អង្គការ​សិទ្ធិមនុស្ស ផ្សព្វផ្សាយ​ប្រវត្តិ​តស៊ូស្ត្រី​បឹងកក់ និង​បុរី​កីឡា ដែល​ជាប់​ពន្ធនាគារ

ភ្នំពេញ: អង្គការ​សិទ្ធិមនុស្ស លីកាដូ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ផ្សព្វផ្សាយ​នូវ​ប្រវត្តិ​នៃ​ការតស៊ូ​ចូលរួម​តវ៉ា​ដីធ្លី របស់​ស្ត្រី​បឹងកក់ និង​ស្ត្រីបុរី​កីឡា ដែល​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ចាប់​ឃុំឃាំងនៅ​ពន្ធនាគារ​ព្រៃ​ស​។

ថ្ងៃទី 21 ធ្នូ 2012
ដោយ: លី សិលា
CEN

ការផ្សព្វផ្សាយ​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះមុនពេល​ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើកសវនាការនៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ ដើម្បី​ជំនុំជម្រះ​លើ​ករណី​ស្ត្រី​អ្នក​ភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី អ្នក​រស់នៅ​សហគមន៍​បុរី​កីឡា ដែល​មាន​ជម្លោះ​ដីធ្លី។​

ស្ត្រី​ទាំង​ពីរ ត្រូវបាន​អង្គការសិទ្ធិមនុស្សលីកាដូ ​សរសេរ​ផ្សព្វផ្សាយក្នុង​អត្ថ​បទ​ពីរ ដាច់​ដោយឡែក​ពីគ្នា ដែល​មាន​ចំណងជើង​ថា អ្នកការពារ​សិទ្ធិមនុស្ស អ្នកស្រី យ៉ោម បុប្ផា “​ម្តាយ​មួយរូប​ទៀតពី​សហគមន៍​បឹងកក់ ដែល​ត្រូវបាន​ឃុំខ្លួន​” និង​អត្ថបទ​មួយទៀត មាន​ចំណងជើង​ថា អ្នកការពារ​សិទ្ធិមនុស្ស អ្នកស្រី ទឹម សាក់​មុនី្ន “​ជាប់ពន្ធនាគារ ព្រោះ​ការទាមទារ​សិទ្ធិ​លើ​ផ្ទះសម្បែង​”​។​

អ្នកស្រី យ៉ោម បុប្ផា មាន​អាយុ ២៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួននៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ អ្នកស្រី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទប្រើ​អំពើហិង្សាដោយ​ចេតនា តាមរយៈ​ការ​វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ( មណ្ឌល​អប់រំ​កែប្រែ​ទី​២ )​។

ចំណែក​អ្នកស្រី ទឹម សាក់​មុនី អាយុ ៦៤ ឆ្នាំ អ្នក​រស់នៅ​សហគមន៍​បុរី​កីឡា ត្រូវបាន​ចាប់ខ្លួនកាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២​។ អ្នកស្រី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​ផ្ទះល្វែងនៅ​បុរី​កីឡា​។​

​អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី ត្រូវបាន​ផ្តល់​នាមជា​អ្នកទោស​មនសិការ ដោយ​អង្គការលើកលែង​ទោស​អន្តរជាតិ​។

​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើកសវនាការ ដាច់ដោយឡែក​ពីគ្នា​លើ​សំណុំរឿង​ចោទប្រកាន់​លើ​អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២​។ ស្ត្រី​ទាំង​ពីរ ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ ពី ៦ ខែ ទៅ ៥ ឆ្នាំ​។​

​ជា​បន្តបន្ទាប់ អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ដោយ​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំង​ពីរ​នាក់ ហើយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ទាំង​ពីរ​នាក់​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។

​ចំណែក​ក្រុម​អ្នកភូមិ​បុរី​កីឡា និង​អ្នក​បឹងកក់ ក៏​បាន​ប្រមូលផ្តុំ​តវ៉ា និង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​នានា ព្រមទាំង​ស្ថាប័ន​រដ្ឋាភិបាល និង​រដ្ឋសភា ជាដើម ដើម្បី​ឲ្យ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​ទាំង​ពីរ​នាក់ចេញពី​ពន្ធនាគារ​ព្រៃ​ស​។ អន្តរាគមន៍​ពី​ប្រមុខ​ការទូត និង​ប្រធានាធិបតី​ប្រទេស​មហាអំណាច ដូចជា អាមេរិក សហភាព​អឺរ៉ុប ជាដើម ក៏​ត្រូវបាន​អ្នកភូមិ​ដាក់​ញត្តិស្នើសុំ​ផងដែរ​។​

​យ៉ាងណាក៏ដោយ ក្នុង​រឿង​ចោទប្រកាន់ និង​ឃុំខ្លួន​ស្ត្រី​នៅ​បឹងកក់ និង​នៅ​បុរី​កីឡា​នេះ ត្រូវបាន​មន្ត្រី​តុលាការអះអាងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ដីធ្លី​ទេ តែ​ជា​រឿង​ព្រហ្មទណ្ឌ ដែល​ស្ត្រី​ទាំងពីរបាន​ប្រព្រឹត្ត​បទ​ល្មើស​ច្បាប់​ប៉ុណ្ណោះ​៕ S

What Next?

