សហគមន៍ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី ដាក់ញត្តិសុំអន្តរាគមន៍ពីលោក អូបាម៉ា

ភ្នំពេញ: មកដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​សហគមន៍ ដែលមាន​ជម្លោះដីធ្លី ដូចជា អ្នក​បឹងកក់ បុរី​កីឡា និង​អ្នករស់នៅ​ជិត​ព្រលានយន្តហោះ បាន​ប្រមូលផ្ដុំនៅមុខ​ស្ថានទូត​អាមេរិកប្រចាំ​កម្ពុជានៅ​ជិត​វត្តភ្នំ ដើម្បី​ដាក់​ញត្តិ ស្វែងរក​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ាក់ អូ​បា​ម៉ា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី និង​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ម្នាក់ និង​ស្ត្រី​បុរី​កីឡា​ម្នាក់​។​

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: រតនា
CEN

​ក្រុម​អ្នកភូមិ ដែលមាន​ជម្លោះដីធ្លី ស្វែងរក​អន្តរាគមន៍​ពី​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា នៅមុខ​ស្ថានទូត​អាមេរិក ជិត​វត្តភ្នំ នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២

​ក្រុម​អ្នកភូមិ ដែលមាន​ជម្លោះដីធ្លី ស្វែងរក​អន្តរាគមន៍​ពី​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា នៅមុខ​ស្ថានទូត​អាមេរិក ជិត​វត្តភ្នំ នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២

លោក​ប្រធានាធិបតី អូ​បា​ម៉ា ត្រូវគេ​រំពឹងថា នឹងធ្វើ​ដំណើរ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ជាមួយនឹង​ប្រ​មុ​ខដឹកនាំ​អាស៊ាន និង​បណ្តា​ប្រទេស​មហាអំណាច​ជាច្រើន​ទៀតនៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

អ្នកស្រី ច្រាយ នី​ម មកពី​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ នៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ថ្លែងថា ក្រុម​អ្នកភូមិ​របស់គាត់ ស្នើសុំ​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា អន្តរាគមន៍ចំពោះ​គម្រោង​បណ្តេញ​ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ ចេញពី​លំនៅដ្ឋាននៅ​ជិត​ព្រលានយន្តហោះ​។ ដូច្នេះ​ពួក​ខ្ញុំ​សូម​ឲ្យ​លោក អូ​បា​ម៉ា អន្តរាគមន៍​ទៅកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ផ្តល់​សំណង​ត្រឹមត្រូវ តាម​តម្លៃ​ទីផ្សារដល់​ប្រជាជនដែល​រស់នៅ​ស្របច្បាប់​លើដីនៅជាប់​ព្រលានយន្តហោះ​នោះ​។​

ដោយឡែក ​បុរស​តំណាង​អ្នកភូមិ​បឹងកក់ លោក ចាន់ ពុទ្ធិ​ស័​ក្ដិ បាន​ឲ្យ​ដឹងថា ក្រៅពី​ការ​មក​ចូលរួម​អបអរ​ជ័យជម្នះ​របស់លោក អូ​បា​ម៉ា ដែល​បាន​ជាប់ឆ្នោតបន្ត​ធ្វើជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត យើង​ក៏​សុំ​ឲ្យ​លោក​ប្រធានាធិបតី គាំទ្រ​ដល់​សហគមន៍​បឹងកក់ ដោយ​ដោះស្រាយ​បញ្ហាដីធ្លី និង​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​អ្នកស្រី យ៉ោ​ម បុប្ផា ប្រជាពលរដ្ឋ​បឹងកក់ ដែល​ត្រូវគេ​ចោទប្រកាន់ និង​ចាប់​យកទៅ​ឃុំឃាំង​ដោយ​អយុត្តិធម៌​។​

