លោក ខៀវ កាញារីទ្ធ ៖ កម្ពុជា​ចាស់​ទុំ​ជាង​ថៃ​ក្នុង​ដំណោះស្រាយ​ព្រំដែន​

មន្ត្រី​​ជាន់​ខ្ពស់​​រដ្ឋាភិបាល​​កម្ពុជា​​បាន​​អត្ថាធិប្បាយ​​រិះគន់​​ថៃ​​ថា​ ថៃ​​នៅ​​មាន​ភាព​​ចាស់ទុំ​​តិច​​ជាង​​កម្ពុជា​​​ក្នុង​​ដំណោះស្រាយ​​កិច្ច​ការ​​ព្រំដែន​។​ ពិសេស​​ការ​​កេង​​ចំណេញ​​នយោបាយ​​លើ​​បញ្ហា​​ព្រំដែន​​នោះ។​ អ្នក​នាំ​​ពាក្យ​​រដ្ឋាភិបាល​​កម្ពុជា​​លោក​​ខៀវ កាញារីទ្ធ​បាន​​បញ្ចេញ​​ប្រតិកម្ម​​យ៉ាង​នេះ​ក្រោយ​​ដែល​ក្រុម​​ជន​ថៃ​​​អាវលឿង​​នៃ​គណបក្ស​​ប្រជាធិបតេយ្យ​​របស់់​​លោក​​អាប់ភី​ស៊ីត​​​​​បាន​​ចេញ​​តវ៉ា​​ទាមទារ​​អោយ​​រដ្ឋាភិបាល​​លោក​ស្រី​​យីងឡាក់​បញ្ជាក់​​អំពី​​ជំហរ​​​របស់​​​ខ្លួន​​លើ​​បញ្ហា​​ក្តីក្តាំ​​ដី​​ជុំវិញ​​ប្រសាទ​​ព្រះវិហារ​ដែល​​កម្ពុជា​​ស្នើ​​សុំ​​ការ​​បកស្រាយ​​ពី​​តុលាការ​​​យុត្តិធម៌​​អន្តរជាតិ​​នោះ។​

ថ្ងៃ អង្គារ 08 មករា 2013
ដោយ លាង ដឺលុច
RFI

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ខៀវ កាញារីទ្ធ (RFI)

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

(02:17)

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ភ្នំពេញ​លោក​ខៀវ កាញារីទ្ធ​បាន​ចាត់ទុក​ការ​តវ៉ា​របស់​ក្រុម​ថៃ​អាវលឿង​ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ ថា​ជា​សកម្មភាព​ដដែលៗ​ ដែល​អ្នក​នយោបាយថៃ​​ប្រើប្រាស់​​បញ្ហា​ព្រំដែន​​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​នោះ។ ហើយ​ថា នេះ​គឺ​ជា​ចំនុច​អន់ថយ​របស់អ្នក​នយោបាយ​​​ថៃ។
 
ការអត្ថាធិប្បាយ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​កំពុង​បាញ់ឆ្ពោះ​ទៅ​គណបក្ស​ប្រជា​ធិបតេយ្យ​​របស់​ថៃ​ដែល​ដឹកនាំ​ដោយ​លោក​អាប់ភីស៊ីត វេចាជីវ៉ា។ តាំង​ពី​ថ្ងៃ​សៅរ៍ ក្រុម​ជន​ថៃ​អាវលឿង​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ស្រាប់​តែ​បាន​លើក​យក​បញ្ហា​ព្រំដែន​ប្រសាទ​ព្រះវិហារ​មក​ធ្វើ​ជា​គំនាប​ដាក់​លើ​រដ្ឋាភិបាល​របស់​លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់។
 
ក្រុម​ជន​ថៃ​អាវ​លឿង​បាន​តវ៉ា​ទាម​ទារ​អោយ​រដ្ឋាភិបាល​លោកស្រី​យីងឡាក់​បង្ហាញ​ជំហរ​របស់​ខ្លួន​ចំពោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ ហើយ​អោយ​ច្រានចោល​សេចក្តីសម្រេច​ណា​មួយ​របស់​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ដែល ពួកគេ​អះអាងថា ​ធ្វើ​អោយ​ប៉ះពាល់​ ឬ​បាត់​បង់​បូរណភាព​ដែនដី​របស់ថៃ​នោះ។
 
