លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ពី​ការ​ទិញ​រថក្រោះ និង​រថពាស​ដែក

សៀមរាប៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​សារ​ជាថ្មី​ថា រថក្រោះ និង​រថពាស​ដែក​ដែល​កម្ពុជា​ទើប​នឹង​ទិញ​មក កាល​ពីពេល​ថ្មីៗ​នេះ គឺ​ដើម្បី​ទុក​ពង្រឹង​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា។

Monday, 12 November 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

រថក្រោះ និង​រថពាស​ដែក​ដែល​ដឹក​មក​ដល់​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ខែ​មុន។ ​រូប​ថត​​គេហ​ទំព័រ​ភ្នំពេញ ប៉ុស្តិ៍

រថក្រោះ និង​រថពាស​ដែក​ដែល​ដឹក​មក​ដល់​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ខែ​មុន។ ​រូប​ថត​​គេហ​ទំព័រ​ភ្នំពេញ ប៉ុស្តិ៍

មាន​ប្រសាសន៍​នៅក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី នាព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែ​វិច្ឆិកា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី បាន​មាន​ប្រសាសន៍​ថា រថក្រោះ​ដែល​ទិញ​មក​ពី​បរទេស​នេះ​គឺ​ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ មិន​មាន​ទុក​ឈ្លាន​ពាន​ប្រទេស​ដទៃ​ឡើយ។

សូម​បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក​ទៀ បាញ់ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​នៅ​ខួប លើក​ទី​៥៩ នៃ​ការ​បង្កើត​កង​យោធ​ពល​ខេមរភូមិន្ទ ថារថក្រោះ​ចំនួន​១០០​គ្រឿង និង​រថពាស​ដែក​ចំនួន​ ៤០​គ្រឿង ដែល​ក្រសួង​ការពារ​ជាតិ​បាន​ទិញ​ពី​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​នោះ (East EU) ត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ឲ្យ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា ហ្វឹកហាត់​បង្កើន​សមត្ថភាព។

គួររម្លឹកផងដែរថា​ កាល​ពី​ឆ្នាំ​២០១០ ក្រសួង​ការពារ​ជាតិ​កម្ពុជាក៏បាន​ទិញ​រថក្រោះ និង​រថពាសដែក​ចំនួន​ជាង ១០០​គ្រឿង​ម្ដង​ហើយ ដឹកមកតាម​នាវា​នៅ​កំពង់ផែ នា​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​មាន​រថគ្រោះ​ចំនួន ៥០​គ្រឿង និង​រថពាសដែក​ចំនួន ៤០​គ្រឿង។

What Next?

Recent Articles

32 Responses to "លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ពី​ការ​ទិញ​រថក្រោះ និង​រថពាស​ដែក"

  1. តាសីុក្លូ says:

    នៅពេលដែលប្រទេសជាតិកំពុងត្រូវការថវិកាអភិវឌ្ឍន៍ប្រទេស ដើម្បីឲ្យកំណើនសេដ្ឋកិច្ចកើនឡើង ក្នុងការប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងទីផ្សារអឺរ៉ុបផងនោះ រដ្ឋាភិបាលគួរបង្កើនថវិកាវិនិយោគជាតិ លើវិស័យ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថានឲ្យបានច្រើនជាងវិស៧យសន្តិសុខ/ការពារជាតិ តួយ៉ាង ការចំណាយទិញសព្វាវុធដ៍សន្ឋឹកសន្ឋាប់នេះវាពំបានឆ្លើយតបទៅនឹងយុទ្ឋសាស្រ្តរយៈពេលយូរនោះ ទេ

  2. ចងចាំ says:

    អើ……….ទិញក៍ទិញទៅ….កុំអោយពួកអាសៀមវាមើលងាយពេកថាកាំពូឆា…មាន
    សុទ្ធតែកាំភ្លើងច្រេះចាប់។
    ហើយខំសន្សំលុយថែមទៀតទិញអាកាប៉ាល់ហោះFA 18ខ្លះផង។ LOL

  3. តុលាកាមុខដែក says:

    អ្នកណាមិនដឹងថាវាគិតអី្វ អានេះវាគិតថាគេគ្រប់គ្នាអត់ខួរហ្នងណាស់
    បើថាចង់រដ្ឋប្រហារក៏គ្មានអាណាហានធ្វើអីហែងដែរ មិនបាច់ដើរសើុរ
    ទេអាហើុយ តែកុំភ្លេចហែងរៀនបានទាបណាស់ បទពិសោធ គឺបាញ់បោះ
    តែមួយមុខនឹង ការងាររាល់ថ្ងៃសុទ្ធតែគេប្រាប់អោយធ្វើគេឲ្យជេរៗ
    គេឲ្យសរសើរៗ គេឲ្យបាញ់ៗ យូរៗទៅដូចកញ្ចាស់ពួកអាអស់នឹងហើយ
    នៅមិនដឹងខ្លួនទៀត ចឹងហើយកុំឲ្យតែគេសរសើរចាំមើលវាមានមតិ
    អានេះល្ងង់ហើយមិនដឹងថាខ្លួនល្ងង់ផងនឹង

  4. m says:

    តុលាកាមុខដែកគោលនិយាយស្អីអញអត់យល់សោះវើយ!។នែ!កុំដៀលថាអញល្ងង់ណា!

  5. ...... says:

    ទុកសំរាប់បិទទ្វាវៃ៉ឆ្កែ ! ហេស ហេ….ក្រែងលោមានរឿងអីកើតឡើងដោយនឹកស្មានមិនដល់ ។

  6. kumnitkhmer says:

    មាន​ប្រសាសន៍​នៅក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី នាព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែ​វិច្ឆិកា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី បាន​មាន​ប្រសាសន៍​ថា រថក្រោះ​ដែល​ទិញ​មក​ពី​បរទេស​នេះ​គឺ​ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ មិន​មាន​ទុក​ឈ្លាន​ពាន​ប្រទេស​ដទៃ​ឡើយ គឺទុកតែបាញ់ខ្មែរគ្នាឯងទេណា កុំច្រទ្បុំណា ។

  7. K5 says:

    ទុកបង្គ្របសំរាប់ពទ្ធ័របងផ្ទះហ៊ុនសែននៅទួលក្រសាំង!!!

  8. គំនិត says:

    ខ្ញុំគិតថាអ្វីដែលពួកអស់លោកលើកឡើងនេះវាមិនឡូសិកទេ ព្រោះថាត្រឹមម៉ាទប់ទល់ជាមួយគណះបក្សប្រឆាំងដែលគ្មានអាវុធអីសោះនោះ លោកហ៊ុនសែនបែបមិនល្ងង់និងខ្លាចដល់ថ្នាក់ទិញសំភារះសិកបន្ថែមនោះឡើយ ហើយបើលោកហ៊ុនសែនត្រៀមសំរាប់ទប់ទល់ជាមួយអង្គការសហប្រជាជាតិពេលចាញ់ឆ្នោតបក្សប្រឆាំងនោះវារិតតែមិនទំនងទៅទៀត ព្រោះវាមិនអាចទៅរួចដូចយកពងមាន់ទៅជល់និងថ្មអញ្ចឹងតែបើសំរាប់ការពារបូរណះភាពទឹកដីទើបវាសមជាង។ ត្រង់ចំណុចនេះខ្ញុំចង់ជំរាបពួកលោកថាបើចង់ផ្ចាញ់សត្រូវចូរកុំវាយតំលៃសត្រូវថាគេល្ងង់ពេក ជាការពិតខ្ញុំទទួលស្គាល់ថាលោកហ៊ុនសែនជាមនុស្សឆ្លាតណាស់បើទោះបីជាគាត់ល្មោភអំណាចនិងអាត្មានិយមក៏ដោយ ព្រោះថាអ្វីដែលគាត់ធ្វើសុទ្ធតែមានគោលដៅយ៉ាងហោចណាស់ក៏ពីរឡើងទៅ។ ដូចជាករណីនេះវាជាពេលវេលាជិតបោះឆ្នោត ហើយករណីសង្រ្គាមព្រំដែនក៏នៅមិនទាន់ចប់ជាស្ថាពរនៅឡើយគឺនៅរសើបខ្លាំងណាស់ សត្រូវចាំតែមើលភាពចន្លោះប្រហោងរបស់យើងទេ ដូច្នេះលោកហ៊ុនសែនធ្វើនេះ ទី១ ចំណេញដល់ការពង្រឹងវិស័យការពារជាតិ ទី២ ឲ្យជាចំណាប់អារម្មណ៍ដល់ប្រជាជនមួយភាគធំយល់ថាលោកហ៊ុនសែនគិតគូរពិីការការពារបូរណះភាពទឹកដីជាទីបំផុត មិនដូចបក្សប្រឆាំងចោទគាត់ថាខ្វះសមត្ថភាពនោះឡើយ។