ចំណែក​លោក ពេជ្រ លឹម​ឃួន នៅ​សហគមន៍​បុរី​កីឡា ដែល​បាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លីជាច្រើន​នាក់​ផ្សេងទៀត ក៏បាន​ឲ្យ​ដឹងថា ពួក​ខ្ញុំ​មក​ដាក់​ញត្តិ​ជូន​លោក​អូ​បា​ម៉ា និង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដើម្បី​ឲ្យ​អន្តរាគមន៍​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ កុំ​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស ហើយ​ម្យ៉ាងទៀត ក៏​សុំ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី នៅ​បឹងកក់ និង​បុរី​កីឡា គឺ​អ្នកស្រី យ៉ោ​ម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុនី ជាបន្ទាន់ ព្រមទាំង​សុំ​ឲ្យ​លោក អូ​បា​ម៉ា ចូលទៅ​ទស្សនកិច្ចនៅ​បុរី​កីឡា ឲ្យ​ឃើញ​ផ្ទាល់​ពី​ស្ថានភាព​របស់​អ្នក​បុរី​កីឡា ដែល​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច មិនបាន​គោរព​កិច្ចសន្យា ដោយ​សាងសង់​តែ ៨ អគារ នាំ​ឲ្យ​ប្រជាពលរដ្ឋ​បុរី​កីឡា​ពួក​ខ្ញុំ​មួយចំនួនមិនបាន​សំណង​ត្រឹមត្រូវ​។​

​កម្លាំង​ប៉ូលិស​ជាច្រើន​នាក់ ក៏ត្រូវ​បាន​គេ​ដាក់ពង្រាយដើម្បី​ការពារ​ដល់​សុវត្ថិភាព​របស់​ស្ថានទូត ក្នុងពេល​ក្រុម​ប្រជាពលរដ្ឋ​ជួបជុំ​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២​។ តែ​មិនមាន​ការប៉ះទង្គិច​ដោយ​អំពើហិង្សា​កើតឡើង​ទេ​។​

​នៅ​ព្រលប់​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃទី​៧​វិច្ឆិកា ឆ្នាំ​២០១២ ដែល​បញ្ជាក់ថា លោក​អូ​បា​ម៉ា បន្ត​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្រុម​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​អ្នកភូមិ​បុរី​កីឡា បាន​បោះតង់ដេក​តវ៉ា​នៅមុខ​ស្ថានទូត​អាមេរិក នៅ​ជិត​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ​មហាអំណាចអាមេរិក ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជានៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ចូលរួម​ប្រជុំ​កំពូល ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​ប្រទេស​ដៃគូ​ជាច្រើន​ទៀត​៕ S

What Next?

Recent Articles

3 Responses to "សហគមន៍ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី ដាក់ញត្តិសុំអន្តរាគមន៍ពីលោក អូបាម៉ា"

  1. គំនិត says:

    ខ្យល់ផាត់ពីជើង – សូមផាត់បំប៉ើង – ពួកអាផ្តាច់ការ
    ពួកអាជនទមិឡ – ជ្រកក្រោមសាសនា – តែចិត្តឬស្យា – ដូចសត្វតិរច្ឆាន ។
    ខ្យល់ផាត់ពីត្បូង – សូមផាត់អាហ្វូង – ឆ្កែចចកស្វាន 
    ឲ្យវាវិនាស – កុំឲ្យរំខាន – ដល់ភាពសុខសាន – របស់ប្រជា។
    ខ្យល់ផាត់ពីកើត – កុំនាំពួកស្លើត – មកឲ្យចងពា
    ជនខ្មែរស្លូតត្រង់ – ឲ្យរងវេទនា – ទ្រូងចុកគ្រាំគ្រា – បាត់បង់សេរី។
    ខ្យល់ផាត់ពីលិច – សូមជួយពន្លិច – ពួកជនអប្រីយ៍
    ព្រោះគ្រងប្រទេស – ឲ្យបាត់បង់ដី – ហាឡើងអាងអី – ចាប់រាស្រ្តដាក់គុក។
    ខ្យល់ផាត់គ្រប់ទិស – ផាត់ឲ្យអាម្នឹះ – ចង្រៃរុលរុក
    ឲ្យវាវេទនា – រន្ទះបាញ់បុក – កុំឲ្យវាសុខ – គ្រប់ពេលវេលា។
    គិតដោយឡាក់ឡាំង – ពួកអានេះខ្លាំង – តែក្នុងកម្ពុជា
    អួតខ្លួនទេវតា – ដូចស្វាពុលបៀរ – បើកមាត់គ្រប់គ្រា – ជេរគេជេរឯង។
    ពួកអាត្រូវគ្រាប់ – សូមឲ្យហ្អែងងាប់ – ដោយគ្រាបអំបែង
    រឺគង់នឹងងាប់ – ដោយសាររោគស្រែង – រឺដូចគ្នាហ្អែង – ងាប់លើអាកាសា។
    រីពួកអាយ៉ង – ពួកអាអោបពង – ពួកអាខួរស្វា
    ពួកហ្អែងចេះអី – ស្រដីបាតផ្សា – ពោលពាក្យវាចារ – ថោកហួសនិស័យ។
    ពោលពាក្យអាសភាស – តាពិះតាពាស – ដូចមនុស្សព្រៃ
    អួតខ្លួនឯងចេះ – ចំណេះកវី – តែពាក្យស្រដី -ដូចក្មេងបាតផ្សា។
    នគរថ្កើងប្លែក – សប្បាយហួសពេក – ភ្លេចអស់គ្រួសារ
    ភ្លេចអស់ប្រជា – វេទនាខ្លោចផ្សា – គិតតែដុល្លា – ហឺហាស្រាស្រី។
    នគរថ្កើងថ្កាន – ឃើញវីឡាឡាន – ស្គុសស្គៀយពេញដី
    រង្គសាលបាបន – បំប៉នមន្រ្តី – អាទមិឡចង្រៃ – ប្លន់ដីប្រជា។
    រាស្រ្តសែនចុកចាប់ – ស្ទើរស់ស្ទើស្លាប់ – មហាវេទនា
    តែពួកអាទមិឡ – គ្មានខ្លាចកម្មពា – ទាត់ធាក់ប្រជា – សាហាវពេកក្រៃ។
    ពេលព្រឹកព្រហៀម – អ្នកក្រល្វីមល្វៀម – រូតរកចំណី
    តាមមុខរបរ – ត្រដស្ទើក្ស័យ – បានប្រាក់កំរៃ – លកលៃត្បិតត្បៀត។
    ខុសពីពួកអា – មន្រ្តីផ្តេចការ – គិតការប្រើស្នៀត
    ជិះជាន់កេងកិប – ឡិបឡំឆ្លកឆ្លៀត – ម្តងហើយម្តងទៀត – លួចជាតិហែរហូរ។
    លក់ទឹកលក់ដី – លក់ភ្នំលក់ព្រៃ – ព្រែកបឹងដងអូរ
    ទន្លេសមុទ្រ – ចែកកត់កាត់ឡូតិ៍ – រាស្រ្តខ្មែរស្រែកថ្ងូរ – ធ្វើអ្វីមិនបាន។
    លក់ប៉ុណ្នឹងហើយ – មិនស្កប់ចិត្តឡើយ – ពួកអាតិរិច្ឆាន
    មកលក់ដីស្រែ – ដីរាស្រ្តភូមិដ្ឋាន – តាំងចិត្តសាមាន – សំឡុតបង្ខំ។
    ពួកអាអស់នេះ – ពួកអាសំគិស – ធ្វើឬកខ្លួនហំ
    ពួកអាខួរឆ្កែ – ម៉ែកើតច្រឡំ – ពួកហ្អែងខំផ្សំ – ទុកជាតិក្រោយទៅ។
    ទេវតាមានភ្នែក – គង់ឃើញសម្រែក – ប្រជាស្រែកហៅ
    លោកទ្រាំមិនបាន – ក៏កាត់តំរូវ – ឲ្យពួកហ្អែងទៅ – សោយសុខឋាននរក។

  2. BaBaBoo says:

    នៅពេលណាទើបប្រជាជនកម្ពុជាមានការចេះដឹង! ការស្រែកឲ្យមេដឹកនាំបរទេសជួយ បែបល្ងង់ខ្លៅទាំងនេះមិនបាន

    ចំណេញផ្នែកនយោបាយទេ វាជាការប្រមាថខ្លួនឯងចំពោះមុខបុព្វបុរសខ្មែរទៅវិញ ។ បរទេសគេនិងគិត

    ថាពូជខ្មែរតែងប្រខាំគ្នា មិនចេះដោះស្រាយជាមួយខ្មែរនិងខ្មែរ ៕

  3. Srey Khmer says:

    The victims has no choice of being ignored them from its government.
    So that they have to as for help from President Obama.
    In the fact, Cambodia can’t stand by its own feets without helping
    from the foreigners, such as money and military equipment.
    Even thought the children hospital, the government can’t afford
    for help cure the poor family in the remote countryside too.