ផន នីដា សារភាពថា មានអ្នកចង់ឧបត្ថម្ភ !

ទោះបីមិនទាន់មាន ផលិតកម្មថ្មី សម្រាប់ ជ្រកដូចមិត្តភក្តិ រួមអាជីព របស់ខ្លួន ក៏ពិតមែន តែ ផន នីដា នៅតែ បង្ហាញមុខ នៅតាមបណ្តា ឆាកប្រគំ តន្ត្រីនៃស្ថានីយ ទូរទស្សន៍ នានា ជាបន្តបន្ទាប់ ។

Written by ភ្នំពេញដេលីញូវ
Monday, 24 December 2012

អ្វីដែលគួរឱ្យ កត់សម្គាល់ ចុងក្រោយ នេះ គេមើលឃើញថា ផន នីដា បានផ្លាស់ប្តូរ ការតុបតែងខ្លួន មកជា សម័យបែប សិចស៊ី ខើចៗ ខ្លីៗ មិនចាញ់ តារា ដទៃឡើយ ។ ស្របពេល ជាមួយគ្នានេះ ក៏មាន លេចឮ ព័ត៌មានថា អតីតតារា ចម្រៀងប្រចាំ ផលិតកម្ម Rock រូបនេះ ក៏មានមន្តស្នេហ៍ មិនអន់ ប៉ុន្មានដែរ ដោយជាក់ស្តែង ថ្មីៗនេះ នាងបាន ព្រលយថា “ធ្លាប់មាន ចាស់ស្ទាវ មួយចំនួន សុំឧបត្ថម្ភ លើជីវភាព ដោយគ្រាន់តែ ឱ្យនាងធ្វើ ប្រពន្ធចុង ប៉ុន្តែនាង បដិសេធ” មែនឬ នីដា ?

គួរបញ្ជាក់ថា បន្ទាប់ពី ផលិតកម្ម Rock ផ្អាក គេសង្កេតឃើញ អ្នកចម្រៀង នៅក្នុង ផលិតកម្មនោះ បានរត់ខ្វែង ដៃជើង ដើម្បីរកទ្រនំថ្មី ជាក់ស្តែង លោក ខាន់ ជេមស៍ បានចូល ផលិតកម្ម សាន់ដេ ហើយ សួស វីហ្សា ក៏បាន ហក់ចូល ផលិតកម្ម ហង្សមាស ដែលបទ ចម្រៀង របស់នាង ត្រៀមចេញលក់ នៅក្នុងពេល ឆាប់ៗនេះ ។ ដោយឡែក ផន នីដា ដែលត្រូវបាន គេស្គាល់ ឈ្មោះថា ស្រីខួច នោះមិនទាន់ មានទ្រនំថ្មី នៅឡើយទេ ប៉ុន្តែជារឿយៗ នាងតែង បង្ហាញមុខ នៅតាមឆាក ប្រគំតន្ត្រីនៃ ស្ថានីយ ទូរទស្សន៍ នានា ជា ពិសេស ទូរទស្សន៍ ហង្សមាស ព្រមជាមួយ ការបង្ហើរបទ ចម្រៀងចាស់ៗ របស់នាង កន្លងមក ក្នុងនោះក៏មាន ព័ត៌មាន លេចឮថា ផន នីដា ត្រៀមចូល ផលិតកម្ម ហង្សមាស ។

ទាក់ទងរឿងនេះ ផន នីដា បាននិយាយថា មានផលិតកម្ម តូចធំមួយចំនួន បានទាក់ទង តែនាង មិនទាន់ យល់ព្រម ដោយលើក ហេតុផលថា “ខ្ញុំមិនទាន់ ចង់ជាប់ កិច្ចសន្យា ជា មួយ ផលិតកម្ម ភ្លាមៗទេ ដោយសារខ្ញុំ ចង់យក ឱកាសនេះ ចេញទៅ ច្រៀងនៅ ក្រៅ ប្រទេស ។ ខ្ញុំសន្យាថា ឆាប់ៗនេះ ខ្ញុំនឹងចេញមុខ នៅក្នុង ផលិតកម្មមួយ ដែលប្លែក ទាំងបទ ចម្រៀង និង ស្ទីលក្នុងការ តុបតែងខ្លួន” ។ កាលពីចុងខែ តុលាកន្លងទៅ ផន នីដា ទើបត្រឡប់ មកពីច្រៀង នៅប្រទេស អូស្ត្រាលី រយៈពេល ប្រាំសប្តាហ៍ ជាមួយ យ៉ុង ចាន់ កន្និកា ស្រីនុត និង អ្នកចម្រៀង ប្រុសបីរូប ផ្សេងទៀត ។

