អ្នក​នយោបាយ​ប្រាប់​មូលហេតុ​ដែល​អ្នក​នយោបាយ​មិន​អាច​រួបរួម​គ្នា​

ក្រោយពី​ពិធី​សម្ពោធ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ដែល​ត្រូវ​បាន​សម្លាប់​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ ១៩៧៥​នោះ អ្នក​កាសែត​បាន​សួរ​លោក ​ខៀវ កាញារីទ្ធ​ អ្នក​នាំពាក្យ​របស់​រាជ​រដ្ឋាភិបាល ​អំពី​ការ​អនុវត្តន៍​បណ្តាំ​របស់​សម្តេច​ឪ អំពី​ការ​រួបរួម​គ្នា​នៃ​អ្នក​នយោបាយ។ អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ថ្លែង​ថា ការ​រួបរួម​នឹង​អាច​ប្រព្រឹត្តិ​ទៅ​បាន​ ប្រសិន​បើ​គណបក្ស​នយោបាយ​នីមួយៗ ចេះ​គោរព​គ្នា។ មាន​ប្រសាសន៍​ស្រដៀង​គ្នា លោក ​កឹម​ សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​យល់​ថា អ្នក​នយោបាយ​ខ្មែរ​ពិបាក​រក​ឱកាស​អង្គុយ​ជជែក​គ្នា ដែល​នេះ​គឺ​ជា​ឧបសគ្គ​នៃ​ការ​រួបរួម។

ថ្ងៃ ព្រហស្បតិ៍ 07 កុម្ភៈ 2013
ដោយ លាង ដឺលុច
RFI

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បញ្ជាក់​ថា ការ​រួបរួម​ត្រូវ​ឈរ​លើ​គោលការណ៍​គោរព​គ្នា (RFI/Leang Delux)

សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច

(01:44)

ប្រសិន​បើ​អ្នក​នយោបាយ​ចង់​និយាយ​អំពី​ការ​រួបរួម ​តាម​បណ្តាំ​របស់​សម្តេច​ឪ ​នរោត្តម សីហនុ ​នោះ សម្រាប់​លោក​ ខៀវ កាញារីទ្ធ​ ដែល​ជា​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល ការ​រួបរួម​នោះ​​គ្មាន​អ្វី​ពិបាក​ធ្វើ​នោះ​ឡើយ។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ បន្ទាប់​ពី​លោក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​រួច​មក រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា ការ​រួបរួម​ត្រូវ​ឈរ​លើ​គោលការណ៍​គោរព​គ្នា។ មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​រូប​នេះ កំពុង​លើក​ឡើង​អំពី​ការ​ជេរ​ប្រមាថ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ​មក​លើ​រដ្ឋាភិបាល។

លោក ខៀវ កាញារីទ្ធ ​បាន​លើក​ឧទាហរណ៍​មួយ​ចំនួន​ដែល​ថា​គណបក្ស​ប្រឆាំង​ធ្លាប់​រិះគន់​គណបក្ស​កាន់​អំណាច ​ថា​ក្បត់​ជាតិ​ជាដើម។ បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តើ​គណបក្ស​ប្រឆាំង​ត្រូវ​មក​ចាប់​ដៃ ​ជជែក​ជាមួយ​គណបក្ស​កាន់​យ៉ាង​ដូច​ម្តេច បើ​គណបក្ស​ប្រឆាំង​ប្រមាថ​គណបក្ស​កាន់​អំណាច​យ៉ាង​នេះ?

ថ្លែង​ពន្យល់​ស្រដៀង​គ្នា​អំពី​​បណ្តាំ​នៃ​ការ​រួបរួម​របស់​សម្តេច​ឪ​ នរោត្តម សីហនុ​ ដែល​លោក ​កឹម​ សុខា​ អះអាង​ថា​ជា​ការ​កសាង​ឯកភាព​ជាតិ​នោះ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​រូប​នេះ ថ្លែង​ថា​លោក​គាំទ្រ​អោយ​អ្នក​នយោបាយ​អង្គុយ​ជាមួយ​គ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ សម្រាប់​លោក កឹម សុខា ការរួបរួម​មិន​មែន​មាន​ន័យ​ថា​ត្រូវ​មាន​គណបក្ស​តែ​មួយ​នោះ​ឡើយ ប៉ុន្តែ​មាន​ន័យ​ថា អ្នក​នយោបាយ​គ្រប់​និន្នាការ​អាច​អង្គុយ​និយាយ​គ្នា​​ ដើម្បី​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​បាន។ ហើយ​ថា​ លោក​គាំទ្រ​គំនិត​ផ្តួចផ្តើម​បែប​នេះ។ លោក​ កឹម​ សុខា ​បន្ត​ថា ការ​ដែល​អ្នក​នយោបាយ​គ្មាន​ឱកាស​អង្គុយ​និយាយ​គ្នា​នេះ​ហើយ​ ដែល​ធ្វើ​អោយ​អ្នក​នយោបាយ​ពិបាក​រួបរួម​គ្នា​នោះ។

