ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃបានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានទូតខ្មែរ រួមជាមួយសមាគមនាំពលករខ្មែរកំពុងតែប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង ខណៈដែលក្រុមពលករទៅធ្វើលិខិតសំគាល់ខ្លួននោះ។
Monday 12 November 2012
The Free Press Magazine
ពលករដដែលបានឲ្យដឹងថា ឥឡូវពលករខ្មែរដែលបម្រើការងារនៅប្រទេសថៃត្រូវចំណាយប្រាក់ក្នុងម្នាក់ ៤៥០០បាត សម្រាប់ធ្វើលិខិតសំគាល់ខ្លួន ខណៈកាលពីពេលមុនពួកគេចំណាយត្រឹមតែ ១៥០០បាតក្នុងម្នាក់តែប៉ុណ្ណោះ។ ចំណែកពលករដែលធ្វើឲ្យខូចសៀវភៅសំគាល់ខ្លួនវិញ គេត្រូវចំណាយ២០០០បាត ដែលគ្រាមុនត្រូវចំណាយត្រឹមតែ១៥០០បាតនោះ។
យើងមិនអាចស្វែងរកការបកស្រាយណាមួយពីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ឬសមាគមនាំពលករខ្មែរនៅប្រទេសថៃដើម្បីធ្វើការបកស្រាយអំពីបញ្ហានេះបានទេនាថ្ងៃនេះ៕
ពុករលួយវាជាប្រព័ន្ធទៅហើយ តាស៊ីក្លូយើងនៅចាំបានថា ជំទាវ យូអយ កាលនៅកាន់ជារដ្ឋលេខាធិការក្រសួងកិច្ចការនារី គ៍បានប្រព្រត្តិអំពើពុករលួយយ៉ាងចាស់ដៃជាមួយគម្រោងគាំទ្រដល់សកម្មភាពនារីពីម្ចាស់ជំនួយមិនតិច ដែរ ដល់ពេលទៅកាន់ទូតខ្មែរនៅប្រទេសថៃគឺមិនចោលក្បួនចាស់ទេ ពិសេសមានរឿងក្តីក្តាំ ច្រើន ណាស់ពីការរំលោភយកដីប្រជាំពលរដ្ឋរាប់សិបហិចតា នៅខេត្តកំពង់ស្ពី។
កុំជោរមន្ត្រីខ្មែរសព្វថ្ងៃដែលដឹកនាំដោយបុគ្គលហ៊ុនសែនទោះបីជាទៅដល់ទីណាក៍ដោយបើមិនបាន ប្រព្រឹត្តអំពើរពុករលួយទេគឺមិនអស់ចិត្តទេ។ ព្រោះពួកនេះគេរៀនមិនចេះទេនៅបែបបទការងារដែល មានសន្តាប់ធ្នាប់ដូចមន្ត្រីរបស់ប្រទេសគេ គឺពួកនេះរៀនឆាប់ចេះណាស់អាមេរៀនពុករលួយនេះ ហើយបើសិនជាមានប្រទេសណាអញ្ជើញពួកគេឲ្យទៅបង្រៀនមេរៀនពុករលួយគឺធានាថាខ្លាំង លេខមួយហើយ។
NISS CHEAR KAR PEETH.
