិយោដី មិនចេះទេ! ហេតុអ្វី ?មកពីការគ្រប់រដ្ឋបាល ទូទាំងប្រទេស វាគ្មានសមត្ថភាព! គ្រាន់តែការងារវាស់ដី ! ភូមិឃុំស្រុកខេត្តមិនចេះវាស់ដីទេ!​ មាន យុវជនតេជោទេដែលចេះ!!!!!!!!!!!

  9. ខ្មែរទល់ដែន says:

    ដល់កហើយ ! អាសែនអើយកុំធ្វើបាបគាត់អី បើចង់ជួយគាត់ ឬក៏និយាយបានថាប៉ះប៉ូវផ្លូវចិត្តជូនគាត់ដោយប្រការណាមួយសមរម្យជាងនេះបានដែរទេតើ ។ ទីប្រឹក្សាច្រើនពេក តួយ់ាងដូច អាផៃ ស៊ីផាន អាកែវ រេមី អាទិត សុធា អីអស់នេះសុទ្ធពួកនាំអោយសែនអែងមើលលែងជាហើយណា៎

  10. PST says:

    លោកតេជោយ៉ត៖ តើពេលណាអ្នកបកស្រាយអំពីរឿងនេះ ខ្ញុំចង់ដឹងខ្លាំងណាស់ ?

  11. គំនិត says:

    អត់ទេៗខ្ញុំគាំទ្រទង្វើប្អូនៗ នេះហើយជាឱកាសអុំទូកបណ្តោយទឹក ព្រោះបើសង្ឃឹមលើពួកអាមន្រ្តីផ្តាច់ការអាជ្ញាធរវាមិនដែលគិតពីការខ្វះខាតដីរស់នៅប្រកបរបររបស់រាស្រ្តនោះទេ ទើបតែតេជោស្រែកវាស ពួកវាធ្វើឬកសស្រាក់សស្រាំហែរហមនិស្សិតវាស់ដី។ ធ្វើទៅប្អូនៗបងគាំទ្រជាប្រយោជពលរដ្ឋយើងទេទាន់គេជោ គេឲ្យធ្វើល្អប្រឹងធ្វើទៅ តែបើគេឲ្យធ្វើអាក្រក់ប្អូនកុំធ្វើណាប្រយត្ន័ត្រូវបណ្តាសាគេលឺទេ។ តែកុំភ្លេចជំរាបលោកម៉ានិតមេប្អូនផងឲ្យប្រាប់ប៉ាៗគេជួយវាស់ដីចេញបណ្ណឲ្យអ្នកក្នុងក្រុងផងព្រោះពួកគាត់ក៏បានកាន់កាប់រស់នៅយូរឆ្នាំហើយ ខ្លះមុនគ្រួសារគាត់មកនៅភ្នំពេញទៀតផងណា រឺមុនលោកម៉ានិតកើតទៀតឯណោះ ប្អូនប្រាប់ផងណាឲ្យគាត់ជួយផង ស្រែ ក្រុង ជើងភ្នំសុទ្ធតែខ្មែរទេ។

  12. គំនិត says:

    ឲ្យតែបានចំណេញដល់រាស្រ្តយើងនាំគ្នាគាំទ្រទៅកុំថាឲ្យគេ ប្រយត្ន័គេដូរចិត្តវិញអូវរធំហើយ។. ខ្ញុំប្រាប់ហើយថាលោកតេជោសែនឆ្លាតណាស់ អាដីព្រៃថោកៗចែកឲ្យរាស្រ្ត ហើយដីក្រុងមានតំលៃទុកឲ្យគ្រួសារគាត់ ហ្អែងចង់នៅប៉ុន្មានឆ្នាំក៏សែនមិនខ្វល់ដែរ ឲ្យតែប្អូនម៉ាលើកគំរោងថាមានចំណេញ សែនឲ្យម៉ាដេញទាំងអស់ហ្នឹង ទៅប្រឹងទៅពួកលោកជិតឡើងឋានសួគ៌ហើយ សូមឲ្យខ្ញុំនៅឋានដែលគ្មានពួកលោកចុះខ្ញុំខ្លាចហើយ។

  13. តាកញ្ចាស់ says:

    ឱបងៗយោធាអើយអ្នកខំការពារជាតិខ្លះស្លាប់ ខ្លះដាច់ដៃដាច់ជើង រហូតដល់ពេលនេះ

    រស់នៅដូចឆ្កែ ខ្លះគេដេញវៃដូចគោក្របី ដីផ្ទះគេយកលក់អោយយួន គ្មានអាចុយម្រាយណាគេ

    មើលឃើញសោះដូចនៅកំពង់ធំជាដើម  បើអាមេវាមិនមើលឃើញ ចុះពួកអាកូនចៅ

    តូចៗដូចជាអា (ខ្ញុំមិនបញ្ចេ្ញញឈ្មោះ អាcheath A JML)  ម្តេចមិនជួយប្រាប់មេ

    អ្ហែងផង ក្រែងលោភ្នែកម្ខាងមើលមិនសូវឃើញ។ ហើយប្រពន្ធកូនរបស់ទាហានដែល

    ស្លាប់ទៅនោះតើថ្ងៃណាបានទទួលលិខិតតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្រ្ទីនឹងគេ?តើទង្វើ

    ដែលធ្វើសព្វថ្ងៃនេះយ៉ាងមេចដែរ អញក៍មានកូនស្លាប់ម្នាក់ដែរពេលបាាញ់ជាមួយពួកសៀម

    នៅព្រះវិហារនោះមេចគ្មានអាឆ្កែណាមើលឃើញសោះ

  14. Khmerologist says:

    Good job Takanhchah, I totally support your opinion…

  15. BaBaBoo says:

    គ្រាន់តែម្តាយ ជាស្រីមេម៉ាយម្នាក់ គ្មានប្រវត្តិឌីគ្រីចេញពីសាលាប្រឹក្សាណាផង ក៏អាចតែងតាំងជាទីប្សឹក្សានាយក

    រដ្ឋមន្រ្តីម្នាក់ដែរ ។ ជំនាន់ខ្មែរក្រហម កាលណាគេតែងតាំងមនុស្សក្នុងថ្នាក់ដឹកនាំ គេចង្អុលរើសអ្នកនោះភ្លាម

    ហើយសម្តេច ហ៊ុន សែន បានយកទ្រឹស្តីដដែលហ្នឹងមកអនុវត្តនាពេលនេះដូចគ្នា ។ អញ្ចឹងហើយ បានជាបាត់កោះ

    ត្រល់របស់ខ្មែរ ព្រោះពួកល្ងង់ខ្លៅប្រឹក្សាគ្នាតែយោបល់ស្រប «ងក់ក្បាលតាមគេ» ដែលសម្តេចចង់បាន ៕

  16. ក្មេងវត្ត says:

    នេះបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលហ៊ុនសែននេះ មិនចាំបាច់រៀនចេះដឹងអីទេឲ្យតែត្រូវចិត្តសម្ដេចស៊ីជោរ ហើយក៍មានអ្នកល្ងង់
    មិនតិចដែរក្នុងជួរមន្ត្រីថ្នាក់លើ សង្ស័យតែលួងគាត់ឲ្យបាត់ព្រួយ បាត់ខឹង ព្រោះកូនគាត់ស្លាប់ក៍ដោយសារហ៊ុនសែនបាត់ខឹងហើយ ដកងាវិញភ្លាមក៍មិនដឹង។

  17. Anonymous says:

    you all give in different comments with positive and negative. but u all must know the management and leadership. you all just know some education from school and some bad environment. you all can not judge the problem without whole history event. all politic party need to be do whatever they can improve their party. but the most thing is they can keep the politic stable in country. it was too hard to stabilize. u all can see some country in the world are hug of violent with internal and external issue.
    If u all lead the country, u all will know how hard is it ??? some people only manage the family also got problem, don’t say other at all….

  18. Dabe says:

    you all give in different comments with positive and negative. but u all must know the management and leadership. you all just know some education from school and some bad environment. you all can not judge the problem without whole history event. all politic party need to be do whatever they can improve their party. but the most thing is they can keep the politic stable in country. it was too hard to stabilize. u all can see some country in the world are hug of violent with internal and external issue.
    If u all lead the country, u all will know how hard is it ??? some people only manage the family also got problem, don’t say other at all….

  19. នាំគ្នាបណ្តោយអោយកូនខ្លួនងាប់ ហើយទៅធ្វើទីប្រឹក្សាអាសែនអោយអស់ទៅ!
    យ៉ាប់! អាណានៅខ្មែរកើត លោកអើយលោក! បើសុទ្ធតែធុនហ្នឹង!

