អាជ្ញាធរ​រឹត​បន្តឹ​ង​សន្តិសុខ​សណ្តាប់ធ្នាប់​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​

អាជ្ញាធរ​កម្ពុជា បាន​ដាក់​វិធានការ​រឹតបន្តឹង​សន្តិសុខ សណ្តាប់ធ្នាប់ ដោយ​ចាត់តាំង​កម្លាំង​ប៉ូលិស​​ទាហាន​ជាង​១​ម៉ឺន​នាក់​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​មេ​ដឹកនាំ​កំពូលៗ ក្នុង​អំឡុងពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ នៅ​តាម​ទី​សាធារណៈ​វិញ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ប្រមូល​ជន​អនាថា ចេញ​ពី​ផ្លូវ​សាធារណៈ។ អាជ្ញាធរ ក៏​បាន​ព្រមាន​ចាប់​ខ្លួន​ក្រុម​អ្នក​ធ្វើ​បាតុកម្ម តវ៉ា​រឿង​ដី​ធ្លី ដែល​គ្រោង​នឹង​សុំ​អន្តរាគមន៍​ពី​លោក​អូបាម៉ា​ផង​ដែរ។

ថ្ងៃ ចន្ទ 12 វិច្ឆិកា 2012
ដោយ លី ម៉េងហួរ
RFI

សហគមន៍​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ ដាក់​ញត្តិ​សុំ​​អន្តរាគមន៍​ពី​លោក ​អូបាម៉ា​ (RFI/Siv Channa)

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

(02:48)

កម្ពុជា​បាន​ត្រៀម​កម្លាំង​ប៉ូលិស​ទាហាន​ជាង ១ ម៉ឺន​នាក់​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​មេ​ដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃ​គូ​សរុប​១៧​ប្រទេស ដែល​នឹង​មក​ចូល​រួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
 
អ្នកនាំ​ពាក្យ​នគរបាល​ជាតិ លោក​ឧត្តម​សេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ បាន​ប្រាប់​អ្នក​កាសែត​ថា កង​កម្លាំង​ទាំង​នោះ​នឹង​ប្រើប្រាស់ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​កិច្ចប្រជុំ ​នៅ​ពេល​​ខាង​មុខ​។​ កម្លាំង​សន្តិសុខ​ទាំង​នោះ នឹង​ត្រូវ​ដាក់​ពង្រាយ​តាម​ព្រលាន​យន្តហោះ វិមាន​​សន្តិភាព​ដែល​ជា​កន្លែង​ប្រជុំ​សណ្ឋាគារ​និង​តាម​ដង​ផ្លូវ​នានា។
 
ដើម្បី​ត្រៀម​ការពារ​សន្តិសុខ​ដល់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ពេល​ខាង​មុខ កងកម្លាំង​ប៉ូលិស​ក្រុង​ភ្នំពេញ ក៏​បាន​បង្ហាញ​កម្លាំង​របស់​ខ្លួន​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។
កម្លាំង​ប៉ូលិស ម៉ូតូ​ប្រដេញ​រថយន្ត​ល្បាត រថយន្ត​ពន្លត់​អគ្គីភ័យ​និង​ម៉ូតូ​ល្បាត ជាដើម ត្រូវ​បាន​បង្ហាញ​និង​ត្រួត​ពិនិត្យ​សម្រាប់​ត្រៀម​ចូល​រួម​ជាមួយ​ប៉ូលិស​ក្រសួង​មហាផ្ទៃ ប៉េអឹម ទាហាន និង​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ដើម្បី​ការពារ​សន្តិសុខ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​ការពារ​សុវត្ថិភាព​ដល់​មេ​ដឹកនាំ​កំពូលៗ។
 
កង​កម្លាំង​រាប់​រយ​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​តាម​សណ្ឋាគារ​ប្រណិតៗ ចំនួន ១២​ដូច​ជា ​សណ្ឋាគារ​ អ៊ី​ន​ធឺ​កុងទីណង់តាល់ សណ្ឋាគារ​ឡឺ​រ៉ូ​យា​ល់ និង​សណ្ឋាគារ​ភ្នំពេញ​ជាដើម ដែល​ជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​មេ​ដឹកនាំ​ប្រទេស​អាស៊ាន និង​មេ​ដឹកនាំ​ប្រទេស​មហា​អំណាច​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ។
 
