គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​អាច​នឹង​បរាជ័យ

កម្ពុជា ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១២។ ប្រធាន​បទ​សម្រាប់​ឆ្នាំ​នេះ គឺ​ ដែល​ហៅ​ដោយ​ខ្លី​ថា គោល​ដៅ​០៣ ត្រឹម​ឆ្នាំ​២០២០។

ដោយ សុ ជីវី
2012-12-01
​វិទ្យុ​អាស៊ីសេរី

ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ អ្នកស្រី ម៉ែន សំអន (ឆ្វេង) មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៅ​សាល​សន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១២។

ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ អ្នកស្រី ម៉ែន សំអន (ឆ្វេង) មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៅ​សាល​សន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១២។ RFA/So Chivy

បើ​ទោះ​ជា​យ៉ាង​ណា អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ បារម្ភ​ថា​កង្វះ​ថវិកា​នឹង​ធ្វើ​អោយ​គោល​ដៅ​នេះ​បរាជ័យ។

អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍ ស្នើ​រដ្ឋាភិបាល និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ បន្ត​គាំទ្រ​ផ្នែក​ថវិកា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បើ​ពុំ​នោះ​សោត កម្ពុជា នឹង​ពុំ​អាច​សម្រេច​គោល​ដៅ​ពាក់ព័ន្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ នៅ​ត្រឹម​ឆ្នាំ​២០២០ បាន​ឡើយ។

ការ​ព្រមាន​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។

តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក ភោគ ប៊ុនរឿន មាន​ប្រសាសន៍​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថវិកា​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ត្រូវ​កាត់​បន្ថយ​បណ្ដើរៗ ដែល​ការ​កាត់​បន្ថយ​នេះ​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ឆ្ពោះ​ទៅ​បញ្ចប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។

តំណាង​បណ្ដាញ​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ មក​ពី​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល អ្នកស្រី អ៊ុក ម៉ាច បាន​ស្នើ​ឡើង​ថា ដើម្បី​សម្រេច​គោលដៅ​លែង​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេវា​ផ្ដល់​កិច្ច​ការពារ​សុខភាព​អ្នក​ផ្ទុក​មេរោគ​អេដស៍ គឺ​ជា​កត្តា​ចម្បង​មួយ។

របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល អោយ​ដឹង​ថា ថវិកា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ភាគ​ច្រើន បាន​មក​ពី​ជំនួយ​ដៃគូ​អភិវឌ្ឍន៍។ ក្នុង​នោះ​ជាង ៩៦% បាន​ពី​ប្រភព​ដៃគូ​អន្តរជាតិ មាន​ដូច​ជា មូលនិធិ​សកល ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្សេង​ទៀត ចំណែក​ថវិកា​ពី​រដ្ឋាភិបាល គឺ​ជិត ៤%។ របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​កាមរោគ អោយ​ដឹង​ដែរ​ថា ក្នុង​១ឆ្នាំៗ កម្ពុជា ត្រូវ​ការ​ថវិកា​ពី ៦០ ទៅ ៦៥​លាន​ដុល្លារ សម្រាប់​សកម្មភាព​ពាក់ព័ន្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។

ឆ្លើយ​តប​នឹង​ការ​ស្នើ​នេះ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ អ្នកស្រី ម៉ែន សំអន មាន​ប្រសាសន៍​ថា នឹង​នាំ​កង្វល់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ពលរដ្ឋ ទៅ​ប្រមុខ​រដ្ឋាភិបាល។

ចំណែក​អ្នក​សម្រប​សម្រួល​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី ម៉ារី អូឌីល អេម៉ុង (Marie-Odile Emnond) មាន​ប្រសាសន៍​ថា អង្គការ​សហប្រជាជាតិ​នៅ​តែ​មាន​ឆន្ទៈ​បន្ត​គាំទ្រ​កម្ពុជា។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​ផ្នែក​ថវិកា កម្ពុជា ក៏​ចាំ​បាច់​ត្រូវ​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​ថវិកា​ចំ​គោល​ដៅ និង​ពង្រឹង​និរន្តរភាព។

កម្ពុជា ត្រូវ​ចាត់​ទុក​ជា​ប្រទេស​ដែល​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ពី ២% ក្នុង​ឆ្នាំ​១៩៩៨ មក​ត្រឹម 0,៧% នៅ​ឆ្នាំ​២០១១។ ជំហាន​បន្ទាប់ កម្ពុជា មាន​គ្រោង​ថា​នឹង​បញ្ឈប់​លែង​អោយ​មាន​ករណី​ចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​កូន​នៅ​ត្រឹម​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​អាច​នឹង​បរាជ័យ"

