គ្រាន់តែរយៈពេល៣ថ្ងៃប៉ុណ្ណោះ (០៩-១១កុម្ភៈ) នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់៣៥នាក់ និង គ្រោះថ្នាក់ជាង១រយនាក់ ។នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ ។
មាស មុន្នី
Tuesday 12 February 2013 – 9:51 am
The Free Press Magazine
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹង ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ១០២ ករណី ធ្វើឲ្យមនុស្ស ៣៥នាក់ ស្លាប់ ១២៩ នាក់ រងរបួស និង រថយន្តចំនួន ១៣១ គ្រឿងខូចខាត។
មានការសន្និដ្ឋាននៅលើរបាយការណ៍នោះថា គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន កើតឡើងដោយ ការបើកបរ ពេលស្រវឹង ការបើកបរហួសល្បឿនកំណត់ និងការមិនគោរពច្បាប់ចរាចរណ៍៕