នេះជាលើកទីពីរ ដែល ផន នីដា បានចេញទៅ ច្រៀងនៅ ប្រទេសអូស្ត្រាលី ដោយនាង ប្រាប់ថា ទទួល បានជោគជ័យ និង មានអ្នកគាំទ្រ លើកទឹកចិត្តខ្លាំង ហើយ ក៏មានបុរសៗ នៅទីនោះ សុំរាប់អាន និង ស្រឡាញ់ ច្រើនផងដែរ ។ ដើមឆ្នាំថ្មីនេះ ផន នីដា មានគម្រោង ចេញទៅច្រៀង នៅក្រៅប្រទេស រយៈពេល បីទៅប្រាំមួយ ខែ តែនាងមិន បញ្ជាក់ថា ប្រទេស ណាមួយទេ ព្រោះខ្លាច សម្ភាសមិនជាប់ ។ ក្នុង រយៈ ពេលនេះ ផន នីដា កំពុង សប្បាយចិត្ត ក្នុងការចេញទៅ ច្រៀងនៅក្រៅ ប្រទេស ហើយបើ តាមដឹង ការចេញទៅ ច្រៀង នៅប្រទេស ជឿនលឿន ជាឱកាសឱ្យ សិល្បករ-ការិនី រកប្រាក់ចំណូល បានច្រើន ជាពិសេស ការបានទទួល ប្រាក់ធីប លើកទឹកចិត្ត ពីអ្នកទស្សនា ។

ក្រោយពីហក់ចូល ក្នុងវិស័យ ចម្រៀងសម័យ ផន នីដា កាន់តែរក ប្រាក់បាន ច្រើនជាងមុន ដែលនាងអាច មានលទ្ធភាព ទិញផ្ទះល្វែង និង រថយន្ត Highlander សម្រាប់ជិះ ផ្ទាល់ ខ្លួន។ ផន នីដា បាននិយាយ ទៀតថាថវិកា ដែលរកបាន នាងយកទៅ ផ្គត់ផ្គង់ក្នុង គ្រួសារ ដែលមាន ប្អូនប្រុស និង បងស្រី នៅសិក្សា នៅឡើយ ។ ទោះបី ផន នីដា មានប្រភព មកពីអ្នក របាំបុរាណ ក៏ពិតមែន តែពេលនេះ គេសង្កេតឃើញថា នាងបានផ្លាស់ប្តូរ ការតុបតែង មកជា ឡូយឆាយ ទាំងនៅក្នុង កម្មវិធីសិល្បៈ និង កម្មវិធីកម្សាន្ត ជួបជុំ មិត្តភក្តិ រួម អាជីព ។ ថ្វីដ្បិត ផន នីដា មិនមាន រូបសម្រស់ ឆើតឆាយ និងមាន ដើមទ្រូងធំ ដូចអ្នកសិល្បៈ ដទៃក៏ពិតមែន តែសម្បុរ ស្រអែមបែប ធម្មជាតិ និង ភាពស្ងប់ស្ងាត់ គ្មានរឿង អាស្រូវ របស់នាង បានធ្វើឱ្យ តាៗ និងចាស់ ស្ទាវខ្លះ ដែលមាន ទ្រព្យសម្បត្តិ ធ្លាក់ក្នុងអន្លង់ ស្នេហ៍ របស់ នាង ដោយមិនដឹង ខ្លួន ហើយអ្នក ទាំងនោះបាន សុំចូលមក ឧបត្ថម្ភ ដោយ ផ្តល់ ជាកាដូ ដែលមាន តម្លៃផ្សេងៗ ដល់នាង ដោយ គ្រាន់តែឱ្យនាង ធ្វើជាប្រពន្ធចុង ។ ជាមួយនឹងការ ទទួលស្គាល់ ការពិត ផន នីដា បាន ប្រាប់ថា “រឿងបែបនេះ ពិតជាកើត មាន មែន តែដល់ ពេលយើង មិនរវល់ ជាមួយគេ យូរៗទៅ គេក៏ មិនហ៊ានដែរ” ។ ក្រៅពី នេះក៏មាន អ្នកចូលស្តី ដណ្តឹង ត្រឹមត្រូវតាម ប្រពៃណីខ្មែរ ដល់ឪពុកម្តាយ របស់នាងដែរ ប៉ុន្តែ នាង បដិសេធ ដោយគិតថាខ្លួន នៅវ័យក្មេង តែយ៉ាងណា បើដល់គូហើយ ប្រកែកក៏ មិន កើតដែរ ៕

