Monday, 11 February 2013
គឹម សារុំ
ភ្នំពេញ ប៉ុស្តិ៍
សពស្រ្តីទេសចរជាតិបារាំងដែលគេប្រទះឃើញស្លាប់អណ្តែតទឹកកាលពីថ្ងៃអាទិត្យទាំងអាក្រាតកាយដោយមានស្នាមរបួសលើក្បាលនិងដៃដែលសមត្ថកិច្ចសង្ស័យថាអាចជាករណីឃាតកម្មនោះត្រូវសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃនិងនគរបាលជំនាញខេត្តកំពតចុះទៅអង្កេតស្រាវជ្រាវពីម្សិលមិញ។
លោក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឲ្យដឹងពីថាជុំវិញករណីស្រ្តីជាតិបារាំងស្លាប់នៅខេត្តកំពតនោះលោកបានបង្កើតក្រុមគណកម្មការមួយដើម្បីស្រាវជ្រាវស៊ើបអង្កេតនិងបានចាត់កម្លាំងជា២ផ្នែកដោយមួយផ្នែកទៅមន្ទីរពេទ្យកាលម៉ែតទីតម្កល់សពស្រ្តីបារាំងដើម្បីធ្វើកោសលវិច្ច័យនិងមួយផ្នែកទៀតចុះទៅខេត្តកំពតដើម្បីស្រាវជ្រាវរកទីតាំងស្លាប់របស់ស្រ្តីរងគ្រោះ។
លោក ថ្លែងប្រាប់ថា៖« ខ្ញុំមិនទាន់ប្រាប់ពីលទ្ធផលនៃការស៊ើបអង្កេតនេះបានខណៈកម្លាំងកំពុងធ្វើការនៅឡើយ»។
