ភ្នំពេញ: ប្រជាសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ ប្រមាណជា ៣០០ នាក់នឹងគ្រោងជួបជាមួយអាជា្ញធរស្រុកសណា្តន់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។
ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: CEN
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់បណា្តញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ បានលើកឡើងថា បណា្តញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ មានគោលបំណងជួបជាមួយអាជា្ញធរស្រុកសណា្តន់ គឺជំរុញឲ្យអាជា្ញធរស្រុកសណា្តន់ បញ្ឈប់សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន ស៊ី អរ ស៊ី ខេ ដែលកំពុងឈូសឆាយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មសិទ្ធិរបស់យើងខ្ញុំ ក្នុងនោះមាន ដីស្រែ ចម្ការ ដើមច្បោះជ័រទឹក ជាពិសេសដីបម្រុងទុករបស់យើងខ្ញុំ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ តំណាងសហគមន៍យើងខ្ញុំ បានដាក់លិខិតជូនសាលាស្រុកសណ្តាន់ ដើម្បីសុំជួបជាមួយលោកអភិបាលស្រុកសណា្តន់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៣។ ជាលទ្ធផលត្រូវបានលោក ស៊ឹម វណា្ណ អភិបាលស្រុកសណា្តន់ ទទួលលិខិត និងបានចារលើលិខិតរបស់ប្រជាសហគមន៍ ហើយក្នុងនោះដែរ សាលាស្រុកបានចេញលិខិតតបវិញ ដែលនៅក្នុងខ្លឹមសារលិខិតមានការសន្យា និងលក្ខខណ្ឌ ដូចខាងក្រោម ៖
១-សាលាស្រុកសំណូមពរឲ្យតំណាងសហគមន៍ចំនួន ៧ នាក់ ដើម្បីចូលជួបនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ប៉ុន្តែត្រូវបានប្រជាសហគមន៍មិនយល់ព្រម ហើយពួកគាត់ នឹងគ្រោងប្រមូលមនុស្សយ៉ាងច្រើនដូចក្នុងផែនគ្រោងទុកខាងលើ។
២-សំណូមពរឲ្យសហគមន៍ស្រង់ឈ្មោះអ្នករងផលប៉ះពាល់ពិតប្រាកដ។
៣-សាលាស្រុកសណា្តន់សន្យានឹងធើ្វលិខិតជូនដំណឹងដល់ក្រុមហ៊ុនស៊ី អរ ស៊ី ខេ ដើម្បីផ្អាកសកម្មភាពរបស់ខ្លួន រង់ចាំការដោះស្រាយជាមួយប្រជាពលរដ្ឋ ទើបអាចធើ្វសកម្មភាពទៀតបាន៕ S