  1. cheath says:

    គំនិត
    December 1, 2012 at 6:33 am
    នគរថ្កើងថ្កានក្នុងឋានសុខុដុម្យ
    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ា-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    ពួកអាប្រឆាំងអត់មានប្រាក់ ព្រោះវាស្លើតស្លាក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីស្តួចកំរៃ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ផោកចង្រែបក្សប្រឆាំង។
    ពួកអាស្មោកគ្រោកបក្សប្រឆាំង ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ប្រជាឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល ស ខៀវ និងហ្គោលដប់គ្រឿងប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ ប្រជាសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -ប្រជារស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានសួគ៏។
    រាស្រ្តមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រឆាំង
    កំជិលអាំងផេះមុខស្លេកស្លាំង- លក់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
    ហាស ! ហាស អាគំនិតសុញ កំណាព្យអ្ហែង សរសេរបានល្អ ហាស! ហាស
    មេទ័ព-បាញ់ទា
    December 2, 2012 at 8:05 am
    អាឡេវបាញ់ទាឆ្កែខ្ញុំ
    ១-អាឡេវឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
    វាថាឆ្ងាញ់ណាស់–អាចម៍ផស់បងជាតិ ។
    ២-អាឡេវឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
    ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
    ៣-ខ្មែរអើយត្រូវដឹង–អាឆ្កែឡេវហ្នឹង–ជាឆ្កែចង្រៃ–វាជាឆ្កែចាស់–ហើយឆ្កួតរាល់ថ្ងៃ–
    គួរខ្មែរប្រុសស្រី–សំពងក្បាលវា។
    ៤-អាឡេវឆ្កែខ្ញុំ–វាផឹកទឹកនោម–ទឹកអាចម៏បងជាតិ–ទើបបានវាឆ្គួត–
    លែងស្គាល់ផៅញាតិ–វាឆ្កែក្បត់ជាតិ–ខ្មែរត្រូវកំចាត់!
    ៥- អាឡេវឆ្កែខ្ញុំ–ឆ្កែបងជាតិចំ–តែវាផ្តេសផ្តាស–ចូលចិត្តស៊ីអាចម៏–បងជាតិខ្លាំងណាស់
    តែវាក្បត់ម្ចាស់–ទុកខាតបរិស្ថាន!
    ៦- អាឡេវឆ្កែព្រូន–ស៊ីតែអាចម៏យួន–អាចម៍យួនដុំៗ–អាឡេវឆ្កែនេះ–បំផ្លាញសង្គម
    ‹‹ជាតិខ្មែរឧត្តម››–សម័យហ៊ុនសែន!
    ៧- អាឡេវឆ្កែខ្ញុំ–រលូតមុនភ្ជុំ–ក្រោយពន្ធនាគារ–វាកើតរោគឆ្កួត–ខ្ញុំមើលមិនជា
    ខ្ញុំវាយក្បាលវា-ភ្លះស្លការី ។
    ៨- អាឡេវឆ្កែខ្ញុំ–ប្រើថ្នាំមិនចំ–ត្រូវប្រើដំបង–សំពងក្បាលវា–មួយថ្ងៃបីដង
    ទាត់ផងធាក់ផង–ក្បាលឆ្កែបាញ់ទា ។
    ហាស! ហាស កំណាព្យអ្ហែងសរសេរបានល្អអាបាញ់ទា ហាស !ហាស

  2. . says:

    អញទទួលបានមេដាយមាសមួយ ក្នុងចំណោមមេដាយមាសដ៏មានតំលៃជាច្រើនផ្សេងទៀតពីសម្តេច។
    ចុះសត្វឆ្កែដ៏កញ្ចាស់អង្គែសុី ដែលចេះតែព្រុសតែមិនចេះខាំ មួយឈ្មោះCheathទទួលបានអ្វីខ្លះ ក្រៅពីគេជេរម្រ៉ាយ?
    .
    ឱសត្វឆ្កែប្រផេះដ៏អភ័ព្វអើុយ! បើហ្អែងចង់បានវាសនាខ្ពស់ដូចអញ អញអាចជួយបាន ដោយគ្រាន់តែវ៉ៃ សារ៉ាពណ៌ខ្មៅ ទៅលើ
    ដងខ្លួនអង្គែសុីរបស់ឯង ហើយបញ្ជូនអោយតាតា នៅចំការមន ជាការស្រេច។ ព្រោះតាតា គាត់អស់អីអស់ចុះ អោយតែបាន
    កុងចរពណ៌ខ្មៅ ព្រោះឈាមវាថ្លៃណាស់។
    .
    សារនេះសង្ឃឹមថានឹងបានដល់អាCheah