គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​រង​ការ​ចោទ​ថា​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ

គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ត្រូវ​គេ​ចោទ​ថា​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ ទុក​ឲ្យ​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ ដែល​រងគ្រោះ​ដោយ​សារ​ពស់វែក​ចឹក ដាច់​ខ្យល់​ស្លាប់។

ដោយ សួន សុផលមុន្នី
2012-12-01
​វិទ្យុ​អាស៊ីសេរី

ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ បាន​សុំ​អង្វរករ​គ្រូពេទ្យ​ឲ្យ​ជួយ​ព្យាបាល​កូន​ដែរ ប៉ុន្តែ​គ្រូពេទ្យ​បាន​បដិសេធ​មិន​ផ្ដល់​ថ្នាំ​ជួយ​សង្គ្រោះ​នោះ​ទេ ហើយ​អះអាង​ថា ថ្នាំ​ពស់​ចឹក ទុក​សម្រាប់​ព្យាបាល​ឲ្យ​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​ចុះ​វាស់​វែង​ដីធ្លី។

គ្រួសារ​ជន​រងគ្រោះ​បាន​ចោទ​ថា ក្រុម​គ្រូពេទ្យ​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ខ្វះ​ក្រម​សីលធម៌ និង​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ ដោយ​មិន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ជំងឺ​ទាន់​ពេល​វេលា ហើយ​ទុក​ឲ្យ​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ ដែល​រងគ្រោះ​ដោយ​សារ​ពស់​វែក​ចឹក នោះ​ដាច់​ខ្យល់​ស្លាប់។

លោកស្រី សឺ ចន្ទី ត្រូវ​ជា​ម្ដាយ​ជន​រងគ្រោះ រស់នៅ​ភូមិ​ក្បាលទន្សោង ឃុំ​បន្ទាយឆ្មារ លោកស្រី​ថ្លែង​នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ថា កាល​ល្ងាច​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា កូន​ប្រុស​របស់​គាត់​អាយុ ៨​ឆ្នាំ បាន​ទៅ​លេង​ជិត​ជង្រុក​ស្រូវ​នៅ​ក្បែរ​ផ្ទះ ក៏​ត្រូវ​ពស់​វែក​ចឹក ក​ជើង។ លោកស្រី និង​ប្ដី បាន​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ភ្លាម ដើម្បី​ជួយ​សង្គ្រោះ។ គ្រូពេទ្យ​ប្រចាំ​ការ​មិន​បាន​ព្យាបាល​ភ្លាមៗ​ទេ ដោយ​បាន​ពន្យារ​ពេល​យក​ទូរស័ព្ទ​របស់​គាត់​សួរ​ទៅ​អ្នក​គ្រប់គ្រង​ថ្នាំ​ពស់​ចឹក៖ «សួរ​អ្នក​កាន់​ថ្នាំ អ្នក​កាន់​ថ្នាំ​គេ​ប្រាប់​ថា​អត់​មាន​ថ្នាំ​សម្រាប់​ចាក់​ឲ្យ​ប្រជា​ពលរដ្ឋ​ទេ មាន​តែ​ថ្នាំ​និស្សិត គេ​អត់​ហ៊ាន​ចាក់​ឲ្យ ខ្ញុំ​សុខ​ចិត្ត​ថា ខ្ញុំ​ទិញ អស់​ប៉ុន្មាន​ក៏​ខ្ញុំ​យក គេ​ថា​អត់​ហ៊ាន យក​ប្រាក់​ខ្លាច​ខុស​ច្បាប់ ហើយ​ឲ្យ​ខ្ញុំ​ទៅ​មង្គលបុរី។ ខ្ញុំ​សួរ​ថា​ឲ្យ​ខ្ញុំ​ទៅ​ឡាន​អី គេ​ថា បើ​ទៅ​ឡាន​ពេទ្យ​ចាំ​យូរ​ទៅ​ធានា​សុវត្ថិភាព​ខ្លួន​ឯង មាន​តែ​ទៅ​ឡាន​នេះ ហើយ​លឿន ចង់​ទៅ​ណា​ក៏​ទៅ ទៅ​ថៃ ក៏​ទៅ ខ្ញុំ​ក៏​ជិះ​ឡាន​ឈ្នួល​ទៅ​ទៀត ដឹក​កូន​ដល់​មង្គលបុរី ចុះ​ដល់​មន្ទីរពេទ្យ កូន​ខ្ញុំ​ដាច់​ខ្យល់​បាត់»

លោកស្រី​បញ្ជាក់​ថា បើ​សិន​គ្រូពេទ្យ​ចាក់​ថ្នាំ​ព្យាបាល​ទាន់​ពេល​វេលា​នោះ កូន​គាត់​មិន​ស្លាប់​ទេ ប៉ុន្តែ​គ្រូពេទ្យ​មិន​ព្រម​ផ្ដល់​ថ្នាំ ហើយ​ថែម​ទាំង​បណ្ដេញ​ឲ្យ​គាត់​ជួល​ឡាន​ឈ្នួល​ដឹក​យក​កូន​ទៅ​មន្ទីរពេទ្យ​មង្គលបុរី ហើយ​ក៏​ដេញ​ឲ្យ​យក​ទៅ​ប្រទេស​ថៃ ស្រេច​តែ​ចិត្ត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ។

ប៉ុន្តែ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក កែវ សុភ័ត្រា បញ្ជាក់​ថា ក្មេង​រងគ្រោះ​មាន​អាការៈ​ធ្ងន់ធ្ងរ ទើប​គ្រូពេទ្យ​ឲ្យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មង្គលបុរី៖ «ដោយ​សារ​ក្មេង​ហ្នឹង វា​មាន​សភាព​ធ្ងន់ធ្ងរ មាន​ន័យ​ថា បញ្ជូន​ពី​ផ្ទះ​មក​ដល់​មន្ទីរពេទ្យ​ជាង ១​ម៉ោង មក​ដល់​មន្ទីរពេទ្យ អ៊ីចឹង​កូន​ក្មេង​ហ្នឹង​ត្រូវ​ការ​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន»

លោក ផុន និមល ត្រូវ​ជា​ឪពុកមា​ក្មេង​រងគ្រោះ បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​សុខាភិបាល។ លោក​ថា ការ​បកស្រាយ​ដូច្នេះ​គ្រាន់​តែ​ជា​ការ​ជួយ​បិទបាំង និង​ការពារ​មុខ​មាត់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ។ ក្មួយ​របស់​គាត់​ក្រោយ​ពី​ពស់​ចឹក បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ៖ «១៦​គីឡូ បើ​យើង​គិត​នាទី​ទៅ មិន​ដល់ ២៥​នាទី​ផង។ ប៉ុន្តែ​បញ្ជូន​គ្នា​ទៅ​មង្គលបុរី តាម​ធម្មតា ដឹង​តែ​ស្លាប់​ហើយ ព្រោះ​វា​ឆ្ងាយ អត់​មាន​ធ្ងន់ធ្ងរ ព្រោះ​ចឹក​ភ្លាម ម៉ែ​ឪ​គេ​ចង​ជើង​ទប់​មិន​ឲ្យ​ពិស​ជ្រាប​ចូល​ទេ។ តាម​ពិត ដោះស្រាយ​ឲ្យ​តែ​រួច​ខ្លួន។ តាម​ធម្មតា អ្នក​មាន​ប្រាក់​បាន​ចាក់​ឲ្យ អា​ពេទ្យ​ថ្មពួក គ្នា​អ្នក​ក្រខ្សត់ ហើយ​ថត​ប័ណ្ណ​ក្រីក្រ មិន​មើល​ឲ្យ​គ្នា​ទៀត»

