ភ្នំពេញ: គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានចេញសេចក្តីប្រកាស នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ អំពីការធ្វើសន្និសីទកាសែត នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពី “កាចែករំលែកបច្ចុប្បន្នភាពព័ត៌មាន និងទស្សនៈរបស់សង្គមស៊ីវិល ទាក់ទងនឹងការឆ្លើយតប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះអនុសាសន៍លើសេចក្តីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣”។
ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: រតនា
CEN
កន្លងមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបើកទូលាយឲ្យគ្រប់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមផ្តល់អុនសាសន៍មកឲ្យ គ.ជ.ប. សម្រាប់ការធ្វើសេចក្តីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ ដែលឱសានវាទបានចប់ហើយ កាលពីចុងខែមករា ឆ្នាំ២០១៣។
សូមបញ្ជាក់ថា ខុមហ្វ្រែល នឹងធ្វើសន្និសីទកាសែត នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ១៣៨ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ J