លោក ចាន់ សុ​វេត ៖ ការចេញ​ដីកា​លើកលែង​ចោទប្រកាន់​ចំពោះ រូបលោក​មិនមែនជា​កំណែទម្រង់ យុត្តិធម៌ នៅ​កម្ពុជា​ឡើយ​

ភ្នំពេញ: ​លោក​ ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៣ បានចេញ​លិខិត ជូនដំណឹង ស្តីពី​ដីកា លើកលែង​ចោទប្រកាន់ ជំរាប លោក លោ ជុន​ធី និង កោ​ក សំ​សុ​គន់ ដែល​ត្រូវជា​មេធាវី​ការពារ​ឲ្យ ជន​ត្រូវ ចោទ​ឈ្មោះ​ចាន់​សុ​វេត (​មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក​)​មាន​ស្នាក់ការ នៅផ្ទះ លេខ​៥១​ផ្លូវ​លេខ​៦០៨ សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឲ្យ​បាន​ជ្រាប់​ដំណឹង​។

ថ្ងៃទី 11 កុម្ភៈ 2013
ដោយ: រតនា
CEN

ត្បិត​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ លេខ ២៤៨៧​ចុះ​ថ្ងៃ​ទិ​៣​ខែសីហា​ឆ្នាំ​២០១២​នេះ​ត្រូវបាន​លើកលែង​ចោទប្រកាន់ តាម​ដីកា លេខ​២៤៨ ត ព្រ ចុះ​ថ្ងៃទី​… ខែមករា ឆ្នាំ​២០១៣ ហើយ​។​

លោក ចាន់ សុ​វេត មន្ត្រីជាន់ខ្ពស់​នៃ​អង្គការសិទ្ធិមនុស្ស​អាដ​ហុក បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងនេះ​ថា ៖ ការសម្រេច​លុបចោល បទចោទប្រកាន់ ចំពោះ​លោក ពុំមាន​អ្វី ភ្ញាក់ផ្អើល​ធំ​ទេ​។​

លោក​បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងនេះ​ថា ៖ “​ស្ថានភាព​ដែល​តុលាការ លើកលែង​បទចោទប្រកាន់​ចំពោះ​ខ្ញុំ ក៏​មិនមែនជា​ការឆ្លុះបញ្ចាំង លើ​ដំណើរ ការ​នៃ​ការ​កំណែទម្រង់​ប្រព​ន្ធ័​យុត្តិធម៌​នៅ​កម្ពុជា ថា​បានល្អ​នោះឡើយ​។ គឺ​ត្រ​វ​តែ​មានការ​ពិនិត្យមើល នូវ​ភាព មិន​ប្រក្រតី មួយចំនួន នៅ​ក្ន​ត​ប្រព​ន្ធ័​តុលាការ ដូច ជា​ដោះលែង​លោក​ម៉ម សូណង់ដូ សកម្មជន​ដីធ្លី និង សុខ សំអឿន ប៊​ន​សំណាង និង​ពិនិត្យ បញ្ហា នី​ទណ្ឌ​ភាព ទាក់ទង​និង​ឈូក​បណ្ឌិត​។​ល​”​។​

​លោក ចាន់ សុ​វេត បាន​មានប្រសាសន៍​បន្តទៀតថា ៖ ការដែល​តុលាការក្រុង​ភ្នំពេញ ទំលាក់​បទចោទប្រកាន់​ចំពោះ​រូបលោក​នោះ ដោយសារតែ តុលាការ​ពុំមាន ភស្តុតាង អ្វី​ច្បាស់លាស់ សម្រាប់​ធ្វើជា សំអាង​រឹងមាំ ក្នុងការ​ដាក់បន្ទុក​ប​ទ​ចោទប្រកាន់​មកលើ រូបលោក​។​

​សូមបញ្ជាក់ថា នៅក្នុង​លិខិត​ជូនដំណឹង ស្តីពី​ដីកា លើកលែង​ចោទប្រកាន់​នោះ លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី ភ្នំពេញ បាន​យោងតាម​មាត្រា​២៤៧​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​បានឃើញ​សំណុំរឿង ព្រហ្មទណ្ឌ លេខ​២៤៨៧ ចុះ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២​។ និង​បានឃើញ​ដីកា សន្និដ្ឋាន ស្ថាពរ​លេខ​៥៩​អយ​ឆ​ចុះ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៣ របស់​តំណាង អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ​៕​

What Next?

Recent Articles