  9. គំនិត says:

    ខ្ញុំគិតថាអ្វីដែលពួកអស់លោកលើកឡើងនេះវាមិនឡូសិកទេ ព្រោះថាត្រឹមម៉ាទប់ទល់ជាមួយគណះបក្សប្រឆាំងដែលគ្មានអាវុធអីសោះនោះ លោកហ៊ុនសែនបែបមិនល្ងង់និងខ្លាចដល់ថ្នាក់ទិញសំភារះសិកបន្ថែមនោះឡើយ ហើយបើលោកហ៊ុនសែនត្រៀមសំរាប់ទប់ទល់ជាមួយអង្គការសហប្រជាជាតិពេលចាញ់ឆ្នោតបក្សប្រឆាំងនោះវារិតតែមិនទំនងទៅទៀត ព្រោះវាមិនអាចទៅរួចដូចយកពងមាន់ទៅជល់និងថ្មអញ្ចឹងតែបើសំរាប់ការពារបូរណះភាពទឹកដីទើបវាសមជាង។ ត្រង់ចំណុចនេះខ្ញុំចង់ជំរាបពួកលោកថាបើចង់ផ្ចាញ់សត្រូវចូរកុំវាយតំលៃសត្រូវថាគេល្ងង់ពេក ជាការពិតខ្ញុំទទួលស្គាល់ថាលោកហ៊ុនសែនជាមនុស្សឆ្លាតណាស់បើទោះបីជាគាត់ល្មោភអំណាចនិងអាត្មានិយមក៏ដោយ ព្រោះថាអ្វីដែលគាត់ធ្វើសុទ្ធតែមានគោលដៅយ៉ាងហោចណាស់ក៏ពីរឡើងទៅ។ ដូចជាករណីនេះវាជាពេលវេលាជិតបោះឆ្នោត ហើយករណីសង្រ្គាមព្រំដែនក៏នៅមិនទាន់ចប់ជាស្ថាពរនៅឡើយគឺនៅរសើបខ្លាំងណាស់ សត្រូវចាំតែមើលភាពចន្លោះប្រហោងរបស់យើងទេ ដូច្នេះលោកហ៊ុនសែនធ្វើនេះ ទី១ ចំណេញដល់ការពង្រឹងវិស័យការពារជាតិ ទី២ ឲ្យជាចំណាប់អារម្មណ៍ដល់ប្រជាជនមួយភាគធំយល់ថាលោកហ៊ុនសែនគិតគូរពិីការការពារបូរណះភាពទឹកដីជាទីបំផុត មិនដូចបក្សប្រឆាំងចោទគាត់ថាខ្វះសមត្ថភាពនោះឡើយ។ អូរខ្ញុំវិះភ្លេច ចំណុចទី៣ គឹបង្កើនថវិការទិញអាវុធឲ្យលើសបំផុតដើម្បីបន្លំទុកខ្លះសំរាប់ការឃោសនាបោះឆ្នោតរបស់បក្សប្រជាជន។ ហើយបើមានច្រើនជាងនេះសូមជួយប្រាប់ផង តែយើងត្រូវមានសច្ចះធម៌ក្នុងការប្រឆាំងកុំចេះតែលើកឡើងឲ្យរួចពីមាត់នាំតែពួកឆ្កែលោកហ៊ុនសែនមើលឯង ព្រោះយើងកំពង់តែចោតថាគេអន់ ថាគេគ្មានសច្ចធម៌ ដូច្នេះយើងត្រូវប្រកាន់ជំហរឲ្យថ្លៃថ្នូសមជាអ្នកស្នេហាជាតិពិតៗដែលជាទីសង្ឃឹមរបស់ប្រជាពលរដ្ឋទៅថ្ងៃក្រោយ។

