សិលាពល
Tuesday 12 February 2013
The Free Press Magazine
សហជីពកម្មករសេរីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងកាលពីម្សិលមិញថា ខ្លួនបានដាក់លិខិត្តរួចហើយ ទៅបេឡាជាតិរបបសន្តិសុខ (ប.ស.ស) ដើម្បីឲ្យជួយបង់ប្រាក់សំណងជម្ងឺចិត្ត ដល់កម្មករ៤នាក់ដែលរង របួសកាលពីខែ កក្កដា ឆ្នាំទៅ ក្នុងពេលធ្វើការ នៅរោងចក្រកាត់ដេរ B&N ក្នុងខណ្ឌ ប្ញស្សីកែវ ។
លោក ជា មុនី បានថ្លែងថា ” ពួកគេបានចំណាយលុយផ្ទាល់ខ្លួន ហើយកម្មករខ្លះបានខ្ចីលុយអ្នកដ៏ទៃ ដើម្បីព្យាបាលរបួស ហើយរហូតមកដល់ពេលនេះខាងបេឡាជាតិរបបសន្តិសុខ មិនទាន់បានចំណាយប្រាក់សងពួកគេវិញទេ..”។ លោក បញ្ជាក់ថា ទាំងនេះវាជាកាតព្វកិច្ចរបស់ ប.ស.ស ដែលត្រូវចំណាយលើការព្យាបាលនោះ ពីព្រោះក្រុមហ៊ុនបានបង់វិភាគទានទៅ ប.ស.ស សម្រាប់កម្មករ អំឡុងពេលពួលគេ គ្រោះថ្នាក់ក្នុង ពេលបំពេញភារកិច្ច ។
យ៉ាងណាក៏ដោយមន្ត្រីសំខាន់មួយរូប នៃបេឡាជាតិរបបសន្តិសុខ បាននិយាយថា គេរង់ចាំឯកសារចំណាយ ពីមន្ទីរពេទ្យ ដើម្បីទូទាត់ថ្លៃចំណាយទាំងនោះ ៕