ទាក់​ទិន​ករណី​នេះ មន្ត្រី​សមាគម​អាដហុក (Adhoc) លោក ស៊ុំ ច័ន្ទគា ចាត់​ទុក​ថា នេះ​ជា​ការ​រើសអើង និង​ជា​សេវា​ដ៏​អាក្រក់​របស់​មន្ទីរពេទ្យ​ស្រុក​ថ្មពួក។ គ្រូពេទ្យ​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ជំងឺ៖ «យើង​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ជីវិត​មួយ​ដែល​ត្រូវ​បាន​ការ​ការពារ បែរ​ជា​គេ​មិន​យក​ចិត្ត​ទុក​ដាក់ បណ្ដែត​បណ្ដោយ​រហូត​ដល់​ស្លាប់ ហើយ​គិត​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ខ្លាច​អំណាច បែរ​ជា​បណ្ដែត​បណ្ដោយ​ឲ្យ​ក្មេង​ស្លាប់ ទុក​ថ្នាំ​សង្កូវ​សម្រាប់​និស្សិត​វិញ»

សព​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ ត្រូវ​បាន​ឪពុក​ម្ដាយ​ជួល​រថយន្ត​ថ្លៃ ៦៥​ម៉ឺន​រៀល ដឹក​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ស្រុក​មង្គលបុរី យក​ទៅ​ធ្វើ​បុណ្យ​សព​តាម​ប្រពៃណី នៅ​លំនៅឋាន​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​រង​ការ​ចោទ​ថា​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ"

  1. cheath says:

    គំនិត
    December 1, 2012 at 6:33 am
    នគរថ្កើងថ្កានក្នុងឋានសុខុដុម្យ
    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ា-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    ពួកអាប្រឆាំងអត់មានប្រាក់ ព្រោះវាស្លើតស្លាក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីស្តួចកំរៃ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ផោកចង្រែបក្សប្រឆាំង។
    ពួកអាស្មោកគ្រោកបក្សប្រឆាំង ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ប្រជាឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល ស ខៀវ និងហ្គោលដប់គ្រឿងប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ ប្រជាសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -ប្រជារស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានសួគ៏។
    រាស្រ្តមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រឆាំង
    កំជិលអាំងផេះមុខស្លេកស្លាំង- លក់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
    ហាស ! ហាស អាគំនិតសុញ កំណាព្យអ្ហែង សរសេរបានល្អ ហាស! ហាស
    មេទ័ព-បាញ់ទា
    December 2, 2012 at 8:05 am
    អាឡេវបាញ់ទាឆ្កែខ្ញុំ
    ១-អាឡេវឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
    វាថាឆ្ងាញ់ណាស់–អាចម៍ផស់បងជាតិ ។
    ២-អាឡេវឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
    ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
    ៣-ខ្មែរអើយត្រូវដឹង–អាឆ្កែឡេវហ្នឹង–ជាឆ្កែចង្រៃ–វាជាឆ្កែចាស់–ហើយឆ្កួតរាល់ថ្ងៃ–
    គួរខ្មែរប្រុសស្រី–សំពងក្បាលវា។
    ៤-អាឡេវឆ្កែខ្ញុំ–វាផឹកទឹកនោម–ទឹកអាចម៏បងជាតិ–ទើបបានវាឆ្គួត–
    លែងស្គាល់ផៅញាតិ–វាឆ្កែក្បត់ជាតិ–ខ្មែរត្រូវកំចាត់!
    ៥- អាឡេវឆ្កែខ្ញុំ–ឆ្កែបងជាតិចំ–តែវាផ្តេសផ្តាស–ចូលចិត្តស៊ីអាចម៏–បងជាតិខ្លាំងណាស់
    តែវាក្បត់ម្ចាស់–ទុកខាតបរិស្ថាន!
    ៦- អាឡេវឆ្កែព្រូន–ស៊ីតែអាចម៏យួន–អាចម៍យួនដុំៗ–អាឡេវឆ្កែនេះ–បំផ្លាញសង្គម
    ‹‹ជាតិខ្មែរឧត្តម››–សម័យហ៊ុនសែន!
    ៧- អាឡេវឆ្កែខ្ញុំ–រលូតមុនភ្ជុំ–ក្រោយពន្ធនាគារ–វាកើតរោគឆ្កួត–ខ្ញុំមើលមិនជា
    ខ្ញុំវាយក្បាលវា-ភ្លះស្លការី ។
    ៨- អាឡេវឆ្កែខ្ញុំ–ប្រើថ្នាំមិនចំ–ត្រូវប្រើដំបង–សំពងក្បាលវា–មួយថ្ងៃបីដង
    ទាត់ផងធាក់ផង–ក្បាលឆ្កែបាញ់ទា ។
    ហាស! ហាស កំណាព្យអ្ហែងសរសេរបានល្អអាបាញ់ទា ហាស !ហាស
    គំនិត
    December 1, 2012 at 6:33 am