ដោយឡែក​អាជ្ញាធរ​ភ្នំពេញ បាន​ធ្វើ​ការ​ព្រមាន​ដោយ​ផ្ទាល់​មាត់ នៅ​ព្រឹក​​ថ្ងៃ​ចន្ទ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ថា អាជ្ញាធរ​នឹង​រឹត​បន្តឹង​សន្តិសុខ សណ្តាប់ធ្នាប់ ដោយ​ចាត់​វិធានការ ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​ដីធ្លី ដូចជា​ ក្រុម​អ្នកភូមិ​បឹងកក់​ឬ​អ្នក​បុរី​កីឡា​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។  ក្នុង​នោះ​ក្រុម​ជន​អនាថា​ដូច​ជា​អ្នក​សុំទាន អ្នក​ញៀនថ្នាំ និង​នារី​រក​ស៊ី​ផ្លូវភេទ ជាដើម ក៏ត្រូវ​ប្រមូល​ចេញ​ពី​ផ្លូវ​សាធារណៈ​នានា នៅ​ភ្នំពេញ​ផង​ដែរ។ នេះ​បើ​តាម​លោក ឡុង ឌី​ម៉​ង់ អ្នក​នាំ​ពាក្យ​​សាលា​ក្រុង​ភ្នំពេញ។
 
តាម​អ្នក​នាំ​ពាក្យ ក្រុម​អ្នក​តវ៉ា​ដីធ្លី នៅ​មុខ​ស្ថានទូត​អាមេរិក ដែល​បាន​បន្ត​ធ្វើ​នៅ​ព្រឹកមិញ ត្រូវ​បាន​​អាជ្ញាធរ​ចាត់​ទុក​ជា​ប្រភេទ​ជន​អនាថា។ ដូច្នេះ​អាជ្ញាធរ នឹង​មាន​វិធានការ​ជា​របៀប​សង្គម​កិច្ច​ដោយ​ចាប់​បញ្ជូន​ទៅ​អប់រំ។
 
ដោយឡែក​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី ដល់​ប្រជាពល​រដ្ឋ​នៅ​ខេត្តសៀមរាប នៅ​ព្រឹកមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​កិច្ច​ប្រឹងប្រែង​របស់​លោក​លើ​កិច្ចការ​ប្រជុំ​អាស៊ាន។ លោក​នាយក​រដ្ឋមន្ត្រី អះអាង​ថា ក្នុង​ការ​ដឹកនាំ​ប្រជុំ​អាស៊ាន ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប្រកប​​ដោយ​មោទនភាព​ក្នុង​នាម​ជា​សមាជិក​​និង​ជា​ប្រធាន​អាស៊ាន ដែល​មាន​ការ​ទទួល​ខុសត្រូវ ក្នុង​កិច្ចការ​អាស៊ាន​អាស៊ាន​បូក​៣ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០​វិច្ឆិកា​ខាង​មុខ៕

———————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

11 Responses to "អាជ្ញាធរ​រឹត​បន្តឹ​ង​សន្តិសុខ​សណ្តាប់ធ្នាប់​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​"

  1. Srey Khmer says:

    The security will prevent the complainer not to be close
    to the important person who have attent in Cambodia.
    Pepole would be dissapointed of their effots for the rights of their lives.

