លោកចាន់ សូវេត មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកនឹងមកដល់កម្ពុជាវិញនៅថ្ងៃអង្គារទី១៣ វិច្ឆិកានេះ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលអស់មួយរយៈនៅអឺរ៉ុប។ លោកចាន់ សូវេតស្រាប់តែត្រូវចេញទៅទទួលវគ្គបណ្តុះបណ្តាលនេះ ក្រោយពេលតុលាការចេញដីកាកោះហៅអោយបំភ្លឺសំណុំរឿងក្តីមួយដែលទាក់ទងនឹងបញ្ហាតំបន់អបគមន៍នៅក្នុងខេត្តក្រចេះ។ ដោយសារសំណុំរឿងនេះហើយដែលប្រធានវិទ្យុសំបុកឃ្មុំលោកម៉ម សូណង់ដូត្រូវសាលាដំបូងផ្តន្ទាទោស២០ឆ្នាំ។
ថ្ងៃ ចន្ទ 12 វិច្ឆិកា 2012
ដោយ លាង ដឺលុច
RFI
ក្រោយពីលោកនាយករដ្ឋមន្ត្រីបានថ្លែងជាសាធារណៈអំពីមន្ត្រីអង្គការសិទ្ធិមនុស្សម្នាក់ផ្តល់ជំនួយអោយជនសង្ស័យនៅក្នុងសំណុំរឿងតំបន់អបគមន៍ បន្ទាប់មកក៏មានដីកាពីសាលាដំបូងរាជធានីភ្នំពេញកោះហៅលោកចាន់ សូវេត។ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោកចាន់ សូវេតអោយចូលខ្លួនបំភ្លឺនៅថ្ងៃទី២៤សីហា នៅក្នុងបទចោទផ្តល់ជំនួយដល់ចារីជាអាទ៍ដែលបានប្រព្រឹត្តិទៅនៅខែឧសភា ឆ្នាំ២០១២។ លោកចាន់ សូវេតមិនបានចូលខ្លួនបំភ្លឺតាមដីកាឡើយ។ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកបានអះអាងប្រាប់អ្នកសារព័ត៌មានថា លោកចាន់ សូវេតត្រូវចាកចេញទៅទទួលវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេស។ មេធាវីរបស់លោកចាន់ សូវេតក៏បានស្នើសុំតុលាការអោយលើកពេលនៃការកោះហៅ។ លោកចាន់ សូវេតទំនងជាជាប់ពាក់ព័ន្ធនឹងសំណុំរឿងមួយដែលរដ្ឋាភិបាលហៅថា ការបង្កើតតំបន់អបគមន៍នៅក្នុងខេត្តក្រចេះ ហើយដែលក្រោយមក តុលាការបានកាត់ទោសមនុស្សមួយចំនួនអោយជាប់ពន្ធនាគារ។ ក្នុងនោះក៏មានលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែរ។
នៅថ្ងៃចន្ទនេះ លោកធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា មន្ត្រីរបស់លោកគឺលោកចាន់ សូវេតនឹងមកដល់កម្ពុជាវិញនៅអង្គារទី១៣ វិច្ឆិកាស្អែកនេះ។ ប្រធានសមាគមអាដហុកបញ្ជាក់ថា លោកចាន់ សូវេតនឹងត្រឡប់មកពីប្រទេសស៊ុយអែតដែលនៅទីនោះ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយ។ លោកធន សារ៉ាយបានសម្តែងការព្រួយបារម្ភអំពីវាសនារបស់មន្ត្រីរបស់លោក។ ប្រធានសមាគមអាដហុករូបនេះគ្រាន់តែបញ្ជាក់ថា លោកចាន់ សូវេតបានបញ្ចប់វគ្គបណ្តុះបណ្តាល ហើយត្រូវត្រឡប់មកប្រទេសវិញ ដោយលោកមិនអាចគេចវេះពីតុលាការនោះទេ។
គួររម្លឹកថា ចាប់តាំងពីមេធាវីរបស់លោកចាន់ សូវេតបានស្នើសុំតុលាការលើកពេលការកោះហៅមក សាលាដំបូងរាជធានីភ្នំពេញមិនទាន់ចេញដីកាកោះហៅលោកចាន់ សូវេតជាលើកទី២នៅឡើយទេ។ ចំពោះបទសង្ស័យដែលត្រូវបានដាក់បន្ទុកលើលោកចាន់ សូវេត គឺការផ្តល់ជំនួយដល់ចារីជាអាទ៍នោះ ប្រសិនបើតុលាការរកឃើញបទល្មើសនេះមែន លោកចាន់ សូវេតអាចត្រូវផ្តន្ទាទោសពី១ឆ្នាំដល់៣ឆ្នាំ៕
——————————————–
វាអាចត្រូវគេបង្រៀនពួកអាមន្ត្រីសិទ្ធិមនុស្សចោលម្សៀតបែបនេះអោយចេះពីច្បាប់ ប្រទេសសំរាប់
ពីរ -បីឆ្នាំដែរហើយ
អាអាចម៍! អាខ្មោចទើបងើបពីផ្នូរ