កម្ពុជា​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ បើក​ជា​ផ្លូវការ​ នៅ​ម៉ោង ៩ និង ២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដោយ​មាន​ការ​ចូលរួម​ពី​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស។

ដោយ អាន ស៊ីថាវ
2012-11-18
​វិទ្យុ អាស៊ីសេរី

មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១២។

មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១២។ RFA/Tin Zakariya

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ឡើង​ថ្លែង​បើក​កិច្ចប្រជុំ ដោយ​លោក​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​សមាជិក​អាស៊ាន ឈរ​លើ​ស្មារតី​សហគមន៍​តែ​មួយ​វាសនា​តែមួយ ឈាន​ទៅ​បង្កើត​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥។

​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២១ នា​រាជធានី​ភ្នំពេញ គឺ​ផ្ដោត​លើ​ការ​សម្រេច​ឲ្យ​បាន​នូវ​សសរ​ស្ដម្ភ​ទាំង​បី រួម​មាន​សហគមន៍​នយោបាយ និង​សន្តិសុខ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍ សង្គម វប្បធម៌ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​បង្កើត​សហគមន៍​អាស៊ាន​តែ​មួយ នៅ​ឆ្នាំ ២០១៥។

ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ ត្រូវ​បន្ត​កិច្ច​ប្រឹង​ប្រែង សហប្រតិបត្តិការ​ជា​ធ្លុង​មួយ សាមគ្គីភាព មិត្តភាព ក្រោម​បាវចនា “អាស៊ាន សហគមន៍​តែ​​មួយ វាស​នា​តែ​មួយ” ហើយ​ជំនះ​នូវ​រាល់​បញ្ហា​ប្រឈម​ទាំង​ឡាយ ដូច​ជា កិច្ច​ខិតខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​គម្លាត​រវាង​ប្រទេស​សមាជិក​អាស៊ាន។

ដើម្បី​សម្រេច​បាន​គោល​ដៅ​សហគមន៍​តែ​មួយ នៅ​ឆ្នាំ ២០១៥ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២១ នេះ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ចាំ​បាច់​មួយ​ចំនួន ​ដែល​ត្រូវ​អនុវត្ត ដូច​ជា របាំង​ពន្ធគយ និង​មិន​មែន​ពន្ធគយ សេរីភាវូបនីយកម្ម​វិនិយោគ ការ​តភ្ជាប់ និង​គមនាគមន៍ ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​ការ​ផ្ដួច​ផ្ដើម​សម្រាប់​សមាហរណកម្ម​អាស៊ាន។

របាយការណ៍​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​គោល​អាស៊ាន​ថា វិធានការ​ដែល​បាន​សម្រេច​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​តែ​មួយ គឺ​បង្កើត​នៅ​ឆ្នាំ ២០០៩។ រហូត​មក​ដល់​ពេល​នេះ ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ សម្រេច​បាន​ចន្លោះ​ពី ៧០% ទៅ ៨៥% ប៉ុណ្ណោះ​ប្រចាំ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "កម្ពុជា​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១"

  1. BaBaBoo says:

    ប្រជាជនកម្ពុជានៅខ្សោយជាងសមាជិកអាស៊ានដទៃ សម្តេចហ៊ុន សែន លើកមកនិយាយដូចភ្លេចក្រឡេកមើលខាង

    ក្រោយខ្នងខ្លួនឯង ។ យ៉ាងណា ចាត់ថាការលើកឡើងបានផ្លែផ្កាខ្លះដែរ ទោះបីកម្ពុជាត្រូវគេសម្លឹងពីជ្រុងម្ខាង

    ដឹងថា ទីផ្សារសេរីនៅក្នុងតំបន់អាស៊ាន សម្រាប់កម្ពុជាចាញ់វៀតណាមនិងថៃដែលគេមានធុនធានមនុស្សច្រើន… ។

  2. cheath says:

    វាសនាអាចុចក្តខ្លី !
    អាចុច! អាចុច- ក្តខ្លីកំប៉ុច-ក្តៀបក្រឡុញឆឹក
    វាចូលចិត្តណាស់-ស៊ីសាច់គោត្រឹក-ចុយវិញមិនស្ពឹក
    ឧស្សាហ៏ផុតលេខ ។
    ប្រពន្ធវាវិញឈ្មោះមីចេក- ថ្ងៃផ្សំដំណេកជេរផ្តាសារ
    ខឹងនិងអាចុចដែលឧស្សាហ៏- ចុយអត់បានការគ្រាន់ញុលៗ ។
    ការបានបីខែមីចេករត់-ធ្វើអោយអាចុចកើតទុក្ខធំ
    រកប្រពន្ធមិនឃើញវាស្រែកយំ- កើតទុក្ខក្រៀមក្រំចង់ឆ្កួតឡប់ ។
    កាលណោះប្រាប់ស្មោះខ្ញុំអត់ដឹង- ថាអាចុចហ្នឹងក្តតូចខ្លី
    ទាល់ជួបមីចេកទើបដឹងន័យ- អាចុចក្តខ្លីហើយរំខាន ។
    ប្រាប់អត់ចន្លោះ- មីចេកកាលណោះ- ជួបខ្ញុំថ្ងៃបុណ្យ
    កថិនជើងវត្ត- គេបញ្ចាំងកុន – មីចេកមកបុណ្យ
    ទើបបានជួបខ្ញុំ ។
    សូមស្លេះបន្តិចងាកបរិយាយ – អោយបានក្បោះក្បាយពីមីចេក
    គូថ ង ដោះក្បំធំអនេក- សម្លឹងគាប់ភ្នែកចិត្តស្រើបស្រាល ។
    មុខនាងរាងមូលដូចព្រះខែ-ញញឹមមន្តស្នេហីភ្ជាប់ថ្ពាល់ខួច
    ចិញ្ចើម ង ខ្វង់ដូចគេគូស- សើចធ្មេញជម្ពើសចេញសែនសម ។
    រាងនាងមិនធំតូចរាងរាវ- កំពស់សមក្រៃម៉ាម៉ែត្រជាងហា
    សម្បុរស្រអែមបែបពួកសាច់ជ្វា-ប្រាណនាងក្រអូបភាយពីខ្លួន ។
    ជួបខ្ញុំនាងផ្តុំគក់ពេញដៃ-ដូចនាងនឹកក្រៃពីពេលណា
    សើចស្រស់អោបខ្ញុំពេញហត្ថា-ហើយនាងស្រែកថាបានជួបហើយ ។
    នៅមានត ហាស ! ហាស អា ចុច ចូលសាច់រឿងអ្ហែងហើយវើយ