  2. អាជ្ញាធរធ្វើនេះ ត្រឹម ត្រូវ ព្រោះ កុំអោយ ខូចឈ្មោះ ប្រទេស ។ សូម បងប្អូន ពិចារណា អោយបានដឹតដល់ ព្រោះ បើបងប្អូន ធ្វើបាតុកម្ម ទាមទាអ្វីនៅពេល ប្រជុំ អាស៊ាន ដាក់ញ៉ាត់ទៅ អូបាម៉ា ក៏មិនមានប្រសិទ្ធភាពដែ នាំធ្វើអោយ ប្រទេសជាតិ អាប់អោន ដោយសាគេឃើញ មានភាពរញេរញៃ មិនមានសន្តាប់ធ្នាប់ នឹងអាចខាតបង់ អ្វីមួយដែលគេបំរុងផ្តល់អោយ កម្ពុជា ការខាតបង់នោះ មិនមែនខាតបង ដល់អ្នកណាម្នាក់ទេ គឺខាតបង់ដល់ប្រជាជាតិខ្មែរ បងប្អូន មានចំនួន តិចជា ប្រជាជនទូទៅ ដូច្នេះ សូមបងប្អូន រក្សាអោយបាននូវភាពថ្លៃថ្នូ កុំជឿពាក្យញុះញុង របស់ជនមួយក្តាប់តូច ដែលយកបងប្អូនធ្វើជាឈ្នាន់ ដើម្បីប្រយោជពួកគេស្របពេលដែលបងប្អូនមានបញ្ហា ។ បងប្អូន អាច ពេលប្រជុំរួច បាតុកម្មដាក់ញ៉ាត់ ទៅ អូបាម៉ា នៅមុខស្ថានទូតអាមេរិក ក៏បានដែរ ហើយ និង ដឹង ដល់ អូបាម៉ា ដូចគ្នា បើអូបាម៉ា អាចដោះស្រាយបាន គាត់នឹងដោះស្រាយ មិនចាំបាច់ បងប្អូន បាតុកម្ម ពេលប្រជុំទេ បើបង ប្អូនធ្វើពេលប្រជុំអាស៊ាន ធ្វើអោយបងប្អូនមានបញ្ហា និង ចំណេញនយោបាយ អ្នកផ្សេងទៅវិញ ហើគេចោទបងប្អូនថានេះថានោះ បងប្អូនខុសហើយ មិនបានផលទៀត ធ្វើអោយ បងប្អូនកាន់តែ ជួបបញ្ហាលំបាក ម្យ៉ាងទៀត សូម អ្នក ដឹកនាំ ធ្វើបាតុកម្ម គួគឹតអំពី ផលប៉ាះពាល់ ដល់សង្គមជាតិ ដល់ផលប្រយោជប្រជាជនទូទៅ និង អ្នកចូលរួមធ្វើបាតុកម្មផង ត្រូវគឹតពី បញ្ហាប្រឈម ចំពោះមុខ នឹងទៅអនាគត់ សំរាប់ពួកគាត់ កុំគឹត តែផលប្រយោជផ្ទាល់ខ្លួន របស់បុគ្គល និង បក្ស ដូចដែល លោក សម រស្ស៊ី ដែលគាត់បានធ្វើកន្លង មកនូវ សកម្មភាពមួយចំនួន ។
    បើអ្នកពិតជា ស្នេហាជាតិស្នេហាប្រជាជនពិតមែននោះ អ្នកហ៊ានលាះបង់គ្រប់បែបយ៉ាង បូកទាំងអំណាច អោយ តែជាតិ និង ប្រជាជន រសបានសុខ មានកេឈ្មាះល្អ តែបើអ្នក ស្រែកថាស្នេហាជាតិ តែប្រឹង ធ្វើទង្វើដើម្បីអោយ ជាតិ អាប់អោន គឺជាអ្នក ល្មោបអំណាច ចិត្ត ជាមា តែ មាត់ ជាអ្នកស្លូតត្រង់ ។

  3. បើ​ខ្មែរ​គ្នា​ឯង​ហេតុ​អ្វី​ធ្វើ​ឲ្យ​គ្នា​ឯង​គ្រាំគ្រា​បែប​នេះ រឿង​បុរីរដ្ឋបាល និង​បឹងកក់​រាប់​សិបឆ្នាំហើយ។

  4. តេជោយ៉ត says:

    លោក”ខ្ញុំសូមមិនបញ្ជេញឈ្មោះ”ការដែលប្រជាពលរដ្ឋធ្វើបាតុកម្មក្នុងកំទ្បុងពេលរដ្ឋាភិបានមានកិច្ច
    ប្រជុំAseanនេះ គឹត្រឹមត្រូវតាមស្តងដារ(Standard)សង្គមលទ្ទិប្រជាធិបតេយ្យហើយ​ មិនអាចបិទសិទ្ទ
    ពលរដ្ឋដោយលើកយកហេតុផលសណ្ឋាប់ធ្នាប់មករារាំងបានទេ ស្រុកណាក៏ដូចស្រុកណាដែរ បើនៅអាគាំងវិញខ្លាំងជាងនេះទៀតរហូតមានដល់ទៅគប់ពងមាន់ស្អុយដាក់ទៀតផង,..៕លោកមានបទពិ
    សោធន៏ការងារជាមួយសហគមន៏ និងអង្កការក្រៅរដ្ឋាភិបាលជាង១៤ឆ្នាំ លោកយល់ច្បាស់ហើយថា៖
    ដូចម្តេចដែលហៅថាសង្គមលទ្ទិប្រជាធិបតេយ្យ? ដូច្នេះកុំឃាត់ពួកគាត់អី មិនត្រូវទេ!ករណីសណ្តាប់
    ធ្នាប់​ សន្តិសុខជារឿងរបស់អាញ្ញាធរ និងសាលាក្រុង។សង្ឍឹមថាបទពិសោធន៏ការងារលោកជាង១៤ឆ្នាំ
    នេះ ហ្នឹងអាចជួយបំផ្លីផ្លូវដល់សង្គមខ្មែរបានខ្លះ ស្របតាមបុរាណពោលថា៖ “បើអ្នកមិនមែនជាព្រះចន្រ្ទ
    ដើម្បីបំភ្លឺផ្លួវដល់មនុស្សទាំងពួង ចូរអ្នកតាំងខ្លួនអ្នកជាប្រទីបដើម្បីបំភ្លឺផ្លួវដល់មនុស្សលោកទាំងពួង
    ផងចុះ”៕ ដោយក្តីគោរព “តេជោយ៉ត”

  5. tokkee says:

    your PM could do for nothing ,that y our peoples need Obama to help them ,if your families facing the homeless, how can you stand ,dude ?

  6. «រាស្រ្តខ្មែរត្រូវការលោក អូបាម៉ា និងសហគមន៍អឺរុបឱ្យជួយ» រាស្រ្តតូចតាចមិនចង់ឱ្យប្រទេសខ្លួន អាប់ឱនទេហើយពួកគាត់ស្រឡាញ់សេចក្តីថ្លៃថ្នូរណាស់ កន្លងមកអ្នកណាដែលធ្វើឱ្យប្រទេសអាប់ ឱននោះ ហ៊ុន សែន និងបក្សពួកទេឬ? រាស្រ្តក្ររហេមរហាមសព្វថ្ងៃនេះគឺ ហ៊ុន សែន និងក្រុមខ្លួន ដូចនេះ សូមឱ្យលោកសាលាក្រុងឱ្យចេះខ្មាស់គេផង នូវច្បាប់ទំលាប់របស់ប្រទេស៕

  7. JML says:

    ឲ្យតែបង្កភាពវឹកវរនៅក្នុងសង្គមត្រូវចាប់គ្មានលើកលែង ។
    ខ្ញុំមិនចង់ឃើញគេថាយើងខ្មែរចាប់ខ្មែរគ្នាយើងនោះទេ តែបងប្អូនកុំជ្រុលជឿតាមពាក្យញុះញុង់របស់ជនផ្កាបមុខបននយោបាយបោកប្រាស់
    របស់អាកឹម សុខា និងអាឆ្កែថោកទាបមួយចំនួន។ សូមអរគុណ សូមរក្សាតម្លៃជាពលរដ្ឋល្អទាំងអស់គ្នា៕

  8. m. says:

    I thingk they are not fooled by the opposition party.

  9. m. says:

    think they are not fooled by the opposition party.

  10. Khmerologist says:

    Good, a plan of cracking down on protesters will show the world how cruel Ah Hun Xen’s government is…