ដោយ ដែន អយុធ្យា
2013-01-10
RFA
កម្ពុជា ត្រៀមបញ្ជូនកីឡាករចំនួន ២០ប្រភេទកីឡា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា (ភូមា) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងថានឹងអាចឈ្នះមេដាយមាសចំនួន ១០គ្រឿងពីការប្រកួតនេះ។
កម្ពុជា កំពុងត្រៀមហ្វឹកហាត់កីឡាករជាង ២០ប្រភេទ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ចុងឆ្នាំ២០១៣។
លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកមានប្រសាសន៍នៅថ្ងៃពុធ ទី៩ ខែមករា ថា ការប្រកួតស៊ីហ្គេម ឆ្នាំនេះ កម្ពុជា អាចដណ្ដើមបានមេដាយមាសយ៉ាងតិច ១០គ្រឿងពីការប្រកួតនេះ។ លោកថា ប្រភេទកីឡាដែលមានសក្ដានុពលអាចឈ្នះមេដាយមាស មានដូចជាប្រដាល់ ចំបាប់ តេក្វាន់ដូ វាយកូនបាល់ ប៉េតង់ និងវ៉ូវីណាម ជាដើម។
លោក វ៉ាត់ ចំរើន៖ «ជាការកំណត់យុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិអូឡាំពិក គឺបានកំណត់ថា ស៊ីហ្គេមលើកទី២៧ ហ្នឹង ក្នុងឆ្នាំហ្នឹង ធ្វើយ៉ាងណាឲ្យបាន ១០មេដាយមាស ឬឲ្យបានពីរខ្ទង់ឡើង។ កាលស៊ីហ្គេមលើកមុន យើងបានមេដាយមាសចំនួន ៤ប្រភេទកីឡា ប៉ុន្តែបើរាប់គ្រឿងយើងបាន ៨គ្រឿង។ ឆ្នាំនេះ យើងកំណត់ថា ឲ្យបានមេដាយពី ១០គ្រឿងឡើងទៅ»។
មានកីឡាចំនួន ៣៥ប្រភេទ បានកំណត់ក្នុងបញ្ជីប្រកួតបឋមរបស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវប្រកួតនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០១៣។
លោក វ៉ាត់ ចំរើន ឲ្យដឹងថា ប្រភេទកីឡាដែលត្រូវដាក់ចូលក្នុងវិញ្ញាសាប្រកួតស៊ីហ្គេមឆ្នាំនេះ មិនទាន់ប្រកាសផ្លូវការមានចំនួនប៉ុន្មានប្រភេទឲ្យពិតប្រាកដទេ ព្រោះរង់ចាំកិច្ចប្រជុំរបស់បណ្ដាប្រទេសអាស៊ាន នៅចុងខែមករា នេះ។
ក្រុមកីឡាករជម្រើសជាតិដែលរំពឹងថាមានឈ្មោះចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៧ សុទ្ធតែមានជំនឿថា ពួកគេអាចប្រកួតឈ្នះ និងដណ្ដើមបានមេដាយជូនជាតិតែរៀងៗខ្លួន។ ពួកគេឲ្យដឹងថា ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល និងវិស័យឯកជន ជាដើមហេតុជំរុញឲ្យពួកគេខំហ្វឹកហាត់ទ្វេដង ដើម្បីឈ្នះការប្រកួតនេះ។ ត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលទទួលបានក្រោយកីឡាករប្រកួតឈ្នះមេដាយ ផ្តល់ជូនដោយរាជរដ្ឋាភិបាល និងវិស័យកន្លងមក គឺជាការលើកទឹកចិត្តឲ្យក្រុមកីឡាករយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់។
លោក វ៉ាត់ ចំរើន៖ «ឆ្នាំមុនកីឡាករទទួលបានមេដាយមាសជាដើមហ្នឹង គេបានប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ប្រាក់រង្វាន់សម្ដេចតេជោ និងវិស័យឯកជនសរុបចូលគ្នា។ មានកីឡាករម្នាក់នោះទទួលបានប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារជាង អាចធ្វើឲ្យជីវភាពកីឡាករដែលទទួលបានមេដាយ គឺជាការជំរុញទឹកចិត្តជាខ្លាំង»។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់រង្វាន់ជូនកីឡាករប្រកួតឈ្នះកីឡាស៊ីហ្គេមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១១ មេដាយមាស ១គ្រឿង ទទួលបានប្រាក់ ២៤លានរៀល ឬស្មើ ៦ពាន់ដុល្លារសហរដ្ឋអាមេរិក។ មេដាយប្រាក់ចំនួន ១៦លានរៀល ឬស្មើ ៤ពាន់ដុល្លារ និងមេដាយសំរឹទ្ធិទទួលបាន ៨លានរៀល ឬស្មើ ២ពាន់ដុល្លារ។ ក្រៅពីនេះ ក៏នៅមានប្រាក់រង្វាន់របស់លោកនាយករដ្ឋមន្ត្រី និងពីវិស័យឯកជនក្នុងមេដាយ ១គ្រឿងៗទទួលបានថវិកាចាប់ពី ១ពាន់ដុល្លារ ដល់ ៦ពាន់ដុល្លារថែមទៀត។
មន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា ឆ្នាំនេះការប្រមូលផ្ដុំកីឡាជម្រើសជាតិ នឹងធ្វើចាប់ពីពាក់កណ្ដាលខែមីនា តទៅ និងបានត្រៀមកន្លែងស្នាក់នៅសម្រាប់ផ្តល់ជូនគ្រូជម្រើសជាតិជាជនបរទេស និងអ្នកពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ស្រណោះកីឡាករខ្មែរណាស់ មើលក្នុងរូបភាពនេះទៅសូម្បីតែស្បែក ជើងក៏អត់ដែរ។ ព្រោះតែចង់លើកមុខប្រទេសជាតិទោះបីជើងទទេក៏ស៊ូទ្រាំដែរ។
មួយៗឃើញតែឆ្អឹង សុីមិនគ្រប់ស្រាប់តែស្រែកថានឹងយកមេដាយប៉ុណ្ណេះប៉ុណ្ណោះ អួតនោះវាហួសមាឌ។
វាជារឿងធម្មតាសំរ៉ាប់ទារលុយពីថ្នាក់លើ សម្រាប់ហោរប៉ៅខ្លះនឹងអ្នកកីឡាករខ្លះ។
បើតាមស្ថានភាពកីឡាករយើងសព្វថ្ងៃ ខ្ញុំមិនទាន់មានសុទិដ្ធិនិយមទេ តែយ៉ាងណា យើងក៏គួរតែលើកទឹកចិត្តគ្នា
ជាទូទៅ, អ្នកហាត់ផ្សេង អ្នកទៅប្រឡងផ្សឹង បានអីជាប់។ យកតែបក្សពួកឯងទៅប្រឡងនិងដើរលេង ដូច្នោះបានអីជាប់ ស្រុកយើងគ្មានប្រព័ន្ធឯករាជទេ។
មីខ្ទើយ ស្រីខ្មែរ នៅអាមេរិក is a whore whose sexual orgasm is two-way one. She-he is a shemale with abnormal hormone. She-he likes to suck Ah Khmerologist’s yoyo and kiss the negro ass! Her-his mother is also a whore too…….Her-his father is rapist!
សូម្បីតែស្បែកជើងក៏អត់ដែរ ដល់គេរិះគន់ដោះសារឲ្យវិលមិនដែលទទួលខុសសោះ។
វាមិនអាចម៍ អា! បើនូវតែពុករលួយ យកមនុស្សគ្មានចំនេះដឹងត្រឹមត្រូវមកដឹងនាំនោះវានៅតែជាអាចម៍ជាដដែលៗទេ
ពួកអាអាចម៍ !
មិនទាន់ឃើញគូប្រកួតផង ម្តេចក៍ហ៊ានពោលយ៉ាងនេះ? កីឡាករខ្មែរមិនអន់ទេ បើមានការហ្វឹកហាត់
ល្អ និងមានការលើកទឹកចិត្តពីប្រជាជាតិរបស់ខ្លួន។ កាលពីសម័យសម្តេចតា សីហនុ កីឡាកររបស់
យើងមិនចាញ់កីឡាករនៅជិតខាងយើងទេ។ តែសម័យសម្តេច តេជោ ហ៊ុន សែន រដ្ជាភិបាលមិនសូវ
យកចិត្តទុកដាក់ទេ រវល់យកចិត្តទុកដាក់តែ កងអង្គរក្ស និងកងប្រដាប់អាវុធ ដើម្បីការពារអំណាច
របស់ខ្លួន ទោះជាជាតិរលាយក្រោមការត្រួតត្រារបស់បក្សខ្លួ្លនក៍ដោយ។