    ខ្យល់ផាត់កំចាត់មា
    ខ្យល់ផាត់ពីជើង – សូមផាត់បំប៉ើង – ពួកអារង្សី
    អាកឹមសុខា-ជនទមិឡ អប្រីយ៏– – ចិត្តឬស្យាក្រៃ – ដូចសត្វតិរច្ឆាន ។
    ខ្យល់ផាត់ពីត្បូង – សូមផាត់អាហ្វូង – ឆ្កែចចកស្វាន
    រង្សី-សុខា-វិនាសកុំរំខាន – ទើបភាពសុខសាន – បានដល់ប្រជា។
    ខ្យល់ផាត់ពីកើត – កុំនាំពួកស្លើត – មកឲ្យចងពា
    ជនខ្មែរស្លូតត្រង់ – ឲ្យរងវេទនា – ទ្រូងចុកគ្រាំគ្រា – ព្រោះវាភូត បោក។
    ខ្យល់ផាត់ពីលិច – សូមជួយពន្លិច – ពួកអាអប្រីយ៍
    រង្សី-សុខា – ឲ្យងាប់ក្សិនក្ស័យ– វានៅធ្ងន់ដី– បំផ្លាញសុខរាស្ត្រ។
    ខ្យល់ផាត់គ្រប់ទិស – ផាត់ឲ្យអាម្នឹះ – ចង្រៃរុលរុក
    រង្សី-សុខា– អារន្ទះបាញ់បុក – កុំឲ្យវាសុខ – អោយងាប់តៃហោង។
    គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
    អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
    គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
    អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
    ហាស !ហាស អាគំនិត សុញ អានេះតែងកំណាព្យយូរទៅជេរកាន់តែស្រស់វ៉ើយ
    ហាស !ហាស

  2. . says:

    កំណាព្យ សំរាប់ឆ្កែស្តាប់ ខំទៀតទៅអាវ៉ា!

  3. អត់យល់???? says:

    អាលោកជាតិឯង Commentអត់មើលប្រធានបទែអី????​គេលើកលើងពីការស្លាប់របស់កុមារម្នាក់ដែល
    គ្រូពេទ្យមិនព្រមចាក់ថ្នាំពស់ចឹកអោយ​
    តែអាលោកជាតិឯងនិយាយពីអាគារស្កឹមស្កែឯណាទៅវិញ។​អគារខ្ពស់​និងវាយ៉ាងម៉េច​​តើវាជារបស់ជនក្រក្ររឺយ៉ាងម៉េច???អាលោកជាតិឯងសមនិងគេជេរមិនខុសមែន​ពីដំបូងខ្ញុំគិតថាលោកឯងគួរអោយអាណិត
    តែពេលមើល Comment លោកឯងយូរទៅ​វាទើសភ្នែកពេក​សុំទោសណា​សុំជេរដែរហើយទប់មិនបានទេ!!!!!!!!!!!!!!!!!

  4. Srey Khmer says:

    This is the culture desease in the society of Cambodia.
    For eaxaple, in U.S. if you’re very sick, you just dial 911
    for help, the Embulance will be arrived with the medical
    worker to treath you from home and on the embulance
    traight to an Amergency room right away. They don’t care
    who have money or not. If you’re poor the Stated would
    take care of the bill for you. however, in Cambodia doctor
    doesn’t see the poor patient because the government doesn’t
    care about people heath conditons, and it has allowed the
    corruption arose everywhere even U.S. Aids people, Ta,Ta
    steal it to treaths his spring chick too, so poor peopl are
    hopelessin lives.

  5. Zambo says:

    I am sorry to hear that.