ក្រុម​ជន​ថៃ​អាវលឿង​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នេះ នៅ​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង​បើក​សវនាការ​លើ​បណ្តឹង​របស់​កម្ពុជា​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ កម្ពុជា​ បាន​ស្នើ​អោយ​តុលាការ​​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​ដែល​បាន​បង្គាប់​អោយ​ថៃ​ប្រគល់​ប្រាសាទ​​ព្រះវិហារ​មក​អោយ​កម្ពុជា​វិញ​នោះ។ កម្ពុជា​បាន​ស្នើ​អោយ​មាន​ការ​បកស្រាយ​សាល​ដីកា​​នេះ​ឡើងវិញ ដោយសារ​តែ​រដ្ឋាភិបាល​ថៃ ក្នុង​អណត្តិ​របស់​លោក​អាប់ភីស៊ីត​បាន​ទាមទារ​ថា​ដី​នៅ​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​គឺ​ជា​របស់​​ថៃ។
 
ចំពោះលោក​ខៀវ កាញារីទ្ធ កម្ពុជា​បាន​បង្ហាញ​ភាព​ចាស់ទុំ​ច្រើន​ជាង​ថៃ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន។ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ​បាន​ពន្យល់ថា កម្ពុជា​បាន​ប្រើ​ប្រាស់​ក្រុម​ការងារ​តែ​មួយ​ជារៀងរហូត​មក​សម្រាប់​ធ្វើកិច្ចការងារ​ព្រំដែននេះ ខណៈ​ដែល​ថៃ​បាន​ផ្លាស់​ប្តូរ​ក្រុម​ការងារ​​​ជិត​២០​ក្រុម​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ។ លោកខៀវ កាញារីទ្ធ​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផង​នោះ​បាន​បន្ត​ថា ជា​បច្ច័យ ដោយសារ​តែ​ថៃ​មាន​ក្រុម​ការងារ​ច្រើន​យ៉ាងដូច្នេះ ពួកគេ​បាន​មាន​គំនិត​មិន​ស៊ីសង្វាក់គ្នា ហើយ​មិន​បាន​យល់​ស៊ីជម្រៅ​ទៅ​ក្នុង​បញ្ហា​ព្រំដែន​នេះ។
 
គួរ​បញ្ជាក់​ផងដែរ​ថា គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃ​កំពុង​ផ្លុំ​រងើក​ភ្លើង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​​ឡើងវិញ ខណៈ​កម្ពុជា​នឹងរៀបចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ បញ្ហា​ព្រំដែន​ក៏​ជា​របៀបវារៈ​ដ៏រសើប​នៃ​ការ​ឃោសនា​បោះឆ្នោត​នៅ​កម្ពុជា​ដែរ៕

——————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

16 Responses to "លោក ខៀវ កាញារីទ្ធ ៖ កម្ពុជា​ចាស់​ទុំ​ជាង​ថៃ​ក្នុង​ដំណោះស្រាយ​ព្រំដែន​"

  1. Kingdom Of Arch Yeak says:

    How about Cambodia and Veitnam Border Kagnarith you never talk at all.

  2. _/\/\/\_ says:

    កុំអាលរងាវថាខ្លួនជាអ្នកខ្លាំងពេក
    ប្រយ័ត្នតែចាញ់សៀមណឹង ខ្ញុំសាប់ពូឯងនិងរដ្ឋាភិបាលមួយរយៗហើយ !

  3. (0-0) says:

    ប្រញាប់ព្រុះម្លេះអាប្រេត បើគ្រាន់បើអញ្ចឹងម្តេចមិនទៅចរចារជាមួយ យួនទៅ ដែលយួនបានរំលោភ
    យកទឺកដីខ្មែរអស់យ៉ាងច្រើននោះ ហើយក៏មេចក៏មិនទៅចរចារយកដីកោះត្រល់មកវិញទៅ

  4. Khmer Atlanta,GA. says:

    Thailand and vietnam government not mature enough like Cambodian when it comes to border issues, but they gange the land and we loose the land to them. what the hell is cambodian
    Kanha (kanharith/ kanhcharith) talking about, He is really drunk right now.

  5. ឪអញ says:

    បើពិតវាល្អ តែបើទុំជោរប្រយ័ត្នវាជ្រុះដីណាល្បង! ឯអាខាងកើតចាស់ទុំដែរទេ? ឬទុំជោរជ្រុះដល់ដីបាត់
    ហើយល្បង?

