ព្រៃឈើ នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ឆេះរាល់ថ្ងៃ សត្វរត់ព្រាត រកកន្លែងជ្រកពុំបាន

ព្រះវិហារ: ចាប់ពី​រដូវវស្សា​មក​ដល់​ ព្រៃ​តំបន់ភ្នំ​ប៉ែក​ខាងលើ បាន​ឆេះ​ជា​រៀងរាល់ថ្ងៃ ដោយ​ម្ដង​ឆេះ​ត្រង់នេះ ​ម្ដង​ឆេះ​ត្រង់នោះ រហូត​រាលដាល​មកដល់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​ស្ថិតនៅក្នុង​ចំណុច​ស្រមោច ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ​។

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: បាយ័ន
CEN

​ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ថ្ងៃ​នេះហើយ ត្រូវបាន​សត្វព្រៃ​គ្រប់​ប្រភេទ បាន​រត់​យក​អាយូស ព្រោះ​ព្រៃ​ពួកគេ​ធ្លាប់​រស់នៅ បាន​ឆេះ​បំផ្លាញ​អស់​ទៅហើយ​។
​ 

   ​ ខ្លាឃ្មុំ​មួយ​ក្បាល ដែល​អ្នកយកព័ត៌មាន​គេហទំព័រ CEN ថត កំពុង​រត់​តោង​ឡើងលើ​ដើមឈើ ដែល​ភ្លើង​កំពុង​ឆេះ នៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នង​ស្រុក​គូលែន និង​ការឆេះ និង​កាប់​ព្រៃ​រាល់ថ្ងៃ​

​បើ​យើង​ទៅដល់​តំបន់​នោះ គេ​នឹង​ឃើញ​ព្រៃឈើ​របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​បរិស្ថាន​គូលែន​ព្រហ្ម​ទេព​ផង និង គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​ផង បាន​ឆេះ​ហុយផ្សែង​ម្ដង​ឃើញ​ត្រង់នេះ ម្ដង​ឃើញ​ត្រង់នោះ រួមជាមួយ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ផង​នោះ ធ្វើឱ្យ​ព្រៃឈើ​បាន​បាត់បង់​ក្លាយទៅជា​វាលរហោឋាន ដូច​តំបន់​ដទៃ​ដែរ​។ តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ត្រូវបាន​ការពារ​ដោយ​ព្រះរាជក្រឹត្យ ព្រោះថា​ទីនោះ ជា​ជម្រក​សត្វព្រៃ​ដ៏​ធំ​មួយ ដែល​រស់នៅ​ក្រោយ​គេ​ហើយ​តំបន់​គេ​ចាត់ទុកថា ជា​តំបន់​ព្រៃ​ដ៏​ច្រើន ហើយ​ឱ្យ​សត្វព្រៃ​គ្រប់​ប្រភេទ​ស្នាក់អាស្រ័យ​បាន ប៉ុន្ដែ​ឥឡូវនេះ ព្រៃឈើ​បាន​បាត់បង់​ជាច្រើន គួរឱ្យ​នឹកស្មាន​មិន​ដល់​។
​    ​
​ការបាត់បង់​ព្រៃឈើ​ដែលជា​ជម្រក​សត្វព្រៃ​ជាសំខាន់របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តំបន់​នោះ​មាន​ប្រភេទសត្វ​គ្រប់​ប្រភេទ​ដូចជា ដំរី​, ខ្លា​, ខ្ទីង​, ប្រើស​, រមាំង​, សត្វ​ខ្លាឃ្មុំ​, គោព្រៃ​, ពស់ និង​សត្វ​ស្លាប​ដ៏​កម្រ​ជាច្រើន​ប្រភេទ​ទៀត បានរស់នៅ​ប្រមូល​ផ្ដុំគ្នា​នៅ​តំបន់​នោះ ដែលជា​ហេតុ​ធ្វើឱ្យ​រាជរដ្ឋាភិបាល​កំណត់​យ​ក​តំបន់​នោះ​ជា​តំបន់ ការពារ​សត្វព្រៃ​ដ៏​សំខាន់​មួយ ដែល​ត្រូវការពារ​ដោយ​ព្រះរាជក្រឹត្យ​។

    ​
​ជាមួយនឹង​ការបាត់បង់​ព្រៃឈើ សត្វព្រៃ​ក៏ត្រូវ​បាត់បង់ ​ព្រោះថា ក្រៅពី​សត្វ​មួយចំនួន​ត្រូវបាន​ឆេះ​បំផ្លាញ​ងាប់​ដោយភ្លើងព្រៃ នៅមាន​សត្វ​មួយចំនួន​បាន​រត់​ចេញពី​កន្លែង​ដែល​ធ្លាប់​រស់នៅ ហើយ​គេច​ទៅ​តំបន់​ឆ្ងាយ​ អាច​ចូលទៅក្នុង​ព្រៃ​ទឹកដីថៃ និង​ទឹកដី​ឡាវក៏មាន ដោយសារ​ទឹកដី​កម្ពុជាចេះតែ​អស់​ព្រៃ​បន្ដិច​ម្ដងៗ​។ ឧទាហរណ៍​ជាក់ស្ដែង​មួយ ព្រៃ​ស្អា​ក ស្ថិតនៅ​ក្នុងស្រុក​វ៉ារិន ខេត្ដ​សៀមរាប​ផង និង​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​ផង ដែល​ពីមុន​សម្បូរ​ទៅដោយ​សត្វព្រៃ និង​មានព្រៃដ៏​ស្អាត​ក្រាស់ ឥឡូវ​ព្រៃ​ស្អា​ក​មានន័យថា ព្រៃ​ដែល​ចូល​មិន​ចុះ ឥឡូវ​ព្រៃ​នោះ​ក្លាយទៅជា​ព្រៃ​ស្អាត ព្រោះថា គេ​កាប់​ក្លាយទៅជា​វាលរហោឋាន​អស់​ទៅហើយ​។ កុំឱ្យ​ព្រៃ​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្លាយ​ដូចជា​ព្រៃ​ស្អា​ក​បច្ចុប្បន្ន​។​

​ថ្មីៗ​នេះ​អ្នកយកព័ត៌មាន​គេហទំព័រ CEN បាន​ចុះទៅ​កាន់​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ហើយ​បាន​ជួប​ដោយផ្ទាល់​ពី​ចម្ងាយ​សត្វ​ខ្លាឃ្មុំ​ជំទង់​មួយ​ក្បាល កំពុង​តោង​ឡើងដើមឈើ ដោយសារ​តែព្រៃ​នៅ​ព័ទ្ធជុំវិញ​របស់ខ្លួន​វាកំពុងតែ​ឆេះ​ហុយ ហើយ​ខ្លាឃ្មុំ​នោះ​រក​ច្រកចេញ​ពុំបាន ក៏បាន​តោង​ឡើង​ទៅលើ​ដើមឈើ​ខ្ពស់​មួយ ដើម្បី​គេចចេញ​ពី​សេចក្ដីស្លាប់​។ ករណីនេះ​យើង​បាន​ថតរូប​ភាព​ពី​ចម្ងាយ​ថែម​ទៀតផង​។ ក្រោយពី​ថតរូប​រួច ​យើង​បាន​ចាក​ចេញទៅ ហើយ​ខ្លាឃ្មុំ​នោះ​មិនដឹងមា​នវ​សនា​យ៉ាងណា​នោះទេ​៕ S

What Next?

Recent Articles