ភ្នំពេញ: មន្ត្រីបច្ចេកទេសនានាបានធ្វើដំណើរទៅកាន់ខេត្តសៀមរាបហើយ ដើម្បីរៀបចំការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងលើកទី១៧ នៅទីនោះ ដែលនឹងធ្វើនៅថ្ងៃទី ២ ធ្នូ។
ថ្ងៃទី 30 វិច្ឆិកា 2012
ដោយ: រស្មី
CEN
តែមួយថ្ងៃមុនព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងមកដល់ គឺថ្ងៃទី១ធ្នូ នៅទីរួមខេត្តសៀមរាបមានរៀបចំការប្រណាំងកង់ជាលក្ខណៈអន្តរជាតិមួយ ដើម្បីស្វះស្វែងរកថវិកាជួយដល់ក្មេងកំព្រា ជាពិសេសក្មេងដែលម្ដាយជាប់ពន្ធនាគារ ដើម្បីឲ្យគេបានទទួលការសិក្សា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលកំពុងស្ថិតនៅខេត្តសៀមរាបនោះ បានឲ្យដឹងថា អ្នកចូលរួមជិះកង់ឆ្នាំនេះមានចំនួន ៧០០នាក់ដែលមកពី៣៨ប្រទេស ។ នេះជាការប្រណាំងលើកទី ៧ ដែលមាន ៣ វិញ្ញាសាគឺប្រណាំងចម្ងាយ១០០គីឡូម៉ែត្រ បុរស-នារី ៣០គីឡូម៉ែត្របុរស-នារី និង ចម្ងាយ១៧គីឡូម៉ែត្របុរស-នារី ជាលក្ខណៈគ្រួសារ។
ចំពោះការរត់ពាក់កណ្ដាលម៉ារ៉ាតុងវិញ បញ្ជីត្រូវបានបិទបញ្ចប់លែងទទួពាក្យអ្នកសុំចូលរួមប្រកួតហើយ ដោយសារតែចំនួនអ្នកចូលរួមលើសពីចំនួនដែលបានគ្រោងទុកច្រើនពេក។
អ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបឆ្នាំនេះ មានចំនួន៦.៣០០នាក់ ដែលក្នុងនោះ៤.១៥០នាក់ជាជនបរទេស ដែលមកពីប្រទេសចំនួន៦៧លើពិភពលោក និងជនជាតិខ្មែរចំនួន២.១៥០នាក់ គឺទាំងអ្នករត់អាជីព និង អ្នករត់កំសាន្ដសប្បាយជាលក្ខណៈគ្រួសារ។
ពេលនេះខេត្តសៀមរាប ផ្ទុកទៅដោយអ្នកមកចូលរួមក្នុងព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តអន្តរជាតិ។ គឺមានទាំងកីឡាករ-កីឡាការិនី និង អ្នកគាំទ្រនានា៕ S
មេទ័ព-បាញ់ទា
November 30, 2012 at 10:00 pm
សុនខពាក់ម្កុដអត់ខ្វល់រាស្ត្រជួបទុក្ខភ័យ!
១- យើងគន់មើលមុខពូកជនកុហក–ជាពួកសុនខអាសមរង្សី
អាកឹម សុខាអាឆ្កែទាំងពីរ-អាឡេវបាញ់ទាពូជពូជឆ្កែតិរិច្ឆាន។
២- គ្មានអ្វីកំបាំងដែលយើងមិនយល់–ផែនការឫសគល់ដែលអារង្សី
វាប្រើអាឡេវហៅអាបាញ់ទា–កុហកវាលដាល បោកប្រាស់ប្រជា ។
៣- សុនខពាក់ម្កុដម៉ិតប្រាយព្រោកប្រាជ្ញ–សម្តីអង់អាច គិតថាពូកែ
បានម្កុដពាក់ភ្លាមចាប់ឆ្កួតតែវែ–វាបែរខាំខ្មែរ ជាម្ចាស់នគរ ។
៤- ខ្មែរយើងលែងសុខព្រោះតែអាក្បត់–ជាតិយើងកំសត់ព្រោះអារង្សី
អាកឹមសុខាជនថោកអប្រីយ–វាមិនល្អអី ជាជនក្បត់ជាតិ!
៥- បើជឿពួកវា យើងខ្មែរល្ងង់ដឹង?–អាចោលម៉្រាយហ្នឹង វាប្រើល្បិចស្នៀត
បើខ្មែរនៅតែ ស្មោះស្រឡាញ់ជាតិ–កំចា ត់អាចោលម្សៀតឱ្យបានទាន់កាល ។
៦- អាសមរង្សី-កឹមសុខាសុនខពាក់ម្កុដ–មានវាខ្មែរពិតកើតរោគឈឺក្បាល
វាប្រូបោកប្រាស់ខ្មែរគ្រប់ទីវាល–ស្រេកឃ្លានននៀលចង់បានអំណាច ។
សូមសរសើរអាតិតិច្ឆានបាញ់ទា អ្ហែងចេះសរសេរកំណាព្យនេះបានល្អ ហាស !ហាស
លេងកុំខឹង ខឹងកុំលេងវ៉ើយ ហាស !ហាស