What Next?

Recent Articles

2 Responses to "ផន នីដា សារភាពថា មានអ្នកចង់ឧបត្ថម្ភ !"

  1. 18 Mars says:

    ខ្ញុំមានប្អូនស្រីម្នាក់កំពុងរស់នៅប្រទេសអូស្រ្តាលី ប្អូនខ្ញុំបានរៀបរាប់ពីតារាចម្រៀងដែលទៅច្រៀង នៅទីនោះថា៖
    ពេលច្រៀង​​​បានពីរទៅបីបទ sponsor គេតំរូវឲ្យអ្នចម្រៀងចុះទៅតាមតុ​ដើម្បីសុំធិប​ពីភ្ញៀវដែល​មកចូលរួមទស្សនា អ្នកខ្លះមុននឹងឲ្យគ្នា ប្រាំ ឬ ដប់ ដុល្លារនោះ គឺគេសម្លឹងតាំងពីក្បាលដល់ចុងជើង គឹសម្លឹងតាមរបៀបមនុស្សប្រុសដែលចូលចិត្តស្រី ។​ ប្អូនខ្ញុំបន្តទាំងក្តុកក្តួលថា៖ ខ្មែរយើងហាក់ដូចជា គ្មានការអាណិតអាសូរដល់ជនជាតិខ្លួនឯងសោះ ក្រុមប្រុសពាលនិងកញ្ចាស់ព្រើលខ្លះបានគិតថា អ្នកចម្រៀងស្រីទាំងនោះប្រៀបបាននឹងស្រោះរកស៊ីបំរើផ្លូវភេទ។​ ប៉ុន្តែពេលអ្នកចម្រៀង​ទាំងនោះ​មកដល់មាតុប្រទេសវិញតែងតែនិយាយថាមានជោគជ័យនិងមានអ្នកគាំទ្រយ៉ាងច្រើន ខ្ញុំឆ្ងល់ហើយ​គិតថា​ ឬមួយប្អូនស្រីខ្ញុំនិយាយ​ខុស……..មិនតែប៉ុណ្ណោះ​ប្អូនខ្ញុំវា​បែរជា​សរសើរ​យួនថា៖ ពេលយួនគេ ធ្វើការប្រគំតន្រ្តីដែលមាន​អ្នកចម្រៀងទៅពីស្រុកយួន អ្នកគាំទ្រ​ទាំងអស់​បើពេញចិត្តត្រូវច្រកលុយក្នុងស្រោមសំបុត្រ ហើយឡើងយកទៅជូនអ្នកចម្រៀងដល់លើឆាក គេមិនឲ្យអ្នកចម្រៀងគេចុះមកសំពះសុំតាមតុដូចអ្នកចម្រៀងខ្មែរនោះទេ ខ្ញុំមិនជឿប្អូនស្រីខ្ញុំទេ ទោះជាយ៉ាងណាខ្មែរយើងក៏មិនដល់ថ្នាក់ហ្នុងដែរ,,,,,,,,,,,,,,,,

  2. ^-^ says:

    18 Mars,ប្អូនស្រីលោកនិយាយពឹតប្រាកដណាស់ហើយត្រូវ១០០% នៅអឺរ៉ុប អាមេរិកក៏ដូចគ្នាដែរ នេះជាទំលាប់ឬចរឹតខ្មែរ