ចៅក្រមជំនុំជម្រះ​សាលាដំបូងចេញដីការចាប់ខ្លួន​អ្នកស្រី​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ដាក់គុគ

មេឈ្មួញម្នាក់ ត្រូវបានលោកចៅក្រមជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ ចេញដីការ តាមចាប់ខ្លួនអ្នកស្រី ឈិន សុគន្ធារី ហៅ យាយក្រពើ ដែលបានរំលោភ ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋ ឆ្លើយតបនិងពាក្យ បណ្តឹងរបស់ សាលារាជធានីភ្នំពេញ ។

ដោយ៖ តុលា
Monday 11 February 2013
The Free Press Magazine

ក្នុងសារដីកា របស់សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ លោកចៅក្រមជំនុំជម្រះ លី លីបម៉េង បានចេញដីកា ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ និង​ឃុំខ្លួន​ នៅ​ក្នុង​ពន្ធនាគារ​(​ម​២)​ជាប់ចោទ​ពី​បទ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មសិទ្ធិសាធារណៈ​តាម​ មាត្រា​៣៥៣​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែលជនជាប់ចោទ​បានរំលោភដី សាធារណៈរបស់រដ្ឋ ស្ថិតនៅ ខណ្ឌសែនសុខ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ដែលសាលា រាជធានីភ្នំពេញ បានប្តឹង។

​ប្រភព​ពី​មន្ដ្រីជាន់ខ្ពស់​សាលា​រាជធានី​ ភ្នំពេញ​ បានឱ្យ​ដឹងផង​ដែរ​ថា​ ពាក់ព័ន្ធ​ទៅ​ នឹងដីការបង្គាប់នេះ សាលា​រាជធានី​ភ្នំពេញ​ នឹង​ផ្ដល់​រង្វាន់​ជាទី​គាប់ចិត្ដ​ផង​ដែរ​សម្រាប់​អ្នក​ដែល​ផ្ដល់​ព័ត៌មាន​ និង​សមត្ថកិច្ច​អនុ​ វត្ដ​ន៍​ច្បាប់​ ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​ ជនជាប់ចោទ​ខាងលើ​នេះ​៕

ខាងក្រោមនេះ គឺជាដីការបស់សាលាដំបូងរាជធានីភ្នំពេញ។

What Next?

Recent Articles