ការកសាងអាងហែលទឹកគឺជារឿងសំខាន់
Posted about
13 years ago |
ថ្ងៃទី 11 កុម្ភៈ 2013
ដោយ: រស្មី
CEN
ភ្នំពេញ: ក្រោយសម័យសង្គ្រាមកីឡាហែលទឹកកម្ពុជាពុំធ្លាប់បានទទួលមេដាយឡើយ ទើបតែពេលនេះដែលប្រភេទកីឡានេះហាក់ដូចខិតខំងើបឡើងវិញទាំងត្រដរ ។
អតីតកាលរុងរឿងនៃកីឡាហែលទឹកខ្មែរធ្វើឲ្យគេស្រមៃទៅដល់ការកសាងអាង ហែលទឹក និង ការកសាងសមត្ថភាពអត្តពលិកឲ្យដើរទន្ទឹមគ្នា ។ ក្រោយសម័យកាលសង្គ្រាមការកសាងអាងហែលទឹកមិនទាន់មាននៅឡើយ ទេអញ្ចឹងហើយទើបកីឡាហែលទឹកកម្ពុជាដើរយឺតៗក្រោមលេសថាគ្មានកន្លែង សម្រាប់ហ្វឹកហាត់ ។

ការនិយាយបែបនេះហាក់ដូចជាឡូស៊ិកគ្រាន់បើព្រោះសព្វថ្ងៃក្រៅពីអាង ហែលទឹកក្នុងស្ដាតអូឡាំពិកកម្ពុជាហាក់ដូចជាគ្មានកន្លែងណាអាចហាត់ បាន ឬ ប្រកួតបានឲ្យស្របតាមស្ដង់ដារសាកលឡើយ ។ ពីអតីតកាលកម្ពុជា មានអាងហែលទឹកច្រើនគួរសមដែរគ្រាន់តែអាងខ្លះមិនត្រូវតាមស្ដង់ដារ សាកលប៉ុណ្ណោះ ។
អ្នកហែលទឹកជើងចាស់កម្ពុជាគឺលោកហែម ថុនដែលសព្វថ្ងៃជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកនោះ បានធ្វើការកត់សំគាល់ថាកាលពីទសវត្សឆ្នាំ៦០កម្ពុជាមានអាងហែលទឹក ស្ទើរគ្រប់ភូមិភាគ ។ អាងហែលទឹកខេត្ត កំពង់ចាមខ្នាត ២៥ម៉ែត្របានបម្រើការប្រកួតសម្រាប់តំបន់ខាងកើតទន្លេមេគង្គ និង តំបន់នានានៅប៉ែកខាងកើត ។ កាលនោះកីឡាហែលទឹកនៅខេត្តកំពង់ចាម និង កណ្ដាលបានបង្ហាញនូវភាពខ្លាំងក្លាលើសគេ ។
អាងហែលទឹកនៅក្នុងមណ្ឌលកីឡាខ្មែរ (Cercle Sportif Khmer) ដែលសព្វថ្ងៃជាស្ថានទូតអាមេរិកនោះទោះ បីនៅទីនោះអាងមិនត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិក៏ពិតមែនតែវាជា កន្លែងហ្វឹកហាត់ដ៏មានសក្ដានុពលមួយនាពេលនោះដោយសារទីនោះមានអាង សម្រាប់ហែល និង សម្រាប់លោត ។

អាងដ៏ធំជាងគេដែលកសាងឡើងនៅឆ្នាំ១៩៦៤នោះគឺនៅក្នុងបរិវេណស្ដាត អូឡាំពិកដែលមានទំហំ៥០ម៉ែត្រគុណ ២០ម៉ែត្រ ដែលអមទៅដោយអាងសម្រាប់លោតទឹកមួយខ្នាតអន្តរជាតិ ។ មួយឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៦៥ មានការសាងសង់អាងហែលទឹកចំនួន ២ ទៀតក្នុងបរិវេណសាកលវិទ្យាល័យភ្នំពេញដែលក្នុងនោះមានអាងហែល ទឹក មួយទំហំ៥៩ម៉ែត្រ គុណ១២,៥០ម៉ែត្រគឺ ៦ ខ្សែបន្ទាត់ ព្រមទាំងអាងសម្រាប់លោតទឹកមួយផង ។