  20. តេជោយ៉ត says:

    លោក”គំនិត” ត្រង់ហ្នឹងហើយដែលគេហៅថា៖អភិបាលកិច្ចល្អ(Good governor) តម្លាភាព(Transpa
    rency) គណនីយភាព(Accounbility)នោះ។រដ្ឋាភិបាលមានក្រសួងដែលជាសេនាធិការអោយខ្លួនមាន
    ច្រើនស្អេកស្កាស ល្មមតែអាចដឹកនាំប្រទេសជាតិអោយរីកចំរើនបាន ប៉ុន្តែជាអកុសលក្រសួងទាំងអំ
    បាលម៉ាណនោះក្លាយទៅជាក្រសួងគ្រួសារនិយម ក្រសួងបក្សពួកនិយមស្ទើតែទាំងអស់។ដូច្នេះមិនអាចអោយសម្តេចតេជោបញ្ជាទៅលើក្រសួងជំនាញៗទាំងបានសំរេច១០០%បានទេ ហ្ចឹងមានតែប្រើពួក
    យុវជនក្មេងនេះហើយដែលមានប្រសីទ្ទភាពខ្ពស់ ហើយចំណេញបានច្រើនទៀតមានមាន៖ប្រសីទ្ទភាព
    ការងារខ្ពស់ ជាសំណាញការងារ(network)ដើម្បីទ្រកូនចៅគាត់សំរាប់ស្នងដំណែងពីសម្តេចទៅថ្ងៃអ
    នាគ់(គាត់គ្រោងដាក់ ម៉ាណែត ម៉ានិត ម៉ានី,…) ប្រមូលផ្តុំកំលាំងជាយុទ្ទសាស្រ្តបណ្តើរៗ,…ប៉ុន្តែប្រ
    ហែលជាពួកកូនអាចដឹងនាំការងារមានសារះសំខាន់ខ្លះដល់ជាតិទៅថ្ងៃក្រោយ(មិនបាន៨០%ទេ)
    យុទ្ទសាស្រ្តដែលគាត់ពង្រឹងអំណាចដល់កូនគាត់នេះត្រូវប្រឈមជាមួយពូកកូនយួនដែលបានកើត
    នឹងធំដឹងក្តីពីឆ្នាំ៧៩មក ហើយពួកនោះបាននិងកំពុងបញ្រៀតខ្លូនចូលក្នុងរដ្ឋាភិបាលជាបណ្តើរៗអ្នក
    ខ្លះបានដំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ,អគ្គនាយក,…ហើយពួកកូនយួនទាំងនោះហ្នឹង
    ស្តាប់តាមបញ្ជារបស់Hanoi 100%,…ដូច្នេះនយោបាយសម្តេចនាយកគីគាត់ងាកទៅBeijin ១០០%ដោយគាត់ប៉ុន្មានឆ្នាំចុងក្រោយនេះ(ប្រហែលជា៧ទៅ៨ឆ្នាំ)គាត់បានពឹងពាក់ព្រះមហាវិរះក្ស័ត្រសម្តេច
    នរោត្តមសីហនុអោយជួយគាត់ក្នុងនាមនយោបាយចិនតែមួយ តែបើគាត់ងាកពីចិនវិញប្រកដជាគ្រោះ
    ថ្នាក់សំរាប់គាត់ណាស់ សព្វថ្ងៃនេះចិនបានព្យយាមក្តោបក្តាប់តំបន់អាស៊ី ប៉ាស៊ីហ្វិចទាំងមូល តែយួន
    បានចាប់ដៃជាមួយអាគាំងបាត់ទៅហើយ,…៕ចំនុចមួយទៀតក្នុរឿងដែលគាត់បែងចែកដី៥ហិចតាដល់
    ប្រជារាស្រ្តមួយគ្រួសារគីសម្តេចបានយកយុទ្ទសាស្រ្តយករាស្រ្តមករងក្នុងរឿងបាត់ព្រៃឈើ និងការ
    បាត់បង់ធនធានធម្មជាត់,…កាលពីទស្សវត្តន៏ឆ្នាំ១៩៨០ ខ្ញុំបានរៀនភូមិវិទ្យានិងប្រវត្តិវិជ្ជា មេរៀនទាំង
    អស់បានបង្រៀនសិស្សថា៖ផ្ទៃដីព្រៃមានចំនួន៧៣%នៃផ្ទែដីប្រទេស ផលនេសាទមាន១០តោនក្នុង
    មួយគីទ្បូម៉ែត្រការ៉េ ប៉ុន្តែសព្វថ្ងៃនេះផ្ទៃដីព្រៃនៅសល់ប្រហែលជា១៥%ប៉ុណ្ណោះ ឯផលនេសាទនិយាយ
    មិនចេញ,…ដូច្នេះសម្តេចបានយកយុទ្ទសាស្រ្តយករាស្រ្តមករងនេះដើម្បីគេចចេញពីការថ្កោលទោស
    ពីប្រវត្តិសាស្រ្តបានដោយអាចបន្លំថា៖ព្រៃឈើខ្មែហិនហោចដោយសារប្រជារាស្រ្តទន្រ្ទានយកដីមកធ្វើ
    កសិកម្ម ករណីនេះមិនអាចបន្ទោសរាស្រ្តថាព្រៃឈើហិនហើចដោយសារកំណើនប្រជាជនជាង១៤លាននាក់ទេ,…៕