Recent Articles

3 Responses to "អង្គការ​សិទ្ធិមនុស្ស ផ្សព្វផ្សាយ​ប្រវត្តិ​តស៊ូស្ត្រី​បឹងកក់ និង​បុរី​កីឡា ដែល​ជាប់​ពន្ធនាគារ"

  1. អន្លង់វិល(បាត់ដំបង) says:

    អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទប្រើ​អំពើហិង្សាដោយ​ចេតនា តាមរយៈ​ការ​វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​។ពិតជាខ្លាំងមែនស្ត្រីម្នាក់វាយបុរសពីនាក់ជាប់គុកខ្លួនឯង ចំណែក ឈូក បណ្ឌិត បុរសម្នាក់បាញ់ស្ត្រីបីនាក់រងរបួស រួចខ្លួនចំជាបញ្ចាស់ទិសមែនស្រុកស្មែរ ។បើនៅបរទេសវិញប្រុសវ៉ៃស្រីគុកភ្លាម !អូ!វិសភ្លេចប៉ុន្មានឆ្នាំមុន នៅភ្នំពេញមានអាឆ្កួតមួយនោះឈ្លោះជាមួយស្ត្រីម្នាកដែរ។

  2. ចៅតា says:

    ប្រទេសអត់ច្បាប់ហ្នឹង នឹងឋិតនៅក្នុងសហពន្ឌ័ឥណ្ឌូចិនដោយស្របច្បាប់ ​ព្រោះមនុស្សក្នុងស្រុក
    ខ្មែបោះឆ្នោតឲ្យ​ នៅពេលខាងមុខមិនយូរ មុនការកំណត់ទៅទៀត​​
    នៃបណ្តាំរបស់លោកអ៊ុំ ហូ​ជីមិញ ។
    ពេលនោះ កូនចៅយើង បានប្រើ ភាសាវៀតណាមជាផ្លូវការ​ហើយ ដល់ពេលហ្នឹងមានច្បាប់ត្រឹមត្រូវ ហើយ ព្រោះវៀតណាមត្រួត

    សមមុខណាស់ អាកញ្ជះគេ ទាំងអស់គ្នា
    មិនបាច់ព្រុសដាក់គ្នាទេ អាកញ្ជះគេ ទាំងអស់គ្នា

  3. cheath says:

    មេទ័ព-ជាតិ
    December 22, 2012 at 11:09 am
    កំចាត់មេក្រមីពួកអាបោកប្រាស់អាតិរិច្ឆាន សមរង្សី អាតិរិច្ឆានកឹមសុខា
    ***************************************************************
    ១- មេក្រមីនៃពួកអាបោកប្រាស់–កើតមកពីណា អាកឹមសុខា អាសមរង្សី
    វាបានកើតមកពីពួកអាចង្រៃពីរក្បាលនេះ–សម្រាប់សម្លាប់សេចក្តីសុខសាន្តប្រជាជនខ្មែរ ។
    ២- មេក្រមីនៃពួកអាបោកប្រាស់អាសមរង្សី អាកឹមសុខា–កើតពេញជំហរ ព្រួសឈាមបាចសាច
    ក្នុងជំហរជាជនបីសាច –វាសាងក្តីខ្លាចសម្លាប់ក្តីសុខ។
    ៣- ពួកមេក្រមីនៃអាតិរិច្ឆានសមរង្សី អាកឹមសុខា–អួតភរលើកខ្លួនវាឱ្យថ្កើង តែខ្វះក្តីល្អ
    ហ្នឹងឯង! មេរោគ តិរិច្ឆានដ៏ធ្ងន់ធ្ងរ–ចង់អោយនគរ ធ្លាក់ឱនភាព ។
    ៤- មេក្រមីនៃពួកអាបោកប្រាស់អាសមរង្សី អាកឹម សុខា–វាចង់អោយខ្មែរវឹកវរ គំនិតវាថោកទាប
    ស្រេកឃ្លានអំណាចតែអន់មារយាទ–ដើរបោកប្រាស់ភរភូតញុះញង់អោយឡប់សង្គមខ្មែរ ។
    ៥- ឃើញមេក្រមីនៃអាតិរិច្ឆានកឹមសុខា អាសមរង្សី–ដាច់ខាតក្រោកឈរ កំចាត់ពួកវា
    កំចាត់វាចោល មិនហួសពេលទេ–កុំអោយអាតិរិច្ឆានទាំងទ្វេរបំផ្លាញជាតិខ្មែរ ។
    ៦- មេក្រមីនៃអាតិរិច្ឆានសមរង្សីអាតិរិច្ឆានកឹមសុខា–ប៉ិនណាស់ភូតភរ បោកគ្រប់ស្នៀត
    ការពិតពួកវាសុទ្ធតែអាចោលម្សៀត–វាបោកគ្រប់ស្នៀតព្រោះឃ្លានអំណាច ។
    ៧- ក្រោកឡើងមូលមិត្រ កំចាត់មេរោគ–ខ្មែរក្នុងទ្វីបលោក ច្បាស់ហ៊ុនសែនល្អ
    ខ្មែររាប់លាននាក់ នៅក្នុងនគរ–សំដែងស្មោះស គាំទ្រហ៊ុនសែនអមតះរៀងអើយ។