  10. តាកញ្ចាស់ says:

    ប្រជាពលរដ្ឋខ្មែរដឹងច្បាស់ណាស់ថាការទិញរថក្រោះនេះមិនមែនទុកឈ្លានពានប្រទេស

    ជិតខាងដូចយួននោះទេ វាមិនដែលយកដីអាណាទេ  ទិញមកនេះទុកការពារពេលចាញ់

    ឆ្នោត២០១៣ ធ្វើអបគមន៍ ងាកវៃដណ្តើមអំណាចពីអ្នកឈ្នះវិញតែប៉ុណ្ណោះ ថា

    អញ្ជឹងមែនទេចៅcheath ចៅJML ។

  11. …ថាទិញមកការពារអំណាចផ្ទាល់ខ្លួន នោះវាត្រឹមត្រូវជាង ។ បើការពារជាតិ
    តើការពារទិសខាងណា?

  12. លឹង្គនាគរាជ says:

    ទិញមកសំរាប់ការពារចោរ។

  13. Srey Khmer says:

    កម្ពុជាមានរថក្រោះតិចណាស់ ត្រឹមតែ ៤៥០ គ្រឿង។ កម្ពុជាគួរមានដល់ ១៥០០ គ្រឿងទើបល្មម!

  14. Anonymous says:

    Would spend this much money to rehabilitate the infastructure, I think.

  15. Anonymous says:

    គួរតែយកប្រាក់ដ៏ច្រើននេះទៅស្ថាបនាហេដ្ថារចនាសម្ព័ន្ធវិញ

  16. Pros khmer says:

    Should spend this much money to rehabilitate the infrastructure as well as we are still poor yet .

  17. ទេឡេ says:

    គួរឲ្យមន្រ្តីរាជការចុកឈមទេ សម្តេចថាគ្មានថវិកាសម្រប់តម្លើងប្រាក់ខែឲ្យអស់លោកទេ តែគាត់មានលុយទិញរថក្រោះមិនចេះតិច មួយថ្លៃប៉ុន្មានទៅណ!

  18. BaBaBoo says:

    សម្តេចហ៊ុន សែន គួទិញឲ្យបានច្រើនថែមទៀតជាពិសេសដែនសមុទ្រខ្មែរ នៅមានភាពរខេករខាកខ្លាំងណាស់ បើប្រៀប

    និងវៀតណាម និងថៃ វាខុសគ្នាដូចមេឃនិងដី ។ គួគិតធំអំពីមនុស្សយន្ត បំពាក់ដោយកាំភ្លើងអត់

    ស្នូរ (silent weapons) ហើយកម្ពុជាមានសម្បត្្តិធម្មជាតិគ្រាប់គ្រាន់ បើកុំលក់ឲ្យបរទេស! ព្រោះខ្មែរធ្លាប់បានធ្វើអារវុធ

    បានដោយខ្លួនឯងហើយដែរតើ ។

  19. នំចាខ្វៃអាហ៊ុនសែន-មីប៊ុនរ៉ានី says:

    កន្តួយម៉ែអាហ៊ុន-សែន អាកូនមីបីសាច អាខ្វាក់សីុជោរ អាក្បត់ជាតិ,..!
    ពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែន វេទនាណាស់ ព្រោះយួន-សៀមឈ្លានពានដីខ្មែរ,…!
    ប្រវត្តិសាស្ត្រខ្មែរនឹងចារទុកនូវជនក្បត់ត្រកូនហ៊ុន ជាពូជក្បត់ជាតិ ជាពូជលួចជាតិ, ជាពូជធ្វើឱ្យខ្មែរវិនាស,..!