អ្នក​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​បាន​ប្រើប្រាស់​ពាក្យ​សំដី​រិះគន់ ប្រមាថ​គ្នា​ខ្លាំងៗ ​ក្នុង​ពេល​កន្លង​មក ពិសេស​នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​ម្តងៗ។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​គាំទ្រ​អោយ​មាន​ច្បាប់​ ស្តី​ពី​ក្រម​សីលធម៌​អ្នក​នយោបាយ​ទៀត​ផង៕

—————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

11 Responses to "អ្នក​នយោបាយ​ប្រាប់​មូលហេតុ​ដែល​អ្នក​នយោបាយ​មិន​អាច​រួបរួម​គ្នា​"

  1. JML says:

    អើយ! អាខាអើយ ហែងវាពូកែបោកប្រាស់អាណាទៅជឿហែងហា?? អត់ចេះខ្មាស់ខ្មោចទេហែងនេះ នៅនិយាយហំទៀតអាញ់ចង់ពុលហា៕

  2. ក្មេងវត្ត says:

    ធ្វើម្ដេចនិងរួបរួមបាន ល្បងរិទ្ធអើយ មួយប្រកាន់របបគុម្មុយនិស្ដផ្ដាច់ការបំរើយួនឈ្លានពាន មួយប្រកាន់លទ្ធិប្រជាធប្បតេយសេរិពហុបក្សស្នេហាជាតិពិតប្រាកដ ធ្វើមេចចូលគ្នាចុះវាដូចទឹក
    និងប្រេងអញ្ចឹង ពាក្យថារួបរួមចំពោះលោក វាទាល់តែឲ្យគេមកចុះចូលជាមួយខ្លួន មកចូលរួមបំ
    ផ្លាញជាតិជាមួយខ្លួន,មកពុករលួយជាមួយខ្លួន,មកចូលរួមចាប់ចងនិងដាក់គុកពលរដ្ឋស្លូតត្រង់
    ជាមួយខ្លួន,មកចូលរួមឃុបឃិតឲ្យយួនចូលស្រុកជាមួយខ្លួន,មកចូលរួមកាត់ទឹកដីកាត់កោះ
    និងដែនសមុទ្រឲ្យយួនជាមួយខ្លួន។ល។សួរថាតើអ្នកស្នេហាជាតិណាអាចចូលរួមធ្វើទៅបាន?
    សូមរំលឹកថា ការលាពពណ៏គ្នារវាងខ្មែរនិងខ្មែរវាបានខ្លាយជាវប្បធម៏មួយក្នុងសង្គមខ្មែរទៅហើយ តាំងពីទសវត្សទី៧០មកម្លេះ គឺយួនជាអ្នកបង្កើតដើម្បីបំបែកខ្មែរងាយស្រួលត្រួតត្រា ដូចកាលសម័យប៉ុលពត មានអ្នក១៧មេសានិងអ្នកមូលដ្ថានដែលជាសត្រូវស្លាប់រស់និងគ្នា សព្វថ្ងៃ
    មានបក្សប្រជាជន អ្នកដែលមិនគាំទ្របក្សគេ គេចាត់ទុកជាខ្មាំងសត្រូវ រហូតក្នុងគ្រួសារខ្លះទាស់ទែង
    កាប់ចាក់គ្នាដោយសារតែនិន្នាការនយោបាយខុសគ្នា។ គិតទៅការលាពពណ៏ខ្មែរដើម្បីបំបែកខ្មែររបស់យួននេះ ពិតជាមានប្រសិទ្ធភាពណាស់ហ្ន!
    បើខ្មែរអាចរួបរួមគ្នាបានុមែននោះ តែខ្ញុំដូចជាយល់សព្វទេ យួននៅស្រុកខ្មែរទាំងប៉ុន្មាននិងត្រឡប់ទៅស្រុកវាវិញខ្លួនឯង មិនពិបាកដេញវាផង។
    ខ្ញុំជឿជាក់១០០%ថាដ៍រាបណាបក្សប្រជាជនដែលដឹកនាំដោយហ៊ុនសែននៅតែបំរើផលប្រយោជន៍
    យួនមិនព្រមដកខ្លួនចេញ គឺខ្មែរមិនអាចរួបរួមគ្នាបានជាដាច់ខាត ហើយកុំខឹងគេ ដែលគេប្រើពាក្យថាពួកក្បត់ជាតិ ព្រោះតែមិនបំរើផលប្រយោជន៍ជាតិ តែបំរើបរទេស
    គឺពិតណាស់ជាអ្នកក្បត់ជាតិ វាសាកសមនិងគេហៅអញ្ចឹងណាស់ គ្មានពាក្យអ្វីក្រៅពីហ្នឹងទេ

  3. KHEMR NEIK SROK says:

    He is a former student in KHMER REPUBLIC. The revenge and khmer kills khmer are will Appear soon. His life not Long and Over 100 yrs..
    -Teik Leung Trei sy Sro mauch, teik Horch sro mauch sy Trei vign.
    [No choice]

  4. ក៥ says:

    ស្តេចពាលនិងស្តេចបាតផ្សាសោយរាជ្យវិនាសន្តិ្
    ឥឡូវដល់រាជស្តេចកូនង៉ានិងស្តេចបាតផ្សាសោយរាជ្យហើយនិងរលាយប្រទេស
    ពួកពពុះទឹកផ្ទះថ្មសរសរឬស្សី

  5. អើបើខ្លួនខុសមិនអោយគេថាអី ហាស តារិទ្ធ ​? ពុករលួយ១ឆ្នាំរាប់រយលាន យួននៅខុសច្បាប់ពេញស្រុក

    និង លើកទូលកោះលើកទូលដី អោយទៅគេទៀត បើយ៉ាប់ម្លឹះៗ នណារគេគាំទ្រ ក្លែងលោកតាឯងរៀនបាន

    ជ្រៅជ្រះហ្នឹងគេដែរ តើមានមេដឹកនាំប្រទេសណាខ្លះ ដែលជំទាលដាក់មេក្រូរក្តែង បន្ទោសអ្នកនយោបាយ

    ជំនាន់មុន រួចកាត់ដីកាត់កោះអោយទៅយួនដូចខ្មែរនោះ ?

  6. Vireakpheap says:

    All politicians must put our nation on the top, and they must have loyalty with each other and then they can talk, this is the way to solve our national problems, I think.

  7. Mercy says:

    All the parties, they should have negotiation to find the solution to run
    the country better than hold the grude against with each other and broke
    the part lost the sake for the coutry.

  8. ខ្ញុំវិភាគមើលទៅ ខ្ញុំយល់ថា  អ្នកកាន់អំណាចនិយមកុម្មុយនិស្តសព្វថ្ងៃ ដូចជាចង់បង្ហើបប្រាប់ថា

    ចង់បានការរួបរួមគ្នាដែរ តែចង់សុំឲមេដឹកនាំគណ:បក្សប្រឆាំងគួរតែអនុគ្រោះលុបចោលពាក្យ

    ដែលពួកគេបានជ្រុលខ្លួនជាជន ក្បត់ជាតិ រួចទៅហើយនោះទេដឹង ? ។ សូមលោក The Man

    With No Name មេត្តាជួយដាក់ក្បាលបាន៣ក្រញ៉រ   ទះ៥ដៃ   ទាត់២ជើង  ទៅមនុស្សមាន

    រហ័សនាម ចៀត ឲគាត់ភ្លឺស្វាង ពីភាពប្រមឹកខ្លះៗ ផងណ៎ា !។ សូមអរគុណ ។

  9. chourn says:

    ជាធម្មតាទេដែលអ្នកនយោបាយខ្វែងគំនិតគ្នានោះនៅលើពិភពលោក។ តែវាចំឡែកតែអ្នកនយោ បាយនៅស្រុកខ្មែរមួយចំនួនដែលចាត់ទុកនយោបាយជាទីប្រយុទ្ធស្លាប់រស់សួរពូជន៍នោះ។ ជាការ ពិតណាស់ជំលោះតែកាលណាវាដល់កំរិតហើយគឺមិនអាចដោះស្រាយចេញរវាងការចរចារមានតែ ភាគីបក្សដិបក្សតែពីនាក់ទៀតហើយ។ ដំណោះស្រាយគឺត្រូវតែពឺងភាគីទីបីដែលឈរលើភាព អព្យាក្រឹត្យមិនលំអៀងទើបស្រាយចំណងចេញបាន។ ដូចឃើញស្រាប់ហើយភាគីជំលោះខ្មែរទាំង ពីខិតខំចំណាយពេលចរចារជាច្រើនលើកហើយតែនៅតែមិនបានសម្រេច ដែលភាគីនិមួយៗសុទ្ធ តែអះអាងអញខ្លាំងជាង។ ដូច្នេះការពឺងភាគីទីបីដូចជាអាមេរិកនិងបារាំងគឺអាចចាត់ទុកថាមាន អព្យាក្រិត្យច្រើនសម្រាប់ទំលាយនូវទំនប់ឬមហាកំផែងនយោបាយរបស់ហ៊ុនសែន និងសមរង្សីបាន។ ហេតុដូចបានជម្រាបជួនខាងលើនេះសូមភាគីទំនាស់ទាំងពីរស់រ៉ាន់ឡើងជាវាងទុកសភាពការណ៍ ឲ្យមានការទុំជោរជាងនេះ។

  10. ខ្មែរម្ចាស់ស្រុក says:

    ពាក្សក្បត់ជាតិនេះគឺវាសមណាស់សំរាប់ដាក់ឈ្មោះអោយបក្សប្រជាជនហ៊ុន សែន

  11. Khmer Family says:

    បើតាម អាក្មេងវត្ត និយាយមែន ម៉្លេះសមអាក្មេងវត្ត ឳម៉ែ អាក្មេងវត្ត ជីដូនជីតាអាក្មេងវត្ត បងប្អូន សាច់ញាតិអាក្មេងវត្ត ប្រពន្ធដើម ប្រពន្ធចុង និងស្រីអាក្មេងវត្ត គ្មានដីឈរ នៅស្រុកខ្មែរទេមើលទៅ​! ​ ចង់ទៅកុហកបោកប្រាស់គេផង អាណាគេជឿ អាំ៏..អ៊ើយ អា៏…