  6. សុងសេន says:

    ហេតុម្តេចបានជាខ្មែរចូលចិត្តអួតខ្លាំងម្លេះ។ តាមទ្រិស្តីសង្គមវិទ្យាបានសរសេរថា

    ចរិតរបស់ជនជាតិខ្មែរក៏មិនឆ្ងាយពីជនជាតិចាមប៉ុន្មានដែរ។

    ពួកគេតែងតែអួតអាងមិនដែលទទួលស្គាល់នូវចំណុចខ្សោយរបស់ខ្លួនោះឡើយ។

    ទោះបីជាចាមអស់ទឹកដីចំប៉ា ហើយរត់ទៅនៅតាមបណ្តាប្រទេសនានា

    យ៉ាងរប៉ាត់រប៉ាយក៏ចាមនៅតែអួតខ្លួនឯងថា ខ្លួនជាពូជអ្នកខ្លាំងដ៏ដែល

    មានន័យថាតែមួយចំអាមចាមដល់មេឃហើយ។ ឯខ្មែរយើងក៏មិនអន់ពេកដែរ

    ទោះជាខ្មែររលាយហិនហោចខ្លោចផ្សារ រួញដែនដីបាត់កម្ពុជាលើ សុរិន​ ២១ខេត្ត និងកម្ពុជាក្រោម

    ២១ ខេត្ត ឥឡូវកម្ពុជាកណ្តាលស្ទើរកកោះត្រើយមិនឃើញ​ទៅហើយ​ក៏ខ្មែរមិនដែល​

    ទទួលស្គាល់ថាខ្មែរអន់ដែរ ព្រោះខ្លាចគេថាអន់ ខ្មែរមានចរិតមួយផ្សេងពីចាម

    គឺតែងតែខ្ពស់កបពពក តែនៅជ្រកក្រោមអាចម៍ជន្លេនទៅវិញ។

  7. True Khmer says:

    ពងក្តរចាស់ទុំអីទេអាខៀវអើយ បើគ្រាន់បើមេចក៍ប្រទេសកម្ពុជាមានកេរ្ត៍ឈ្មោះអាក្រក់ម្តេះនៅលើ ពិភពលោក!!! គឺក្រុមរបស់អាភ្នែកម្ខាងនិងអាខៀវនេះឯងដែលយកព្រំដែនមកធ្វើជាការកេង ចំណេញនយោបាននោះ។ ការនិយាយនេះមិនពាក់ពន្ធ័នៅស្រុកថៃនោះទេតែសំដៅលើស្រុកខ្មែរ។ ចាស់ទុំអាខៀវមិនដូចការនិយាយរបស់វាទេអាចាស់មួយនេះល្បីថាចាប់រំលោភក្មេងសម្បើមណាស់ សូម្បីតែក្មេងលក់ផ្ការនៅតាមសួនច្បារក៍វាមិនលើកលែងផងចាស់ទុំពងក្តរអី។

  8. Srey Khmer says:

    Nothing goes wrong to speak highly about ourselves! There are only the cowards who are afraid of territorial defense war say against this statement. I am living in America, I am supporting H.E. Khiev Kanharith!

  9. អ៊ី​ ឈាន says:

    កម្ពុជា មានភាពចាស់ទុំ ប្ញមានភាពកំសាកក្នុងការការពារព្រំដែន???? ដីខ្មែរបាត់ច្រើនណាស់ ទាំងខាងលិច (ក្រៅពីតំបន់ព្រះវិហារដែលមានប្រាសាទ និងជាកេរមរតកបន្សល់ពីតុលាការ ឡាអេ សម័យស្តេច តា សីហនុ) និង ខាងកើត។

  10. រាជការ CPP says:

    ១ មកពីនៅថៃ គេមានប្រជាធិបតេយ្យ គេអោយរាស្រ្តរបសើគេតវ៉ា។
    ២ មកពីរាស្រ្តខែ្មរ ក្រ និង ល្ងង់ គិតតែពីរកអង្ករច្រកឆ្នាំង មិនបានគិតពីព្រំដែន។

  11. ចាស់ទុំជ្រុះជិតអស់រលាយស្រុកហើយ អាប្រមឺក!!!

  12. ស្តេចរិះគន់ says:

    ពូកែណាស់អាខៀវ យើងច្រណាំមើលពួកអាគណបក្សកាន់អំណាចនិយាយស្តីចេញមកអួតចុយកន្តួយម៉ែវា!

  13. Srey Khmer says:

    Hay sexy Kanharith close your mouth, your voice makes a death cow run away suddenly.

  14. Anonymous says:

    if strong men pls take TROLL island porng borng RITH, kom klang chea THIA but Vietnam chroum chroum.

  15. ខ្មែរម្ចាស់ស្រុក says:

    ចាស់ទុំខាងក្រាញអំណាច, កាត់ដីអោយយួន ចាស់ទុំខាងបំផ្លាញជាតិ ចាស់ទុំខាងពុករលួយ

  16. Khmer Atlanta,GA. says:

    Srey khmer at 1:06pm
    you make me choke my own dinner lol. i want to say something about his lip, but you already cover it. thanks