ឆ្នាំ១៩៦៥ ខេត្តបាត់ដំបង ដែលជាខេត្តមានសក្ដានុពលខាងប្រដាល់នោះបាន ក្លាយជាខេត្តដែលមានសក្ដានុពល លើប្រភេទកីឡាហែលទឹកដែរបន្ទាប់ពីអាងហែលទឹកឋ្នាតអន្តរជាតិមួយ ត្រូវបានកសាងនៅទីនោះ ។
លោក ហែម ថុន អគ្គលេខាធិការសហប័ន្ធកីឡាហែលទឹកដែលជាអ្នកហែលទឹកដ៏ចំណាស់ និង ល្បីល្បាញ មួយរូបនោះបានអះអាងពីការដែលលោកធ្លាប់ទៅដេកហ្វឹកហាត់ និង ប្រកួតក្នុងអាងខេត្តបាត់ដំបងនោះ ។ លោក ដឹងរឿងរ៉ាវច្រើនពីអាងហែលទឹកនោះ ។
លោកបញ្ជាក់ថាអាងហែលទឹកនោះជាកន្លែងប្រមូលផ្ដុំកីឡាករ- កីឡាការិនីសម្រាប់ហ្វឹកហាត់តែម្ដង ។ ជា មួយនឹងអាគារអាហារដ្ឋានសម្រាប់ការហូបចុករបស់អត្តពលិកនោះក៏មាន កន្លែងសម្រាប់អង្គុយទស្សនាប្រមាណ ២០០នាក់ ព្រមទាំងមានអាងសម្រាប់កូនក្មេងទៀតផង បន្ថែមលើអាងសម្រាប់ហែលប្រកួត និង លោតនោះ ។
អាងទឹកនេះកសាងឡើងនៅ និង សម្ពោធក្នុងខែកក្កដាឆ្នាំ១៩៦៥ក្រោមព្រះរាជវត្តមានព្រះបាទ សម្ដេចព្រះ មហាវរក្សត្រនរោត្តមសីហនុ ។ គ្រូជនជាតិជប៉ុនមួយរូបគឺលោក Nakaruraបានធ្វើឲ្យកីឡាករ-កីឡាការិនីខេត្តបាត់ដំបងទទួលបានជើងឯក ទូទាំងប្រទេសព្រមទាំងជាប់ជាកីឡាជម្រើសជាតិទៀតផង ។
ជាមួយនឹងការកសាងសមត្ថភាពកីឡាហែលទឹកក្នុងតំបន់ដែលគ្មានសក្ដានុពល កីឡាប្រភេទនេះធ្វើឲ្យលោកហែម ថុនធ្វើការកត់សំគាល់ថាការកសាងធនធានសមត្ថភាពកីឡាគឺត្រូវតែមាន ហេដ្ឋារចនាសម្ព័ន្ធកីឡាឲ្យបានត្រឹមត្រូវ បំផុត ។ គេមិនអាចយកកីឡាហែលទឹកទៅហាត់លើភ្នំ ឬ យកកីឡារត់ប្រណាំងឲ្យទៅរៀនជិះសេះបាននោះទេ ។
ជាមនុស្សម្នាក់ដែលអភិរក្សលើប្រភេទកីឡាហែលទឹកនោះលោកហែម ថុនបានបញ្ជាក់ថាបើយើងមានអាង ទឹកត្រឹមត្រូវនោះមិនខ្វះទេអ្នកមកហាត់នោះបើមានអ្នកមកហាត់ ច្រើនយើងមានឱកាសកាន់តែច្រើនក្នុងការចម្រាញ់ បានកីឡាករ-កីឡាការិនីល្អៗមានសមត្ថភាព ។ កង្វះកន្លែងហ្វឹកហាត់បែបនេះគ្មាននរណាចង់ហាត់ទេខ្លះមកហាត់ គ្រាន់តែចង់សប្បាយគ្មានឆន្ទៈដើម្បីក្លាយជាកីឡាលំដាប់កំពូលឡើយ ។
ក្នុងឋានៈជាអ្នកហែលទឹកជើងចាស់មួយរូបនោះលោកហែម ថុនបញ្ជាក់ថាសមត្ថភាពដែលបានមកពីការជែងក្នុងចំណោមមនុស្សច្រើនវា ល្អជាបានមកពីគ្មានគូប្រជែង ។
ខ្មែរសម៌យតេជោពូកែតែខាងហែលគោក…។