    http://www.youtube.com/watch?v=K6yNTeTesBs&feature=player_embedded

  20. ជាអាយ៉ងរបស់យួនហើយ តើមានចាំបាច់ការពារស្អីទៀត ។
    រោះឯប៉ែកខាងលិចវិញ ក៏គ្មានការពារស្អីកើតដែរ ។ បើការពារបាន
    ម្ល៉េះថៃមិនបាញ់សម្លាប់ពលរដ្ឋខ្មែរស្ទើររាល់ថ្ងៃនោះឡើយ ។ ថាឱ្យតែ
    ពិរោះត្រចៀក ។ ស្មានថាគេប្រជារាស្រ្តហ្នឹងគ្មានខួរក្បាលចេះគិតយល់
    ពីសម្តីបោកប្រាស់ក្រឡិចក្រឡុចបែបសត្វឆ្កែចចករបស់ខ្លួនទេ?

  21. Tor says:

    ទិញទុកគ្រាន់កំឡារាស្ត្រណាដែលតវ៉ាច្រើន បើគឹតពិរឿងច្បាំងវិញប្រាកដជាមិនយកទៅទេព្រោះខ្លាចប្រឡាក់ភក់ ដុសជូតៗសំរាប់ការពារតេជោអែភ្នំពេញ
    បើកបង្អួតស្រី អែណេះអែណោះប៉ុណ្ណោះ។

  22. Khmerologist says:

    These armored tanks looked junky and out dated compared to the modern standard and fully equipped with sophisticated electronic system manufactured by western nations…

  23. MONEY FIRST says:

    we need AIR PLANE and NAVY too. I hope his not use those Tanks to kills KHMER PEOPLE.

  24. ក្មេងវត្ត says:

    ការពារស្អី បើចោរយួនឈ្លានពានចូលពេញស្រុកខ្មែរទៅហើយនោះ យួនវាមិនចាំបាច់ទិញគ្រឿងអា
    វុធនាំអស់លុយ មិនចាំបាច់បាញ់អស់គ្រាប់ មិនចាំបាច់ឲ្យងាប់គ្នាវាសូម្បីម្នាក់ គឺវាធ្វើសង្គ្រៀមផ្លូវត្រ
    ជាក់ វាធ្វើឲ្យខ្មែរលង់លក់ អន្តរជាតិក៍មើលមិនឃើញ ពេលខ្មែរភ្ញាក់ឡើងដៃជាប់ចំណងទៅបាត់
    អារឿងធ្វើសង្គ្រាមបាញ់តទល់គ្នា វាមិនសូវគ្រោះថ្នាក់ប៉ុន្មានទេដល់ជាតិ តែអាធ្វើសង្គ្រាមរបៀបយួនធ្វើសព្វថ្ងៃនេះ គ្រោះថ្នាក់បំផុតសំរាប់ជាតិ អស់ដីអត់ដឹងខ្លួនទាល់តែសោះ ដូចវាបានធ្វើរួចមកហើយជាមួយប្រទេសលាវ គ្មានចាំបាច់បាញ់មួយគ្រាប់ អស់ដីនិងគ្រប់គ្រងប្រទេសលាវទាំងស្រុងបច្ចុប្បន្ន ហើយវាកំពុងបន្តធ្វើមកលើខ្មែររាល់ថ្ងៃទៀត ក្បួនវាតែ
    មួយ ដូច្នេះចំណាយលុយឥតប្រយោជ កំពុងជំពាក់បុលបរទេសមិនតិចជាង៧ពានលានដុល្លាផង
    បើការពារជាតិ គេត្រូវការពារជំទិស មិនមែនការពារតែខាងលិច ចំហរខាងកើតទេ បើតាមសាក្សីព្រំ
    ប្រទល់ខាងកើត គ្មានទាហ៊ានយាមការពារទាល់តែសោះមានតែតាមផ្លូវថ្នល់ខ្លះៗដាក់កុងត្រូល
    សំរាប់ទាលុយពីពលរដ្ឋហ្នឹង។

  25. I love Cambodia says:

    For protect VN encroach Cambodia, and fight Cambodian people who are opposition.