ជម្រាបជូនលោកនាយកទំព័រពត៌មានខ្មែរ
ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកសូមធ្វើការច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់ពលករខ្មែរដែលនិយាយថាស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានយកប្រាក់ធ្វើលិខិតសំគាល់ខ្លួន(C I) ដល់៤៥០០បាតដែលពីមុនមានតម្លៃតែ១៥០០បាត។
សូមបញ្ជាក់ថា៖
– អ្នកទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួននិងទទួល ប្រាក់សំគាល់ខ្លួនគឺក្រុមការងារអន្តរក្រសួង។ ទីតាំងកន្លែងធ្វើលិខិតសំគាល់ខ្លួនគឺស្ថិតនៅជាប់ពីក្រោយស្ថានទូត។
– តួនាទីនិងភារកិច្ចរបស់ស្ថានទូតគឺគ្រប់គ្រង លិខិតសំគាល់ខ្លួន(ចូលនិងចេញ)ដើម្បីការក្លែងបន្លំ លិខិតសំគាល់ខ្លួន។
– កន្លងមក ក៏ដូចជាបច្ចុប្បន្ន ស្ថានទូតមិនដែល និងក៏មិនមែនជាអ្នកទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួនជូនពលករខ្មែរដែរ គឺក្រុមការងារអន្តរក្រសួង ទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួនជូនពលករខ្មែរ។
– កន្លងមកក៏ដូចជាបច្ចុប្បន្ន ការទៅធ្វើលិខិតសំគាល់ ខ្លួន របស់ពលករខ្មែរតែងតែមានឈ្មួញកណ្តាល (Broker) ដែលជាជនជាតិថៃនាំពលករខ្មែរ មកធ្វើលិខិតសំគាល់ខ្លួន ដោយបានផ្តល់មធ្យោបាយដឹកជញ្ជូន ការហូបចុក ការជួយរៀបចំឯកសារ និងការទៅទទួលយកលិខិតសំគាល់ខ្លួនដោយឈ្មួញកណ្តាលថៃយកចែកអោយពលករខ្មែវវិញ។
សូមលោកនាយកផ្សព្វផ្សាយការឆ្លើយបំភ្លឺរបស់ស្ថានទូតនេះអោយបានទូលំទូលាយដើម្បីជាផលប្រយោជន៏ដល់អ្នកអាននិងអ្នកចូលរួមមតិទាំងអស់។
បាងកក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២
ជម្រាបជូនលោកនាយកទំព័រពត៌មានខ្មែរ
ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកសូមធ្វើការច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់
ពលករខ្មែរដែលនិយាយថាស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានយកប្រាក់ធ្វើលិខិតសំគាល់ខ្លួន
(C I) ដល់៤៥០០បាតដែលពីមុនមានតម្លៃតែ១៥០០បាត។
សូមបញ្ជាក់ថា៖
– អ្នកទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួននិងទទួល ប្រាក់លិខិតសំគាល់ខ្លួនគឺក្រុមការងារអន្តរ
ក្រសួង។ ទីតាំងកន្លែងធ្វើលិខិតសំគាល់ខ្លួនគឺស្ថិតនៅជាប់ពីក្រោយស្ថានទូត។
– តួនាទីនិងភារកិច្ចរបស់ស្ថានទូតគឺគ្រប់គ្រង លិខិតសំគាល់ខ្លួន(ចូលនិងចេញ)ដើម្បីការពារ
ការក្លែងបន្លំ លិខិតសំគាល់ខ្លួន។
– កន្លងមក ក៏ដូចជាបច្ចុប្បន្ន ស្ថានទូតមិនដែល និងក៏មិនមែនជាអ្នកទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួនជូនពលករខ្មែរដែរ គឺក្រុមការងារអន្តរក្រសួង ទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួនជូនពលករខ្មែរ។
– កន្លងមកក៏ដូចជាបច្ចុប្បន្ន ការទៅធ្វើលិខិតសំគាល់ ខ្លួន របស់ពលករខ្មែរតែងតែមាន
ឈ្មួញកណ្តាល (Broker) ដែលជាជនជាតិថៃ នាំពលករខ្មែរ មកធ្វើលិខិតសំគាល់ខ្លួន ដោយ
បានផ្តល់មធ្យោបាយដឹកជញ្ជូន ការហូបចុក ការជួយរៀបចំឯកសារ និងការទៅទទួលយក
លិខិតសំគាល់ខ្លួនដោយឈ្មួញកណ្តាលថៃយកទៅចែកអោយពលករខ្មែវវិញ។
សូមលោកនាយកផ្សព្វផ្សាយការឆ្លើយបំភ្លឺរបស់ស្ថានទូតនេះអោយបានទូលំទូលាយដើម្បីជាផល
ប្រយោជន៏ដល់អ្នកអាននិងអ្នកចូលរួមមតិទាំងអស់។
បាងកក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២