  26. តថ says:

    ទិញមកការពារខ្លួន​ មិនមែនការពារប្រទេសទេ​ សូមពិនិត្រ​ ដីកោះ​ដែលយួនយកលើផែនទី​​ http://ditu.google.com/

  27. ប្រទេសមួយត្រូវមានកម្លាំងនិងអាវុធយុទ្ធភណ្ឌឱ្យគ្រប់គ្រាន់ តែយើងពិនិត្យមើលបន្តិច៖
    – កងទ័ពមានតែតួលេខនិងរបបហូបចុកមិនគ្រប់គ្រាន់ប្រាក់ខែតិចបើកមិនទៀងហើយកាត់ថែមទៀត
    – មន្រ្តីរាជការប្រាក់ខែទាប កាត់ជួយបក្សផង កាត់ជួយសមរភូមិផងកាត់ជួយកាក់បាទក្រហមផង
    – រាស្ត្រមានដីធ្វើស្រែមិនគ្រប់គ្រាន់ ហើយដីស្រែខ្លះត្រូវបានអ្នកមានអំណាចរំលោភយក។ល។
    តែមន្ត្រីរាជការសុំដំឡើងប្រាក់ខែតែមួយរស់មិនបាន តើ ហ៊ុន សែន អ្នកស្រឡាញ់រាស្រ្តឬ? ចម្លើយគឺ ទេ ទេ ។ ទោះបីទិញរថក្រោះ ១០០០ គ្រឿងក៏ដោយ ក៏មានលុយដំឡើងឱ្យមន្រ្តីរាជការ ដែរ? តែនេះជាឆន្ទះ ហ៊ុន សែន មិនជួយខ្មែរទេ ដូចនេះ សូម យុវជនខ្មែរទាំងអស់ប្រុងប្រយ័ត្ន និងក្រោបឈរឡើងជួយស្រោចស្រង់ជាតិយើងក៏ដូចជាគ្រួសារយើង។ កុំភ្លេចឆ្នាំ ២០១៣ យើងធ្វើ នេះគឺជួយ ហ៊ុន សែន ទេ ដែលគាត់កំពុងតែដោះដៃពីយួនមិនរួច៕

  28. says:

    ទិញមកសំលាប់ខ្មែរគ្នាឯង

  29. ខន្តីនិយាយត្រូវណាស់

    ប្រាក់ខែខ្ញុំ៤៧៩០០០រ

    កាត់បក្ស

    កាត់សមាជិកមន្រ្តី

    កាត់សមរភូមិ

    អស់បាត់សល់ជាង២០០០០រ

  30. សំឡាញ់! says:

    អាសូរ មន្រ្តីតូចតាចណាស់ ប្រាក់បៀវត្សតិចតួច ប្រឹងត្រដររស់ ទាំងលំបាកវេទនា តើពេលណាទើប
    គេមើលឃើញទុក្ខវេទនានេះទៅ ? បើពួកអស់លោកមិនដែលជួបប្រទះផងនោះ ? ជាពិសេសគឺគ្រូ
    បង្រៀនតែម្តង ។ បើសង្គមមួយ ប្រទេសជាតិមួយ ដែលមិនយកចដិត្តទុកដាក់លើកការឲ្យតម្លៃលើ
    អ្នកចេះដឹងទេនោះ សង្គមនោះ ឬប្រទេសជាតិនោះច្បាស់ជាក្លាយជាចោទាំងអស់គ្នាដោយមិនដឹងខ្លួន​

  31. គំនិត says:

    ច្រឡំហើយអស់ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានមានតែកម្ពុជាទេដែលមានអាវុធតិចជាងគេ ថ្វីត្បិតយើងមិនប្រើវា ក៏ប៉ុន្តែក៏មិនគួរអត់វាដែរ ព្រោះយើងមិនអាចធ្វើជាសត្វជាមដើរក្នុងហ្វូងខ្លារឺចចកនោះឡើយ។ ប្រទេសមួយរឹងមាំវាអាស្រ័យលើសេដ្ឋកិច្ចនិងកំលាំងទ័ពដើរទទឹមគ្នាព្រោះវាជាសត្យានុមតិមិនអាចអត់បាន។ យើងមិនអាចលត់ជង្គង់រងចាំច្បាប់នៅពេលជនល្មើសកំពង់ទន្រ្ទាននោះទេ។ ហើយការប្រើសំរាប់ការពារទិសខាងណានោះក៏មិនទាន់កំណត់បានដែរ វាអាស្រ័យលើការប៉ះទង្គិចដែលមិនអាចដោះស្រាយបាន។ តែខ្ញុំយល់សំដីអស់លោកដែលថាមិនមែនទុកធ្វើសង្រ្គាមជាមួយទិសខាងកើត នោះគឺជាការពិតហើយសំរាប់រដ្ឋាភិបាលអាយ៉ងមួយនេះ ប៉ន្តែវាមិនប្រាកដសំរាប់រដ្ឋាភិបាលក្រោយនោះទេ ព្រោះអាវុធទាំងអស់ជារបស់ជាតិមិនមែនរបស់គណះបក្សប្រជាជនឡើយ។ យកល្អវាគួរតែមានច្រើនជាងនេះប្រសើជាងអត់ ហើយបញ្ហាចង់តម្លើងប្រាក់ខែមន្រ្តីរាជការនិងកងទ័ពឲ្យវាសមរម្យនោះក៏មិនមែនថាមិនគិតគូរនោះដែរ តែត្រូវដោះស្រាយដោយវិធីផ្សេង ហើយក៏មិនពិបាកដែរបើរដ្ឋាភិបាលចង់តម្លើងនោះ វាខ្លាចតែគ្មានចេតនាទេ ។

  32. គំនិត says:

    ច្រឡំហើយអស់លោក ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានមានតែកម្ពុជាទេដែលមានអាវុធតិចជាងគេ ថ្វីត្បិតយើងមិនប្រើវា ក៏ប៉ុន្តែក៏មិនគួរអត់វាដែរ ព្រោះយើងមិនអាចធ្វើជាសត្វជាមដើរក្នុងហ្វូងខ្លារឺចចកនោះឡើយ។ ប្រទេសមួយរឹងមាំវាអាស្រ័យលើសេដ្ឋកិច្ចនិងកំលាំងទ័ពដើរទទឹមគ្នាព្រោះវាជាសត្យានុមតិមិនអាចអត់បាន។ យើងមិនអាចលត់ជង្គង់រងចាំច្បាប់នៅពេលជនល្មើសកំពង់ទន្រ្ទាននោះទេ។ ហើយការប្រើសំរាប់ការពារទិសខាងណានោះក៏មិនទាន់កំណត់បានដែរ វាអាស្រ័យលើការប៉ះទង្គិចដែលមិនអាចដោះស្រាយបាន។ តែខ្ញុំយល់សំដីអស់លោកដែលថាមិនមែនទុកធ្វើសង្រ្គាមជាមួយទិសខាងកើត នោះគឺជាការពិតហើយសំរាប់រដ្ឋាភិបាលអាយ៉ងមួយនេះ ប៉ន្តែវាមិនប្រាកដសំរាប់រដ្ឋាភិបាលក្រោយនោះទេ ព្រោះអាវុធទាំងអស់ជារបស់ជាតិមិនមែនរបស់គណះបក្សប្រជាជនឡើយ។ យកល្អវាគួរតែមានច្រើនជាងនេះប្រសើជាងអត់ ហើយបញ្ហាចង់តម្លើងប្រាក់ខែមន្រ្តីរាជការនិងកងទ័ពឲ្យវាសមរម្យនោះក៏មិនមែនថាមិនគិតគូរនោះដែរ តែត្រូវដោះស្រាយដោយវិធីផ្សេង ហើយក៏មិនពិបាកដែរបើរដ្ឋាភិបាលចង់តម្លើងនោះ វាខ្លាចតែគ្មានចេតនាទេ ។